Category: ទូរទស្សន៍

  • តម្លៃប្រេងឥន្ធនៈថយចុះ (Video Inside)

    តម្លៃប្រេងឥន្ធនៈថយចុះ (Video Inside)

    តម្លៃប្រេងឥន្ធនៈ បានថយចុះមកវិញតិចតួច ក្រោយការឡើងបន្តបន្ទាប់រយៈពេលកន្លងមកនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់៤៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះថយចុះមកវិញចំនួន១០០រៀល បើធៀប ទៅការលក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា, ចំណែកប្រេងម៉ាស៊ូត វិញ មានតម្លៃ៤ពាន់៥០រៀលក្នុង១លីត្រដែលតម្លៃ នេះ គឺធ្លាក់ចុះមកវិញចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន។

  • អាវរងាច្រើនសិបម៉ឺនអាវបន្តចែកជូនកងកម្លាំងប្រចាំការតាមបណ្តោយព្រំដែនក្នុងរដូវត្រជាក់ឈានមកដល់ (Video Inside)

    អាវរងាច្រើនសិបម៉ឺនអាវបន្តចែកជូនកងកម្លាំងប្រចាំការតាមបណ្តោយព្រំដែនក្នុងរដូវត្រជាក់ឈានមកដល់ (Video Inside)

    អាវរងាជាច្រើនសិបម៉ឺនអាវ ត្រូវបានបន្ដផ្តល់ចែកជូនដល់កងកម្លាំងប្រដាប់អាវុធដែលប្រចាំការតាមបណ្តោយ ព្រំដែនខេត្តជាប់វៀតណាម, ថៃនិងប្រទេសឡាវ ខណៈសីតុណ្ហភាពបានបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ក្រសួង ធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថែមទៀតថា អាកាសធាតុត្រជាក់ បានចាប់ផ្តើមហើយ ជាពិសេសក្នុង តំបន់ព្រំដែនដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៕

  • ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

    ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

    ភ្លៀងនៅតែបន្ដធ្លាក់ដោយកន្លែងខ្លះមានតិចនិងតាមកន្លែងខ្លះមានបង្គួរនិងច្រើន ដោយសារតែកម្ពុជាក្នុងមួយ សប្តាហ៍ទៅមុខទៀតនេះ នឹងរងឥទ្ធិពលជ្រលងសម្ពាធទាបមកពីសមុទ្ទចិនខាងត្បូងនិងទ្រនុងសម្ពាធខ្ពស់ពីភាគ ខាងជើងប្រទេសចិន។

  • កងទ័ពមួកខៀវកម្ពុជា៧៣នាក់វិលត្រឡប់ពីស៊ូដង់ខាងត្បូង (Video Inside)

    កងទ័ពមួកខៀវកម្ពុជា៧៣នាក់វិលត្រឡប់ពីស៊ូដង់ខាងត្បូង (Video Inside)

    កងទ័ពមួកខៀវកម្ពុជា៧៣នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មមនុស្ស ធម៌ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ ពិធីទទួលកងទ័ពមួកខៀវកម្ពុជាចំនួន៧៣នាក់នោះ ត្រូវបានធ្វើឡើងនៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមាន អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ។

  • សមត្ថកិច្ចបន្តរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ (Video Inside)

    សមត្ថកិច្ចបន្តរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ (Video Inside)

    ការរៀបចំសណ្តាប់ធ្នាប់សន្តិសុខតាមដងថ្នល់បានឈានមកដល់កំណាត់ផ្លូវ២៧១ក្នុងខណ្ឌមានជ័យរាជធានីភ្នំ ពេញ។ រដ្ឋបាលរាជធានី បានព្រមានចាត់វិធានការណ៍ផ្លូវច្បាប់លើអាជីវករណាដែលបានលក់ដូរលើផ្លូវតាម ចិញ្ចើមថ្នល់លើកំណាត់ផ្លូវដែលរៀបចំនោះ។ អាជ្ញាធរបានទុករយៈពេល៣ថ្ងៃក្នុងការរុះរើភាពអនាធិបតេយ្យ លើចិញ្ចើមថ្នល់នោះដោយខ្លួនឯង៕

  • ជនសង្ស័យគ្រឿងញៀនជាតិកាណាដាប្រឈមការជាប់គុកពី៥ទៅ១០ឆ្នាំ (Video Inside)

    ជនសង្ស័យគ្រឿងញៀនជាតិកាណាដាប្រឈមការជាប់គុកពី៥ទៅ១០ឆ្នាំ (Video Inside)

    មន្ត្រីតុលាការបានថ្លែងថាជនជាតិកាណាដាដែលត្រូវបានចាប់ខ្លួនក្នុងករណីជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង១៦៧គីឡូក្រាម នឹងត្រូវប្រឈម ការជាប់ពន្ធនាគាររវាងពី៥ទៅ១០ឆ្នាំបើសិនជាគេបានរកឃើញពិត ជាមានកំហុស។ កម្ពុជាមិនមានទោសប្រហារជីវិតដូចប្រទេសដទៃពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដ៏ច្រើន សន្ធឹកនោះឡើយ។

  • សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប គឺជាយន្តការស្នូលដ៏សំខាន់ សម្រាប់តភ្ជាប់ប្រជាជននិងប្រជាជន (Video Inside)

    សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប គឺជាយន្តការស្នូលដ៏សំខាន់ សម្រាប់តភ្ជាប់ប្រជាជននិងប្រជាជន (Video Inside)

    សម្តេចតេជោហ៊ុនសែន បានថ្លែងចាត់ទុកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប គឺជាយន្តការស្នូលដ៏សំខាន់ សម្រាប់តភ្ជាប់ប្រជាជននិងប្រជាជនរវាងទ្វីបទាំង២ និងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកកិច្ចសហប្រ តិបត្តិការដ៏រឹងមាំនៃភាពជាដៃគូអាស៊ីអឺរ៉ុប នឹងធ្វើឲ្យអាស៊ីនិងអឺរ៉ុបចាកចេញពីវិបត្តិសកលដែលពិភពលោកកំពុង ប្រឈម។

  • សមត្ថកិច្ចបន្តរកឃើញអាវុធច្រើនដើមទៀតលាក់ទុកនៅចំការមៀនស្រុកភ្នំព្រឹកខេត្តបាត់ដំបង (Video Inside)

    សមត្ថកិច្ចបន្តរកឃើញអាវុធច្រើនដើមទៀតលាក់ទុកនៅចំការមៀនស្រុកភ្នំព្រឹកខេត្តបាត់ដំបង (Video Inside)

    កាំភ្លើងជាច្រើនដើមទៀត ត្រូវបានបន្តរកឃើញនៅតំបន់ស្រុកភ្នំព្រឹកខេត្តបាត់ដំបងក្បែរព្រំដែនថៃដែលនាំឲ្យ សមត្ថកិច្ចបានប្រញាប់ស្វែងរកតម្រុយជាប់ពាក់ព័ន្ធសង្ស័យ។ កាលពីថ្ងៃទី១២វិច្ឆិកា កាំភ្លើងអាកាស្វ័យប្រវត្តិ ៣០ដើមនិងកាំភ្លើង M79 ៣ដើម រួមជាមួយបង់គ្រាប់ថ្មីៗជាច្រើនត្រូវបានគេប្រទះឃើញលាក់ទុកក្នុងចំការមៀន មួយកន្លែងក្នុងក្រុមទី២, ភូមិអូររំដួល, ឃុំអូររំដួល នៃស្រុកភ្នំព្រឹក, និងកាំភ្លើងអាកាប្រមាណ២០ដើមទៀតត្រូវ បានគេរកឃើញបន្ថែមនៅក្នុងចំការមៀនដដែល ដោយនាំឳ្យចំនួនកាំភ្លើងដែលបានរកឃើញសរុបកើនដល់ ៥៣ដើមហើយ។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៤ពាន់៤៤១ ករណី និងការស្លាប់ថ្មីមានចំនួន៣៦០នាក់។ ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះនៅអាស៊ានមាន១០ប្រទេស។ ចំណែកការស្លាប់ថ្មីមាន៩ប្រទេស៕

  • រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៤៨ករណី (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៤៨ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា កាន់តែបន្តធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀតដោយ តួលេខនៅសល់៤៨ករណីតែប៉ុណ្ណោះ។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងនេះ បានថយចុះ៤ករណីនិង ជាតួលេខឆ្លងក្រោម៥០ករណីលើកដំបូងបំផុតក្រោយចំណាត់ការចាក់វ៉ាក់សាំងទូទាំងប្រទេសកាន់តែកើនឡើង ស្ទើរពាសពេញប្រទេស។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៤៨ករណីនោះ ការឆ្លង ក្នុងសហគមន៍មានចំនួន៣៧ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន១១ករណីផងដែរ។