-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ។ លោកអ្នកត្រូវមានចិត្តស្មោះត្រង់ និងមិនត្រូវធ្វើរឿងអ្វីដែលពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃនោះទេ។ មនុស្សដែលអាចជួយយកអាសារអ្នកបាន គឺមនុស្សដែលជិតស្និទ្ធនឹងអ្នក ពិសេសសមាជិកក្រុមគ្រួសារ។ ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរប្រញាប់ប្រញាលពេកកទេ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែប្រិសនបើអ្នកមានចិត្តមានះ នោះនឹងប៉ះពាល់ដល់លាភសំណាង។ សូមចំណាយពេល និងយកចិត្តទុកដាក់ចំពោះសេចក្តីសុខក្នុងក្រុមគ្រួសារ ដោយត្រូវថ្លឹងថ្លែងនិងការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អណាស់ ព្រមទាំងមានមនុស្សចាំគាំទ្រ និងទំនុកបម្រុងផងដែរ។ លោកអ្នកអាចធ្វើការបណ្តាក់ទុនកិច្ចការងារផ្សេងៗបាន ប៉ុន្តែត្រូវមានគម្រោងច្បាស់លាស់។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ អ្នកអាចធ្វើទៅបាន ដោយគ្មានអ្វីជំទាស់នោះឡើយ។ លោកអ្នកអាចប្រឈមនឹងមនុស្សនិន្ទាឈ្នានីស ដូច្នេះសូមរក្សាភាពអត់ធ្មត់ អនុគ្រោះ និងសម្រេចចិត្តដោយឈ្លាសវៃ។ ក្រៅពីនេះលោកអ្នកមានសញ្ញាណវិជ្ជមានក្នុងការធ្វើទំនាក់ទំនងតូចធំនានា។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៧ ធ្នូ ២០២២ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៦ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើន ឡើងមកវិញចំនួន ៦០ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មី កូវីដ១៩សរុប នៅប្រទេសអាស៊ាន ថ្ងៃនេះ មានចំនួន ៦ពាន់ ១៥៦ករណី ។ តួលេខឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែល ដែលមានចំនួន ២ពាន់ ១៣៦ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួន ២៧ករណី ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥៣នាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ចំនួន ២៤នាក់…
-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ២៧ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើង ៩ករណីបន្ថែមទៀតហើយ បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ ការឆ្លងថ្ងៃនេះ មានចំនួន ២៧ករណី ក្នុងរដូវដែលមានអាកាសធាតុ ចុះត្រជាក់ជាងធម្មតា។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់សម្បត្តិ បានថ្លែងនៅថ្ងៃនេះថាគិតរហូត មកទល់នឹងពេលនេះ អ្នកឆ្លងកូវីដ១៩ដែលបានសម្រាកព្យាបាលតាមមន្ទីរពេទ្យមានចំនួនជិត ៤០នាក់។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូស មូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ភាគរយ រួចមកនេះ។
-
វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស នៃជំនួយកាកបាទក្រហមចិនដឹកមកដល់កម្ពុជា (Video Inside)

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៣០ម៉ឺនដូសនៃជំនួយពីសមាគមជាតិកាកបាទក្រហមចិន ត្រូវផ្តល់មកកាកបាទក្រហមកម្ពុជាហើយ។ តំណាងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន គឺលោកជំទាវ ឃួន សុដារី អញ្ជើញទៅទទួលវ៉ាក់សាំង ជំនួយស៊ីណូហ្វាមនេះក្នុងពិធីមួយនាល្ងាចថ្ងៃទី១៤ ធ្នូ ដែលចូលរួមដោយអគ្គទីប្រឹក្សាស្ថានទូតចិនលោក ឆាំង ជាន។ គួរបញ្ជាក់ថាក្នុងអម្លុងខែសីហា ឆ្នាំ២០២១ សមាគមជាតិកាកបាទក្រហមចិន ក៏បានផ្ដល់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន១០ម៉ឺនដូស ផ្តល់ជូនកាកបាទក្រហមកម្ពុជាផងដែរ។
-
មន្ត្រីទូតជប៉ុនចប់អាណត្តិអញ្ជើញជួបមេបញ្ជាការកងទ័ពជើងគោកកម្ពុជា (Video Inside)

ឯកអគ្គរាជទូតជប៉ុនដែលបញ្ចប់អាណតិ្តការទូត៣ឆ្នាំរបស់ខ្លួន បានអញ្ជើញជួបមេបញ្ជាការ កងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ក្នុងជំនួបនារសៀលថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកឯកអគ្គរាជទូត ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងអាណត្តិការទូតអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះដែលបានជួយជម្រុញ កាន់តែខ្លាំងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន បន្តរីកចម្រើនទៅមុខឥតឈប់ឈរ។ ឯកអគ្គរាជទូតជប៉ុនលោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្តែងក្តីអបអរសាទចំពោះភាព ជោគជ័យនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលបានឈានទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៣។ កិច្ចពិភាក្សាបានផ្តោតលើជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងកើតមានឡើងនៅក្នុងតំបន់ និងសកលលោក ជាពិសេសបញ្ហា មីយ៉ាន់មា អ៊ុយក្រែន និងបញ្ហាអន្តរជាតិខ្លះទៀត។
-
សាលាឧទ្ធរណ៍សម្រេចបង្កើនប្រាក់ពិន័យ និងប្រាក់សំណង ក្នុងរឿងបណ្តឹងបរិហាកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ (Video Inside)

សាលាឧទ្ធរណ៍បានសម្រេចបង្កើនបន្ថែមលើប្រាក់ពិន័យ និងប្រាក់សំណងជម្ងឺចិត្តពាក់ព័ន្ធនឹងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ។ លោក សុន ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀនត្រូវបានគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈពាក់ព័ន្ធ នឹងសម្តីចោទប្រកាន់តាមការផ្សាយព័ត៌មានដែលនិយាយថា ការបោះឆ្នោត ឃុំនិងសង្កាត់ ថ្ងៃទី៥ មិថុនា «មិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ, មានការបំភិតបំភ័យ, មានការទិញ, និងមានការលួចបន្លំ។ តុលាការរាជធានីភ្នំពេញក្នុងសាលក្រមប្រកាសកាលពីខែតុលាឆ្នាំ២០២២ បានសម្រេចកាត់ទោសឱ្យលោក សុន ឆ័យ ចាញ់ក្តីទាំងបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ជាសាធារណៈ។ យោងតាមការសម្រេចរបស់តុលាការរាជធានីភ្នំពេញនាពេលនោះ លោក សុន ឆ័យ ត្រូវបង់ថវិកាចូលរដ្ឋ ចំនួន ៩លានរៀលពាក់ព័ន្ធនឹងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងត្រូវបង់៣ពាន់លានរៀលក្នុងការសងជម្ងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែបើយោងតាមការសម្រេចរបស់សាលាឧទ្ធរណ៍ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២, សាលដីកាបាននិយាយថាគេរក្សាតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងបរិហារកេរ្តិ៍ ជាសាធារណៈនៅជាដដែលប៉ុន្តែកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់ សំណងជំងឺចិត្ត។ សាលដីកាសាលាឧទ្ធរណ៍បានសរសេរថាការផ្ដន្ទាទោសពិន័យជាប្រាក់ ៩លានរៀលមុននោះ ត្រូវកែជាចំនួន១០លាន រៀលវិញ, ចំណែកការសងជម្ងឺចិត្ត៣ពាន់លានរៀលនោះ ត្រូវកែជា ៤ពាន់លានរៀលវិញ។
-
ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញវិធីបង្កើតថាមពលថ្មីតាមរបៀបទ្រឹស្តី «Nuclear Fusion» (Video Inside)

ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញវិធីមួយនៃការបង្កើតថាមពលដែលនឹងមិនប្រើប្រាស់ឧស្ម័នធម្មជាតិ និងជាវិធីដែលរួមចំណែកការប្រើប្រាស់វិស័យថាមពល ដោយមិនមានការសាយភាយនូវជាតិពុលកាបោនដាយអុកសាយនោះឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែពង្រីកនូវទ្រឹស្តី នៃការរកឃើញនោះ ដែលអាចជួយបង្កើតថាមពលមិនចេះរីងស្ងួត និងមិនប៉ះពាល់ដល់វិស័យបរិស្ថានថែមទៀត។ ដំណើរការនោះត្រូវបានគេដាក់ឈ្មោះថា «Nuclear Fusion»។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍
-
កងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោករុស្ស៊ី ពិភាក្សាការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការ (Video Inside)

មេបញ្ជាកការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី បានចូលជួបសម្តែងការគួរសម។ ជំនួបរវាងមេញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយនឹងគណៈប្រតិភូក្រុមការងារកងទ័ពជើងគោករុស្ស៊ីដឹកនាំដោយនាយសេនាធិការរងកងទ័ពជើងគោករុស្ស៊ី លោកឧត្តមសេនីយ៍ទោ វ្លាឌីមៀរ ស្វ៊ីរីដូហ្វ Vladimir SVIRIDOV បានធ្វើឡើងនារសៀលថ្ងៃ ទី១៤ធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោករបស់កម្ពុជា។ កិច្ចពិភាក្សាបានផ្តោតលើ ការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ដែលក្រុមការងារទាំងពីរសម្រេចបាននៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនេះ ជាពិសេសការឯកភាពលើខ្លឹមសារភាគច្រើន នៃសេចក្តីព្រាងអនុស្សារណៈស្តីពីកិច្ចសហប្រតិបបត្តិការ ក្នុងកម្រិតកងទ័ពជើងគោក។ លោកមេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានថ្លែងថាវឌ្ឍនភាព នៃទំនាក់ទំនងនេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានមូលដ្ឋានផ្លូវការរឹងមាំ។ ជាការឆ្លើយតបឧត្តមសេនីយ៍ទោរុស្ស៊ីបានថ្លែងអំណរគុណកងទ័ពជើងគោកកម្ពុជា ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងារនេះ ឱ្យសម្រេចបានជោគជ័យ។ លោកឧត្តមសេនីយ៍រុស្ស៊ីដដែលបានបង្ហាញសុទិដ្ឋិនិយមចំពោះ សារៈសំខាន់ នៃការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។