-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៦ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះចំនួន ៣៣៥ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ មានចំនួន ៥ពាន់ ៨៥០ករណី ដែលឆ្លងលើប្រទេសចំនួន ៨ នៅអាស៊ាន រួមមាន ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លង ច្រើនជាងគេដដែល ដែលមានចំនួន ១ពាន់ ៧៨៥ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមាន ចំនួនតែ ១៣ករណី ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥២នាក់ ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៤៤ម៉ឺន…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ១៥ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញ ១២ករណី បើប្រៀបធៀបនឹងម្សិលមិញដែលមានចំនួនឆ្លង ២៧ករណី ។ ការឆ្លងថ្ងៃនេះមានចំនួន ១៥ករណី ក្នុងរដូវដែលមានអាកាសធាតុ ចុះត្រជាក់ជាងធម្មតា។ ការឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ ភាគរយ រួចមកនេះ។
-
កម្ពុជាចុះត្រជាក់ខ្លាំង នៅដើមសប្ដាហ៍ខាងមុខនេះ (Video Inside)

កម្ពុជានឹងប្រឈមធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្ត នៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ ភាពប្រែប្រួលអាកាសធាតុនេះ គឺដោយសារតែ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន បានធ្លាក់យ៉ាងគំហុកមកក្រោម ជាមួយនឹងខ្យល់មូសុង បក់ក្នុងល្បឿនខ្លាំង ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែធ្នូ បណ្ដាខេត្ដដែលអាចចុះត្រជាក់ខ្លាំងនោះមានដូចជា៖ ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ដែលមានសីតុណ្ហភាពត្រជាក់អប្បបរមា ក្នុងរង្វង់រវាងពី១៥ទៅ១៦ អង្សាសេ ។ ចំណែកឯ នៅខេត្តបន្ទាយមានជ័យ ,ខេត្តបាត់ដំបង ,ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង គឺមានសីតុណ្ហភាពត្រ ជាក់អប្បបរមា អាចនឹងធ្លាក់ចុះក្នុងរង្វង់ពី១៧ទៅ១៨ អង្សាសេ។ ការព្យាករណ៍ ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត គឺមានសីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់២០ អង្សាសេ ។ ហើយនៅក្នុងអំឡុងពេលនោះដែរ សីតុណ្ហភាពកម្ដៅអតិបរមា នៅវេលាពេលថ្ងៃគឺមានរវាងពី ២៦ទៅ២៩អង្សាសេ ។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីថ្ងៃទី២១ ខែធ្នូទៅសីតុណ្ហភាព អាចកើនឡើងមកវិញ រវាងពី ២ទៅ៣…
-
ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ គ្រោងពង្រីកនៅឆ្នាំក្រោយ (Video Inside)

គម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយ។ អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់នូវគម្រោងការ ពង្រីកព្រលានយន្តហោះនេះ ក្នុងឱកាសជួបសំណេះសំណាលមួយជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ក្នុងប្រទេសបារាំងកាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២២។ យោងតាមក្រសួងការបរទេសកម្ពុជា, អគ្គនាយកក្រុមហ៊ុន Vinci Airports លោកនីកូឡាស់ ណូតប៊ែ័រ Nicolas Notebaert បានជំរាបជួនសម្តេចជុំវិញ វឌ្ឍនភាព នៃភាពជាដៃគូវិនិយោគរបស់ក្រុមហ៊ុន Vinci និងរាជ រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា។ សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានសរសេរថា «សម្តេចតេជោបានអបអរសាទរ ក្រុមហ៊ុន Vinci Airports ដែលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះជាង៥០ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ដោយសារបានប្រើប្រាស់គម្រូកិច្ចសន្យាសម្បទាននៅកម្ពុជា ដែលកិច្ចសន្យាដំបូង គេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំព្រ លានយន្តហោះ អន្តរជាតិ ខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ»។
-
សង្ឃសេពមេថុន លួន សុវ៉ាត ក្លាយជាសកម្មជនប្រឆាំងរាជរដ្ឋាភិបាល (Video Inside)

សង្ឃមួយអង្គដែលមានឈ្មោះអាស្រូវនូវអំពើសេពមេថុន និងបានរត់ចេញពីប្រទេសកម្ពុជានោះ ត្រូវគេប្រទះឃើញជាសកម្មជនប្រឆាំងក្នុងការចូលរួមបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រទេសបែលហ្ស៊ីក។ សង្ឃព្រះនាម លួន សុវ៉ាត ត្រូវបានថ្នាក់ដឹកនាំសង្ឃខេត្តសៀមរាប បានផ្សឹកចេញពីបុព្វជិតដោយសារតែការរកឃើញសេពនូវអំពើមេថុនជាមួយស្រីយ៉ាងហោច៣នាក់។ បើទោះបីជាសង្ឃរូបនោះបានបដិសេធ ប៉ុន្តែភស្ថុតាងដែលគេបានរកឃើញទាំងរូប និងសម្លេងផ្តោះផ្តងស្នេហាលួងលោមស្ត្រី ត្រូវបានគេបញ្ចេញផ្សាយតាមបណ្តាញសង្គម និងធ្វើឱ្យសង្ឃទំពុនរូបនោះ បានរងនឹងអំពើអាម៉ាសជាខ្លាំង។ សង្ឃទំពុននេះ ត្រូវគេរាយការណ៍ថាបានរត់សុំសិទ្ធិជ្រកកោនក្នុងប្រទេសស្វីសកាលពីឆ្នាំ២០២០ និងនៅក្នុងសប្តាហ៍នេះ ត្រូវគេប្រទះឃើញចូលរួមជាមួយនឹងក្រុមធ្វើបាតុកម្ម ប្រឆាំងនៅក្នុងប្រទេសបែលហ្ស៊ីក។ យោងតាមបណ្តាញសង្គម សង្ឃ លួន សុវ៉ាត បានខឹងនឹងគ្រហស្ថម្នាក់ ដែលហៅគាត់ថាសង្ឃក្លែងក្លាយក្នុងពេលដែលកំពុងដង្ហែរបាតុកម្មប្រឆាំងនោះ។
-
តើការផ្តល់ប្រព័ន្ធមីស៊ីល Patriot នឹងជម្រុញសង្គ្រាមអ៊ុយក្រែនក្លាយជាយ៉ាងណាទៀត? (Video Inside)

ដំណឹងបង្ហើបនៃការផ្តល់ប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែន បានធ្វើឱ្យរុស្ស៊ីខឹងសម្បារនិងបានព្រមានផលវិបាកកើតឡើង។ មេដឹកនាំប្រទេសអ៊ុយក្រែន បានស្នើសុំប្រព័ន្ធមីស៊ីល Patriot ការពារដែនអាកាសនេះ ពីសហរដ្ឋអាមេរិកជាយូរមកហើយ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថាក្រសួងការពារជាតិអាមេរិកទំនងនឹងសម្រេចលើការ ស្នើសុំនេះខណៈដែលការវាយប្រហាររបស់រុស្ស៊ីតាមផ្លូវអាកាសដាក់លើអ៊ុយក្រែនបង្កការ ដាច់ភ្លើងនិងទឹកធ្វើឱ្យពលរដ្ឋរងទុក្ខវេទនាជាខ្លាំង។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
រដ្ឋមន្ត្រីបរិស្ថានលោក សាយ សំអាល់ ចូលរួមសន្និសីទ CBD COP15 (Video Inside)

រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ COP15 នៅក្នុងប្រទេសកាណាដា។ សន្និសីទកំពូលCBD COP15 ដែលចូលរួមពីបណ្តារដ្ឋ ជាសមាជិក១៩៣ប្រទេស គឺជាសន្និសីទមួយដែលបង្ហាញនូវការប្តេជ្ញារកការបញ្ឈប់ និងធ្វើឱ្យជីវចម្រុះ ដែលបាត់បង់ពីមុន ត្រូវវិលត្រឡប់មកវិញតាមកិច្ចសហប្រតិបត្តិការរួមគ្នារបស់ពិភពលោក។ អប្សរាណិតរាយការណ៍
-
សមត្ថកិច្ចកំពុងបន្តតាមរកជនសង្ស័យពាក់ព័ន្ធនឹងគ្រាប់បែករកឃើញក្បែរក្រុមហ៊ុនណាហ្គាវើលទី២

សមត្ថកិច្ចបានថ្លែងថាគេកំពុងស្រាវជ្រាវស្វែងរកអ្នកជាប់ពាក់ព័ន្ធពិតប្រាកដលើករណីគ្រាប់ បែកដាក់ក្នុងស្បោងមួយរកឃើញនៅក្បែរចំណុចក្រុមហ៊ុនណាហ្គាវើល២។ យោងតាមប្រព័ន្ធ កាម៉េរ៉ាសុវត្ថិភាព គ្រាប់បែកដាក់ក្នុងថង់ផ្លាស្ទីកជាមួយនឹងឧបករណ៍ពាក់ព័ន្ធ ត្រូវបានគេឃើញធ្លាក់ចេញពីរថយន្តទំនើបមួយគ្រឿង។ សមត្ថកិច្ចបានថ្លែងនៅថ្ងៃនេះថាមនុស្ស៥នាក់ ដែលជាម្ចាស់រថយន្ត ត្រូវបានគេឃាត់ខ្លួន ដើម្បីធ្វើការសាកសួរដើមទង។ មនុស្សទាំង៥នោះ រួមមាន៤នាក់ជាជនជាតិចិន និងម្នាក់ជាស្ត្រីជាតិខ្មែរ។ ក្នុងចំណោមជនជាតិចិនទាំង៤ដែលមានអាយុពី២៣ដល់២៩ឆ្នាំ រួមមាន៣នាក់ជាបុរសនិងម្នាក់ជាស្ត្រី។ សមត្ថកិច្ចនៅមិនទាន់ អាចកំណត់មុខសញ្ញាពាក់ព័ន្ធច្បាស់លាស់នៅឡើយទេ ដោយសារតែមនុស្សដែលឃាត់ខ្លួន ពាក់ព័ន្ធជាម្ចាស់ឡាននោះ បានបដិសេធការជាប់ពាក់ព័ន្ធ។ ក្រសួងមហាផ្ទៃបាន សន្និដ្ឋាន ក្នុងជំហានដំបូងថា ករណីកញ្ចប់គ្រាប់បែកនេះ ទំនងមិនមែនជារឿងនយោបាយ ឬអំពើភេរវ កម្មនោះឡើយ។
-
តើដំណើរទស្សនកិច្ច៥ថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រៅប្រទេសទទួលបានលទ្ធផលអ្វីខ្លះ?

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់កម្ពុជាដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២២ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ច៥ថ្ងៃក្នុងទ្វីបអឺរ៉ុប។ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេស, សម្តេចបានអញ្ជើញជួបពលរដ្ឋខ្មែរ ក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក និងបានធ្វើដំណើរទៅប្រទេសបារាំងចូលរួមក្នុងសន្និសីទអន្តរជាតិ «សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន»។ ក្នុងប្រទេសបារាំងដដែល សម្តេចតេជោ ហ៊ុន សែន និងគណៈ ប្រតិភូបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ ពីសំណាក់ប្រធានាធិបតីបារាំង និងក្រោយដំណើរទស្សនកិច្ចប្រទេសបារាំងរួច សម្តេចបានអញ្ជើញទៅប្រទេសបែលហ្ស៊ីកវិញ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃខួបអនុស្សាវរីយ៍លើកទី៤៥អាស៊ានអឺរ៉ុប។ អប្សរាណិតរាយការណ៍
-
សារព្រះមហាក្សត្រប្រសិទ្ធពរដល់សម្តេច ហេង សំរិន ដែលកំពុងរងជម្ងឺ

ព្រះករុណាព្រះមហាក្សត្រខ្មែរ បានធ្វើព្រះរាជសារមួយដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលកំពុងមានជម្ងឺ។ យោងតាមព្រះរាជសារ ការដែលដឹងថាសម្តេចប្រធានរដ្ឋសភាមាន ជម្ងឺនេះ គឺនៅបន្ទាប់ពីសម្តេចពញាចក្រីបានទូលថ្វាយការខកខានមិនបានដង្ហែរព្រះអង្គយាង ចូលរួមព្រះរាជពិធីសម្ពោធ មណ្ឌលព្រះកម្មដ្ឋានព្រះករុណាព្រះមហាក្សត្រសីហមុនី នៅខេត្តសៀមរាបថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២២។ ព្រះរាជសារព្រះមហាក្សត្រចុះថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ បានជួយបួងសួងសូមឱ្យសម្តេចប្រធានរដ្ឋសភាមានសុខភាពល្អ និងចាកផុតពីជម្ងឺផងទាំងពួង។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលមានព្រះជន្ម៨៨វស្សា កំពុងប្រឈមនឹងជម្ងឺអ្វីនោះទេ ប៉ុន្តែមានការបញ្ជាក់ពីប្រភពដែលស្និទ្ធថា សម្តេចប្រធានសភា បានឈឺចាប់តាំងពី កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាយប៉ាទើបបានបញ្ចប់នោះមកម្ល៉េះ។ កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាយប៉ារយៈពេល៥ថ្ងៃ ដែលមានការចូលរួមពី២៦ប្រទេសក្នុងនោះរួមមានទាំង ប្រទេសដែលសង្កេតការណ៍ផងដែរនោះ បានបិទបញ្ចប់នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២។ ព្រះរាជសារថ្វាយប្រសិទ្ធពរជ័យ នៅបានសម្តែងការកោតសរសើរយ៉ាងកក់ក្តៅ ចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដោយមិនគិតនឿយហត់ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តមដឹកនាំស្ថាប័នរដ្ឋសភា និងបានបំរើជាតិ មាតុភូមិ និងប្រជារាស្ត្រ កម្ពុជាទទួលបានសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍន៍គួរជាទីមោទនៈ។