-
ទំនប់់បង្ហៀរទឹកព្រែកកំចាយ ខេត្តកំពត តម្លៃ២លានមួយសែនដុល្លារកំពុងសាងសង់ (Video Inside)

ទំនប់បង្អៀរទឹកព្រែកកំចាយខេត្តកំពត តម្លៃ២លានមួយសែនដុល្លារ បានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋានសាងសង់ទំនប់បង្ហៀរទឹកព្រែកំចាយបានធ្វើនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក អ៊ុំ សុថា។ ទំនប់បង្ហៀរនេះ ត្រូវគេរាយការណ៍ថាមានប្រយោជន៍ច្រើន ក្នុងការជួយទប់ទឹកប្រៃមិនឱ្យហូរចូលព្រែកដែលធ្វើឱ្យខូចទឹកសាប និងអាចរក្សាជាអាងស្តុកទឹកសាប ដែលអាចបូមប្រើប្រាស់បានប្រមាណ ១សែនម៉ែត្រត្រីគុណក្នុង១ថ្ងៃ និងអាចផ្គត់ផ្គង់ទឹក ២៤ម៉ោងលើ២៤មោង។ គម្រោងរបស់រាជរដ្ឋាភិបាលដែលផ្តល់អត្ថប្រយោជន៍ពហុវិស័យមួយនេះ បានប្រើប្រាស់ថវិកា ជំនួយឧបត្ថម្ភពីក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ។ ការសាងសង់គ្រោងនឹងបញ្ចប់រួចរាល់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ អគ្គនាយកក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ លោកវ៉ាងទីហ្វេង Wang Tiefeng បានបញ្ជាក់ថា សំណង់ទំនប់បង្ហៀរនេះ មានប្រវែង៧៧ម៉ែត្រ, មានកម្ពស់ ១ម៉ែត្រ៨តឹកទទឹងខ្នងទំនប់១ម៉ែត្រ កន្លះ, ជើងទេរ៥ម៉ែត្រ ជញ្ជាំងការពារច្រាំងប្រវែង៥២ម៉ែត្រ និងរបងការពារប្រវែង៥២ម៉ែត្រ ព្រមទាំងផ្លូវសម្រាប់មច្ឆាឆ្លងកាត់ដែលមានទំហំ ១.៨៤៨ម៉ែតការ៉េ។ ក្រុមអ្នកជំនាញបញ្ជាក់ថា បន្ទាប់ពីបានកសាងរួចរាល់គឺគេអាចរក្វាជាអាងស្តុកទឹកសម្រាប់ បូមប្រើប្រាស់ប្រមាណ១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ, ការផ្ដល់នូវផ្លូវចរាចរណ៍សម្រាប់មច្ឆជាតិ និងការពារប្រព័ន្ធអេកូឡូស៊ីបរិស្ថានក្នុងតំបន់និងរចនាបទទំនប់នេះ អាចបន្ថែមនូវចំនុចទាក់ទាញផ្នែកទេសចរណ៍មួយថែមទៀតសម្រាប់ខេត្តកំពត។
-
កម្ពុជាគ្រោងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CRBC កសាងផ្លូវល្បឿនលឿនទី២ (Video Inside)

កិច្ចសន្យាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងគ្រោងចុះហត្ថលេខានៅដើមឆ្នាំ២០២៣ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC កសាងថ្នល់ល្បឿនលឿនលើកទី២។ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC គឺជាក្រុមហ៊ុនដែលទទួលបានជោគជ័យ ក្នុងការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុតម្លៃ២ពាន់លានដុល្លារកន្លងមកនេះ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំនាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ។ ផ្លូវល្បឿនលឿនទី២ភ្នំពេញ បាវិត តម្លៃ១ពាន់៦៣៨លានដុល្លារ នឹងគ្រោងបើកការដ្ឋានសាង សង់នៅក្នុងឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ កម្ពុជាគ្រោង នឹងរៀបចំកសាងផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញទៅខេត្តសៀមរាបដែលនឹងក្លាយជា ផ្លូវល្បឿនលឿនជាលើកទី៣របស់កម្ពុជា។
-
ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះចាប់ផ្តើមបុកគ្រឹះនាដើមឆ្នាំក្រោយនេះ (Video Inside)

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ គ្រោងនឹងរៀបចំបើកការដ្ឋាននាដើមខែមករាឆ្នាំ២០២៣។ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជាក់ជុំវិញគម្រោងបើកការដ្ឋានសំណង់ស្ពាន និងការដ្ឋានផ្លូវថ្នល់នាភាពឥសានប្រទេសនេះ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ការដ្ឋាននៃគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ចាប់ពីស្គន់ដល់ក្រុងកំពង់ចាម គឺជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ គួរបញ្ជាក់ថាកាលពីសប្តាហ៍កន្លងមកនេះ, កម្ពុជានៅបានទទួលជំនួយឥណទានសម្បទានពី រដ្ឋាភិបាលកូរ៉េខាងត្បូងតម្លៃសរុប១ពាន់៨១៥លាន៩០ម៉ឺន៩ពាន់ដុល្លារ ដែលក្នុងនោះរួមមានទាំងជំនួយកសាងស្ពាន «មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រផងដែរ។ កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានជួយឱ្យប្រទេសអស់ សង្គ្រាម និងមានសន្តិភាពពិតប្រាកដក្រោមនយោបាយឈ្នះឈ្នះនេះទេ ទើបមានឱកាស កសាង និងអភិវឌ្ឍន៍ប្រទេសបានលឿនទៅមុខ ដែលមិនធ្លាប់មានក្នុងសម័យអតីតកាល ឡើយ។
-
រដ្ឋមន្ត្រីក្រសួងវប្បធម៌ស្នើការបញ្ចប់វាយកុដិបុរាណក្នុងវត្តឧណ្ណាលោម (Video Inside)

ការវាយកុដិបុរាណ អាយុជិត១០០ឆ្នាំចំនួន៣កន្លែងក្នុងវត្តឧណ្ណាលោម បានប្រញាប់ឱ្យរដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានប្រញាប់ថ្វាយលិខិតទៅសម្តេចមហាសង្ឃរាជ ទេព វង្ស ដើម្បីរកការបញ្ឈប់សកម្មភាពនេះ។ យោងតាមលិខិតរដ្ឋមន្ត្រីក្រសួងវប្បធម៌លោកជំទាវ ភឿង សកុណា កុដិបុរាណចំនួន ៣ គឺកុដ្ឋលេខ៤៣, លេខ៤៤ និងលេខ៤៥ ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ត្រូវបានគេរុះរើ និងវាយកម្ទេច គឺដើម្បីកសាងព្រះចេតិយ។ លិខិតរបស់ក្រសួងវប្បធម៌ បានបញ្ជាក់ថាកុដិទាំបីនេះ ត្រូវបានក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ និងបានចុះបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ ។ លិខិតរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌បានសរសេរថា « ក្រសួងមានការសោកស្តាយជាខ្លាំង…» ចំពោះករណីវាយកម្ទេចកុដិទាំង៣នោះ។ ក្រសួងបានថ្លែងថាការវាយកុដ្ឋិបុរាណនោះ នាំឱ្យមានការរិះគន់យ៉ាងផុសផុលពីមហាជនតាមបណ្តាញសង្គម។ លោកស្រីរដ្ឋមន្ត្រីបានទូលថ្វាយសម្តេព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ថា «សកម្មភាពនៃការរុះរើ និងវាយកម្ទេចកុដិចាស់ ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន»។ រដ្ឋមន្ត្រីក្រសួងវប្បធម៌បានថ្លែងថា « រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានាត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងជំនាញ ។…
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ «ធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុត…» (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី១២ ធ្នូថា «ធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន»។ ប្រសាសន៍ថ្លែងនេះបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៃសាខាខេត្តបាត់ដំបង។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរទទួលស្វាគមន៍ក្នុងប្រទេសបែលហ្ស៊ីក (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរ មកពីបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបរង់ចាំទទួលស្វាគមន៍សម្តេចដែលអញ្ជើញមកដល់ សណ្ឋាគារក្នុងប្រទេសបែលហ្ស៊ីក។ សម្តេចបានចាកចេញពីកម្ពុជាកាលពីម៉ោង១០យប់ថ្ងៃទី១១ ធ្នូ ឆ្នាំ២០២ ម៉ោងនៅកម្ពុជា និងបានអញ្ជើញដល់ប្រទេសបែលហ្ស៊ីកនាវេលាម៉ោង៩កន្លះ ព្រឹកថ្ងៃទី១២ ធ្នូ។ ម៉ោងរវាងកម្ពុជា និងប្រទេសបែលហ្ស៊ីកខុសគ្នា៦ម៉ោង។ នេះជាទិដ្ឋភាព នៃការអញ្ជើញដល់របស់សម្តច និងការសំណេះខ្លះ ពេលដែលសម្តេចទើបមកដល់សណ្ឋាគារ វត្តមានរបស់សម្តេចក្នុងប្រទេសបែលហ្ស៊ីកក្នុងសប្តាហ៍នេះ គឺដើម្បីការធ្វើជាសហប្រធាន ជាមួយលោក Charles Michel ឆាល មីស្ហែលល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងវេទិកានៃកិច្ច ប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប។
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកប្រកបអាជីវកម្មនឹងទទួលបានលាភសំណាងដ៏ប្រសើរទាក់ទងនឹងអាជីវកម្ម ឬការងារដែលអ្នកកំពុងតែអនុវត្ត ឬបានគ្រោងទុក។ ក្នុងនោះអាជីវករ និងទទួលបានដៃគូជំនួញរបស់អ្នកមានភាពជឿជាក់យ៉ាងខ្លាំងចំពោះលោកអ្នកយ៉ាងខ្លាំង។ ហេតុនេះលោកអ្នកអាចប្រឈមនឹងស្ថានភាពនានាដែលនឹងអាចកើតឡើងក្នុងពេលនេះ រីឯផលចំណេញក៏នឹងកើតឡើងដោយមិននឹកស្មាន។ ចំពោះអ្នកប្រកបការងាររដ្ឋ និងឯកជន នឹងទទួលបានការជឿទុកចិត្តពីថ្នាក់លើ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងនាំមកពីមនុស្សដែលនៅក្បែរលោកអ្នក។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត បើមិនដូច្នេះស្ថានភាពល្អក្នុងថ្ងៃនេះ និងប្រែប្រួលយ៉ាងខ្លាំង។ លោកអ្នកអាចមានសមត្ថភាពដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍នៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរណាស់ ដូច្នេះសូមធ្វើអ្វីគ្រប់យ៉ាងដែលអ្នកពេញចិត្ត និងប៉ងប្រាថ្នា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចធ្វើកិច្ចការនានាឲ្យសម្រេចបានផលល្អប្រសើរបាន គ្រាន់តែត្រូវមានភាពអត់ធ្មត់បន្ថែម។ ក្នុងនោះសូមជៀសវាងជម្លោះ មតិរិះគន់ ការនិយាយស្តីជាមួយនឹងសម្តីធ្ងន់ៗ គឺអ្នកគួររស់នៅក្នុងរបៀបវិជ្ជមានជានិច្ច។ ក្រៅពីនេះសូមដំណើរការការងារជាមួយនឹងគម្រោងផែនការ អ្នកអាចរិះរកជំនួយពីមនុស្សដែលនៅជុំវិញខ្លួនបាន ប្រសិនបើអ្នកជួបបញ្ហាដែលពិបាកដោះស្រាយ។ ផ្ទុយទៅវិញ លោកអ្នកអាចទទួលបានការជឿទុកចិត្តយ៉ាងច្រើនពីថ្នាក់លើ ហើយក៏អាចគ្រប់គ្រងហេតុការបានល្អផងដែរ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១២ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៣ ធ្នូ ២០២២ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការ ផ្លាស់ប្តូរទីកន្លែងការងារនោះទេ។ ប្រសិនបើអ្នកនៅតែមានបំណងចង់ផ្លាស់ប្តូរ គឺអ្នកនឹងត្រូវ ប្រឈមនឹងស្ថានភាពកាន់តែលំបាកក្នុងអាជីព។ អ្នកក៏មិនអាចស្នើសុំជំនួយពីមនុស្សនៅ ក្បែរខ្លួននោះទេ ដូច្នេះសូមប្រុងប្រយ័ត្នរាល់ការសម្រេចចិត្ត និងការបោះជំហានបំពេញការ ងារនៅក្នុងវេលានេះ។ បើទោះបីជាស្ថានភាពថ្ងៃនេះមិនសមតាមបំណងរបស់អ្នកក្តី ក៏មិនគួរ ធ្វើអោយប៉ះពាល់ដល់ទឹកចិត្តរបស់អ្នកដទៃ ចូរខំបំពេញការងារតាមធម្មតា ហើយជៀសឲ្យ ផុតពីការបាត់បង់ជំនឿចិត្តទៅលើខ្លួនឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពព្រមានលោកអ្នកមិនអោយធ្វើ ការងារដែលការប្រញាប់ប្រញាល ឬប្រថុយប្រថានជាដាច់ខាត ពីព្រោះករណីទាំងនេះនឹង ធ្វើអោយអ្នកមានការលំបាកខ្លាំងក្នុងការងារ។ ប្រការសំខាន់នៅក្នុងថ្ងៃនេះ គឺសូមបំពេញ ការងារជាមួយនឹងគម្រោងដែលអ្នកបានរៀបចំជានិច្ច។ ចំណែកការធ្វើទំនាក់ទំនងនៅក្នុង ថ្ងៃនេះគឺអាចធ្វើទៅបានល្អប្រសើរ ដូច្នេះសូមស្វែងរកឳកាសដើម្បីស្នើសុំជំនួយ ឬការ ពិភាក្សាផ្សេងៗ។ ក្នុងនោះដែរ លោកអ្នកមានភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារណាស់ ចំណែកលោកអ្នកជាកំលោះក្រមុំនោះនឹងទទួលបានដំណឹងល្អផង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមចាត់ចែងការងារ ឬមុខរបរអាជីវកម្មអោយស្ថិតនៅក្នុងផ្លូវ ដែលត្រឹមត្រូវ។ ក្នុងនោះ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការធ្វើការសម្រេចចិត្ត…