Category: ទូរទស្សន៍

  • វ៉ាក់សាំងកូវីដ១៩ ចំនួន៣លានដូសបានដឹកមកដល់កម្ពុជា (Video Inside)

    វ៉ាក់សាំងកូវីដ១៩ ចំនួន៣លានដូសបានដឹកមកដល់កម្ពុជា (Video Inside)

    វ៉ាក់សាំងស៊ីណូវ៉ាក់៦លានដូសដែលជាវ៉ាក់សាំងសម្រាប់ដូសជម្រុញនិងសម្រាប់ចាក់លើកុមារក្រោមអាយុ ១២ឆ្នាំបានមកដល់កម្ពុជានៅថ្ងៃនេះ និងមកដល់បន្តថែមទៀតនៅថ្ងៃទី២៨កញ្ញា។ កម្ពុជាកំពុងសម្រុកលើយុទ្ធ នាការចាក់វ៉ាក់ដូសទី៣និងលើកុមារក្រោមអាយុ១២ឆ្នាំ។

  • រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៨២២ករណី (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៨២២ករណី (Video Inside)

    តួលេខឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ បានលោតឡើងកាន់តែខ្ពស់ដល់ជាង៨០០ករណី ទន្ទឹមនឹងសេចក្តីរាយការណ៍ផ្ទុះឆ្លងមួយចំនួនកើតឡើងតាមទីវត្តអារាម។ ការឆ្លងថ្ងៃនេះ មានចំនួន៨៨២ករណី ដែលលើសពីម្សិលមិញ១៨៤ករណី។

  • មនុស្ស១៧នាក់បំពានវិធានការរដ្ឋបាលត្រូវបានឃាត់ខ្លួននៅថ្ងៃសុក្រនេះ (Video Inside)

    មនុស្ស១៧នាក់បំពានវិធានការរដ្ឋបាលត្រូវបានឃាត់ខ្លួននៅថ្ងៃសុក្រនេះ (Video Inside)

    មនុស្សចំនួន១៧នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធាន រដ្ឋបាល និងវិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាល កំពុងបន្តឹងការអនុវត្តច្បាប់ ប្រឆាំង នឹងការឆ្លងកូវីដ ១៩។ 

  • គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះពិនិត្យតាមដាន ស្ថានភាពទឹកជំនន់នៅបន្ទាយមានជ័យ (មានវីដេអូ)

    គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះពិនិត្យតាមដាន ស្ថានភាពទឹកជំនន់នៅបន្ទាយមានជ័យ (មានវីដេអូ)
  • វត្តចំនួន១៥១វត្តក្នុងរាជធានី ធ្វើការចុះយកសំណាក (Video Inside)

    វត្តចំនួន១៥១វត្តក្នុងរាជធានី ធ្វើការចុះយកសំណាក (Video Inside)

    ព្រះសង្ឃ, តាអាចារ្យនិងកូនសិស្សតាមវត្តចំនួន១៥១វត្ត នៅក្នុងរាជធានីភ្នំពេញ ត្រូវបានគេចុះយកសំណាក ក្រោយការផ្ទុះឆ្លងដែលកើតឡើងតាមវត្តក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។

  • ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌសេសសល់១១ថ្ងៃ នឹងត្រូវបិទចាប់ពីថ្ងៃសៅរ៍ (Video Inside)

    ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌសេសសល់១១ថ្ងៃ នឹងត្រូវបិទចាប់ពីថ្ងៃសៅរ៍ (Video Inside)

    ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលនៅសល់រយៈពេល១១ថ្ងៃទៅមុខទៀត នឹងត្រូវបិទ ដោយទេយ្យទាននិងចង្ហាន់ អាហារដែលត្រូវប្រគេនដល់ព្រះសង្ឃ នឹងត្រូវធ្វើតាមរយៈការសម្រួលយន្តការជាមួយសមត្ថកិច្ចដែនដីរៀងៗ ខ្លួន។

  • ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ចូលរួមកិច្ចប្រជុំស្តីពីប្រព័ន្ធស្បៀងសកលនៃអង្គការសហប្រជាជាតិ (Video Inside)

    ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ចូលរួមកិច្ចប្រជុំស្តីពីប្រព័ន្ធស្បៀងសកលនៃអង្គការសហប្រជាជាតិ (Video Inside)

    កិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងសកលនៃអង្គការសហប្រជាជាតិ Food Systems Summit 2021 បានប្រព្រឹត្ត ទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ ដោយមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំរដ្ឋាភិបាលពីប្រ ទេសនានានិងពីតំណាងអង្គការនានាទូទាំងពិភពលោក។ ពីប្រទេសកម្ពុជា, កិច្ចប្រជុំកំពូល Food Systems Summit 2021 បានអញ្ជើញចូលរួមដោយប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែន៕

  • ហេតុអ្វីបានជារដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាទើបអាយុ២៨ឆ្នាំ? (Video Inside)

    ហេតុអ្វីបានជារដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាទើបអាយុ២៨ឆ្នាំ? (Video Inside)

    រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាទើបបានអាយុ២៨ឆ្នាំទេគិតត្រឹមថ្ងៃទី២៤កញ្ញាឆ្នាំ២០២១។ ហេតុអ្វីបានជារដ្ឋធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទើបតែមានខួប២៨ឆ្នាំនេះ?

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ការងាររបស់អ្នកដំណើរការទៅដោយល្អប្រសើរណាស់ អ្វីៗនឹងជួបតែភាពជោគជ័យ ចំណែកឯបញ្ហាធំតូចក៏មិនកើតឡើងឡើយក្នុងពេលនេះ។ ថ្ងៃនេះជាពេលាល្អបំផុតក្នុងការបញ្ចប់ការងារ ក៏ដូចជាដោះស្រាយបញ្ហាតូចធំដែលមានតាំងពីយូរមកហើយ។​ ចំពោះការបណ្តាក់ទុន ការផ្លាស់ប្តូរស្ថានភាពការងារគឺអាចធ្វើបានទាំងអស់ ដូច្នេះមិនគួរមានភាពស្ទាក់ស្ទើរនោះទេ។ ដោយឡែក សូមចាប់ផ្តើមការងារសំខាន់ក្នុងពេលព្រឹក ពីព្រោះលោកអ្នកអាចនឹងខ្វះខាតពេលវេលាចាប់ពីពេលថ្ងៃត្រង់។ ទន្ទឹមនឹងនេះ សូមយកចិត្តទុកដាក់ជាមួយមនុស្សចាស់នៅក្នុងគ្រួសារ។​ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរ សម្រាប់អាជីពទាំងឡាយ។ លោកអ្នកអាចទទួលបានអំណោយផលយ៉ាងពេញចិត្តសម្រាប់កិច្ចការងារ និងអាជីវកម្ម ហើយបញ្ហារំខាននានាក៏មិនកើតឡើងនោះទេ។​ ប្រការសំខាន់ដែលត្រូវយកចិត្តទុកសដាក់គឺការធ្វើទំនាក់ទំនងជាមួយមនុស្សលើបង្គាប់ និងដៃគូពាណិជ្ជកម្ម។ ការរយាលទៅឆ្ងាយ ធ្វើឲ្យលោកអ្នកបាត់បង់ពត៌មាន និងបាត់បង់ទំនុកចិត្ត។ ដោយឡែក លោកអ្នកអាចរំពឹងថាទទួលបានដំនឹងល្អទាក់ទងនឹងហិរញ្ញវត្ថុ ដូច្នេះសូមមានភាពរីករាយទទួលយកលាភសំណាងនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកហាក់ប្រទះភាពរឹងស្ទះបន្តិច។ មានមនុស្សមួយចំនួនកំពុងមិនពេញចិត្តទៅលើជំហានរបស់អ្នក ពិសេសការសម្រេចចិត្ត។ ប្រសិនបើលោកអ្នកមានមនុស្សក្រោមបង្គាប់ សូមព្យាយាមយល់ដឹងពីស្ថានភាពឲ្យច្បាស់ ធ្វើយ៉ាងណាកុំបង្កើតភាពយល់ច្រលំ ឬដោះស្រាយភាពយល់ច្រលំនោះឲ្យបានរួសរាន់។ ​ក្រៅពីនេះ​ លោកអ្នកអាចប្រឈមនឹងផលលំបាកខ្លាំង ហើយប្រសិនបើអ្នកមិនអាចទប់ទល់នឹងចរិកឆេវឆាវដូចភ្លើងចំបើងបាននោះទេ។ ឆ្នាំថោះ…

  • ព្រះមហាក្សត្រ និងសម្តេចម៉ែនឹងយាងមកកម្ពុជាវិញថ្ងៃសៅរ៍ចុងសប្តាហ៍ (Video Inside)

    ព្រះមហាក្សត្រ និងសម្តេចម៉ែនឹងយាងមកកម្ពុជាវិញថ្ងៃសៅរ៍ចុងសប្តាហ៍ (Video Inside)

    ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងត្រឡប់មកមាតុប្រទេសវិញ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះវិញហើយ ក្រោយព្រះរាជដំណើរពិនិត្យព្រះរាជសុខភាពជាទៀងទាត់ នៅក្នុងរដ្ឋធានីប៉េកាំងនៃប្រទេសចិន។ យោងតាម ព្រះបរមរាជវាំង, ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីនិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ នឹងយាងមកដល់វេលាពេលរសៀលថ្ងៃទី២៥កញ្ញា។