Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាបើកការបង្ហាញការតាំងពិព័រណ៍ ឬស្នាដៃសិល្បៈនានា។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក​ នឹងអាចដោះស្រាយបាននៅពេលនេះ។ ភាពជោគជ័យរបស់អ្នកផ្សារភ្ជាប់ជាមួយនឹងខិតខំប្រឹងប្រែងដោយខ្លួនឯង។ ផ្ទុយពីនេះ សូមមានភាពអត់ ធ្មត់រក្សាពាក្យសំដី ពីព្រោះភាពរកាំរកូសខ្លះអាចនឹងកើតឡើង ព្រោះពាក្យសំដី។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារដែលបានដាក់ចេញកន្លងមក មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានដំណែងមានភាពវិជ្ជមានខ្ពស់។ ថ្ងៃនេះរាល់ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកទទួលបានការយកចិត្តទុកដាក់ និងលើកសរសើរខ្លាំងណាស់ ដូចេ្នះចូរធ្វើយ៉ាងណាទាញផលចំណេញឲ្យបានអតិបរមា។ ក្នុងនោះដែរ ប្រសិនបើអ្នកមានលទ្ធភាពចាកចេញពីស្ថានភាពចាស់ អ្នក ក៏នឹងជួបនូវឳកាសល្អច្រើនសម្រាប់កែលម្អ​ និងធ្វើអោយរីកចម្រើនដល់កិច្ចការងារទៅថ្ងៃ អនាគតបន្ថែមទៀត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីនៅមជ្ឈដ្ឋានខាងក្រៅ។ ធ្វើយ៉ាងណាសូមកុំចាកចេញពីក្រុម ពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អសម្រាប់ការងារតែម្នាក់ឯងបានទេ។ សូមចូលរួមការពិភាក្សាយោបល់ជាមួយមនុស្សក្នុងក្រុម និងថ្នាក់លើ។ ចំពោះកិច្ចការណាដែលពិបាកក្នុងការសម្រេចចិត្ត សូមស្នើការពិភាក្សាពីថា្នក់លើ។ អ្នកនឹងអាចស៊ូទ្រាំការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។ ដោយឡែក សូមប្រយ័ត្នក្រែងមានការបាត់ បង់…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពង់ត្រដែត។ កិច្ចការរកស៊ីជួញដូរទទួលបានជោគជ័យ និងផលលាភដ៏ប្រសើរណាស់។ ចំពោះការបង្កើតការងារថ្មី បណ្តាក់ទុនធំ ឬផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន ហើយភាពចម្រើនលូតលាស់ និងសេចក្តីរីករាយនឹងកើតឡើងក្នុងពេលស្របគ្នា។  លោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្តការងារ ដូច្នេះមិនត្រូវប្រញាប់ប្រញាលពេលទេ អ្វីៗសូមគិតគូរឲ្យបានម៉ត់ចត់។ សូមគិតគូរឡើងវិញពីការផ្សព្វផ្សាយពាណិជ្ជកម្មចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីកែលម្អស្ថានភាពអវិជ្ជមាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងា និងរបររកស៊ីដែលអ្នកកំពុងរងចាំលទ្ធផលនោះ គឺមិនទាន់អាចសម្រេចផលបានទេនៅពេលនេះ ក៏ប៉ុន្តែក៏គ្មានអ្វីព្រួយបារម្ភពេកនោះទេ ពីព្រោះស្ថានភាពនេះនឹងប្រែប្រួលទៅជាប្រសើរវិញបានដោយឆាប់រហ័ស។ សូមកុំបោះបង់ចោលការខំប្រឹងប្រែង បើទោះបីជាស្ថានភាពលំបាកមិនទាន់អាចដោះស្រាយបានក៏ដោយ។ ភាពចម្រើនលូតលាស់ និងសំណាងនឹងបានកើតឡើងចំពោះអ្នកក្នុងអនាគតដ៏ខ្លី។ ក្នុងនោះ បើទោះបីជាយ៉ាងណាក្តី សូមលោកអ្នកអត់ធ្មត់អោយបានច្រើនបំផុត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន ប៉ុន្តែថ្ងៃនេះកិច្ចការទាំងឡាយណាដែលអនុវត្តជាក្រុម និងទទួលបានដំណើរការល្អប្រសើរជាង ការអនុវត្តតែឯកឯង​។ ប្រសិនបើអ្នកមានការលំបាក សូមសុំការពិភាក្សាយោបល់ពីមនុស្សនៅក្បែរខ្លួន ហើយមិនចាំបាច់ត្រូវបារម្ភនោះទេ ពីព្រោះលោកអ្នកនឹងមិនជួបផលលំបាកណាមួយក្នុងទំនាក់ទំនងនោះទេ។ ដោយឡែក មានសញ្ញាណនៃការបាត់បង់ទំនុកចិត្តនឹងកើតឡើង ហេតុនេះសូមប្រើប្រាស់ហេតុផលអោយបានច្រើបំផុតក្នុងការប្រាស្រ័យទាក់ទង និងបំពេញការងារ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមមានការប្រុងប្រយ័ត្នក្នុងការផ្លាស់ប្តូរការងារ ពីព្រោះ ឳកាសដែលធ្វើអោយអ្នកបាត់បង់តុល្យភាពហិរញ្ញវត្ថុគឺមានកំរិតខ្ពស់បំផុត ឬបើមិនដូច្នោះ ទេវានឹងធ្វើអោយប៉ះពាល់ទៅដល់ការងារតែម្តង។ ក្នុងនោះ សូមចងចាំថា ថ្ងៃនេះជាពេលល្អ ប្រសើរក្នុងការអនុវត្តការងារដែលបានគ្រោងទុកកន្លងមក មិនមែនជាពេលសមស្របដើម្បី ធ្វើការគូសវាសគម្រោងផែនការថ្មី ឬការសាកល្បងលើករណីណាមួយនោះទេ។ សកម្មភាព ធម្មតានឹងជួយលោកអ្នកអោយមានភាពជោគជ័យជាងការចាប់ផ្តើមថ្មី។ លើសពីនេះសូមកុំ ចំណាយថាមពលរបស់អ្នកជុំវិញករណីលុយកាក់។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការ ល្អប្រសើរគួរអោយកត់សម្គាល់។ ប៉ុន្តែសូមជៀសវាងអោយបានក្នុងការវាយតម្លៃ ការរិះគន់ និងការសង្ស័យដែលគ្មានមូលដ្ឋាន ពីព្រោះករណីទាំងនេះនឹងធ្វើអោយអ្នកបាត់បង់ទំនាក់ ទំនងល្អជាមួយមនុស្សដែលរួមការងារជាមួយគ្នា ហើយវាក៏ប៉ះពាល់ទៅដល់ជំនឿចិត្តក្នុង ទំនាក់ទំនងផងដែរ។ សូមបន្តការងារជាធម្មតា ព្យាយាមទទួលខុសត្រូវ ហើយក៏មិនចាំបាច់ ត្រូវធ្វើការសាកល្បង ឬធ្វើការផ្សងព្រេងច្រើនពេកដែរ ដោយសារវាគ្មានលទ្ធផលល្អប្រសើរ ដល់កិច្ចការងារេរបស់អ្នកនោះទេ។ ក្រៅពីនេះ អ្នកអាចធ្វើការដោះស្រាយបញ្ហាបានងាយ ស្រួល។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកព្យាយាមយកចិត្តទុកដាក់ទៅលើការងារ អោយបានក្នុងកំរិតខ្ពស់បំផុត។ អ្នកក៏គួរបន្តការងារដែលមាននៅក្នុងដៃនៅពេលនេះ ពីព្រោះការងារថ្មីមិនធ្វើអោយអ្នកទទួលបានអំណោយផលនោះទេ ម្យ៉ាងក៏នឹងនាំអោយ…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាការងារធំតូចជាមួយថ្នាក់លើ ​និងដៃគូជំនួញរបស់នេះ។ ក្នុងពេលនេះ លោកអ្នកអាចធ្វើការចរចា ដោយរួមទាំងការសុំបញ្ចុះតម្លៃទំនិញផ្សេងៗផង។ ភាពជោគជ័យក្នុងពេលនេះ លោកអ្នកអាចគ្រប់គ្រងបានដោយសមត្ថភាពរបស់ខ្លួន ប៉ុន្តែក៏សូមសម្តែងគំនិតយោបល់របស់អ្នកឲ្យបានត្រឹមត្រូវ ហើយក៏ត្រូវស្វែងយល់ពីទឹកចិត្តរបស់មនុស្សដែលអ្នកកំពុងប្រាស្រ័យទាក់ទងផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាអាជីវករនឹងទទួលផលចំណេញយ៉ាងគាប់ប្រសើរ។ ចំណែកលោកអ្នកដែលប្រកបការងាររដ្ឋឯកជន នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើន។ ថ្ងៃនេះមិនគួរមានការព្រួយបារម្ភអ្វីទេ ពីព្រោះជាពេលដែលមានអំណោយផលសម្រាប់ការចាកចេញ និងការទទួលបានឳកាសថ្មីៗ។ ក្រៅពីនេះសូមហាមជាដាច់ខាត ការនិយាយស្តីក្រោយខ្នងអ្នកដទៃ ពីព្រោះអាកប្បកិរិយារបស់អ្នកកំពុងស្ថិតក្រោមការវាយតម្លៃ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានទាំងអស់។ សម្តីរបស់អ្នកហាក់មានឥទ្ធិពលលើទឹកចិត្តរបស់មនុស្សនៅជុំវិញខ្លួន ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ពេលនេះនិយាយពិភាក្សា ឬចរចាការងារតូចធំនោះនឹងទទួលបានជោគជ័យ។ ដោយឡែក ពេលនេះមានអំណោយផលដល់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យនានា ដូច្នេះសូមកុំខកខនឳកាសឲ្យសោះ។ ក្នុងនោះប្រការចាំបាច់បំផុតដែលអ្នកគួរប្រតិបត្តិគឺភាពស្មោះត្រង់។  ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារហាក់ស្ថិតក្នុងកំរិតមួយដែលមិនសូវច្បាស់លាស់ប៉ុន្មានទេ។ លោកអ្នកមានទំនោរខ្លាំងទៅនឹងស្ថានភាពនៅជុំវិញខ្លួន ស្ថានភាពនេះអាចល្អ​…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ មានភាពរីកចម្រើនគួរជាទីត្រេកអរណាស់។ លោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា ឬបញ្ឈប់ភាពប៉ុនប៉ងពីមនុស្សដែលចាំមើលបំណាំអ្នក ដោយត្រឹមតែសង្កត់ចិត្ត និងសណ្តោសប្រណី។ ប្រសិនបើមានបញ្ហាច្រើន កុំដោះស្រាយវាក្នុងពេលតែមួយ។ ចូររៀនពីរបៀបប្រើពេលវេលាធ្វើការប្រកបដោយប្រសិទ្ធភាព។ ថ្ងៃនេះប្រសិនបើអ្នកអាចរកពាក្យសាម័ញ្ញមកពិភាក្សា អ្នកនឹងទទួលបានភាពជោគជ័យ។  ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន ​សូមកុំមានក្តីបារម្ភអ្វីឡើយ លោកអ្នកនឹងទទួលបានភាពរីកចម្រើនណាស់ក្នុងការងារ និងមុខរបរ។ លោកអ្នកអាចទទួលបានសំណាងជាច្រើនណាស់ ប៉ុន្តែមិនទាក់ទងជាពិសេសរឿងលុយកាក់នោះទេ។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ ឬចាប់ផ្តើមការងារថ្មីណាមួយនោះ គឺអាចធ្វើទៅបានដោយគ្មានអ្វីអាចមករាំងស្ទះនឹងអ្នកឡើយ។ ក្រៅពីនេះសូមកុំជឿទុកចិត្តមនុស្សដោយងាយ ពិសេសមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬការផ្លាស់ប្តូរទីកន្លែងការងារនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបាននោះទេ សូមលោកអ្នកប្រុងប្រយ័ត្នសំខាន់បំផុតចំពោះភាពខុសឆ្គងផ្នែកឯកសារ។ ប្រសិនបើអ្នកត្រូវចូលរួមក្នុងកិច្ចពិភាក្សា សូមគិតគូរមុននឹងបញ្ចេញយោបល់ ពីព្រោះគំនិតយោបល់របស់អ្នកអាចនឹងយល់ច្រឡំទៅវិញ។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយក្នុងការគ្រប់គ្រងស្ថានភាពបានយ៉ាងប្រសើរ។  ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ក្នុងនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីទាំងឡាយបានអាស្រ័យចិត្តចង់។ លោកអ្នកគ្រាន់តែចាប់អារម្មណ៍ទៅលើការងារបន្តិច នោះអ្នកនឹងអាចស្វែងយល់ពីភាពរឹងស្ទះ ក៍ដូចជាគោលដៅដែលអ្នកគួរតែអនុវត្ត។ សម្រាប់លោកអ្នកជាបុគ្គលោករដ្ឋ និងឯកជនរំពឹងថាទទួលបានលាភធំពីការិយាល័យ រួមទាំងលាភផ្នែកលុយកាក់ និងសម្ភារៈផង។ ក្រៅពីនេះ លោកអ្នកមិនអាចធ្វើដំណើរដោយភាពមិនច្បាស់លាស់បានទេ ការយល់ដឹង និងប្រមូលទិន្នន័យទាក់ទងការងារជាផលល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុកផងដែរ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើការរៀនសូត្រ ឬការចែករំលែកចំណេះដឹង​ និងបទពិសោធន៍ការងារ ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងចំណេះដឹងក្នុងការប្រតិបត្តិការងារ។ ក្នុងពេលនេះត្រូវប្រយ័ត្នអាកប្បកិរិយា ពីព្រោះលោកអ្នកកំពុងក្លាយជាគោលដៅរបស់មនុស្សជាច្រើនរួមទាំងថ្នាក់លើផង។ ក្នុងនោះដែរ សូមលោកអ្នកធ្វើទំនាក់ទំនងល្អជាមួយ មនុស្សដែលនៅជុំវិញខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះការងាររបស់អ្នទាមទារការទទួលខុសត្រូវខ្ពស់ សូម្បីតែការងារតូចតាចដែលផ្តល់ដោយថ្នាក់ដឹកនាំក៏ដោយ។ ការបំពេញកាតព្វកិច្ចផ្លូវការដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈជោគ    ជ័យ។ ដោយឡែក លោកអ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកដោយមិនធ្វើឲ្យប៉ះពាល់ ឬជម្លោះ។ ដោយឡែក ចំពោះការបណ្តាក់ទុនធំ ការផ្លាស់ប្តូរការងារ ឬការសម្រេចចិត្តសំខាន់ៗគួរតែផ្អាកសិន។ ក្រៅពីនេះ…

  • ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧

    ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ដើម្បីភាពចម្រើនលូតលាស់នៅក្នុងពេលនេះ សូមលោកអ្នកបោះបង់ចោលបំណងប្រាថ្នាដែលចង់បំពេញការងារច្រើន ឬរំពឹងលទ្ធផល ក្នុងពេលតែមួយ។ អាជីពរបស់លោកអ្នកមានដំណើរទៅជាប្រក្រតី នឹងគ្មានបញ្ហាអ្វីមករំខាន ឬបំផ្លាញជំហានរបស់អ្នកបានឡើយ។  ចំណែកមនុស្សដែលនៅក្បែរក៏ស្រលាញ់រាប់អានអ្នកខ្លាំងផងដែរ។ ទន្ទឹមនឹងនោះ សូមលោកអ្នកព្យាយាមស្វែងយល់ពត៌មាននាន ពីព្រោះអ្នកត្រូវការសម្របខ្លួនទៅក្នុងបរិយាកាសការងារជាពិសេស។ ក្នុងពេលជាមួយគ្នានេះដែរ សូម លោកអ្នកមានភាពអត់ធ្មត់អោយបានច្រើន ហើយក៏មិនចាំបាច់ត្រូវទាមទារនោះដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែង និងប្រាក់បៀវត្សរ៍ផងដែរ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងគាំទ្ររាល់កិច្ចការទាំងពួង ដូច្នេះសូមកុំបារម្ភក្នុងការចាប់យកការងារថ្មីៗ ឬបោះចោលការងារខ្លះដែលមិនសូវសក្តិសមនឹងអ្នក។​ ថ្ងៃនេះបើទោះមានអ្វីកើតឡើងក្តី សូមមានចិត្តអត់ធ្មត់ និងរក្សាទំនាក់ទំនងល្អជាមួយមនុស្ស ដែលនៅជុំវិញខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ ហើយជៀសវាងមតិរិះគន់ ពិសេសជាមួយថា្នក់លើ។ ក្រៅពីនេះ សូមរក្សាទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន។…

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះអ្នកប្រហែលជាត្រូវប្រឈមនឹងការ បោកបញ្ឆោតពីសំណាក់ដៃគូ និងមិត្តរួមការងារ ដូច្នេះសូមរៀបចំការងាររបស់អ្នកតាមវិធី មួយ ដើម្បីចៀសវាងពីស្ថានភាពទ្វេរមុខ។ ហោរាសាស្រ្តក៏រំលឹកផងដែរថា សម្រាប់អ្នកក្នុង ពេលឥឡូវនេះចូរប្រើប្រាស់គំនិត ព្យាយាមបំពេញការងារអោយបានច្រើនបំផុត ប៉ុន្តែមិន គួរគិតគូរអំពីផ្នែកសម្ភារៈនោះទេ ពីព្រោះវាមិនទាន់ដល់ពេលនៅឡើយ។ ក្នុងនោះ សូមកុំ​បោះបង់ពេលវេលា និងលុយកាក់ជុំវិញកិច្ចព្រមព្រៀង ពីព្រោះការបោកញ្ឆោតកំពុងមាន ភាពវិជ្ជមានបំផុត។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  នៅក្នុងថ្ងៃនេះទំនាក់ទំនងនឹងមានការធ្លាក់ចុះ លើសពី នេះអ្វីដែលគួរប្រុងប្រយ័ត្នបំផុត គឺទំនាក់ទំនងជាមួយនឹងថ្នាក់លើរបស់អ្នកតែម្តង។ ហេតុ នេះ សម្រាប់ការប្រជុំពិភាក្សា ការចូលរួមសកម្មភាពជាក្រុមក្តី សូមមានភាពប្រុងប្រយ័ត្នឲ្យ បានច្រើនបំផុត ហើយបើអាចសូមកុំបញ្ចេញមតិច្រើនពេក។ ហោរាសាស្រ្តអាជីពណែនាំ ឲ្យលោកអ្នកជៀសវាងអោយបានលើករណីមើលស្រាល ឬរិះគន់ចំពោះខ្លួនឯង។ ពីព្រោះ បើអ្នកឈប់រំខានមកលើខ្លួនឯង អ្វីៗនឹងប្រសើរឡើងវិញមិនខាន។ ដោយឡែក លោកអ្នក​ក៏ នៅតែអាចធ្វើការសាកល្បង និងស្រមើស្រមៃចំពោះកិច្ចការតូចធំបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ លោកអ្នកនឹងធានាបានចំពោះភាពជោគជ័យ លាភសំណាង និងសេចក្តីសុខក្នុងជីវិតនាពេលនេះ។ ក្រៅពីនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកនោះទេ។ ការធ្វើទំនាក់ទំនង និងបំពេញភារកិច្ចជាក្រុម ឃើញថានឹងបានផលណាស់។ ដោយឡែក ប្រសិនបើអ្នកសម្រចចិត្តធ្វើអ្វីមួយហើយ សូមផ្តោតទៅលើការងារទាំងនោះ ពីព្រោះផល ចម្រើននឹងកើតឡើងច្រើន និងមានស្ថេរភាពខ្ពស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែក៏មិនគួរព្រួយបារម្ភអ្វីពេកនោះដែរ។ រក្សាស្ថានភាពឲ្យមានហ្នឹងហ្ន៎​ ដោះស្រាយបញ្ហាដែលនឹងកើតឡើងដោយភាពស្ងប់ស្ងាត់ និងសន្តិវិធិ។ លោកអ្នកមានមនុស្សសប្បុរសនៅក្បែរ និងជួយយកអាសារណាស់ ដូច្នេះព្យាយាមសុំយោបល់ពីពួកគេ ប្រសិនបើអ្នកជាប់គាំងមិនអាចដោះស្រាយដោយខ្លួនឯងបាន។ ក្នុងពេលនេះក៏គួររក្សាទឹក ចិត្ត អត់ធ្មត់ និងព្យាយាមបង្កើតមិត្តជាជាងធ្វើអោយមានកំហុសឆ្គងព្រោះភាពរឹងរូស។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងរង្វង់ការងារដែលគួរឲ្យកត់សម្គាល់។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងថែរក្សាការពារ ព្រមទាំងជួយទំនុកបម្រុងច្រើន ដូច្នេះមិនគួរមានភាពភ័យខ្លាចក្នុងការអនុវត្តការងារ ឬចាប់ផ្តើមកិច្ចការងារថ្មីដែលអ្នកប៉ងប្រាថ្នាឡើយ។…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងការងាររបស់អ្នកហាក់មានភាពស្មុគ្រ ស្មាញបន្តិចនៅថ្ងៃនេះ។ អ្នកពិបាកនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ និងធ្វើតាមសំណើ របស់អ្នកខ្លាំងណាស់។ ចំណែកការចាយវាយវិញ​ រឹតតែត្រូវប្រយ័ត្នប្រយែងបំផុត ពីព្រោះ លទ្ធភាពដែលអ្នកនឹងមានការខាតបង់កំពង់កើនឡើង។ ទន្ទឹមនឹងនោះ សូមស្វែងរកបង្អែក ដោយការធ្វើទំនាក់ទំនងតូចធំ ពិសេសជាមួយថ្នាក់លើដែលមានសមត្មភាព។ ផ្ទុយពីភាព អវិជ្ជមាននេះ លោកអ្នកទទួលបានការយោគយល់ល្អក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី និងការបង្ហាញគោលគំនិតនានជា ដើម។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សាដ៏តានតឹងក៏អាច រកឃើញលទ្ធផលជាទីគាប់ចិត្តផងដែរ។ លោកអ្នកអាចរំពឹងថា ទទួលបានលាភសក្ការៈ ឳកាសការងារល្អៗ និងលុយកាក់ច្រើនផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងថ្ងៃនេះអាចជួបបញ្ហាដោយសារ ភាពស្មុគ្រស្មាញដែលមិនទាន់បានដោះស្រាយរួចរាល់។ សូមលោកអ្នកចូលខ្លួនដើម្បីមាន លទ្ធភាពយល់ដឹងពីបញ្ហា ហើយដោះស្រាយឲ្យបានឆាប់។ ស្ថានភាពស្មុគ្រស្មាញនេះនឹង…