-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ២សែន ៧ពាន់៥៧៥នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន២សែន៧ពាន់ ៥៧៥នាក់។ យោងតាមក្រសួងសុខាភិបាល តួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២២ ខែកញ្ញានេះ បានកើនដល់១២លាន៤សែន៨ម៉ឺន៣ពាន់៥៨៨នាក់ហើយ, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១០លាន៥សែន២ម៉ឺន៧ពាន់៩៣៨នាក់។
-
ក្រសួងសុខាភិបាលទទួលម៉ាស៊ីន ឧបករណ៍ សម្ភារៈបច្ចេកទេសពី WHO (Video Inside)

ក្រសួងសុខាភិបាលកម្ពុជាបានទទួលម៉ាស៊ីន ឧបករណ៍ សម្ភារៈបច្ចេកទេស មន្ទីរពិសោធន៍ ពីអង្គការ WHO ដើម្បីជួយជម្រុញវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរ។ ពិធីប្រគល់និងទទួលបានធ្វើឡើងនារសៀលថ្ងៃ ទី២២ ខែកញ្ញាឆ្នាំ២០២១នេះក្រោមវត្តមាន រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ និងប្រធានអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជាលោកស្រី លី អាយឡាននៅមជ្ឈមណ្ឌលជាតិពិសោធសុខាភិ បាលនារាជធានីភ្នំពេញ ។ ម៉ាស៊ីន ឧបករណ៍ សម្ភារៈបច្ចេកទេសមន្ទីរពិសោធន៍ទាំងនោះរួមមាន ម៉ាស៊ីនវិភាគ គុណភាពឱសថមួយគ្រឿង និងបរិក្ខាបច្ចេកទេស១ចំនួនបន្ថែមដែលអាចបើប្រាស់យ៉ាងតិច២ឆ្នាំ ប្រើប្រាស់ សម្រាប់ការងារវិភាគឱសថ, ម៉ាស៊ីនបឺតសំណើម មួយគ្រឿង សម្រាប់ជួយកែតម្រូវ ឬកាត់បន្ថយសំណើមខ្យល់ បរិយាកាសក្នុងមន្ទីរពិសោធន៍,ម៉ាស៊ីនស្វ័យប្រវត្តិលាងកែវពិសោធន៍ និងសម្ភារៈមួយគ្រឿងសម្រាប់ ការងារ
-
មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចបង្ហាញភាពបែកបាក់ផ្ទៃក្នុង (Video Inside)

-
ឃាត់មនុស្ស៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

មនុស្សចំនួន៨នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និង វិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ១៩។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងនៅថ្ងៃ ពុធទី២២កញ្ញានេះថា សមត្ថកិច្ចបានផាកពិន័យជាប្រាក់បានចំនួន ១លាន៦សែនរៀល ក្នុងការអនុវត្តវិធានការ ច្បាប់ចំនួន៨ ករណី ដែលនេះគឺជាសញ្ញាមួយដែលបង្ហាញថា មានការថយចុះ ផងដែរ នៅថ្ងៃនេះ។
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជាទទួលជួបមន្ត្រីអនុព័ន្ធយោធាវៀតណាម (Video Inside)

-
បិទវត្តនាគវ័ន្តថ្ងៃកាន់បិណ្ឌទីមួយក្រោយរកឃើញមនុស្សឆ្លង៣នាក់ (Video Inside)

-
កម្ពុជាប្រារព្ធថ្ងៃកាន់បិណ្ឌដំបូង (Video Inside)

ប្រជាពលរដ្ឋកម្ពុជា បានប្រារព្ធថ្ងៃកាន់បិណ្ឌដំបូងនៅថ្ងៃទី២២កញ្ញានេះ នៅទន្ទឹមនឹងប្រសាសន៍អំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីសួមឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ក្នុងពិធី កាន់បិណ្ឌថ្ងៃដំបូងនេះ សេចក្តីរាយការណ៍ជុំវិញការឆ្លងកូវីដ១៩នៅទូទាំងប្រទេសមានចំនួន៦៣៧ ដែលស្ថិតក្នុង កម្រិតខ្ពស់ប្រុងប្រយ័ត្នជាដដែល៕
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់បានដោយងាយស្រួល ប្រសិនបើរៀនពីរបៀបគ្រប់គ្រងធនធានឲ្យបានម៉ត់ចត់។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី ជម្លោះ និងការថ្នាំងថ្នាក់ចំពោះគ្នាអាចនឹងកើតឡើង ដូច្នេះសូមរក្សាចិត្ត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារដែលខ្លួនប៉ងប្រាថ្នា។ មានបញ្ហាតូចតាចមួយចំនួននឹងអាចកើតឡើងផងដែរ ដូច្នេះសូមប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្រប និងសន្តិវិធី។ លោកអ្នកអាចក្លាយទៅជាមានទោសបានដោយពាក្យសំដី ដូច្នេះសូមប្រុងប្រយ័ត្ន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្ត ច្រើនផងដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួនឡើយ។ ចូរធ្វើទំនាក់ទំនងក្នុងថ្ងៃនេះឲ្យមានច្រើន ហើយក៏កុំភ័យខ្លាចនឹងស្ថានភាពថ្មីឡើយ ចូរសម្របខ្លួន និងត្រូវមានភាពរហ័សរហួនផង។ ប្រសិនបើអ្នកអាចធ្វើបាន ផល និងភាពចម្រើនចេញពីអាជីពនឹងមានកំរិតខ្ពស់ និងអាចគង់វង្សបានយូរ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…
-
អប្សរាព្រឹកនេះ ២៣ កញ្ញា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ D7 ក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋអាយុ៦ឆ្នាំឡើង ដែលជាសះស្បើយពីជំងឺកូវីដ១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំង៕…អានផ្ទាល់ (ដោយ៖ជា សេឌី V4 សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩: «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឡើងវិញឱ្យកាន់តែប្រសើរ» ៕…អានផ្ទាល់ L0 សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប ៤ចំណុច ទៅប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ៕…ឃ្លីប…វណ្ណលុក+លីមហួត +ពិសិដ្ឋ BH5 ឯកឧត្តម ជិន ម៉ាលីន ឆ្លើយតប៤ចំណុច ទៅអង្គការសង្គមស៊ីវិលមួយចំនួន ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាល គំរាមកំហែងអ្នកវិភាគ ៕ …ឃ្លីប… (រ៉ាវុធ + ប៊ុនហុក + ស៊ឹម ដាវី) D5 រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតអោយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ចូលសម្តែងការគួរសម និងជម្រាបលា ៕…អានផ្ទាល់(ដោយ៖អ៊ិត រ៉ាវុធ) CH រដ្ឋមន្ត្រីទេសចរណ៍បញ្ជាក់ថា…
-
ធនាគារអេឌីប៊ីព្យាករដំណើរវិវត្តន៍សេដ្ឋកិច្ចរបស់កម្ពុជា (Video Inside)
