-
ពលរដ្ឋក្រីក្រក្នុងស្រុកស្វាយអន្ទរថ្លែងអរគុណចំពោះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងបញ្ជាក់ការគាំទ្រចំពោះសម្តេច ដើម្បីការដឹកនាំប្រទេស (Video Inside)

ប្រជាពលរដ្ឋខ្សត់ខ្សោយចំនួន ៦៤គ្រួសារ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានទទួលអំណោយអង្ករ គ្រឿងឧបភោគ បរិភោគ គិតជាថវិកាសរុបចំនួនជាង ២៥លានរៀល ពីក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយអន្ទរ ដឹកនាំដោយឯកឧត្តម ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូស នៃជំនួយកាកបាទក្រហមចិន (Video Inside)

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស នៃជំនួយពីសមាគមជាតិកាកបាទក្រហមចិន នឹងត្រូវផ្តល់មកកាកបាទក្រហមកម្ពុជានៅថ្ងៃពុធនេះ។ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំងជំនួយស៊ីណូហ្វាមនេះ ក្នុងពិធីមួយដែលនឹងរៀបចំនាល្ងាចថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ នៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។ ពិធីប្រគល់ និងទទួល នឹងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន និងមន្ត្រីនានាជាច្រើនទៀត។ គួរបញ្ជាក់ថា ក្នុងអម្លុងខែសីហា ឆ្នាំ២០២១ សមាគមជាតិកាកបាទក្រហមចិន ក៏បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១០ម៉ឺនដូស ផ្តល់ជូនកាកបាទក្រហមកម្ពុជាផងដែរ។
-
សម្តេចតេជោពន្យុះមេខ្លោងសមរង្ស៊ីឱ្យចេញមុខធ្វើបាតុកម្ម (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថានយោបាយរបស់ សម រង្ស៊ី គឺជានយោបាយជ្រុលនិយម ដែលគេមិនត្រូវឱ្យកើតមានក្នុងប្រទេសកម្ពុជាឡើយ។ ប្រសាសន៍របស់សម្តេចដែលថ្កោលទោសអំពើជ្រុលនិយមរបស់ក្រុមប្រឆាំងនេះ បានធ្វើឡើងក្នុងពេលដែលកំពុងស្ថិតក្នុងទ្វីបអឺរ៉ុប ដើម្បីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអឺរ៉ុបលើកទី៤៥ ដែលសម្តេចនឹងធ្វើជាសហប្រធានជាមួយនឹងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ។ ប្រសាសន៍ថ្កោលទោស លើនយោបាយជ្រុលនិយម បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានជួបជាមួយនឹងពលរដ្ឋខ្មែរជាង២ពាន់នាក់ ដែលបានរង់ចាំទទួលសម្តេចក្នុងសាលជួបជុំមួយក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក។ មេខ្លោងក្រុមឧទ្ទាម សម រង្ស៊ី ដែលរស់នៅក្នុងប្រទេសបារាំង បានប្រកូកប្រកាសរកអ្នកគាំទ្ររបស់ខ្លួន ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងវត្តមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដាក់សំណួរថាតើ សម រង្ស៊ី នោះ ហ៊ានចេញមុខដឹកនាំបាតុកម្មប្រឆាំងដែរឬទេ? សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ធ្នូ បានស្ថិតក្នុងប្រទេសបារាំងក្នុងកម្មវិធីរៀបចំទុកមួយ ដែលនៅទីនោះសម្តេចនឹងអញ្ជើញជួបពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំងថែមទៀត។ ក្នុងប្រទេសបារាំងនោះផងដែរសម្តេចនឹងជួបប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង ក្នុងវិមានអេលីសេ Elysee។ គេនឹងរង់ចាំមើលថាតើ សម រង្ស៊ី នឹងហ៊ានចេញមុខធ្វើការដឹកនាំបាតុកម្មប្រឆាំងដែរឬទេ ក្នុងពេលដែលសម្តេចស្ថិតនៅក្នុងប្រទេសបារាំងនោះ។
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមចំណាយពេលពេញមួយថ្ងៃដើម្បីធ្វើទំនាក់ទំនង ជាមួយថ្នាក់លើ និងសហការី។ កុំខ្លាចក្នុងការផ្តួចផ្តើមគំនិតក្នុងការពិភាក្សាអំពីបញ្ហា សំខាន់ៗ។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានកោតសរសើរ។ ដោយឡែក លោកអ្នក ប្រហែលជាមិនសូវទទួលបានលាភសំណាងផ្នែកលុយកាក់ ឬសម្ភារៈនោះទេ ប៉ុន្តែលោកអ្នក នឹងមានសេចក្តីសុខចម្រើនផ្លូវចិត្តយ៉ាងខ្លាំង។ ក្នុងនោះ អ្នកអាចនឹងមានស្ថានភាពរញ៉េរញ៉ៃ ខ្លះ ដូច្នោះសូមកុំបោះបង់ថាមពល និងលុយកាក់ ឬការធ្វើកិច្ចព្រមព្រៀងនៅក្នុងពេលនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយរស់នៅ ភ្ជាប់ខ្លួនជាមួយនឹងកំហុសដែលអ្នកធ្លាប់បានជួបប្រទះ។ ក្នុងនោះ ប្រសិនបើជានៅពេលព្រឹក អ្នកមិនទាន់ទទួលបានភាពរីកចម្រើន ឬមើលមិនទាន់ឃើញគោលដៅជាក់លាក់ក្តី សូមកុំ បោះបង់ចោលសកម្មភាព ពីព្រោះនៅចុងបញ្ចប់នៃពេលវេលាធ្វើការនៅថ្ងៃនេះ អ្នកនឹងអាច ទទួលបានភាពចម្រុងចម្រើន ចំណែកបញ្ហាវិញ ក៏នឹងត្រូវបានដោះស្រាយជ្រះស្រឡះទាំង អស់។ ក្រៅពីនេះ លោកអ្នកអាចជំនះរាល់ឧបសគ្គ ហើយទទួលបានភាពជោគជ័យក្នុងអា ជីព ដោយសារភាពតស៊ូនៅក្នុងថ្ងៃនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៤ ធ្នូ ២០២២ (មានវីដេអូ)

-
GPO16: ភូមិសាស្រ្តនយោបាយ៖ អាល្លឺម៉ង់ប្រឆាំងនឹងចលនាចង់ផ្តួលរំលំរដ្ឋាភិបាល

ភូមិសាស្រ្តនយោបាយ ប្រធានបទ: អាល្លឺម៉ង់ប្រឆាំងនឹងចលនាចង់ផ្តួលរំលំរដ្ឋាភិបាល – ពិភពលោកកំពុងមានវិបត្តិ ដែលរងផលប៉ះពាល់ពិសង្រ្គាម នៅអ៊ុយក្រែន ដែលបង្កឡើងដោយការវាយប្រហារពីកងទ័ពរុស្សី។ ប្រទេសអឺរ៉ុប បានគំពុងចាត់វិធានការទណ្ឌកម្មប្រឆាំងនឹងការរំលោភបំពានរុស្សីលើទឹកដីអ៊ុយក្រែន និងបានផ្តល់អាវុធជួយដល់ប្រទេសនេះ ដោយសារតែការខ្លាចការគម្រាមកំហែងនៃឥតន្ធិពលរបស់រុស្សីមកលើទឹកដីរបស់ខ្លួន។ – ហេតុអ្វីបានជាក្រុមជ្រុលនិយមស្តាំ គ្រោងដំឡើងព្រះអង្គម្ចាស់ Heinrich XIII ជាមេដឹកនាំអាល្លឺម៉ង់? ចម្លើយនេះ យើងមើលទៅជាមុននូវប្រវត្តិសាស្រ្ត និង ព្រះអង្គម្ចាស់ Heinrich XIII។ – ប្រទេសអាល្លឺម៉ង់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយបានកើនឡើងនូវការគំរាមកំហែងដោយក្រុមស្តាំនិយមជ្រុល ដែលកន្លងមកមានការគំរាមចាប់ខ្លួនរដ្ឋមន្រ្តីសុខាភិបាលរបស់អាល្លឺម៉ង់ ផងដែរ ចំពោះវិធានការរឹតត្បិតនៃការឆ្លងរាលដាលជំងឺកូវីដ១៩៕
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ២ម៉ឺននាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៣ពាន់ ៦៦៦ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុប រយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេលបីថ្ងៃមកនេះ មានចំនួន ២ម៉ឺន២ពាន់៣៤៤ករណី ដែលឆ្លងលើប្រទេសចំនួន ៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ថៃ, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែល ដែលមាន ចំនួន ៦ពាន់ ២៨១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៥៤ករណី ។ ប្រទេសប្រុយណេ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២៧៣នាក់ ក្នុងនោះប្រទេសថៃ មានមនុស្សស្លាប់ចំនួន ១០៧នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។…
-
៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន៥៤ករណី (Video Inside)

ក្នុងរយៈពេល ៧២ម៉ោង ចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩ មានចំនួន ៥៤ករណី ដែលបន្តកើនឡើងច្រើនជាងសប្តាហ៍មុនជាងចំនួន ១៧ករណីថែមទៀត ។ តួលេខឆ្លងកូវីដ១៩ កាលពីសប្តាហ៍មុនមានតែចំនួន ៣៧ករណីនោះទេ ដែលសកម្មភាពកម្រើកសាឡើងវិញនេះ គឺជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។ យោងតាមក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍ មានការឆ្លងចំនួន ១៦ករណី, ថ្ងៃអាទិត្យមាន ១៣ករណី និងនៅថ្ងៃច័ន្ទនេះ បានកើនដល់ ២៥ករណី ផងទៀត ។ តួលេខឆ្លងថ្មីទាំង ៥៤ ករណី នាវេលា៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជា នៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខ អ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៨ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២៣ម៉ឺន ២ពាន់ ២៧២នាក់ ដែលស្មើនឹង ៩៥,២០ ភាគរយ ៕
-
តម្លៃប្រេងឥន្ធនៈបន្ដធ្លាក់ចុះ (Video Inside)

តម្លៃប្រេងសាំង បានបន្ដធ្លាក់ចុះបន្ដែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូត ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតាមានតម្លៃ៤ពាន់១០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ ថយចុះចំនួន១០០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន៤ពាន់៤៥០រៀល ក្នុង១លីត្រ ដែលតម្លែនេះ ធ្លាក់ចុះចំនួន២០០ រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះគឺមាន តម្លៃចំនួន៤ពាន់៧៥០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៧០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។