-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៨ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៨ម៉ឺន២ពាន់៨៩១ ករណីនិងការស្លាប់ថ្មីមានចំនួន១ពាន់៨៥នាក់។ តួលេខឆ្លងនិងតួលេខស្លាប់ក្នុងប្រទេសអាស៊ាននេះ ត្រូវគេកត់ សម្គាល់ថា មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ កាលពីសប្តាហ៍មុនៗ ក្នុងរយៈពេល៧២ម៉ោង ការឆ្លងមានក្នុង រង្ចង់ជាង១០ម៉ឺនករណី និងការស្លាប់ស្ថិតក្នុងរង្វង់ជាង២ពាន់នាក់។
-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន ៦៨ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៦៨ករណីដែលថយចុះចំនួន៣ករណី បើ ប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន៦១ករណីជាការឆ្លងចូលក្នុងសហគមន៍ និង ៧ ករណី គឺ ការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៥ ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសកើនឡើង២ករណី។
-
សំណង់ស្ពានអាកាសចោមចៅឈានដល់ដំណាក់កាលអ៊ុតកៅស៊ូហើយ (Video Inside)

-
ជាង២៩ម៉ឺននាក់ចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរយៈពេល២៦ថ្ងៃ (Video Inside)

ពលរដ្ឋចំនួន៣ម៉ឺន១ពាន់៤៣៨នាក់ បានមកចុះឈ្មោះបោះឆ្នោតថ្មីក្នុងរយៈពេល៧២ម៉ោងនេះ ដែលនាំឲ្យចំនួន អ្នកមកចុះឈ្មោះក្នុងរយៈពេល២៦ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះ បានកើនដល់ជាង២៩ម៉ឺននាក់ហើយ។ ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ មានរយៈពេល៥០ថ្ងៃ ដោយបានចាប់ផ្តើមតាំងពីថ្ងៃទី ១២ខែតុ លាមក។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ខែវិច្ជិកា។
-
ប្រមុខរាជរដ្ឋាភិបាលព្រមានប្រើច្បាប់ដាក់ទោសអ្នកចង់បង្កសកម្មភាពអុកឡុក (Video Inside)

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ដាច់ណាត់ដោយការប្រើប្រាស់ច្បាប់ដាក់ទោសដល់អ្នកណាដែលចង់រៀប ចំវិធីអុកឡុកសភាពការណ៍ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។ ក្រុមប្រឆាំងត្រូវគេរាយការណ៍ ថាបាននិងកំពុងរៀបចំផែនការណ៍ «ត្រីបកលើក្តារអុកអាស៊ាន» ដែលជា សកម្មភាពចង់បង្កអុកឡុកស្ថានការណ៍ ដែលរាជរដ្ឋាភិបាលនឹងត្រូវធ្វើជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២។ សម្តេចនាយករដ្ឋមន្ត្រី បានព្រមានទុកជាមុន នូវការប្រើវិធីតបតចំពោះអំពើខុសច្បាប់ទាំងនោះ ៕
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់មូលហេតុជុំវិញកិច្ចព្រមព្រៀងក្រុងប៉ារីសអស់សុពលភាព (Video Inside)

-
កម្ពុជាសម្ពោធសំណង់ថ្មីទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ (Video Inside)

ទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានធ្វើពិធីសម្ពោធនៅថ្ងៃទី៨វិច្ឆិកានេះ ក្រោយការ អាក់ខានរយៈពេល២១៧ថ្ងៃកន្លងមកនេះ ដោយសារតែវិបត្តិឆ្លងកូវីដ-១៩។ ទីស្តីការក្រសួងថ្មីនេះ គ្រោងនឹងធ្វើ ការសម្ពោធកាលនោះ គឺនៅថ្ងៃទី៤មេសាឆ្នាំ ២០២១ ប៉ុន្តែបានអាក់ខានរហូតមក ដោយសារតែវិបត្តិផ្ទុះឆ្លងដ៏ធំ ជាលើកទី២ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃបើកសម្ពោធ សាឡើងវិញនេះបញ្ជាក់ជុំវិញកម្ពុជាដែលបានដំណើរការបើកប្រទេសជាតិសាឡើងវិញនិងការត្រូវរៀនរស់នៅ របស់ពលរដ្ឋជាមួយនឹងជម្ងឺកូវីដ-១៩ តាមគន្លងថ្មី ។
-
សម្តេចនាយករដ្ឋមន្ត្រីទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (Video Inside)

-
ព្រះមហាក្សត្រខ្មែរគ្រោងយាងចាកចេញទៅប្រទេសបារាំងចូលរួមកិច្ចប្រជុំអង្គការយូនីស្កូ (Video Inside)

ព្រះករុណាព្រះមហាក្សត្រខ្មែរគ្រោងនឹងយាងចាកចេញទៅក្រៅប្រទេសក្នុងសប្តាហ៍នេះដើម្បីចូលរួមក្នុងកិច្ច ប្រជុំមហាសន្និបាតអង្គការយូណេស្កូលើកទី៤១ក្នុងប្រទេសបារាំង។ សប្តាហ៍នេះ គឺជាសប្តាហ៍ដែលព្រះរាជាណា ចក្រកម្ពុជា ប្រារព្ធនូវទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ដែលរំលឹកខួប៦៨ឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យពីអាណា និគមនិយមបារាំង។
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកចម្រើនលូតលាស់ណាស់ ទន្ទឹមនឹងនោះ អ្នកកអាចសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យយ៉ាងធំដែរក្នុងពេលនេះ។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងមានភាពវិជ្ជមានយ៉ាងខ្លាំង ពិសេសនៅរវាងពេលល្ងាច។ ក្នុងនោះដែរ អំណោយផលមានច្រើនចំពោះអ្នកប្រកបអាជីកម្ម ពីព្រោះផលចំណេញកើតឡើងទ្វេរដង។ លើសពីនេះ អ្នកអាចសម្រេចចិត្តសាងសង់ ឬធ្វើពិធីសំខាន់ៗបានក្នុងពេលនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយកំពុងស្ថិតក្នុងចំណុចមួយយ៉ាងច្បាស់លាស់ ដូច្នេះសូមអ្នកខិតខំបំពេញការងារទាំងនោះបន្ថែម ដោយត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តធ្វើវាឲ្យបានល្អ។ រាសីថ្ងៃនេះផ្តល់នូវឳកាសការងារជាច្រើនផ្សេងទៀត ប៉ុន្តែវាប្រហែលជាមិនចាំបាច់ត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ គួរផ្តោតការយកចិត្តទុកដាក់ចំពោះការងារដែលអ្នកកំពុងអនុវត្តវិញ គឺងាយស្រួលជាង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់បន្តិច ដែលបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើដំណើរឲ្យទៅដល់គោលដៅ ដែលបានគ្រោងទុក ឬពិបាកក្នុងការគិតគូរ ឬចាប់យកឳកាសថ្មីៗសម្រាប់អភិវឌ្ឍន៍អាជីព។ ចំពោះការធ្វើដំណើរក្នុងបេសកកម្មការងារ សូមមានការប្រុងប្រយ័ត្នឲ្យបានច្រើន ហើយប្រសិនជាអាចក៏គួរតែផ្អាកសិន ពីព្រោះបញ្ហា និងកំហុសអាចកើតឡើងច្រើន។ ក្រៅពីនេះ សូមសំឡឹងមើល…