Category: ទូរទស្សន៍

  • ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមមានចំនួន ៣៤នាក់ ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ (Video Inside)

    ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមមានចំនួន ៣៤នាក់ ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ (Video Inside)

    មនុស្ស៣៤នាក់បានរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះក្នុងរយៈពេល៩ខែដើមឆ្នាំនេះ។ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ទេសរដ្ឋមន្ត្រី លោកលី ធុជ បានថ្លែងបញ្ជាក់នូវតួលេខរងគ្រោះនៅថ្ងៃ ព្រហស្បតិ៍នេះ ក្នុងសិក្ខាថ្នាក់ជាតិមួយតាមប្រព័ន្ធវីដេអូ។ លោកលីធុជ បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះ

  • ខេត្តសៀមរាបបិទបញ្ចប់តំបន់ក្រហម, លឿងទុំ (Video Inside)

    ខេត្តសៀមរាបបិទបញ្ចប់តំបន់ក្រហម, លឿងទុំ (Video Inside)

    រដ្ឋបាលខេត្តសៀមរាបបានបិទបញ្ចប់តំបន់ក្រហម និងតំបន់លឿងទុំ  ក្នុងភូមិសាស្ត្រខេត្តសៀមរាបទាំងមូល ហើយចាប់ពីថ្ងៃទី៣០កញ្ញា នេះតទៅ ។ 

  • បាត់ដំបងបិទខ្ទប់ផ្ទះ២៤ខ្នង (Video Inside)

    បាត់ដំបងបិទខ្ទប់ផ្ទះ២៤ខ្នង (Video Inside)

    ខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ២៤ខ្នង នៅក្នុងឃុំបវេល ស្រុកបវេល រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ យោងតាមរដ្ឋបាលខេត្ត ការបិទខ្ទប់នេះ គឺនៅក្រោយពីការរកឃើញឆ្លងជំងឺកូវីដ១៩ លើពលរដ្ឋចំនួន ៥០នាក់ រស់នៅក្នុងភូមិចំនួន៥ នៅក្នុងឃុំបវេលនោះ ។

  • CDC សម្រេចការបណ្តាក់ទុនក្រុមហ៊ុន២តម្លៃ៣៣លានដុល្លារ (Video Inside)

    CDC សម្រេចការបណ្តាក់ទុនក្រុមហ៊ុន២តម្លៃ៣៣លានដុល្លារ (Video Inside)

    ក្រុមហ៊ុនមួយដែលមានទុនវិនិយោគសរុបចំនួន៣លាន១សែនដុល្លារអាមេរិក គ្រោងនឹងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ នៅក្នុងខេត្តកំពង់ស្ពឺ។  ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD ដែល គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ បានសម្រេចការបណ្តាក់ទុននៅថ្ងៃទី៣០កញ្ញានេះ នឹង អាចបង្កើតការងារបានចំនួន៦១៨កន្លែង។

  • លក់ផ្លាកលេខពិសេសជិត៨ពាន់ផ្លាក រកចំណូលជូនរដ្ឋជិត១៥លានដុល្លារ (Video Inside)

    លក់ផ្លាកលេខពិសេសជិត៨ពាន់ផ្លាក រកចំណូលជូនរដ្ឋជិត១៥លានដុល្លារ (Video Inside)

    ក្រសួងសាធារណការ បានថ្លែងថា ការលក់ផ្លាកលេខពិសេសចំនួនជិត៨ពាន់ផ្លាក បានរកចំណូលជួនរដ្ឋចំនួន ជិត១៥លានដុល្លារ។ ប្រធានគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រងការលក់ផ្លាកលេខពិសេស លោកស្រីរដ្ឋលេខា ធិការ កុយ សុដានី នៃក្រសួងសាធារណការ បានថ្លែងនៅថ្ងៃទី៣០កញ្ញានេះថាការលក់ផ្លាកលេខពិសេសផ្ទាល់ ខ្លួនចំនួន៧ពាន់៥៧៨ផ្លាក ទទួលបានថវិកាប្រមាណ ១៤លាន៩សែន៧ម៉ឺន៨ពាន់១៥១ដុល្លារអាមេរិក។

  • វត្ថុបុរាណខ្មែរ៥រូបបញ្ជូនពីអង់គ្លេសមកកម្ពុជាវិញ (Video Inside)

    វត្ថុបុរាណខ្មែរ៥រូបបញ្ជូនពីអង់គ្លេសមកកម្ពុជាវិញ (Video Inside)

    វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងចំណោមវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប ដែលកសាងពីថ្ម និងពីលោហៈសំរឹទ្ធ ត្រូវបានបញ្ជូនពីប្រទេសអង់គ្លេសមកកម្ពុជាវិញ។

  • «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» បញ្ចប់ការសាងសង់ចុង ឆ្នាំ២០២១ (Video Inside)

    «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» បញ្ចប់ការសាងសង់ចុង ឆ្នាំ២០២១ (Video Inside)

    «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» គ្រោងបញ្ចប់ការសាងសង់នៅចុង ឆ្នាំ២០២១នេះហើយ។ កំពង់ ផែទេសចរណ៍អន្តរជាតិខេត្តកំពតដែលមានទីតាំងក្នុងស្រុកទឹកឈូ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាល ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ដែល រហូតមកដល់បច្ចុប្បន្ននេះ ការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤%, ចំណែក ការងារអគារអ្នក ដំណើរសម្រេចបានប្រមាណ ៧៣%។

  • ក្រសួងរ៉ែ និងថាមពល ទាត់ចោលការទាមទារម្ចាស់នាវា MT Strovolos (Video Inside)

    ក្រសួងរ៉ែ និងថាមពល ទាត់ចោលការទាមទារម្ចាស់នាវា MT Strovolos (Video Inside)

    ក្រសួងរ៉ែ និងថាមពល បានច្រានចោលការទាមទាររបស់ម្ចាស់នាវា MT Strovolos ដែលចង់យកប្រេងឆៅ ជិត៣០ម៉ឺនបារ៉ែលលួចដឹកចេញពីកម្ពុជាធ្វើជាកម្មវត្ថុនៃការទាមទារប្រាក់ពីកម្ពុជា។ ក្រសួងរ៉ែនិងថាមពលបាន ថ្លែងថាប្រេងឆៅនៅលើនាវាទាំងអស់ គឺជាទ្រព្យសម្បត្តិរបស់កម្ពុជា និងជម្លោះរវាងម្ចាស់នាវានិងអ្នកគ្រប់គ្រង នាវានិងក្រុមហ៊ុនគ្រីសអេនើជី គឺមិនជាប់ពាក់ព័ន្ធនឹងកម្ពុជាឡើយ។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៥ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៥ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៥ម៉ឺន២ពាន់៤០៧ ករណី និងការស្លាប់ថ្មីមានចំនួន៦៨៥នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ចំណែកការ ស្លាប់ថ្មីមានចំនួន៩ប្រទេសផងដែរ៕

  • រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៥ម៉ឺន៤ពាន់៨០១ នាក់ (Video Inside)

    រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៥ម៉ឺន៤ពាន់៨០១ នាក់ (Video Inside)

    ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន ៥ម៉ឺន៤ពាន់៨០១ នាក់។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៣០ខែកញ្ញា បានកើនដល់១៣លាន៣សែន២ម៉ឺន៨ពាន់៦៤នាក់ហើយ, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន១០លាន២ម៉ឺន៥ពាន់២៩៣នាក់។