-
ឯកឧត្តម ម៉ម ប៊ុននាង៖ ការបោះឆ្នោតស្ទាបស្ទង់ គឺសំដៅជ្រើសរើស បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ដែលមានសមត្ថភាព ប្រជាប្រិយភាព និងប្រសិទ្ធភាព ជាអ្នកដែលប្រជាជនស្រលាញ់ពេញចិត្ត (Video Inside)

-
ប្រមុខរដ្ឋាភិបាល អាស៊ាន-ចិន បានអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួម ចំនួន៦ចំណុច ដើម្បីរំលឹកខួប អនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនង ដៃគូសន្ទនា អាស៊ាន-ចិន (Video Inside)

-
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ (Video Inside)

-
Positive Cambodia Ep29: រដ្ឋាភិបាល ដាក់ចេញនូវវិធានការជាបន្តបន្ទាប់ជួយដល់អ្នករងផលប៉ះពាល់ពីកូវីដ-១៩

-
Positive Cambodia Ep28: ការប្តេជ្ញាចិត្តរបស់សម្តេច តេជោ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន

-
សូមរីករាយទស្សនាបទ ៖ ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់

-
កិច្ចសម្ភាសន៍ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ប្រធានបទស្តីពី៖(វិស័យទេសចរណ៍ ខេត្តព្រះ សីហនុ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកដំណើរ ការប្រទេសឡើងវិញ) មានវីដេអូ

-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-ចិន នៅថ្ងៃទី២២ ខែវិច្ឆិកានេះ (មានវីដេអូ)

-
ហោរាសាស្រ្តអាជីពប្រចាំថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារទៅអប្បបរមា។ វានឹងល្អប្រសើរជាងមុន ប្រសិនបើអ្នកបំពេញការងារស្រាលៗ ដែលមិនតម្រូវឲ្យមានការប្រើប្រាស់អារម្មណ៍គិតពិចារណាច្រើន។ ប្រសិនជាអ្នកអាចធ្វើបាន នោះការងាររបស់អ្នកសន្យាថានឹងអាចបញ្ចប់ទៅបានដោយជោគជ័យ។ អ្នកនឹងអាចជំនះឧបស័គ្គ ដោយត្រឹមតែប្រើប្រាស់វិធីសាស្រ្តធម្មតាៗ។ ដោយឡែក សូមលោកអ្នកបង្កើនការទំនាក់ទំនងតូចធំឡើងវិញ ព្យាយាមយល់ដឹងពីស្ថានភាពដោយស្រង់យកពត៌មានលំអិត។ ប្រការដែលគួរជៀសវាង គឺសូមកុំទាន់ធ្វើដំណើរផ្លូវឆ្ងាយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកទំនងជាត្រូវប្រឈមនឹងការបោកបញ្ឆោតពីដៃគូ និងសហការី ដូច្នេះចូររៀបចំផែនការការងារក្នុងរបៀបយ៉ាងណាដើម្បីបញ្ចៀសពីស្ថានភាពទ្វេរុមុខ។ ការជឿទុកចិត្តត្រូវមានកំរិត ក្នុងនោះការផ្តល់ជូនដែលមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ឬស្ថិតក្នុងការស្រមើស្រមៃមិនគួរគិតគូរសោះឡើយ។ លើសពីនេះ សូមលោកអ្នកកុំធ្វើការលើសទម្ងន់ ប្រយ័ត្នបាក់កំលាំង របួសស្នាម ក៏ដូចជាការថ្លោះគ្រិចជាដើម។ ទន្ទឹមនឹងនេះ សូមព្យាយាមផ្លាស់ប្តូរការគិតរបស់អ្នកទៅរកភាពសកម្ម។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះទំនាក់ទំនងតូចធំជាមួយមិត្តរួមកាងារ និងថ្នាក់លើហាក់ធ្លាក់ចុះខ្លាំង ដូច្នេះយកល្អគួរខ្នះខ្នែងកែលម្អស្ថានភាពនេះឲ្យបានរួសរាន់។ សូមបដិសេធការរិះគន់ និងគួរតែបញ្ចេញមតិក្នុងទម្រង់ត្រឹមត្រូវបំផុត។ បើទោះបីមានស្ថានភាពមិនល្អខ្លះនឹងមករំខានការងាររបស់អ្នកក្តី សូមកុំមានការព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុ។ លោកអ្នកអាចស៊ូទ្រាំ និងកែលម្អភាពយ៉ាប់យឺនឲ្យមកជាល្អប្រសើរវិញបាន។ ដោយឡែក លោកអ្នកអាចនឹងត្រូវប្រើប្រាស់អារម្មណ៍ច្រើនក្នុងការងារ…
-
អប្សរាព្រឹកនេះ ២២ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ BH1 ភ្ញៀវទេចរណ៍ ជាង៨ម៉ឺននាក់ បានមកកម្សាន្ត ក្នុងខេត្តកំពត នាឱកាសបុណ្យអុំទូក ៕ …អានផ្ទាល់… BH3 ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរ ប្រមាណជាង ២ម៉ឺននាក់ បានមកលេងកម្សាន្ត ក្នុងខេត្តរតនគិរី ៕ …អានផ្ទាល់… (ដោយ លោក គតិ យុត្ត) BH4 រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអំទូក ឆ្នំានេះ ភ្ញៀវទេសចរជា១០ម៉ឺននាក់ បានមកដើរកម្សាន្ត តាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ៕ …អានផ្ទាល់… (ដោយ ស៊ាន សុផាត) BH5 ការរៀបចំពិធីបណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅក្រុងសៀមរាប បានចូលរួមទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត) BH7 រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក ខេត្តស្វាយរៀង…