Category: ទូរទស្សន៍

  • ការចិញ្ចឹមសត្វគោ (វីដេអូ)

    ការចិញ្ចឹមសត្វគោ (វីដេអូ)
  • កម្ពុជាមាតុភូមិយើង១១.តុលា.២០២១

    កម្ពុជាមាតុភូមិយើង១១.តុលា.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង១១.តុលា.២០២១LD6 ព្រឹកថ្ងៃនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងពិនិត្យលើសេចក្តីព្រាងច្បាប់ កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំកំពូល៕ …អាន(សម្រួលអត្ថបទលីដា+រូបភាពសារ៉ាន ទីងី)LD4 អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើការកំណត់មេដឹកនំាកំពូលៗរបស់ជាតិត្រូវមាន «សញ្ជាតិខ្មែរតែមួយគត់» ឆ្លុះបញ្ចំាងអំពីគុណតម្លៃប្រពៃណីមេដឹកនំាខ្មែរ តំាងពីសម័យបុរាណយ៉ាងណា?៕…អាន (សម្រួលអត្ថបទលីដា+រូបភាពសេឌី)LD3 សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងឯ.ឧ សុខ លូ ជាអភិបាលខេត្តបាត់ដំបង៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)LD ព្រឹកថ្ងៃនេះសម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)TG2 កម្ពុជា-ស៊ែប៊ី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការវិស័យការទូតសេដ្ឋកិច្ច និងបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ៕…អាន..( អត្ថបទរូបភាព សារ៉ាន ទីងី)TG1 «ពន្លាជាតិកម្ពុជា» ដែលបង្ហាញក្នុងពិព័រណ៍ពិភពលោកនៅឌូបៃ ទាក់ទាញទេសចរយ៉ាងខ្លាំង ៕…អាន..( អត្ថបទរូបភាព សារ៉ាន ទីងី)LD1 បេឡាជាតិសន្តិសុខសង្គម៖ កម្មករ និយោជិត ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដប.ស.ស មិនផ្តល់សេវាឲ្យនោះទេ!៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)TG គិតត្រឹមថ្ងៃទី១០ ខែតុលា សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេសបានចំនួនជាង ១៣លាននាក់ ៕..អាន…( អត្ថបទរូបភាព សារ៉ាន ទីងី)LD5 ប្រធានមន្ទីរធនធានទឹករាជធានី៖…

  • អប្សរាព្រឹកនេះ ១១ តុលា ២០២១

    អប្សរាព្រឹកនេះ ១១ តុលា ២០២១

    V1      សម្ដេចតេជោ ហ៊ុន សែន អបអរសាទរក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកោះហ្គាំ ១ ទល់ ០៕…អានផ្ទាល់ V4      Honda សម្ដែងការខកចិត្តនឹងទម្រង់លេងរបស់ក្រុម ទោះឈ្នះកោះហ្គាំ ១-០ ក៏ដោយ ៕…អានផ្ទាល់ D5    ព្រឹកនេះសម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ៕…អានផ្ទាល់ (ដោយ៖ ជា សេឌី) D4  ក្រសួងសុខាភិបាល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ម្សិលមិញ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៣៩នាក់, ជាសះស្បើយចំនួន៤៨១ និងអ្នកស្លាប់ថ្មីចំនួន ២៤នាក់។គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៤,៨១០នាក់, អ្នកជាសះស្បើយសរុបចំនួន១០៧,៨៥៧នាក់, ស្លាប់សរុបចំនួន២,៥០៦នាក់៕…អានផ្ទាល់(ដោយ៖ ជា សេឌី) ចប់ BH1  លោកជំទាវ ឱ វណ្ណឌីន ដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផ្លូវចិត្ត ក្នុងបរិបទប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ៕…

  • ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះរាល់កិច្ចការងារហាក់មានបញ្ហាប្រទាក់ក្រឡាច្រើន ម្យ៉ាងទៀតថ្ងៃនេះមិនមែនជាពេលល្អបំផុតក្នុងការចរចា ឬពិភាក្សាការងារនោះទេ។ ចំពោះលោកអ្នកជាអាជីវករសូមមានការប្រុងប្រយ័ត្នក្នុងការចាយវាយ ឬបោះទុន ពីព្រោះលទ្ធភាពទទួលបានផលហាក់នៅតិចណាស់ ដូច្នេះបើយកល្អគួររក្សាកំរិតអាជីវកម្មឲ្យនៅជាធម្មតាសិន។ ទន្ទឹមនឹងនោះ ចំពោះរាល់ភាពមិនច្បាស់លាស់ ជាកត្តាអាក្រក់ក្នុងដំណើរការការងារ ហេតុដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការណ៍ឲ្យបានប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានផលលំបាកសោះឡើយ។ ក្នុងនោះដែរ ភាពជោគជ័យមានទំនាក់ទំនងនឹងអាកប្បកិរិយា ព្រមទាំងការសម្រេចចិត្តរបស់អ្នក ដូច្នេះសូមធ្វើយ៉ាងណាគ្រប់គ្រងចិត្តមិនឲ្យទទួលឥទ្ធិពលពីខាងក្រៅនោះទេ។ ទាំងនេះមានន័យថា លោកអ្នកអាចទទួលយកមតិយោបល់បាន ប៉ុន្តែសូមធ្វើការវាយតម្លៃមតិយោបល់នោះឲ្យបានម៉ត់ចត់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីមនុស្សនៅជុំវិញខ្លួន។ ក្នុងពេលនេះលោកអ្នកនឹងធានាថាអាចបំពេញការងារនានាដោយជោគជ័យ និងមានភាពងាយស្រួលជាងធម្មតា។ កិច្ចការងាររបស់អ្នកហាក់ទាមទារពេលវេលាច្រើន ប៉ុន្តែគ្មានអ្វីត្រូវបារម្ភឡើយ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីដំណើរកិច្ចការឲ្យចប់ទាន់ពេល។ ក្នុងថ្ងៃនេះរាល់ការផ្លាស់ប្តូរស្ថានភាពការងារគឺអាចធ្វើទៅបានដោយរលូន និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។…

  • «អ្នកមានដាក់ អ្នកខ្វះដក» ប្រយោគសាមញ្ញ តែជួយជនខ្វះខាតបានច្រើន (វីដេអូ)

    «អ្នកមានដាក់ អ្នកខ្វះដក» ប្រយោគសាមញ្ញ តែជួយជនខ្វះខាតបានច្រើន (វីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រយៈពេលនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ដំណើរការវិជ្ជាជីវៈ និងការបញ្ចេញគំនិតច្នៃប្រឌិត។ លោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ ដូច្នេះមិនគួរប្រញាប់ប្រញាលពេកនោះទេ។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ ប៉ុន្តែត្រូវព្យាយាមចូលទៅជិត ហើយដោះស្រាយភារកិច្ចទាំងនោះ។ សូមកុំបង្កើតកំហុសព្រោះតែអារម្មណ៍រវើរវាយ ចូររៀនគ្រប់គ្រងអារម្មណ៍ និងពាក្យសំដីឲ្យបានល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នកមានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខលោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ ប៉ុន្តែលោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នកទៅទៀត ហើយរងចាំឳកាសល្អក្នុងពេលខាងមុខ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់កិច្ចការងារទៅតាមគម្រោង និងការប្រតិបត្តិផ្នែកហិរញ្ញវត្ថុនោះទេ។ សូមប្រុងប្រយ័ត្នបន្ថែមចំពោះការភ្លេចភ្លាំង ដែលនាំឲ្យលោកអ្នកបាត់បង់ ឬខូចខាតប្រយោជន៍។ សូមចំណាយពេលបន្ថែម ឬព្យាយាមបញ្ចប់ការងារឲ្យរួចរាល់ជានិច្ចក្នុងពេលនេះ ពីព្រោះទំងន់នៃការងារ ឬការទទួលខុសត្រូវដ៏ច្រើនលើសលុបនឹងរំខាន់ស្ថានភាពការងារ និងភាពចម្រើនលូតលាស់ក្នុងពេលនេះ។ ផ្ទុយទៅវិញលោកអ្នកមានមនុស្សដែលនៅជុំវិញខ្លួនចាំជួយទំនុកបម្រុង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកទទួលបានភាពជោគជ័យយ៉ាងល្អប្រសើរ។…

  • Black & White Ep24: សេរីភាពសារព័ត៌មាន

    Black & White Ep24: សេរីភាពសារព័ត៌មាន

    រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​ស្នើគួ​ធ្វើការ​ពិនិត្យ​ថា​ តើ​មាន​គេហទំព័រ​ប៉ុន្មាននិង​ឈ្មោះ​អ្វីខ្លះ? ដែល​បាន​និយាយផ្សព្វផ្សាយព័ត៌មាន​ក្លែងក្លាយ​អំពី​អ្វី? និង​ប៉ុន្មាន​ដង? ដោយ​ធ្វើការ​បូក​សរុប​រយៈពេល​៣​ខែ​ម្តង ។ ការលើកឡើងរបស់ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ស​ប្តា​ហ៍​ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាននាព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ដែល​មានការ​ចូលរួម​ជុំ​ផ្ទាល់ និង​តាម​រយៈ​ប្រ​ព​័ន្ធ Zoom។  សារព័ត៌មានបានដើរនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយទៅកាន់ប្រជាជន និងសាធារណជន ពីរឿងរ៉ាវសង្គម និងកិច្ចការជាច្រើន ប៉ុន្តែសារព័ត៌​មានក៏អាចបង្កើតជាបញ្ហាជាច្រើនដល់សង្គមផងដែរ ប្រសិនបើពួកគេ​ធ្វើខុសក្រមសីលធម៌ និងវិជ្ជាជីវៈ។ សារព័ត៌មានដែលមាននិន្នាការនយោបាយតែងជាអាវុធមុខស្រួច និងជួនកាលបង្ករជាវិធង្សនាដល់សង្គម ព្រោះពួកគេតែងតែរិះគន់វាយប្រហារ និងលាបពណ៌ ធ្វើឲ្យមាន​ការខូតខាតនិងបាត់បង់កិត្តិយស​ដល់ប្រទេសជាតិខ្លួនឯង។ កិច្ចពិភាក្សានេះ នឹងធ្វើការឆ្លើយតបទៅនឹងសំណួរមួយចំនួនដូចខាងក្រោម៖ ១.តើអ្វីជាសេរីភាពសារព័ត៌មាន? ២.ហេតុអ្វីយើងត្រូវការ សេរីភាពសារព័ត៌​មាន? តើវាមានភាពចាំបាច់អ្វីខ្លះក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ? ៣.តើអ្វីជាគុណតម្លៃនៃការបង្កើតឡើងនូវការពិនិត្យមើល ឬអាចហៅថាការតាមដាន ចំពោះអ្វីដែលជាការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ​ ឬមិនពិតនោះ? ៤.តើសារព័ត៌មានមានទំនាក់ទំនងអ្វីខ្លះទៅនឹងនយោបាយ? ៥. តើព័ត៌មានបំភ្លៃការពិត ការភូតភរ ភាពកុហក ឬការធ្វើប្រជាភិថុត ហាក់បាននឹងកំពុងពេញនិយម ក្នុងការយកមកប្រើប្រាស់ក្នុងមហិច្ឆតាខ្មៅងងឹតនៃបក្សប្រឆាំងដូចយើងបានដឹង? តើលោកវាគ្មិនមានចំណាប់អារម្មណ៍បែបណា? ៦. តើអាចទេដែលថា ការបង្កើតឲ្យមាននូវយន្ដការថ្មីនេះ អាចជាវិធង្សនាប្រឆាំងនិងការលើកឡើងរបស់អ្នកមាននិន្នាការ​មិនគាំទ្ររដ្ឋាភិបាលថា មានគម្រោងដាក់សម្ពាធពួកគេលើសេរីភាពនៃការបញ្ចេញមតិ? ចំពោះលោកវាគ្មិនយល់បែបណា? អ្នកសម្របសម្រួលៈ លោកៈ ហ៊ុត…

  • Black & White Ep23: ការបាត់បង់មោទនភាពជាតិ និងជាតិនិយម តើជាគ្រោះឬលាភ?

    Black & White Ep23: ការបាត់បង់មោទនភាពជាតិ និងជាតិនិយម តើជាគ្រោះឬលាភ?
  • Black & White Ep22: ការប្រតិកម្មរបស់សង្គមស៊ីវិលចំពោះការអនុវត្ដច្បាប់នៅកម្ពុជា

    Black & White Ep22: ការប្រតិកម្មរបស់សង្គមស៊ីវិលចំពោះការអនុវត្ដច្បាប់នៅកម្ពុជា
  • Black & White Ep21: យន្តការប្រជាភិថុតរបស់អ្នកនយោបាយបក្សប្រឆាំង

    Black & White Ep21: យន្តការប្រជាភិថុតរបស់អ្នកនយោបាយបក្សប្រឆាំង