Category: ទូរទស្សន៍

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១០ ឆ្នូ ២០២២

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១០ ឆ្នូ ២០២២
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៨ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៨ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ៥៨១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីថ្ងៃម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងមកនេះមានចំនួន ៧ពាន់ ៩៩៩ករណី ដែលបានឆ្លងលើ ប្រទេសចំនួន ៨ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលមានតួ លេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៣ពាន់ ៣៥១ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ១៤ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧២នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៤១នាក់ ជាតួលេខស្លាប់ ច្រើនជាងគេផងដែរ…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៤ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៤ករណី (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ នៅកម្ពុជានៅថ្ងៃនេះ បានកើនឡើងចំនួន ២ករណីមកវិញ បើប្រៀបធៀបនឹងម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាលក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩ មានចំនួន ១៤ករណី ដែលកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី៨ ធ្នូ បានកើនដល់ចំនួន ១៥លាន ២៣ម៉ឺន ៩៩៣នាក់ ដែលស្មើនឹង ៩៥,១៩ ភាគរយ ៕

  • ADB ផ្តល់ជំនួយ៧៣លានដុល្លារ (Video Inside)

    ADB ផ្តល់ជំនួយ៧៣លានដុល្លារ (Video Inside)

    ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់ជំនួយថ្មីចំនួន៧៣លានដុល្លារ ដល់វិស័យជលផលសមុទ្ររបស់កម្ពុជា ។ សេចក្តីប្រកាសរបស់ ADB ថ្ងៃទី៨ ធ្នូ បាននិយាយថា កញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារដល់កម្ពុជានេះ គឺ«ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា»។ សេចក្តីប្រកាសព័ត៌មានដដែល បានរៀបរាប់ថា ក្នុងគម្រោង៧៣លានដុល្លារនោះ រួមមាន៤១លានជាគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព…២២លានដុល្លារជាជំនួយឥតសំណង និង១០លានដុល្លារជាប្រាក់កម្ចី ក្រោមកញ្ចប់ជំនួយ ACGF។ លោក អាល់វីន ឡូប៉េស៍ Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា «គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើវិស័យជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយ នៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកបដោយផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។

  • ពលរដ្ឋក្នុងទ្វីបអឺរ៉ុបបន្តផ្តល់សារសម្តែងការរង់ចាំស្វាគមន៍សម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅប្រទេសបែលហ្ស៊ីក (Video Inside)

    ពលរដ្ឋក្នុងទ្វីបអឺរ៉ុបបន្តផ្តល់សារសម្តែងការរង់ចាំស្វាគមន៍សម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅប្រទេសបែលហ្ស៊ីក (Video Inside)

    គម្រោងធ្វើដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី៤៥ កាន់តែរំកិលកៀកមកជិតជាលំដាប់។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងខួបលើកទី៤៥ នៃភាពជាដៃគូសន្ទនារវាង អឺរ៉ុប និងអាស៊ាន ដែលនឹងមានរៀបចំព្រឹត្តិការណ៍ជួបប្រជុំកំពូលមួយចំនួន ដែលផ្តោតលើកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, កិច្ចសហប្រតិបត្តិការសង្គមវប្បធម៌ និងកម្មវិធីកិច្ចសហប្រតិបត្តិការអភិ វឌ្ឍន៍អាស៊ាន-សហភាពអឺរ៉ុប។ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប គ្រោងនឹងប្រព្រឹត្តទៅរវាងពីថ្ងៃ ទី១៤ ដល់១៥ ធ្នូ។ សម្តេចនាយករដ្ឋមន្ត្រី គ្រោងនឹងអញ្ជើញចាកចេញពីកម្ពុជានៅថ្ងៃទី១២ធ្នូ។ ប្រជាពលរដ្ឋនិស្សិតខ្មែរ ដែលរស់នៅក្រៅប្រទេស បានធ្វើសារលិខិតតាមប្រព័ន្ធបណ្តាញសង្គម បញ្ជាក់ការរង់ចាំស្វាគមន៍ទទួលសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ។

  • មន្ត្រីគជបថ្លែងថាដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ៥០ថ្ងៃ ប្រព្រឹត្តដោយរលូន (Video Inside)

    មន្ត្រីគជបថ្លែងថាដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ៥០ថ្ងៃ ប្រព្រឹត្តដោយរលូន (Video Inside)

    ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីបានបញ្ចប់ហើយ នៅថ្ងៃព្រហស្បតិ៍នេះហើយ បន្ទាប់ពីដំណើរការរយៈពេល៥០ថ្ងៃ។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា នៅច្រើនម៉ោងមុនការបិទបញ្ចប់ បានប្រាប់អ្នកសារព័ត៌មានថាដំណើរការចុះឈ្មោះរយៈ ពេលកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន។ មន្ត្រីគជប បានថ្លែងថាតួលេខ នៃចំនួនពលរដ្ឋដែលបានមកចុះឈ្មោះថ្មីកន្លងមកនេះ បានកើន លើសការប៉ាន់ស្មានរបស់គជប ប្រមាណ១៤១ភាគរយ។ ប៉ុន្តែទោះជាយ៉ាងណាក្តីមានការកត់សម្គាល់ថាពលរដ្ឋនៅក្រៅប្រទេសប្រមាណ១លាននាក់ទៀត នៅមិនទាន់បានមកពិនិត្យ ឈ្មោះរបស់ខ្លួនឡើយ។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះ នៅថ្ងៃចុងក្រោយនេះ មានចំនួន ១ម៉ឺន២ពាន់៤៩៣នាក់ ដែលនាំឲ្យចំនួនអ្នកមកចុះឈ្មោះ រយៈ៥០ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះបានកើនដល់ ៥៧ម៉ឺន ៧ពាន់៥៥០នាក់។ អ្នកដែលនឹង ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ២៥ម៉ឺន៨ពាន់៣៧២នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៦ម៉ឺន៧៦៩នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១៧ម៉ឺន៨ពាន់ ៥២១នាក់។ មន្ត្រីគជបបានថ្លែងថាបន្ទាប់ពីដំណាក់កាលបិទបញ្ជីការចុះឈ្មោះ និងការពិនិត្យឈ្មោះរួច គេនឹងឈានចូលដល់ដំណាក់កាលទី២គឺការចុះឈ្មោះបេក្ខជន និងគណបក្សនយោបាយ ដើម្បីធ្វើការប្រកួតប្រជែងការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣, និងដំណាក់កាលទី៣ គឺការឃោសនារកសម្លេងសន្លឹកឆ្នោតរបស់គណបក្សនយោបាយ ដែលគេនឹងរៀបចំពេលវេលាជាក់លាក់ ក្នុងពេលខាងមុខ និងដំណាក់កាលទី៤ គឺការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល។

  • កម្ពុជាបញ្ជូនកីឡាករប្រដាល់៨រូបហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថាន (Video Inside)

    កម្ពុជាបញ្ជូនកីឡាករប្រដាល់៨រូបហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថាន (Video Inside)

    កីឡាករជម្រើសជាតិ៨រូប ត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដើម្បីការត្រៀមរកមេដាយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។ យោងតាមសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា ការបញ្ជូនកីឡាករទាំង៨រូបនោះ នឹងមានរយៈពេល២សប្ដាហ៍។ អគ្គលេខាធិការសហព័ន្ធលោក ប៊ុយ សុភ័ណ្ឌ បានថ្លែងថា កីឡាករទាំង៨រូបនោះ គឺឈ្មោះ នៅ សុខទី, សៅ រង្សី, ទូច ដេវីត, វ៉ែន រដ្ឋា, ពេញ វណ្ណថង, អាន់វ៉ា ណាស្រេឌីនូវ, អុង ភារាក់ និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ដែលនឹងត្រូវហ្វឹកហាត់រវាងពីថ្ងៃទី០៩-២៣ ធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសកាហ្សាក់ស្ថាន ។ ក្រុមជម្រើសជាតិកម្ពុជាក្នុងអម្លុងកាលហ្វឹកហាត់នេះ នឹងរំពឹងការប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមប្រដាល់ជម្រើសជាតិគុយបា, កាហ្សាក់ស្ថាន ក៏ដូចជាជើងខ្លាំងមួយចំនួនទៀតមកពីជុំវិញពិភពលោក ។ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមលើកទី៣២ រយៈពេល១២ថ្ងៃរវាងពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

  • ក្រសួងសុខាភិបាលបិទគ្លីនីក «ដើមអង្ក្រង» ដែលប្រើឆ្មបគ្មានវិជ្ជាជីវៈ (Video Inside)

    ក្រសួងសុខាភិបាលបិទគ្លីនីក «ដើមអង្ក្រង» ដែលប្រើឆ្មបគ្មានវិជ្ជាជីវៈ (Video Inside)

    ក្រសួងសុខាភិបាលបានសម្រេចបិទ Clinic ឯកជន «ដើមអង្ក្រង» ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងតម្រូវឱ្យអ្នកប្រព្រឹត្ត និងអ្នកទទួលខុសត្រូវ ត្រូវប្រឈមមុខចំពោះមុខច្បាប់ថែមទៀត។ Clinic ឯកជន «ដើមអង្ក្រង» ក្រោមការទទួលខុសត្រូវរបស់លោកស្រីវេជ្ជបណ្ឌិត សួស ចន្ទរស្មី ត្រូវបានក្រសួងសុខាភិបាលបានចោទថា ប្រើប្រាស់ «បុគ្គលិកគ្មានការបណ្តុះបណ្តាល និងគ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ» ពាក់ព័ន្ធនឹងការរំលូតគភ៌ដល់ស្ដ្រីមានកូនស្លាប់ ក្នុងផ្ទៃអាយុ១៨សប្តាហ៍។ ការព្យាបាលដោយគ្មានវិជ្ជាជីវៈរបស់ឆ្មបគ្មានការបណ្តុះបណ្តាលនោះ បានធ្វើឱ្យស្ត្រីជាមាតាអាយុ២២ឆ្នាំ វិះតែនឹងបាត់បង់ជីវិតថែមទៀត បន្ទាប់ពីធ្វើការវះកាត់សំអាតបង្កប៉ះពាល់ដល់ដាច់ពោះវៀនថែមទៀត។ កាលពីថ្ងៃទី៣០ វិច្ឆិកា, ក្រសួងសុខាភិបាលបានដាក់ទណ្ឌកម្មស្ត្រីឆ្មបអ្នកប្រព្រឹត្តឈ្មោះ អ៊ឹង ធារិន មិនឱ្យប្រកបមុខរបរឆ្មបរយៈពេល២ឆ្នាំ…ប៉ុន្តែសេចក្តីប្រកាសចុងក្រោយថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២ បានសម្រេចជាបន្ថែមនូវការបិទគ្លីនីក «ដើមអង្ក្រង» ទាំងស្រុង, ដកហូតលិខិតអនុញ្ញាតបើកព្យាបាល និងតម្រូវឱ្យអ្នកទទួលខុសត្រូវ, ម្ចាស់គ្លីនីកដើមអង្ក្រង និងអ្នកដែលប្រព្រឹត្តខុសនឹងក្រមសីលធម៌ វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេសក្នុងការពិនិត្យ និងព្យាបាលអ្នកជម្ងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមានថែមទៀត។

  • កងកម្លាំងមួកខៀវកម្ពុជា២កងមកពីប្រទេសម៉ាលីធ្វើមាតុភូមិនិវត្តន៍ (Video Inside)

    កងកម្លាំងមួកខៀវកម្ពុជា២កងមកពីប្រទេសម៉ាលីធ្វើមាតុភូមិនិវត្តន៍ (Video Inside)

    កងកម្លាំងមួកខៀវកម្ពុជាចំនួន២កងពីប្រទេសម៉ាលី បានធ្វើមាតុភូមិនិវត្តន៍មកវិញហើយ ក្រោយការប្តូរវេនរបស់កម្លាំងថ្មី។ ពិធីទទួលកងកម្លាំងមួកខៀវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កងកម្លាំងមួកខៀវទាំង២កងដែលវិលត្រឡប់មកវិញនេះ រួមមាន កងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងផ្ទុះ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលជាអគ្គនាយកមជ្ឈមណ្ឌលរក្សាសន្តិភាព បានថ្លែងក្នុងពិធីថា កងកម្លាំងទាំង២កងនេះ «បានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈថ្មីៗបន្ថែមទៀត»។ លោកបញ្ជាក់ថា « កងកម្ទេចគ្រាប់ មិនទាន់ផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះរបស់កម្ពុជា បានបំពេញការងារមិនខ្លាចនឿយហត់ ក្រោមព្យុះខ្សាច់សាហារ៉ា, អាកាសធាតុក្តៅហួតហែង ដែលមានសីតុណ្ហភាពរហូតដល់ ៥៣អង្សាសេ»។ មិនមានការបញ្ជាក់ជុំវិញកងកម្លាំងមួកខៀវបីនាក់ ដែលបានរងរបួសក្នុងបេសកកកម្មនៅក្នុងប្រទេសម៉ាលីថ្មីៗកន្លងមកនេះឡើយ។ កម្ពុជាគិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨ពាន់៤៧៥នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល, សាយប្រឺស និងយ៉េមែន។

  • ឥណទានកូរ៉េខាងត្បូងសម្រាប់កសាងស្ពានឆ្លងកាត់ទន្លេពីផ្សារចាស់ទៅអរិយក្សត្រនឹងចុះ ហត្ថលេខាទទួលនៅថ្ងៃសុក្រនេះ (Video Inside)

    ឥណទានកូរ៉េខាងត្បូងសម្រាប់កសាងស្ពានឆ្លងកាត់ទន្លេពីផ្សារចាស់ទៅអរិយក្សត្រនឹងចុះ ហត្ថលេខាទទួលនៅថ្ងៃសុក្រនេះ (Video Inside)

    កម្ពុជានឹងធ្វើការចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរ៉េខាងត្បូងដែលក្នុងនោះរួមមាន ឥណទានថវិកាសម្រាប់កសាងស្ពាន «មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសការចុះហត្ថលេខាទទួលឥណទានសម្បទាននេះ នឹងគ្រោងធ្វើនៅថ្ងៃទី៩ ធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសបញ្ជាក់ថាឥណទានសម្បទាននេះ នឹងចុះហត្ថលេខា២ផ្សេងគ្នា ក្នុងនោះឥណទាន នៃថវិកាតម្លៃ១ពាន់៥០០ លានដុល្លារ នឹងត្រូវហត្ថលេខារវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយនឹងឯកអគ្គរដ្ឋទូតកូរ៉េ លោក ប៉ាក ហ៊ឹងឃ្យុង។ ឥណទានថវិកាតម្លៃ១ពាន់ ៥០០លានដុល្លារ សម្រាប់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ដល់ ឆ្នាំ២០២៦។ ការចុះហត្ថលេខាទី២លើឥណទានសម្បទានតម្លៃ២៤៥លាន៩០ម៉ឺន៩ពាន់ សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ, និងឥណទានសម្បទានតម្លៃ៧០លានដុល្លារ នៃគម្រោងពង្រឹង សមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ។ ការចុះហត្ថលេខាទី២ នៃឥណទានសម្បទានតម្លៃសរុប៣១៥លាន៩០ម៉ឺន៩ពាន់នាក់ នឹងធ្វើរវាងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោកស្រី មីនី ជ័យ ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហរណអាហរណ កូរ៉េប្រចាំកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានថ្លែងថា…