-
អប្សរាព្រឹកនេះ ០៩ វិច្ឆិកា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1 កម្ពុជាអបអរសាទរខួប៦៨ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា៕…អានផ្ទាល់ H1 សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកដែលចង់ហៅកិច្ចព្រមព្រៀងប៉ារីស ឆ្នាំ១៩៩១ មកអនុវត្តឡើងវិញ គឺជាអ្នកចង់ហៅបរទេសមកគ្រប់គ្រងកម្ពុជា។ ចំណុចនេះ សម្តេចតេជោ បានព្រមានវាយខ្នោះលើជនណាដែលរិះគន់ថា ការកែប្រែ រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងការអនុម័តក្នុងសភាពី ២ភាគ៣ មកត្រឹម៥០ភាគរយបូក១ ខុសនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។…ឃ្លីប… H5 សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវប្រមាណ ២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានានោះឡើយ។…ឃ្លីប… H3 សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ហ៊ុន សែន មានសញ្ជាតិតែមួយគត់ ហើយការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ តម្រូវឲ្យមានសញ្ជាតិតែមួយ គឺជាកិច្ចការ មិនអោយមានការជ្រៀតជ្រែកពីបរទេស៕…ឃ្លីប H2 សម្តេចតេជោ ហ៊ុន សែន ស្អប់អ្នកដែលប្រមាថសម្តេច…
-
សូមទស្សនាផ្ទាំងទស្សនីយភាព « របាំ ជូនពរ »

-
Black & White Ep40: សូចនាករសន្ដិភាពនៅកម្ពុជា សេចក្តីសុខផ្លូវកាយ និងចិត្ត ព្រមទាំងជីវិតក្សេមក្សាន្ត

ហេតុអ្វីដែលត្រូវលើកម្ដងហើយម្ដងទៀតចំពោះគុណតម្លៃនៃសន្ដិភាព? ព្រោះយើងចង់រំលឹកសតិប្រាជ្ញាស្មារតី ជនរួមសន្ដិភាពនិងជាតិ ឱ្យឃើញច្បាស់ ដើម្បីចូលរួមក្នុងការរក្សាការពារ ប្ដេជ្ញារួមថែរនូវមរតកដ៏មានតម្លៃយ៉ាងអនគ្ឃនេះ ឲ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីសេចក្ដីសុខនិងសេចក្ដីចម្រើន ជាពិសេសដើម្បីការអភិវឌ្ឍជាប់មិនដាច់និងភាពសុខដុមរម្យនានៃជីវិតប្រជាជនជាង១៦លាននាក់
-
Black & White Ep 39: កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងការចោទប្រកាន់ថាមិនបានអនុវត្តន៍តាម

កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសស្តីពីកម្ពុជា គឺជាកិច្ចព្រមព្រៀងរវាងមហាអំណាចទាំងប្រាំរបស់ពិភពលោក រួមមាន ចិន សហភាពសូវៀត អាមេរិក បារាំង និងអង់គ្លេស ក្នុងការបញ្ចប់សង្រ្គាមនិងជម្លោះនៅកម្ពុជា។ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលចែកជា ៩ភាគ និង៥ ឧបសម្ពន្ធ័ ក្នុងការបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យបណ្តោះអាសន្ន រួមមានអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ UNTAC) និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលមានភាគីខ្មែរទាំងបួន (SNC) ក្រោយចុះហត្ថលេខា ២៣តុលា១៩៩១
-
Black & White Ep 38: អង្គការគម្រោងយុត្តិធម៌ពិភពលោក និងរបាយការណ៍ស្តីពីសន្ទស្សន៍និតិរដ្ឋកម្ពុជា

-
Black & White Ep 37: សេចក្ដីព្រាងច្បាប់កំណត់ថ្នាក់ដឹកនាំកំពូលៗ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់

-
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ អំពាវនាវអោយមានកិច្ចពិភាក្សាដោយអត់ធ្មត់ បន្ទាប់ពីទើបរួចផុតពីការប៉ន់ប៉ងធ្វើឃាត (មានវីដេអូ)

-
ប្រមុខការទូតចិន សាទរចំពោះការសម្រេចចិត្តវិលត្រឡប់មកវិញ របស់អ៊ីរ៉ង់ ដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (មានវីដេអូ)

-
ចំនួនអ្នកចាក់វ៉ាក់សាំង Covid-19 ដូសទី៣ កើនដល់១០លាននាក់ ខណៈដែលអង់គ្លេស នឹងចាប់ផ្តើមប្រើប្រាស់សាកល្បងថ្នាំរបស់ Merck នៅចុងខែនេះ (មានវីដេអូ)

-
ក្រុមហ៊ុនអាកាសចរណ៍ កំពុងត្រៀមខ្លួនសម្រាប់កំណើននៃការធ្វើ ដំណើរតាម ផ្លូវអាកាស ក្រោយសហរដ្ឋអាមេរិកប្រកាស បើកព្រំ ដែនឡើងវិញចាប់ ពីសប្តាហ៍នេះ (មានវីដេអូ)
