Category: ទូរទស្សន៍

  • តួលេខឆ្លងកូវីដ១៩រយៈ២៤ម៉ោងចុងក្រោយនេះបានបន្តធ្លាក់ចុះ (Video Inside)

    តួលេខឆ្លងកូវីដ១៩រយៈ២៤ម៉ោងចុងក្រោយនេះបានបន្តធ្លាក់ចុះ (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៦៥ករណីដែលថយចុះ២ករណី បើ ប្រៀប ធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន៥៨ករណីជាការឆ្លងចូលក្នុងសហគមន៍ និង៧ករណីគឺការឆ្លង មកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៥ករណី, រីឯតួ លេខឆ្លងមកពីក្រៅប្រទេសកើនឡើង៤ករណី។

  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជាជប៉ុនកើនឡើង (Video Inside)

    ពាណិជ្ជកម្មទ្វេភាគីកម្ពុជាជប៉ុនកើនឡើង (Video Inside)

    ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន រយៈពេល៣ត្រីមាសដំបូងឆ្នាំ២០២១នេះ បានកើនឡើងជាង៤ភាគរយ ធៀបនឹងឆ្នាំ២០២០ កន្លងទៅ ។

  • ឧកញ៉ា លី សាយឃាង ប្រគល់ខ្លួនក្រោយដីកាតាមចាប់ខ្លួនរបស់តុលាការ (Video Inside)

    ឧកញ៉ា លី សាយឃាង ប្រគល់ខ្លួនក្រោយដីកាតាមចាប់ខ្លួនរបស់តុលាការ (Video Inside)

    ឧកញ៉ា លី សាយឃាង បានប្រគល់ខ្លួនដល់សមត្ថកិច្ចក្រោយដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធបទល្មើសរំលោភលើ ទំនុកចិត្តនិងបរិហាកេរ្តិ៍ជាសាធារណៈ។ ឧកញ៉ាលី សាយឃាង អាយុ៥៨ឆ្នាំ បានចូលខ្លួនកាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកាទៅស្នង ការដ្ឋាននគរបាលខេត្តសៀមរាប គឺនៅច្រើនម៉ោងបន្ទាប់ពីដីការបង្គាប់ចាប់ខ្លួនរបស់សាលា ដំបូង រាជធានីភ្នំពេញ ។

  • ក្រសួងវប្បធម៌ត្រៀមរៀបចំធ្វើព្រឹត្តិការណ៍សិល្បៈតាមប្រព័ន្ធអនឡាញថ្ងៃទី២៨វិច្ឆិកា (Video Inside)

    ក្រសួងវប្បធម៌ត្រៀមរៀបចំធ្វើព្រឹត្តិការណ៍សិល្បៈតាមប្រព័ន្ធអនឡាញថ្ងៃទី២៨វិច្ឆិកា (Video Inside)

    ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំនៅចុងខែវិច្ឆិកានេះ ដើម្បីអបអរសាទរខួប៣ឆ្នាំ នៃការដាក់ បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

  • សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ (Video Inside)

    សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ (Video Inside)

    សម្តេចពិជ័យសេនា ទៀ បាញ់ បានចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដទៃទៀត តាមប្រព័ន្ធអនឡាញ ជាមួយការចែករំលែកទស្សនៈស្ដីពីអនាគតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន។ កិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិទី២ប្រទេសប្រុយណេ ដែលជាប្រធានរដ្ឋ មន្ត្រីការពារជាតិអាស៊ានប្តូរវេនឆ្នាំ២០២១។ កិច្ចប្រជុំក្រោមប្រទេសប្រុយណេជាប្រធាននាពេលនេះ គឺជាកិច្ច ប្រ ជុំចុងក្រោយបង្អស់ហើយក្នុងនាមប្រទេសប្រុយណេធ្វើប្រធានអាស៊ាន៕

  • ការចុះឈ្មោះបោះឆ្នោតលើបញ្ជីថ្មីនៅសល់២២ថ្ងៃ (Video Inside)

    ការចុះឈ្មោះបោះឆ្នោតលើបញ្ជីថ្មីនៅសល់២២ថ្ងៃ (Video Inside)

    ការពិនិត្យនិងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនៅឆ្នាំ២០២១នេះសល់តែ២២ថ្ងៃទៀតនោះទេ។ ចំនួនពលរដ្ឋ ដែលបានចុះឈ្មោះក្នុងបញ្ជី ឈ្មោះរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន៨ពាន់៦៧៦នាក់ ដែលនាំឲ្យចំនួន អ្នកមក ចុះឈ្មោះក្នុងរយៈពេល ២៨ថ្ងៃបន្តបន្ទាប់មកនេះ បានកើនដល់ជាង៣១ម៉ឺននាក់ហើយ។ ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតរយៈពេល៥០ថ្ងៃ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០វិច្ឆិកា។

  • នាយករដ្ឋមន្ត្រីកម្ពុជា និងស្លូវ៉ានីពិភាក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២តាមប្រព័ន្ធវីដេអូ (Video Inside)

    នាយករដ្ឋមន្ត្រីកម្ពុជា និងស្លូវ៉ានីពិភាក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២តាមប្រព័ន្ធវីដេអូ (Video Inside)

    នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីនៃប្រទេសស្លូវ៉ានី បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ និងភាគី ទាំង២បានយល់ព្រមគ្នាជម្រុញបន្ថែមលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមានសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សុខាភិបាលនិងវិស័យជាច្រើនទៀត។ កិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំង២ប្រទេស នេះ មិនត្រឹមតែផ្តោតលើបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែថែមទាំងផ្តោតលើបញ្ហាពហុភាគីថែមទៀត។

  • រដ្ឋមន្ត្រីក្រសួងវប្បធម៌ចូលរួមប្រជុំអង្គការ UNESCO ក្នុងប្រទេសបារាំង (Video Inside)

    រដ្ឋមន្ត្រីក្រសួងវប្បធម៌ចូលរួមប្រជុំអង្គការ UNESCO ក្នុងប្រទេសបារាំង (Video Inside)

    រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា កំពុងស្ថិតក្នុងប្រទេស បារាំងផងដែរនាពេលនេះ ក្នុងការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមមហាសន្និបាតលើកទី៤១ នៃអង្គការ UNESCO និង មហាសន្និបាតលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ១៩៧២ នៅទីក្រុងប៉ារីស។ យោង តាមក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កិច្ចប្រជុំបានចាប់ផ្តើមចាប់ពីថ្ងៃទី៩ និងបញ្ចប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ៕

  • ព្រះមហាក្សត្រកំពុងស្ថិតក្នុងប្រទេសបារាំងចូលរួមកិច្ចប្រជុំអង្គការ UNESCO (Video Inside)

    ព្រះមហាក្សត្រកំពុងស្ថិតក្នុងប្រទេសបារាំងចូលរួមកិច្ចប្រជុំអង្គការ UNESCO (Video Inside)

    ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនី កំពុងស្ថិតនៅក្នុងប្រទេសបារាំងក្រោយព្រះរាជដំណើរ យាងចាកចេញពីមាតុប្រទេសនាព្រឹកថ្ងៃពុធទី១០វិច្ឆិកានេះ។ ព្រះរាជដំណើរទៅកាន់ប្រទេសបារាំង គឺដើម្បីការ ចូលរួមក្នុងមហាសន្និបាតលើកទី៤១ក្នុងឳកាសបុណ្យខួបទី៧៥ នៃអង្គការ UNESCO នៅក្នុងប្រទេសបារាំងរវាង ពីថ្ងៃទី១០ដល់១៤វិច្ឆិកាឆ្នាំ២០២១។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះជាពេលដែលមានអំណោយផលសម្រាប់ការធ្វើការក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ថ្ងៃស្អែកពាក្យសំដីរបស់លោកអ្នកមានទំងន់ពិសេស ដូច្នេះអ្នកមិនចាំបាច់ប្រឹងប្រែងខ្លាំងដើម្បីសម្រេចបាននូវគោលដៅឡើយ។ ក្នុងពេលនេះទឹកចិត្តរបស់អ្នកនឹងទទួលបានសន្តិភាព​។ ផ្ទុយទៅវិញលាភសំណាងផ្នែកសម្ភារៈប្រហែលជាមិនអាចទទួលបាននោះទេ។ ក្នុងនោះដែរ កុំបោះបង់ចោលថាមពល និងលុយកាក់ជុំវិញកិច្ចព្រមព្រៀងពីមនុស្សណាឡើយ ពីព្រោះលោកអ្នកនឹងមិនទទួលបានពីនរណាឡើយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។ លើសពីនេះ អ្នកអាចមានឥទ្ធិពលលើទស្សនៈរបស់គូប្រជែងរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការណាមួយឡើយ។ ជាពិសេសបញ្ហាហរិញ្ញវត្ថុគួរតែយកចិត្តទុកដាក់បន្ថែម ធ្វើយ៉ាងណាទូទាត់ការចំណាយនានាឲ្យបានរួសរាន់។ ក្នុងនោះ ដាច់ខាតមិនគួរធ្វើកិច្ចការច្រើនក្នុងពេលតែមួយនោះទេ គួរតែលះបង់ពេលវេលាសម្រាប់ករណី ឬប្រធានបទសំខាន់បំផុតប៉ុណ្ណោះ។ ចំពោះការធ្វើទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនគឺអាចធ្វើទៅបាន ប៉ុន្តែគួរតែមានភាពទន់ភ្លន់។ អ្នកក៏អាចយល់ដឹងពីគោលបំណងរបស់ដៃគូអាជីវកម្ម និងមិត្តរួមការងារប្រសិនបើអ្នកយកចិត្តទុកដាក់លើចេតនារបស់គេ។   ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…