-
តួលេខឆ្លងកូវីដស្ទុះឡើងខ្ពស់ជិតដល់១ពាន់នាក់ (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ បានកើនជិតដល់មួយពាន់ករណី ដែលជាតួលេខកើនខ្ពស់បំផុតក្នុងខែកញ្ញានេះ។ ការឆ្លងថ្ងៃនេះ មានចំនួន៩៧៨ករណីដែលហក់ឡើងពីជាង ៨០០ករណី ដែលមានជាប់ៗគ្នាប្រមាណ៦ថ្ងៃរួចមកនេះ។ ការឆ្លងថ្មីចំនួន៩៧៨ករណីនៅថ្ងៃនេះ ភាគច្រើនគឺជា ករណីផ្ទុះក្នុងសហគមន៍ដែលមានចំនួន៨៩៧ករណី, ចំណែក៨១ករណីទៀត គឺជាការឆ្លងមកពីក្រៅប្រទេស។
-
រដ្ឋមន្ត្រីអាស៊ាន១០ប្រទេសទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៥ បញ្ចប់កិច្ចប្រជុំ២ថ្ងៃ (Video Inside)

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៥ តាមប្រព័ន្ធវីដេអូ បានបិទបញ្ចប់នៅថ្ងៃ ព្រហស្បតិ៍នេះ ហើយ។ ពីភាគីកម្ពុជា, ការចួលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន បានធ្វើឡើងក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
-
ឃាត់ខ្លួនមនុស្ស៣០នាក់នៅទួលគោក (Video Inside)

-
ឃាត់មនុស្ស៦៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

-
ក្រុមនិស្សិតស្រាវជ្រាវផលិត Drone ទទួលបានការលើកទឹកចិត្ត (Video Inside)

-
តុលាការបញ្ជាក់ឈ្មោះយឹម ស៊ីណន ត្រូវបានបញ្ឈប់ការចាប់ តាំងពីថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០១៩ (Video Inside)

-
មជ្ឈដ្ឋានជាតិវិភាគជុំវិញសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១របស់សភាអាមេរិក (Video Inside)

-
អភិបាលខេត្តចំនួន៧ត្រូវបានផ្ទេរនិងតែងតាំង (Video Inside)

អភិបាលខេត្តចំនួន៧រូប ត្រូវបានតែងតាំងនិងផ្ទេរភារកិច្ច យោងតាមព្រះរាជក្រឹត្យមួយនៅថ្ងៃទី៣០កញ្ញានេះ។ អភិបាលខេត្តចំនួន៧ដែលត្រូវផ្ទេរនិងតែងតាំងនោះ រួមមាន ផ្ទេរភារកិច្ចលោកស្វាយ សំអ៊ាង ពីអភិបាល ខេត្ត មណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង, លោកថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅអភិបាលខេត្តមណ្ឌល គិរី, ផ្ទេរលោកជាវ តាយ ពីអភិខេត្តកំពតទៅជាអភិបាលខេត្តពោធិ៍សាត់, ផ្ទេរលោកម៉ៅ ធនិនពីអភិបាលខេត្ត ពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត, ផ្ទេរលោកសុខលូពីអភិបាលខេត្តកំពង់ធំទៅជាអភិបាលខេត្តបាត់ដំបង, ផ្ទេរ លោកងួន រតន: ពីអភិបាលខេត្តបាត់ដំបងទៅជាអភិបាលខេត្តកំពង់ធំ។ ព្រះរាជក្រិត្យថ្ងៃនេះ នៅបានតែង តាំងអភិបាលថ្មីរតនគិរី គឺលោកញ៉ែម សំអឿន ដើម្បីគ្រប់គ្រងក្នុងខេត្តភាគឥសាននោះ៕
-
ព្រះមហាក្សត្រខ្មែរអបអរខួបលើកទី៧២នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ ថ្ងៃនេះរាសីអស់លោកអ្នកស្រុតចុះ។ សូមប្រយ័ត្នជាពិសេស ប្រសិនបើអ្នកសម្រេចចិត្តផ្លាស់ប្តូរការងារ។ ឳកាសមានខ្ពស់ ដែលអ្នកធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែអាក្រក់ ឬធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់អ្នក។ អាស្រ័យហេតុនេះ សូមផ្តោតទៅលើការងារចាស់ ហើយចំណាយពេលវេលាឲ្យបានគ្រប់គ្រាន់។ ក្នុងនោះការសន្ទនា ចរចាទាំងអស់ត្រូវតែមានភាពរស់រាយទន់ភ្លន់។ អ្នកក៏អាចស្ថិតនៅចំណុចកណ្តាលទាក់ទងនឹងការនិយាយដើមឈ្នានីស។ ដោយឡែក លោកអ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់វិជ្ជាជីវៈ។ លោកអ្នកនឹងមិនជួបបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ បើទោះបីជាមិនទាន់ទទួលបានជោគជ័យធំដុំក៏ដោយ។ ក្នុងនោះដែរ មិនគួរចំណាយពេលវេលាលើសម៉ោងនៅកន្លែងការងារនោះទេ ពីព្រោះមយរយៈពេលនេអាចបានប្រឈមនឹងស្ថានភាពតានតឹងជាច្រើន ដែលតម្រូវឲ្យអ្នកងាកមកថែទាំសុខភាពរាយកាយ និងអារម្មណ៍ឲ្យបានប្រសើរឡើងវិញ។ ក្រៅពីនេះ ភាគច្រើនអ្នកអាចបញ្ចប់ការងារបានតាមការកំណត់ បើទោះបីជាអារម្មណ៍របស់អ្នកអាចនឹងទទួលឥទ្ធិពលខ្លះពីមជ្ឈខាងក្រៅក្តី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអ្នកត្រូវប្រយ័ត្នប្រយែង និងអត់ធ្មត់ឲ្យបានខ្ពស់។ អាចមានការបង្កហេតុពីមិត្តរួមការងារ ហើយក្នុងការដោះស្រាយជាមួយអាជ្ញាធរគឺជាចំណុចដ៏រសើបខ្លាំងបំផុត។ ដោយឡែក សូមលោកអ្នកធ្វើកិច្ចការដោយប្រុងប្រយ័ត្ន ធ្វើយ៉ាងណាពិនិត្យពិចារណាឲ្យបានវែងឆ្ងាយ ពីព្រោះអ្នកអាចប្រអហនឹងការល្បួងពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះ សូមព្យាយាមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ពីព្រោះមនោសញ្ចេតនាល្អនឹងជួយលោកអ្នកកែប្រែស្ថានភាពតានតឹង និងរារាំងបញ្ហាប្រឈមជាច្រើន។ ឆ្នាំថោះ…