Category: ទូរទស្សន៍

  • ក្រសួងយុត្តិធម៌ថ្លែងថាគេនៅមិនទាន់បានទទួលសំណើសុំពន្យល់ (Video Inside)

    ក្រសួងយុត្តិធម៌ថ្លែងថាគេនៅមិនទាន់បានទទួលសំណើសុំពន្យល់ (Video Inside)

    ក្រសួងយុត្តិធម៌ ដែលត្រៀមនឹងបន្តពន្យល់ចំពោះអ្នកទាំងឡាយណាដែលនៅឆ្ងល់ និងជំទាស់ ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បានថ្លែងនៅថ្ងៃទី១ សីហានេះថា គេនៅមិនទាន់ទទួល បានសំណើពីភាគីឬក្រុមណាមួយនោះឡើយ។ យោងតាមក្រសួងយុត្តិធម៌ គេបានផ្តល់រយៈពេល៣ថ្ងៃនាដើមខែសីហានេះ សម្រាប់គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ណាដែលជំទាស់ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ អាចមកទទួលការពន្យល់ និងបកស្រាយ បំភ្លឺដោយផ្ទាល់។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍

  • ពិភពលោកតាមដានព្រឹត្តិការណ៍ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងតំបន់ពីរាជធានីភ្នំពេញ (Video Inside)

    ពិភពលោកតាមដានព្រឹត្តិការណ៍ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងតំបន់ពីរាជធានីភ្នំពេញ (Video Inside)

    កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធរៀបចំធ្វើក្នុងប្រទេស កម្ពុជាក្នុងសប្តាហ៍នេះ កំពុងក្លាយជាព្រឹត្តិការណ៍ដែលពិភពលោកកំពុងបំបែរអារម្មណ៍តាម ដាន​ចង់ដឹងខណៈដែលរឿងសំខាន់ៗរបស់ពិភពលោកនឹងត្រូវលើកយកមកជជែកក្នុងកិច្ច ប្រជុំនៅកម្ពុជានេះ។

  • ២៤ម៉ោង ឆ្លងកូវីដជិត ៣ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    ២៤ម៉ោង ឆ្លងកូវីដជិត ៣ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    ប្រទេសអាស៊ានទាំង១០ នៅតែមានតួលេខឆ្លង និងស្លាប់ដោយសារកូវីដ១៩ ជាបន្តដោយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន ២ម៉ឺន ៨ពាន់ ៣៣៤ករណី និងការស្លាប់ថ្មី មានចំនួន ៧០នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការកើនឡើងចំនួន ៥៣១ករណី និងការ ស្លាប់ក៏មានការកើនឡើងចំនួន ១៤នាក់នាក់ផងដែរ បើប្រៀបធៀបនិងម្សិលមិញ ។ ប្រទេស សឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេបង្អស់នៅថ្ងៃនេះ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

  • ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ២៦នាក់ (Video Inside)

    ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ២៦នាក់ (Video Inside)

    តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានថយចុះចំនួន ៣ករណី បើធៀបនឹងម្សិលមិញ ។ តួលេខឆ្លង២៤ម៉ោងកន្លងមកនេះ មានចំនួន ២៦នាក់ ដែលសុទ្ធជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់។ កម្ពុជាក្នុងរយៈពេល ៣១ថ្ងៃ ដែលទើបរក ឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ៣៥១នាក់ ហើយ។

  • ក្រសួងបរិស្ថានបើកយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តមណ្ឌលគិរី (Video Inside)

    ក្រសួងបរិស្ថានបើកយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តមណ្ឌលគិរី (Video Inside)

    ក្រសួងបរិស្ថាន និងអង្គការដៃគូ បានបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តមណ្ឌលគិរីដែល ជាយុទ្ធនាការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃ។ យុទ្ធនាការនេះបានធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២២ ក្រោមអធិបតីភាពរដ្ឋលេខាធិការ ក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ដោយមានការចូលរួមពីរដ្ឋបាលខេត្ត អង្គការដៃគូ សិស្សា នុសិស្ស និងបងប្អូនប្រជាសហគមន៍។

  • កម្ពុជាគ្រោងរៀបចំវេទិកាអន្តរសាសនាឡើងវិញ (Video Inside)

    កម្ពុជាគ្រោងរៀបចំវេទិកាអន្តរសាសនាឡើងវិញ (Video Inside)

    កម្ពុជាគ្រោងនឹងរៀបចំ «វេទិកាអន្តរសាសនា» ឡើងវិញ ក្រោយខកខាន២ឆ្នាំ ដោយសារ កូវីដ១៩ ។ ការបញ្ជាក់រៀបចំ «វេទិកាអន្តរសាសនា» ឡើងវិញនេះ បានធ្វើឡើងដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង កាលពីថ្ងៃទី២៨កក្កដា ក្នុងកិច្ចប្រជុំមួយនៅក្រសួងមហាផ្ទៃ។

  • គណបក្សនយោបាយជាច្រើនទៀតបន្តគាំទ្រការអនុម័តរដ្ឋសភា (Video Inside)

    គណបក្សនយោបាយជាច្រើនទៀតបន្តគាំទ្រការអនុម័តរដ្ឋសភា (Video Inside)

    គណបក្សនយោបាយជាច្រើនទៀត បានបន្តការគាំទ្រការអនុម័តរបស់រដ្ឋសភាលើវិសោធន កម្មលើកទី១០នៃមាត្រារដ្ឋធម្មនុញ្ញ។ ខណៈដែលគណបក្សនយោបាយចំនួន៤ បានជំទាស់ នឹងការធ្វើវិសោធនកម្មនោះ, គណបក្សជាច្រើនគិតត្រឹមថ្ងៃទី២៩កក្កដានេះ បានបង្ហាញការ គាំទ្រ។

  • សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានឈានចូលថ្ងៃទី១៥៥ (Video Inside)

    សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានឈានចូលថ្ងៃទី១៥៥ (Video Inside)

    រុស្ស៊ីបានបាញ់មីស៊ីលចំនួន២០គ្រាប់ដាក់លើគោលដៅផ្សេងៗនៅក្នុងថ្ងៃទី២៨កក្កដាដែល មានពិធីប្រារព្ធទិវា Statehood Day ។ ទិវា Statehood Day របស់អ៊ុយក្រែន គឺជាទិវាដែល បង្ហាញនូវអត្តសញ្ញាណជាតិ និងវប្បធម៌របស់អ៊ុយក្រែន និងជាការចង់បង្ហាញសាមគ្គីភាពរបស់ អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍ជុំវិញព្រឹត្តិការណ៍សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនឈានចូលថ្ងៃទី១៥៥

  • គណបក្សខ្មែរស្រឡាញ់ជាតិប្រកាសរំលាយគណបក្សរបស់ខ្លួនចោល (Video Inside)

    គណបក្សខ្មែរស្រឡាញ់ជាតិប្រកាសរំលាយគណបក្សរបស់ខ្លួនចោល (Video Inside)

    គណបក្សខ្មែរស្រឡាញ់ជាតិ បានប្រកាសរំលាយគណបក្សរបស់ខ្លួន និងអំពាវនាវឱ្យសមាជិករបស់ខ្លួនទាំងអស់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

  • បណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកយុវជនជំនាន់មុនជាយុវជននៃក្តីសង្ឃឹម មានចក្ខុវិស័យ និងមានភាពអំណត់អត់ធន (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកយុវជនជំនាន់មុនជាយុវជននៃក្តីសង្ឃឹម មានចក្ខុវិស័យ និងមានភាពអំណត់អត់ធន (Video Inside)

    អនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដឹងគុណចំពោះឥស្សរជននយោបាយដែលបានដឹកនាំប្រទេសធ្វើឱ្យមានសន្តិភាពនិងការអភិវឌ្ឍន៍បច្ចុប្បន្ន។