Category: ទូរទស្សន៍

  • ក្រសួងការពារជាតិបញ្ជាក់ការៀបចំខួប នៃទិវានយោបាយឈ្នះឈ្នះ (Video Inside)

    ក្រសួងការពារជាតិបញ្ជាក់ការៀបចំខួប នៃទិវានយោបាយឈ្នះឈ្នះ (Video Inside)

    ក្រសួងការពារជាតិ បានជូនការប្រារព្ធខួបលើកទី២៤ នៃទិវានយោបាយ ឈ្នះ ឈ្នះ ដែលជាការរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិខ្មែរ នៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង។ នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងក្នុងសន្និសីទកាសែតថ្ងៃនេះថា នៅថ្ងៃទី២៩ ខែធ្នូខាងមុខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការប្រារព្ធទិវានយោបាយឈ្នះ ឈ្នះរំលឹក ខួបលើកទី២៤ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា។ នាយឧត្តមសេនីយ៍ បានថ្លែងបន្តថាការរៀប ចំពិធីនេះ មានគោលបំណងឲ្យប្រជាពលរដ្ឋចងចាំ និងចូលរួមថែរក្សាកេរដំណែលប្រវត្តិសាស្រ្ត និងសន្តិភាពដែលបានមកដោយលំបាក និងឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ និងអូសបន្លាយវែងឆ្ងាយ។ ខួបនៃទិវានយោបាយឈ្នះ ឈ្នះ លើកទី២៤ នឹងប្រារព្ធធ្វើនៅបរិវេណវិមានឈ្នះ ឈ្នះ ដែលនឹងមានការរៀបចំស្តង់ពិព័រណ៍ ដើម្បីបង្ហាញការដឹងគុណ និងតឹកតាងប្រវត្តិសាស្រ្តរបស់អង្គភាពទាំងឡាយ ដែលបានចូលរួមអនុវត្តនយោបាយ ឈ្នះ ឈ្នះ ក៏ដូចជាប្រតិបត្តិករដែលពលីជីវិតនិងខ្លះនៅរស់រានមានជីវិត។ ក្នុងទិវាខួបអនុស្សាវរីយ៍នោះ នឹងមានការបាញ់កាំជ្រួចពីរលើក គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣១ ខែធ្នូ នៃថ្ងៃឆ្លងឆ្នាំថ្មី សម្រាប់ប្រជាពលរដ្ឋដែលអញ្ជើញទៅកម្សាន្តនៅវិមាន…

  • តើអ្នកណាដែលស្ថិតពីក្រោយខ្នង នៃការដាក់គ្រាប់បង្កៃ នៅក្បែរចំណុចអគារណាហ្គាវើល២? (Video Inside)

    តើអ្នកណាដែលស្ថិតពីក្រោយខ្នង នៃការដាក់គ្រាប់បង្កៃ នៅក្បែរចំណុចអគារណាហ្គាវើល២? (Video Inside)

    គ្រាប់បែកបង្កៃមួយគ្រាប់ដាក់នៅក្បែរចំណុចអគារណាហ្គាវើល២ ត្រូវបានអ្នកបោសសំអាត អនាម័យរកឃើញ និងបានរាយការណ៍ទៅអាជ្ញាធរទាន់ពេលវេលា ដើម្បីធ្វើការបំផ្ទុះចោល នៅវេលាព្រឹកម៉ោង៩ និង២៤នាទីថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២២។ តើអ្នកណាដែលជាប់ពាក់ព័ន្ធទៅនឹងការដាក់បង្កៃគ្រាប់បែកនេះ? អប្សរាណិតរាយការណ៍

  • សម្តេចតេជោជម្រុញអាស៊ាន និងអឹរ៉ុប រួមគ្នាដើម្បីជួយដោះស្រាយបញ្ហាពិភពលោក (Video Inside)

    សម្តេចតេជោជម្រុញអាស៊ាន និងអឹរ៉ុប រួមគ្នាដើម្បីជួយដោះស្រាយបញ្ហាពិភពលោក (Video Inside)

    សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនឹងអញ្ជើញវិលត្រឡប់មកកម្ពុជាវិញវេលាថ្ងៃទី១៦ ធ្នូវិញហើយ ក្រោយដំណើរទស្សនកិច្ចក្រៅប្រទេសចំនួន៥ថ្ងៃ។ មុនដំណើរវិលត្រឡប់មកមាតុប្រទេសវិញ សម្តេចបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានអឺរ៉ុបលើកទី៤៥ និងជួបបណ្តាថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខនឹងឧបស័គ្គមានច្រើនក្នុងពេលនេះ។ សូមស្វែងរកដំណោះស្រាយនៃបញ្ហាក្នុងពេលបច្ចុប្បន្ន ហើយសំខាន់បំផុត គឺមិនត្រូវប្រញាប់ប្រញាលឬភ្លេចភ្លាំងឡើយ។ សូមព្យាយាមកំណត់ផែនការឲ្យបានល្អប្រសើរ ពីព្រោះវាមិនយឺតពេលនោះទេក្នុងការផ្លាស់ប្តូរអាជីពអនាគតរបស់អ្នក។ ដោយឡែក ថ្ងៃនេះហានិភ័យផ្នែកហិរញ្ញវត្ថុអាចកើតឡើង ដូច្នេះយកល្អសូមគ្រប់គ្រងលុយកាក់ ហើយកុំពាក់ព័ន្ធនឹងកម្ចីឡើយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានផលយ៉ាងគាប់ចិត្តពីការងារ និងអាជីវកម្ម ដូច្នេះអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់ គឺរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងារ។ ប្រសិនបើអ្នកមានបំណងចាប់យក ឬផ្លាស់ប្តូរការងារថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមប្រាកដថាលោកអ្នកមានគម្រោងផែនការ និងទិសដៅត្រឹមត្រូវជាមុនសិន។ សូមលោកអ្នកគិតគូរផងដែរ ពីការអភិវឌ្ឍន៍ផ្នែកចំណេះដឹង និងវិជ្ជាជីវៈ ព្រោះវាជាវិធីឲ្យអ្នកអាចកែប្រែស្ថានភាពហិរញ្ញវត្ថុ។ អ្វីដែលគួរជៀសវាងភាពឆេវឆាវ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារ។ ប៉ុន្តែលោកអ្នកក៏អាចជួប្រទះឧបសគ្គតិចតួចផងដែរ ដូច្នេះសូមងាកមកប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្របណាមួយបើទោះបីជាវិធីសាស្រ្តស្តង់ដាក៏ដោយ។ ថ្ងៃនេះមានអំណោយផលចំពោះការងារទាំងឡាយណាដែលទាក់ទងនឹងអចលនទ្រព្យ ដូច្នេះសូមទាញយកឳកាសជោកជ័យក្នុងពេលនេះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៦ ធ្នូ ២០២២ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៦ ធ្នូ ២០២២ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៦ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៦ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងមកវិញចំនួន ១ពាន់៨០៥ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ មានចំនួន ៦ពាន់ ២១៤ករណី ដែលឆ្លងលើប្រទេសចំនួន ៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លង ច្រើនជាងគេដដែល ដែលមានចំនួន ២ពាន់១១៧ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេស មីយ៉ាន់ម៉ា ដែលមានចំនួន ១៣ករណី ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦២នាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ចំនួន ៣២នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេផងដែរ ។…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ១៨ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ១៨ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញ ៨ករណីបើប្រៀបធៀបនឹងម្សិលមិញ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ភាគរយ រួចមកនេះ។ ការឆ្លងថ្ងៃនេះមានចំនួន ១៨ករណីដែលជាការឆ្លងក្នុងសហគមន៍។

  • មន្ត្រីគជបរកឃើញមានឈ្មោះស្ទួនក្នុងការចុះឈ្មោះក្នុងបញ្ជីថ្មី (Video Inside)

    មន្ត្រីគជបរកឃើញមានឈ្មោះស្ទួនក្នុងការចុះឈ្មោះក្នុងបញ្ជីថ្មី (Video Inside)

    ដំណើរការផ្ទៀងផ្ទាត់នៃការចុះឈ្មោះបោះឆ្នោត ដើម្បីស្វែងរកភាពមិនប្រក្រតី ដែលតាមការិយាល័យចុះឈ្មោះបោះឆ្នោត បានរកឃើញករណីឈ្មោះស្ទួនគ្នាជាច្រើន។ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល៥០ថ្ងៃ ត្រូវបានបិទដំណើរការកាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២។ ចំនួនដែលបានចុះឈ្មោះថ្មីក្នុងបញ្ជីមានចំនួន៥៧ម៉ឺន៧ពាន់៥៥០នាក់។ មន្រ្តីគជបបានថ្លែងថា រយៈពេល៦ថ្ងៃចាប់តាំងពីបិទបញ្ចប់មកនេះ គេបានរកឃើញឈ្មោះស្ទួនជាច្រើនករណី ដោយសារប្រជាពលរដ្ឋដែលបម្លាស់ទីលំនៅពុំបានធ្វើឯកសារផ្ទេរ ទីលំនៅរបស់ខ្លួន ដែលហេតុនេះធ្វើឲ្យមានករណីស្ទួនអ្នកចុះឈ្មោះបោះឆ្នោត។ គួរបញ្ជាក់ថា ច្បាប់បោះឆ្នោត មិនអនុញ្ញាតឲ្យមានឈ្មោះស្ទួន ឬការបោះឆ្នោតលើសពីម្តងសម្រាប់ មនុស្សម្នាក់ៗនោះឡើយ។

  • កម្ពុជាបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ (Video Inside)

    កម្ពុជាបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ (Video Inside)

    ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ លើទឹកដីក្រុងអង្គរខេត្តសៀមរាប បានចាប់ផ្តើមបើកនៅថ្ងៃទី១៤ធ្នូនេះ ដោយមានពិធីសាសនារាប់បាត្រព្រះសង្ឃ១៣០អង្គ នៅខេត្តសៀមរាប។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរនេះ បានធ្វើពិធីបើកនៅចំទិវារំលឹកខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអបអរខួបលើកទី៣០នេះ និងបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរនេះ គឺក្នុងគោលបំណងរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលបានកសាងថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ។ លោកជំទាវបានថ្លែងទៀតថា «ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើងថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា និងការពារឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាពសង្គម ដែលជាកត្តាសំខាន់សម្រាប់ជួយឱ្យជាតិកម្ពុជាទទួលបានកិត្តិនាមល្បីល្បាញលើឆាកអន្តរជាតិ។ ពិធីរំលឹកគុណអង្គររវាងពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ នឹងរួមមានកម្មវិធីសាសនា, ពិធីស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី និងកម្មវិធីកម្សាន្តជាច្រើនទៀត។