Category: ទូរទស្សន៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៩១១ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៩១១ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យ។ បន្ថែមពីនោះទៅទៀត អ្នកនឹងបានទទួលការគាំទ្រពីមនុស្សជាច្រើនណាស់ ដូច្នេះចំពោះការធ្វើទំនាក់ទំនងកិច្ចការនានាគឺអាចធ្វើទៅបានគ្រាន់ជំទាស់ឡើយ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា រួមទាំងជម្លោះដែលកើតឡើងផងដែរ។ ប្រសិនបើអ្នកមិនរីករាយជាមួយទំនាក់ទំនងពេលនេះក្តី សូមកុំទាន់ចាប់ផ្តើមទំនាក់ទំនងថ្មី អ្នកមិនគួរធ្វើអ្វីដោយប្រញាប់ប្រញាលពេកទេ ពីព្រោះលោកអ្នកមានពេលវេលាពេញលេញ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍អ្នកជាខ្លាំង ដូច្នេះសូមព្យាយាមដោះស្រាយរឿងរ៉ាវតូចៗទាំងនោះឲ្យអស់ និងទាន់ពេលកុំឲ្យវាបង្ករផលរំខានធំ។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍ ដោយប្រើបទពិសោធន៍ និងចំណេះដឹងរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ ប្រសិនបើអ្នកមានលទ្ធភាព សូមគិតគូរពីការងារដែលអ្នកទងនឹងអចលនទ្រព្យ ពីព្រោះលទ្ធភាពជោគជ័យមានខ្ពស់។ ក្រៅពីនេះចូរប្រុងប្រយ័ត្ន ក្រែងមានបញ្ហាតូចធំនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ដោយឡែកលោកអ្នកគួរបែងចែកការងារខ្លះ ហើយគិតគូរដល់ភាពរីករាយផ្ទាល់ខ្លួន។ ឆ្នាំថោះ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៩ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជិត ៩ពាន់នាក់ (Video Inside)

    តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើន ឡើងចំនួន ២៨៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីថ្ងៃម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងមកនេះមានចំនួន ៨ពាន់ ៩១២ករណី ដែលបានឆ្លងលើប្រទេសចំនួន ៩ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ប្រុយណេ, ហ្វីលីពីន, ឡាវ និង ប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលមានតួ លេខឆ្លងច្រើនជាងគេដដែល ដែលមានចំនួន ២ពាន់ ៩៧៧ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួន ១២ករណី ។ ប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥៧នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ២៧នាក់ ជាតួលេខស្លាប់…

  • ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន២០ករណី (Video Inside)

    ២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន២០ករណី (Video Inside)

    ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩មានចំនួន ២០ករណី ដែលកើនឡើងថែមទៀតចំនួន ៦ករណី បើប្រៀបធៀបនឹងចំនួនឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងកូវីដ១៩ កាលពីម្សិលមិញមានចំនួន ១៤ករណី ដែលសកម្មភាពកម្រើកសាឡើងវិញនេះ គឺជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង ១៩ករណីវេលា ២៤ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី៩ ធ្នូ បានកើនដល់ចំនួន ១៥លាន ២៣ម៉ឺន ១ពាន់ ៣៦៦នាក់ ដែលស្មើនឹង ៩៥,២០ភាគរយ ៕

  • ពលរដ្ឋខ្មែរបន្តផ្ញើសារបញ្ជាក់ការស្វាគមន៍រង់ចាំទទួលសម្តេចតេជោនៅក្នុងប្រទេសបែលហ្ស៊ីក (Video Inside)

    ពលរដ្ឋខ្មែរបន្តផ្ញើសារបញ្ជាក់ការស្វាគមន៍រង់ចាំទទួលសម្តេចតេជោនៅក្នុងប្រទេសបែលហ្ស៊ីក (Video Inside)

    ពលរដ្ឋខ្មែរដែលរស់នៅក្នុងទ្វីបអឺរ៉ុប បានបន្តផ្ញើសារជាច្រើនមកថែមទៀតនៅថ្ងៃនេះ ដែលបញ្ជាក់ការស្វាគមន៍រង់ចាំទទួលសម្តេចតេជោ ហ៊ុន សែន ដែលនឹងអញ្ជើញដល់ទ្វីបបអឺរ៉ុប សប្តាហ៍ក្រោយនេះហើយ។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី៤៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ធ្នូ ក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក។ ពលរដ្ឋនិងនិស្សិតខ្មែរក្នុងប្រទេសបារាំង, អាល្លឹម៉ង់ និងប្រទេសបែកហ្ស៊ីក បានថ្លែងថា គេប្តេជ្ញានឹងទុកចោលការងារនៅថ្ងៃដែលសម្តេចអញ្ជើញដល់នោះ ដើម្បីរង់ចាំការទទួល សម្តេច និងគណៈប្រតិភូ។

  • មន្ត្រីកម្ពុជា និងអាមេរិកផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ (Video Inside)

    មន្ត្រីកម្ពុជា និងអាមេរិកផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ (Video Inside)

    មន្ត្រីកម្ពុជា និងមន្ត្រីសហរដ្ឋអាមេរិក បានប្ដេជ្ញាផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ខណៈភាពចម្រូងចម្រាសរវាងអតីតកម្មករធ្វើបាតុកម្មនៅក្រុមហ៊ុនកាស៊ីណូណាហ្គា នៅមិនទាន់អាចដោះស្រាយបាននៅឡើយ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ីត សំហេង និង ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិកលោក អាឡាន់ ស៊ីម៉ូណែត Alan Symonette កាលពីរសៀលថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២ បានជួបពិភាក្សាគ្នាផ្លាស់ប្តូរបទពិសោធន៍លើករណីវិវាទការងារក្រៅប្រព័ន្ធតុលាការនេះ និងបានជជែកលើបញ្ហាសំខាន់មួយចំនួន។ ជំនួបពិភាក្សាបានផ្តោត លើការបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល, ការពង្រីកសេវាកម្មនៃក្រុមប្រឹក្សា អាជ្ញាកណ្តាល, នីតិវិធីដោះស្រាយវិវាទ ក៏ដូចជាដើម្បីពិនិត្យលើលទ្ធភាពក្នុងការកសាងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ ក្នុងជំនួបពិភាក្សានោះ រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងជុំវិញស្ថានការណ៍ នៃវិស័យការងាររបស់កម្ពុជា និងការប្តេជ្ញារបស់កម្ពុជាក្នុងការអនុវត្តច្បាប់។ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិកបានបញ្ជាក់ជុំវិញកិច្ចសហការជាមួយ ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាជាបន្តថែមទៀត។

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា គេបានរកឃើញភាពមិនប្រក្រតីមន្ដ្រីក្រុមប្រឹក្សាឃុំសង្កាត់ ពាក់ព័ន្ធប្រាក់ឧបត្ថម្ភពលរដ្ឋក្រីក្រ (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា គេបានរកឃើញភាពមិនប្រក្រតីមន្ដ្រីក្រុមប្រឹក្សាឃុំសង្កាត់ ពាក់ព័ន្ធប្រាក់ឧបត្ថម្ភពលរដ្ឋក្រីក្រ (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា គេបានរកឃើញនូវភាពមិនប្រក្រតីរបស់មន្ដ្រីក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួន ពាក់ព័ន្ធការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម ស ខេង ក្នុងលិខិតមួយផ្ញើជូនអភិបាលរាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៩ ខែធ្នូ បានឲ្យដឹងថា ភាពមិនប្រក្រតីដែលត្រូវបានរកឃើញនោះ រួមមាន ការយកកម្រៃសេវាពីប្រជាពលរដ្ឋដែលមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ, ការឃុបឃិតនិងបន្លំយកប័ណ្ណសមធម៌ និងកាតវីង ដើម្បីដកយកថវិការបស់អ្នកទទួលផល ពីកម្មវិធីជាដើម។ លិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនបានបញ្ជាក់ចំឈ្មោះថាអំពើមិនប្រក្រីនោះ ជារបស់បុគ្គលណាមួយឡើយ ប៉ុន្តែសម្តេចក្រឡាហោម ស ខេង បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត នូវការងារចាំបាច់មួយចំនួន ដើម្បីធានាបាននូវ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុចរិតភាពក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម ជាពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថាថ្មីៗកន្លងមកនេះ, អង្គភាពប្រឆាំងនឹងអំពើពុករលួយ បានចាប់ខ្លួនស្មៀនសង្កាត់ម្នាក់ក្នុងសង្កាត់តាខ្មៅខេត្តកណ្តាល ក្រោយការរកឃើញ អំពើពុករលួយកេងបន្លំប្រាក់ជាង៧០លានរៀល ដែលជាប្រាក់ជំនួយឧបត្ថម្ភពលរដ្ឋក្រីក្រ ក្នុងពេលជួបវិបត្តិឆ្លងកូវីដ១៩។

  • ប្រេសិតពិសេសប្រធានអាស៊ានលុបចោលទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា (Video Inside)

    ប្រេសិតពិសេសប្រធានអាស៊ានលុបចោលទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា (Video Inside)

    ប្រេសិតពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ាលោក ប្រាក់ សុខុន បានលុបចោលគម្រោងធ្វើទស្សនកិច្ចលើកទី៣ នៅប្រទេសមីយ៉ាន់ម៉ា។ មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានថ្លែងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះថា ការលុបចោលដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ដោយសារតែជាប់រវល់នឹងកិច្ចប្រជុំកំពូលរំលឹក ខួបអាស៊ាននិងសហភាពអឺរ៉ុប។ លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងឆ្នាំ២០២២នេះ បានធ្វើទស្សនកិច្ចការងារចំនួន២លើករួចមកហើយក្នុងប្រទេសមីយ៉ាន់ម៉ា។ ទស្សនកិច្ចលើកទី១ បានធ្វើឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា និងដំណើរទស្សនកិច្ចលើកទី២ បានធ្វើរវាងពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា។ ប៉ុន្តែដំណើរទស្សនកិច្ច លើកទី៣ដែលគ្រោងធ្វើនៅចុងឆ្នាំនេះ នឹងមិនត្រូវបានធ្វើឡើយ។ មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា «ដោយសារតែមានឧបសគ្គពេលវេលា ជាពិសេសកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាពេលខាងមុខនេះ ទើបប្រេសិតពិសេសប្រធានអាស៊ាន មិនអាចសម្រេចតាមផែនការ ដែលគ្រោងទុកនោះឡើយ»។

  • កម្ពុជាចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរ៉េខាងត្បូង ដើម្បីការអភិវឌ្ឍន៍ដំណើរការសេដ្ឋកិច្ចជាតិ​ (Video Inside)

    កម្ពុជាចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរ៉េខាងត្បូង ដើម្បីការអភិវឌ្ឍន៍ដំណើរការសេដ្ឋកិច្ចជាតិ​ (Video Inside)

    កម្ពុជាបានចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរ៉េខាងត្បូងនៅថ្ងៃទី៩ ធ្នូ ឆ្នាំ២០២២ ក្នុងនោះរួមមានទាំងឥណទានថវិកាសម្រាប់កសាងស្ពាន «មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់ទៅ ជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រផងដែរ។ ការចុះហត្ថលេខាទទួលយកឥណទានសម្បទានកូរ៉េខាងត្បូងតម្លៃសរុប១ពាន់៨១៥លាន៩០ម៉ឺន៩ពាន់ដុល្លារ នៃជំនួយជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានេះ បានចុះហត្ថលេខាទទួលយកក្នុងពិធីមួយនាថ្ងៃសុក្រ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅចំថ្ងៃដែលមានការចុះហត្ថលេខាទទួលជំនួយនោះ មន្ត្រីក្រសួងសាធារណការបានជូនដំណឹងថាដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេនាកណ្តាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមនាចុងឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំងលើសពីការរំពឹងទុក។ អ្វីដែលអ្នកគួរចងចាំគឺ កុំបណ្តោយពេលវេលាចោលទទេ ហើយត្រូវមានភាពរហ័សរហួន ធ្វើយ៉ាងណាបំពេញការងារឲ្យបានឆាប់ ហើយជ្រើសរើសការងារសំខាន់ធ្វើមុនគេ។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ បង្កើតមុខរបរថ្មិ ឬការបណ្តាក់ទុន គឺអាចធ្វើទៅបាន ហើយផលសម្រេចនឹងកើតឡើងច្រើន។​ ក្រៅពីនេះ​ សូមរកពេលវេលាសម្រាកខ្លះទើបល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ សូមរងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារ ពីព្រោះលោកអ្នកអាចសម្រេចការងារនានាតាមការគ្រោង ឬអាចទទួលបានការផ្តល់រង្វាន់ចំពោះការខំប្រឹងប្រែងធ្វើការងារ។ ក៏ប៉ុន្តែសូមលោកអ្នកប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ និងជៀសវាងជម្លោះរវាងក្រុមការងារ ក៏ដូចជាជាមួយដៃគូជំនួញ។ ទន្ទឹមនឹងនេះ អ្នកក៏គួរមានការប្រុងប្រយ័ត្នចំពោះកំហុសឆ្គងផ្នែកឯកសារ ឬកិច្ចសន្យានានាផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមបង្ហាញការងារដែលអ្នកបានគ្រោងទុក តែក៏ត្រូវគ្រប់គ្រងពាក្យសំដី ដោយជៀសវាងឲ្យបាននូវមតិរិះគន់ ពិសេសចំពោះមនុស្សក្នុងក្រុមកាងារ។ ដោយឡែក សញ្ញាណនៃលាភសំណាងកើនឡើង ប៉ុន្តែលាភសំណាងនេះ ផ្សារភ្ជាប់ទៅនឹងកាយវិការ និងពាក្យសំដីទាំងស្រុង។ លើសពីនេះ អ្នកមានលទ្ធភាពយល់ដឹងពីបញ្ហា…

  • សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៩ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)

    សន្តិសុខមាតុភូមិ ប្រចាំថ្ងៃទី៩ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)