Category: ទូរទស្សន៍

  • រដ្ឋបាលខេត្តព្រះវិហារបន្តបិទខ្ទប់តំបន់មួយចំនួនថែមទៀតជាតំបន់ក្រហម (Video Inside)

    រដ្ឋបាលខេត្តព្រះវិហារបន្តបិទខ្ទប់តំបន់មួយចំនួនថែមទៀតជាតំបន់ក្រហម (Video Inside)

    រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចបិទខ្ទប់និងកំណត់តំបន់មួយចំនួននៃស្រុកសង្គមថ្មី ជាតំបន់ក្រហម រយៈ ពេល ២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ នេះជាការកំណត់តំបន់ដទៃបន្ថែមទៀតជា តំបន់ក្រហមបន្ទាប់ពីសប្តាហ៍មុនដែលរដ្ឋបាលខេត្តបានកំណត់ឃុំម្លូរព្រៃពីរនៃស្រុកឆែប ធ្វើជាតំបន់ក្រហមផង ដែរនោះ។

  • ឃាតករដាក់គ្រាប់បែកបំផ្ទុះក្បែរទ្រូត្រីនៅសៀមរាបរងការចាប់ខ្លួន (Video Inside)

    ឃាតករដាក់គ្រាប់បែកបំផ្ទុះក្បែរទ្រូត្រីនៅសៀមរាបរងការចាប់ខ្លួន (Video Inside)

    ជនសង្ស័យដែលបានដាក់បង្កៃគ្រាប់បែកជាប់នឹងទ្រូត្រីនិងបានបណ្តាលអោយមនុស្សម្នាក់បានស្លាប់នៅ ខេត្តសៀមរាបនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនខ្លួនទៅតុលាការហើយ។ គួរបញ្ជាក់ថាបុរស ចំណាស់អាយុ៧៨ឆ្នាំម្នាក់ឈ្មោះ ឆាវ រ៉ាយ ត្រូវបានជនមិនស្គាល់មុខបានបង្កៃគ្រាប់បែកជាប់នឹងទ្រូរបស់ គាត់ នៅផ្លូវរទេះចាស់មួយកន្លែងស្ថិតនៅភូមិរំដេង, ឃុំស្រណាល នៃស្រុកក្រឡាញ់ កាលពីថ្ងៃទី១៩កញ្ញា។ ឃាតករ

  • បុរសម្នាក់ឆេះស្លាប់ក្នុងភ្លើងនៅខណ្ឌ៧មករា (Video Inside)

    បុរសម្នាក់ឆេះស្លាប់ក្នុងភ្លើងនៅខណ្ឌ៧មករា (Video Inside)

    បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយដែលកើតឡើងនៅក្នុងរាជធានីភ្នំពេញ។ បុរសដែលគេ មិនទាន់បានបញ្ចេញអត្តសញ្ញាណ ត្រូវសមត្ថកិច្ចបានរាយការណ៍ថា មានអាយុប្រមាណជាង៧០ឆ្នាំ ដែលសាក សពត្រូវបានឆេះរោលដោយភ្លើងវេលាទាបភ្លឺឈានចូលថ្ងៃទី២២កញ្ញា នៅភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ភ្លើងបានឆេះសម្លាប់បុរសនោះ នៅក្នុងផ្ទះថ្មបេតុងដែលមានទំហំ ៤ម៉ែត្រ គុណនឹង១២ម៉ែត្រ។ ពោះមូលហេតុនៃ ការឆាបឆេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

  • ខេត្តកំពង់ធំដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នទឹកភ្លៀងបង្កជំនន់ (Video Inside)

    ខេត្តកំពង់ធំដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នទឹកភ្លៀងបង្កជំនន់ (Video Inside)

    អាជ្ញាធរខេត្ដកំពង់ធំ បានអំពាវនាវដល់ពលរដ្ឋត្រូវត្រៀម និងមានការប្រុងប្រយ័ត្ន ចំពោះទឹកជំនន់ នាពេលខាង មុខ ខណៈកម្ពស់ទឹកស្ទឹងសែន បានដង្ហក់ឡើងជាបន្ដបន្ទាប់។ ក្រសួងធនធានទឹក ក្នុងសប្ដាហ៍នេះ បាន ព្យា ករណ៍ថា បណ្ដារាជធានី-ខេត្ដមួយចំនួន អាចនឹងមានជំនន់ទឹកភ្លៀងផងដែរដោយសារតែកម្ពុជារងឥទ្ធិពល ប្រព័ន្ធសម្ពាធទាប ITCZ៕

  • កម្ពុជានិងចិនជួយស្ត្រីខ្មែររងគ្រោះក្នុងខេត្តជាំងស៊ី (Video Inside)

    កម្ពុជានិងចិនជួយស្ត្រីខ្មែររងគ្រោះក្នុងខេត្តជាំងស៊ី (Video Inside)

    ស្ត្រីរងគ្រោះម្នាក់ដោយសារអំពើជួញដូរមនុស្សខុសច្បាប់នៅក្នុងប្រទេសចិន ត្រូវបានគេជួយសង្គ្រោះហើយ ក្រោយសេចក្តីអំពាវនាវតាមបណ្តាញសង្គមស្វែងរកការជួយពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ស្ត្រីរងគ្រោះ ឈ្មោះ អាត់ សុភ័ក្រ អាយុ២៥ឆ្នាំ ត្រូវគេរកឃើញរស់នៅទីក្រុងណានឆាង Nanchang នៃខេត្តជាំង ស៊ី Jiangxi នៃប្រទេសចិន។

  • ខេត្តកែបសម្ពោធសាលាដំបូងនិងអយ្យការអមសាលាដំបូង (Video Inside)

    ខេត្តកែបសម្ពោធសាលាដំបូងនិងអយ្យការអមសាលាដំបូង (Video Inside)

    ខេត្តកែបទើបនឹងមានជាលើកទីមួយនូវសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត ដែលគ្រោងនឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៤កញ្ញា។ ខេត្តកែបដែលជាប់នឹងមាត់សមុទ្ទ គឺជាខេត្តដែលទើបនឹងបំបែកចេញពី ខេត្តកំពតយោងតាមព្រះរាជក្រិត្យថ្ងៃទី២២ធ្នូឆ្នាំ២០០៨។

  • ក្រសួងទេសចរណ៍ប្រាប់ក្រុមហ៊ុនអាកាសចរត្រៀមបើកការហោះហើរសាឡើងវិញ (Video Inside)

    ក្រសួងទេសចរណ៍ប្រាប់ក្រុមហ៊ុនអាកាសចរត្រៀមបើកការហោះហើរសាឡើងវិញ (Video Inside)

    ក្រសួងទេសចរណ៍បានប្រកាសឱ្យក្រុមហ៊ុនអាកាសចរណ៍នានាត្រៀមបើកការហោះហើរឡើងវិញ នៅទន្ទឹម នឹង បណ្តាប្រទេសនានាលើសកលលោកចាប់ផ្តើមដំណើរការសេដ្ឋកិច្ចរបស់គេរៀងៗខ្លួនសាឡើងវិញ ។រដ្ឋ

  • ព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តកោះកុងចាប់ផ្តើមសាកល្បងចុងឆ្នាំនេះ (Video Inside)

    ព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តកោះកុងចាប់ផ្តើមសាកល្បងចុងឆ្នាំនេះ (Video Inside)

    ព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងនឹងបើកដំណើរការសាកល្បងនៅចុងឆ្នាំ ២០២១ ខាងមុខនេះហើយ។ យោងតាមផែនការ, ដំណាក់កាលសាងសង់ នឹងត្រូវបញ្ចប់ក្នុងខែតុលាជិតមកដល់នេះ ដែលនឹងជម្រុញឲ្យដាក់ដំណើរការសាកល្បងហោះហើរក្នុងព្រលានយន្តហោះថ្មីនោះ នៅថ្ងៃទី៣០ធ្នូឆ្នាំ២០២១។

  • ព្រឹត្តិការណ៍សមរាត្រីឈានមកដល់ថ្ងៃទី២៣កញ្ញា (Video Inside)

    ព្រឹត្តិការណ៍សមរាត្រីឈានមកដល់ថ្ងៃទី២៣កញ្ញា (Video Inside)

    ព្រឹត្តិការណ៍សមរាត្រី Equinox នឹងឈានមកដល់នៅថ្ងៃស្អែកទី២៣កញ្ញានេះហើយ។ មន្ត្រីអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានថ្លែងថានាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២៣កញ្ញា, ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃ ប្រាសាទអង្គរវត្ត ដែលព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ។ មុនព្រឹត្តិការណ៍ ឆ្លងកូវីដ១៩, ទេសចរណ៍បរទេសច្រើនពាន់នាក់ ត្រូវគេឃើញបាននាំគ្នារង់ចាំតាំងពីវេលាទាបភ្លឺក្នុងបរិវេណប្រា សាទអង្គរវត្តដើម្បីចាំថតយកព្រឹត្តិការណ៍ដ៏កំរនេះ ដែលតែងឈានមកដល់ក្នុងខែកញ្ញានិងខែមីនា។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៦ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៦ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៦ម៉ឺន៩៧២ករណី និងការស្លាប់ថ្មីមានចំនួន៩៧២នាក់។