-
វីរុសបំប្លែងថ្មី Delta ដែលឆ្លង២៣ខេត្តរាជធានីមានចំនួន៩៩៩ករណី (Video Inside)
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីDelta សរុបជិត១ពាន់អ្នកហើយ។ យោងតាមសេចក្តីប្រកាស ព័ត៍មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី២២សីហារាជធានីនិងខេត្តចំនួន២៣ហើយដែលគេបានរកឃើញ ការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន៩៩៩ករណី, ក្នុងនោះ រាជធានីភ្នំត្រូវបានគេរកឃើញមានការឆ្លងច្រើនជាងគេ ចំនួន ២៣៨ករណី, ខេត្តឧត្តរមានជ័យជាខេត្តដែលបានរកឃើញការឆ្លងច្រើនលំដាប់ទី២ចំនួន១៧៦ករណី, ខេត្ត សៀមរាប១៣៨ករណី, បន្ទាយមានជ័យ ១៤៦ករណី, ខេត្តព្រះវិហារ ៥១ករណី, ខេត្តប៉ៃលិន២៧ករណី, ខេត្ត បាត់ដំបង២៧ករណី, ខេត្តស្វាយរៀង៣៨ករណី, ខេត្តកំពង់ធំ ៣៩ករណី, ខេត្តត្បូងឃ្មុំ១២ករណី, ខេត្តកំពង់ចាម ១៨ករណី, ខេត្តរតនគិរី ១០ករណី, ខេត្តកំពង់ស្ពឺ ៧ករណី, ខេត្តកណ្តាល ២៩ករណី, ខេត្តព្រៃវែង ៣ករណី , ខេត្ត កំពត២ករណី, ខេត្តស្ទឹងត្រែង១៩ករណី, ខេត្តកំពង់ឆ្នាំង ១ករណី , ខេត្តពោធិសាត់ ៤ករណី , ខេត្តកោះកុង ១ករណី, ខេត្តមណ្ឌលគិរី៦ករណី, ខេត្តព្រះសីហនុ ៣ករណី , និងខេត្តតាកែវ ៤ករណី។ ខេត្តចំនួន២ផ្សេងទៀត ដែលមិនទាន់មានការឆ្លងវីរុសបំប្លែងថ្មី…
-
វ៉ាក់សាំងជំនួយចិន៦០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃនេះ (Video Inside)
វ៉ាក់សាំងស៊ីណូហ្វាមចំនួន៦០ម៉ឺនដូសដែលជាវ៉ាក់សាំងជំនួយនៃប្រទេសចិន បានដឹកមកដល់កម្ពុជានៅថ្ងៃទី ២៣សីហានេះ តាមរយៈជើងយន្តហោះ២ដាច់ដោយឡែកពីគ្នា ក្នុងនោះវ៉ាក់សាំងជំនួយ៥០ម៉ឺនដូសនៃជំនួយ សម្រាប់ក្រសួងការពារជាតិ បានដឹកមកដល់វេលារសៀល និងវ៉ាក់សាំង១០ម៉ឺនដូសទៀតសម្រាប់កាកបាទ ក្រហមកម្ពុជាត្រូវបានដឹកមកដល់វេលាល្ងាចថ្ងៃដដែលនេះ។ ពិធីទទួលវ៉ាក់សាំង៥០ម៉ឺនដូស នៃជំនួយសម្រាប់ ក្រសួងការពារជាតិ បានអញ្ជើញទៅទទួលដោយសម្តេចពិជ័យសេនាទៀបាញ់ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកវ៉ាងវិនធៀន ។ យោងស្ថានទូតចិន, ក្រសួងការពារជាតិកម្ពុជាទទួលបានវ៉ាក់សាំងជំនួយពីប្រទេសចិនចំនួន៣លាន៧សែនដូស ហើយរាប់ទាំងវ៉ាក់សាំង៥០ម៉ឺនដូសចុងក្រោយនេះថែមទៀត។ លោកឯកអគ្គរដ្ឋទូតចិនវ៉ាងវិនធៀន បានថ្លែងថា ដរាបណាកម្ពុជានៅមិនទាន់អស់ការឆ្លងកូវីដ១៩, ជំនួយវ៉ាក់សាំងរបស់ចិនចំពោះកម្ពុជា គឺនៅតែបន្តជារៀងរហូត ។ ឯកអគ្គរដ្ឋទូតលោកវ៉ាងវិនធៀនបានថ្លែងបញ្ជាក់ថាចិនតែងចាត់ទុកការលំបាកដែលកម្ពុជាបានប្រឈមគឺជាការ លំបាកនិងការប្រឈមរបស់ប្រទេសចិនផងដែរ។ លោកបន្តថាចិននឹងបន្តការផ្គត់ផ្គង់សម្ភារៈបង្កាកូវីដ១៩និងបន្ត ធ្វើជាបង្អែកយុទ្ធសាស្ត្រនៃការផ្គត់ផ្គង់ប្រភពវ៉ាក់សាំងសម្រាប់កម្ពុជា។ ដោយឡែកនាល្ងាចថ្ងៃទី២៣សីហាដដែលនេះផងដែរ វ៉ាក់សាំងស៊ីណូហ្វាម១០ម៉ឺនដូសផ្សេងទៀតដែលជាវ៉ាក់ សាំងជំនួយពីសមាគមជាតិកាកបាទក្រហមចិន បានប្រគល់មកកាកបាទក្រហមកម្ពុជាផងដែរក្នុងពិធីមួយដែល មានការអញ្ជើញចូលរួមដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។ សេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ចាត់ទុកថា វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់កាក បាទក្រហមចិន បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមធ្យោបាយដ៏មានអានុភាពបន្ថែមទៀត ក្នុងការបន្ត កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ជុំវិញការប្ដេជ្ញាបន្តខិតខំចូលរួម និងសហការជាមួយនឹងរាជរដ្ឋាភិបាល ឲ្យ កាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋតាមសហគមន៍ដើម្បីអនុវត្តវិធាការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីសុខភាព ល្អរបស់គ្រួសារមួយ សហគមន៍មួយ និងសង្គមជាតិទាំងមូល។
-
សម្តេចហេងសំរិន៖ បច្ចេកវិទ្យា Digital ដើរតួនាទីកាន់តែសំខាន់ក្នុងការជម្រុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើង វិញក្រោយវិបត្តិជម្ងឺកូវីដ១៩ (Video Inside)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ និងបានថ្លែងជុំវិញបច្ចេកវិទ្យា Digital ដែលកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការ ជម្រុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើង វិញនៅក្រោយវិបត្តិជម្ងឺកូវីដ១៩។ មហាសន្និបាតប្រចំាឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន AIPA តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៣សីហាដោយមានការចូលរួមពីថ្នាក់ដឹកនាំសភាអាស៊ាន ទាំង១០ប្រទេសនាពេលនេះ គឺប្រទេសព្រុយណេបានធ្វើជាម្ចាស់ ផ្ទះ។ មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំ ២០២១ បានធ្វើឡើងក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍ អាស៊ានឆ្នាំ២០២៥” ។ សម្តេច ហេង សំរិន បានថ្លែងប្រាប់អ្នកចូលរួមថាក្នុងការឈានឆ្ពោះទៅរកឌីជីថលូបនីយកម្ម គឺរមែងត្រូវប្រឈម ទៅនឹងបច្ច័យអវិជ្ជមានដូចជាគម្លាតនៃការអភិវឌ្ឍន៍ឌីឌីថល, អក្ខរកម្មឌីជីថលនិងសន្តិសុខតាមប្រព័ន្ធអ៊ិនថឺណិត ដែលជាបញ្ហាប្រឈមដ៏ធំមួយរបស់សកលលោកទាំងមូល, ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ដែលមានធនធាន និងសមត្ថភាពនៅមានកម្រិត។ សម្តេចហេងសំរិនបានថ្លែងថា ដូច្នេះគេចាំបាច់ត្រូវវិនិយោគនិងបែងចែកធន ធានថែមទៀតដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថលនិងសមត្ថភាពរបស់ប្រជាជន។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ ខាងមុខនេះ បន្ទាប់ពីប្រទេសប្រុយណេហើយ កម្ពុជានឹងក្លាយជាប្រធានអាយប៉ាលើកទី៤៣។
-
អគារមជ្ឈមមណ្ឌល ប្រមូលផ្តុំកសិផល របស់សហគមន៍កសិកម្ម សាមគ្គីមនោរម្យ ដែលជាជំនួយឧបត្ថម្ភ របស់គម្រោងគូសាណូនិ នៃស្ថានទូតជប៉ុន បានចេញជារូបរាងហើយ (Video Inside)
-
អាហារដ្ឋាន ឬស្សីផ្អែម បានល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពញ ត្រូវអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប ដោយឃាត់បុគ្គលិក និងភ្ញៀវចំនួន១០១នាក់ យកធ្វើតេស្តរកជំងឺកូវីដ១៩ (Video Inside)
-
ប្រជាពលរដេ្ឋ ស្រុកកំពង់ត្រាច ១៥៣គ្រួសារ រងផលប៉ះពាល់ដោយសារកូវីដ១៩ បានទទួលអំណោយកាកបាទក្រហមកម្ពុជា (Video Inside)
-
ចិនយល់ព្រមឱ្យក្រុមហ៊ុនថៃ នាំចេញ «មៀន» ទៅកាន់ទីផ្សារចិនឡើងវិញ (Video Inside)
-
ក្រសួងសាធារណការ និងដឹកជញ្ជូន បើកឲ្យដំណើរការទ្បើងវិញ ពីការប្រឡងយកបណ្ណបើកបរ នៅរាជធានីភ្នំពេញ (Video Inside)
-
ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា លើកឡើងថា ស្រទាប់យុវវ័យនៅខេត្តក្រចេះ ត្រេកអរជាខ្លាំងដោយបានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដើម្បីត្រៀមត្រឡប់ទៅកាន់សាលារៀនវិញ (Video Inside)
-
ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤១០នាក់ និងមានអ្នកស្លាប់ ១៦នាក់ (Video Inside)