Category: ហោរាសាស្ត្រ

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អប្រសើរ។ អ្នក នៅអាចជួបបញ្ហាខ្លះនៅក្នុងពេលកំពុងបំពេញការងារ ប៉ុន្តែសូមកុំមានការព្រួយបារម្ភ ចូរព្យាយាមដោះស្រាយ អ្វីៗនឹងអាចដោះស្រាយ ឬសម្របសម្រួលទៅដោយរលូន។ អ្វីដែល ចាំបាច់នៅក្នុងពេលនេះ គឺការសន្សំសំចៃពេលវេលា ហេតុនេះចូរកុំចំណាយពេលទៅលើ រឿងរ៉ាវដែលឥតប្រយោជន៍ ឬដែលមិនទាក់ទងនឹងកាតព្វកិច្ច តួនាទីរបស់ខ្លួន។ លោកអ្នក អាចកែប្រែស្ថានភាពពីយ៉ាប់យឺនមកជាល្អប្រសើរវិញបាន ប្រសិនបើអ្នកវិធីសាស្រ្តនានា ដើម្បីទទួលខុសត្រូវលើការងារ បើទោះជាការងារនោះតូចតាច ក្តី។ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ការបំពេញកាតព្វកិច្ចតួនាទី និងការអនុវត្តគម្រោងផែនការហាក់មាន ភាពរឹងស្ទះច្រើន។ លើសពីនេះ លោកអ្នកអាចជួយនឹងការបាត់បង់ផ្នែកហិរញ្ញវត្ថុ ដូច្នេះសូម កុំធ្វើការងារ ឬគម្រោងនានាដែលត្រូវការចំណាយលុយកាក់ច្រើនអោយសោះ។ យកល្អ ធ្វើកិច្ចការងារណាដែលចំណាយដើមទុនតូច ឬកុំទាន់ធ្វើការកែប្រែស្ថានភាពហិរញ្ញវត្ថុ នៅក្នុងពេលនេះ។ ទន្ទឹមនឹងនេះ ការវាយតម្លៃសកម្មភាពការងាររបស់អ្នកឲ្យបានត្រឹមត្រូវ នឹងជួយសម្រួលដល់ការលំបាក និងបញ្ចៀសការខាតបង់។ ក្នុងនោះ សូមប្រើប្រាស់បទ ពិសោធន៍ និងចំណេញជំនាញក្នុងការបំពេញការងារ។ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសី លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ […]

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍  ១១កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍  ១១កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ធ្វើកិច្ចព្រមព្រៀង ដូច្នេះកុំពន្យាពេលធ្វើការឆ្លើយតបក្នុងកិច្ចសហការ ឬប្រតិបត្តិការ។ ទោះបីជាយ៉ាងណាក៏ ដោយចាំបាច់ត្រូវអនុវត្តនូវការប្រុងប្រយ័ត្នអោយបានសមហេតុផល និងយកចិត្តទុកដាក់ លើពត៌មានលម្អិតទាំងអស់នែកិច្ចសន្យា។ ហោរាសាស្រ្តអាជីពណែនាំកុំអោយរស់នៅក្នុង ភាពអវិជ្ជមាន។ បន្តធ្វើការងាររបស់អ្នក នោះលាភសំណាងនឹងកើតឡើងចំពោះអ្នកកាន់តែ ច្រើន។ ក្នុងនោះសូមផ្តោតអារម្មណ៍ និងគិតគូរអោយបានរហ័សរហួន។ ផ្ទុយទៅវិញ វិសាល ភាពការងារជាចលករដែលអ្នកត្រូវកំណត់ជាដាច់ខាតសម្រាប់ភាពជោគជ័យ។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អប្រសើរសម្រាប់រាល់ កិច្ចការងារទាំងឡាយរបស់អ្នក។ ការខិតខំប្រឹងប្រែងទាំងឡាយនឹងទទួលបានផលតបស្នង យ៉ាងពេញចិត្ត។ ក្នុងនោះអ្នកប្រហែលជាអាចអនុវត្តផែនការដែលមានមហិច្ចតាបំផុតរបស់ អ្នក។ ប៉ុន្តែហោរាសាស្រ្តអាជីព ព្រមានប្រឆាំងនឹងសកម្មភាពប្រញាប់ប្រញាល ឬប្រថុយ ប្រថាននានា។ ការសម្រេចចិត្តលឿននឹងអាចជះឥទ្ធិពលអាវិជ្ចមានចំពោះការងារ ជា ពិសេសទៅលើកេរ្តិ៍ឈ្មោះអាជីវកម្មផងដែរ។ ផ្ទុយពីភាពវិជ្ជមាននៅក្នុងពេលនេះសូមលោក អ្នកបោះបង់ការសង្ស័យច្រើនចំពោះសកម្មភាព ប៉ុន្តែគួរផ្តោតទៅលើផែនការដែលអ្នកបាន រៀបចំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យ មានការព្រួយបារម្ភចំពោះបញ្ហាហិរញ្ញវត្ថុ។ […]

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ  ១០កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ  ១០កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយចុះចាញ់នឹងការល្បួង។ ប្រហែលជាស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍រវើរវាយមកលើជីវិតរបស់អ្នក ប៉ុន្តែភាគច្រើនលោកអ្នកទំនងជាអាចរារាំងបាន។ ក្នុងថ្ងៃនេះទាំងការងារ និងអាជីវកម្ម មិនឃើញមានការរីកចម្រើនខ្ពស់ណាស់ណានោះទេ ​ដូច្នេះមិនចាំបាច់បោះទុនច្រើន ឬចំណាយកំលាំងលើសលុបពេកនោះទេ។ ក្នុងនោះក៏ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះលោកអ្នកនឹងអាចក្លាយទៅជាអ្នកទោសនៃគំនិត ហេតុនេះសូមលោកអ្នកព្យាយាម ប្រើប្រាស់ហេតុផលជានិច្ច។​ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងសម្រចគោលដៅយ៉ាងពេញចិត្ត ដូច្នេះមិនចាំបាច់មានការស្ទាក់ស្ទើរនឹងព្រឹត្តិការណ៍ ឬពត៌មានផ្សេងៗដែលបានកើតឡើង។ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រពីមនុស្សជាច្រើនដែលនៅក្បែរខ្លួន។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែគូប្រជែងដែលតែងតែមានភាពតានតឹងនឹងគ្នាក៏បែរជាមានចិត្តរីករាយនឹងកិច្ចការរបស់អ្នកដែរ។ ក្រៅពីភាពរីកចម្រើនក្នុងការងារ លោកអ្នកកំពុងមានដំណឹងល្អទាក់ទងនឹងជីវិតក្រុមគ្រួសារ និងការរៀបចំពិធីមង្គលផ្សេងៗផងដែរ។ ក្រៅពីនេះ អ្នកនឹង ទទួលបានសេចក្តីសុខក្នុងទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកយកចិត្តទុកដាក់ក្នុងការរៀបចំគម្រោងផែនការ។ ភាពមិនច្បាស់លាស់ ស្ថានភាពទ្វេរមុខទាំងឡាយ ត្រូវតែជៀសវាងឲ្យបានជាដាច់ខាត។ ក្នុងនោះដែរ សូមកុំរស់នៅជាមួយរឿងតែមួយ ព្យាយាមបង្កើតការងារថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត និងប្រណិតភាព។ ទន្ទឹមនឹងនោះ សូមបង្កើតកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយពាណិជ្ជកម្ម និងតាំងបង្ហាញស្នាដៃដែលបានធ្វើកន្លងមក។ ក្នុងពេលនេះ […]

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ  ៩កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ  ៩កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងែនេះល្អជាមធ្យម។ ថ្ងៃនេះហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យ​លោកអ្នក កុំឲ្យចុះចាញ់។ បញ្ហាដែលលោកអ្នកនឹងជួបប្រទះទាំងនេះមិនអាចធ្វើឲ្យអ្នកមានការលំបាក ឬជះឥទ្ធិពលទៅដល់លទ្ធផលការងារនោះទេ។ សូមធ្វើការឆ្លើយតបដោយសន្តិវិធី និងប្រើ ប្រាស់ចំណេះជំនាញ និងបទពិសោធន៍ជាគោល។ ក្នុងរយៈពេលនេះក៏មាន អំណោយផល ដល់ការងារជាក្រុមផងដែរ ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវប្រថុយប្រថានលើ ហេតុការណ៍ ណាមួយឡើយ ស្នើសុំការពិភាក្សា ឬការចូលរួមពីមនុស្សនៅក្បែរលោកអ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនចាំបាច់ទន្ទឹងរងចាំ ឬសង្ឃឹមទៅលើ កិច្ចទំនាក់ទំនង ឬការជួយជ្រោមជ្រែងពេកនោះទេ ពីព្រោះទំនាក់ទំនងនេះហាក់មិនភាព ជាក់លាក់នោះទេ។ ទន្ទឹមនឹងនេះ សូមជៀសឲ្យបានពីមតិរិះគន់ ហើយបើទោះនិយាយស្តីអ្វី គួរធ្វើដោយភាពរម្យទម្យ និងទំនួលខុសត្រូវ។ ប្រសិនបើអ្នកអាចគ្រប់គ្រងករណីទាំងនេះ បាន នោះអាជីពរបស់អ្នកនឹងទទួលបានផ្លែផ្កាណាស់។ ក្នុងនោះ សូមលោកអ្នកចងចាំថា កំហុសអាចកើតឡើងដោយផុយស្រួយណាស់ ដូច្នេះវាអាស្រ័យលើអ្នក ថាអាចគ្រប់គ្រង ដំណើរការនេះយ៉ាងណា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកពោរពេញទៅដោយ […]

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែវាមិនទាន់ដល់ពេលឲ្យអ្នកបង្អង់ល្បឿននោះទេ។​ សូមព្យាយាមបញ្ចប់ការងារឲ្យបានលឿន កុំរំពឹងអ្នកដទៃ និងកុំទុករហូតដល់ថ្ងៃស្អែក។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម គឺអាចធ្វើការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មីបានមិនជំទាស់ទេ ប៉ុន្តែលោកអ្នកត្រូវតែពឹងផ្អែកលើគម្រោងផែនការជាក់ស្តែង ប្រកបដោយពត៌មានលំអិត។ សូមជៀសឲ្យបានពីរឿងរ៉ាវរំខាននានា ប្រសិនបើអ្នកជួបនឹងភាពយល់ច្រលំ សូមព្យាយាមពន្យល់ឲ្យបានល្អ កុំទុកជាមន្ទិលដល់ថ្ងៃក្រោយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត។​ ដាច់ខាតមិនឲ្យថយពីផ្លូវដែលអ្នកបានរៀបចំនោះទេ។ អ្នកអាចសម្រេចបានផលខ្ពស់ ប្រសិនបើអ្នកបង្ហាញការតស៊ូ និងមិនខ្ជិលច្រអូស។ លោកអ្នកអាចជួបប្រទះនូវភាពអសកម្ម​ ដូចជាការគិតគូរយឺត។ កុំព្យាយាមភ្ជាប់ការស្រមៃនឹងរឿងមិនបានការ ឬសំដីបង្អាក់ រំខានរបស់អ្នកដទៃ។ ប្រសិនបើអ្នកជាប់គាំងសូមសំលឹងមើលបទពិសោធន៍របស់ខ្លួន ឬសុំយោបល់ពីមនុស្សដែលជឿទុកចិត្តទើបជាការល្អប្រសើរ។ ក្រៅពីនេះ សូមមានភាពអត់ធ្មត់អោយមានច្រើន ហើយ រងចាំពេលវេលាប្រសើរនៅថ្ងៃខាងមុខ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការរបស់អ្នកក្នុងពេលនេះផ្សាភ្ជាប់នឹងការអត់ធ្មត់ និងខំប្រែងរបស់អ្នក។ អ្នកអាចជួបប្រទះនឹងរឿងរ៉ាវរំខានចិត្តច្រើន រួមទាំងរឿងរ៉ាវដែលមិនសមហេតុផលសោះតែម្តង ហេតុដូច្នេះសូមព្យាយាមដើរចេញពីបញ្ហា ស្តាប់ ហើយបំភ្លេចចោលទើបអ្នកអាចបញ្ជៀសពីភាពអសកម្មបាន។ […]

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ លោកអ្នកមិនគួរបន្ថយល្បឿនក្នុងការអនុវត្តការងារនោះទេ។ អ្នកគួរប្រឹងប្រែងដើម្បីទទួលបានលទ្ធផលដែលចង់បាន។ ក្នុងពេលនេះដែរសូមលោកអ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿងលុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ដោយឡែក ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងការងារអ្វីមួយ សូមធ្វើការពិភាក្សាជាមួយមនុស្សដែលអ្នកជឿទុកចិត្ត ហើយមិនត្រូវទុកការងារនោះចោលនោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនគឺមិនត្រូវមានចិត្តស្ទាក់ស្ទើរឡើយ។ ប៉ុន្តែសូមលោកអ្នកប្រាកដថា ការងារនោះបានសិក្សាច្បាស់លាស់ហើយ ពីព្រោះលោកអ្នកមិនអាចទទួលការខាតបង់ផ្នែកហិរញ្ញវត្ថុឡើយក្នុងស្ថានភាពពេលនេះ។ សូមលោកអ្នកគិតគូរអំពីការចែករំលែកខ្លះៗជាមួយអ្នកដទៃ។ ដោយឡែកស្ថានភាពខ្លះជាមួយដៃគូអាជីវកម្មអាចនឹងមានសភាពតានតឹង ដូច្នេះអ្នកគួរកំណត់ការប្រាស្រ័យទាក់ទងឲ្យស្ថិតក្នុងទំហំតូច និងចំពោះតែមនុស្សដែលអ្នកជ្រើសរើស។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅ។ ថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការទទួយកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំឲ្យបានម៉ត់ចត់ជាទីបំផុត។   ចំណែកក្នុងរង្វង់មិត្តរូមការងារ និងថ្នាក់លើ ត្រូវជៀសឲ្យបាននូវគំនិតយោបល់ទាំងឡាយណាដែលនាំឲ្យប៉ះពាល់ប្រយោជន៍អ្នកដទៃ។ អ្វីដែលគួរបំភ្លេចចោល មិនចាំបាច់គាស់ឡើងវិញនោះទេ។ ឆ្នាំថោះ       សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ […]

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់ ហើយនឹងមានការគាំទ្រ និងផ្គត់ផ្គងច្រើនពីបណ្តាមនុស្សនៅជុំវិញខ្លួន។ ក្នុងវេលានេះប្រសិនបើអ្នកមានគម្រោងពិភាក្សា ឬចរចាកិច្ចការងារនោះនឹងទទួលបានទិន្នផលយ៉ាងវិជ្ជមាន ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរបានវែងឆ្ងាយ និងត្រឹមត្រូវ។ ប្រការនេះ លោកអ្នកគួរមានទំនុកចិត្តលើខ្លួន ហើយព្យាយាមប្រើប្រាស់អំណោយផលក្នុងថ្ងៃនេះឲ្យអស់លទ្ធភាព។ ដោយឡែក ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានការផ្តល់ជូនដ៏ប្រសើរសម្រាប់រាល់អាជីព។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា  ភាពចំណេញ និងការភ្ញាក់ផ្អើលលើសលុបនៅមិនទាន់អាចកើតឡើងទេក្នុងវេលានេះ។ សូមប្រឹងប្រែង និងបន្តការងារដែលលោកអ្នកកំពុងអនុវត្តឲ្យបានល្អ។ រាសីថ្ងៃនេះ ធានានូវភាពរីកចម្រើនយ៉ាងខ្លាំងចំពោះអាជីពនៃក្នុងអនាគតដ៏ខ្លី។ ក្នុងរយៈថ្ងៃនេះ ប្រសិនបើអ្នកចង់ទទួលបានរីកចម្រើនខ្លាំង សូមគិតគូរពីវិធីសាស្រ្តអនុវត្តការងារ នោះបញ្ហាប្រទាក់ក្រឡាមួយចំនួននឹងបាត់បង់ទៅដោយងាយ។ ដោយឡែក សូមរក្សាចិត្ត និងអាកប្បកិរិយា ហើយធ្វើ យ៉ាងណាកុំប៉ះពាល់អ្នកដទៃ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួទលបានសញ្ញាណវិជ្ជមានចំពោះលាភសំណាងជាច្រើន អ្វីដែលសំខាន់តើលោកអ្នកមានប្រតិកម្មចំពោះលាភសំណាងទាំងនោះដោយរបៀបណាប៉ុណ្ណោះ។ ភាពអសកម្មជាច្រើនក្នុងថ្ងៃនេះ​ គឺបណ្តាលមកពីភាពឆេវឆាវ និងការប្រងើយកន្តើយរបស់អ្នកក្នុងការអនុវត្តការងារ។ ដូច្នេះប្រសិនបើអ្នកអាចកែប្រែចំណុចអវិជ្ជមានផ្ទាល់ខ្លួនបាន នោះលោកអ្នកនឹងទទួលបានលាភធំណាស។ ដោយឡែកចំពោះកិច្ចការងារនានានឹងអាចលទ្ធផលទាំងអស់ […]

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរខ្លាំងណាស់ ហើយលោកអ្នករំពឹងថានឹងទទួលបានភាពជោគជ័យធំ ឬដែលនឹងទទួលផលចំណេញទ្វេរគុណនៅល្ងាចនេះ។ ទន្ទឹមនឹងនេះ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដែលមិនរំពឹងទុក ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភទេ ពីព្រោះការផ្លាស់បប្តូរនោះនឹងទទួលបានទិន្នផលល្អប្រសើរណាស់។ ហេតុដូច្នេះ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតរបស់ខ្លួន ឬដាក់ចេញនូវគម្រោងផែនការដែលអ្នកបានរៀបចំ ពីព្រោះអ្នកនឹងមិនជួបប្រទះបញ្ហាអ្វីឡើយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងគម្រោងផែនការ ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីដោយគ្មានគម្រោង នោះហានិភ័យអាចនឹងកើតឡើង ហើយក៏អាចបង្ករអស្ថេរភាពដល់អាជីពយ៉ាងខ្លាំងដែរ។ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់ ការនិយាយចរចារឿងមិនប្រយោជន៍ គួរកុំចំណាយពេលអី។​ ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នាគ្រប់យ៉ាង ដូច្នេះសូមប្រឹងប្រែងបន្ថែម។ ចំពោះបញ្ហា​ និងមនុស្សដែលតែងរំខានការងាររបស់អ្នក គឺកុំបារម្ភខ្លាំង ចំណាយពេលគិតគូរតាមធម្មតាសិន ពីព្រោះវាគ្មានអ្វីធំដុំទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ ការងារនានានឹងដំណើរការទៅជាធម្មតា ប៉ុន្តែបញ្ហាតូចតាចមួយចំនួនក៏កើតឡើងផងដែរ ប៉ុន្តែកុំបារម្ភអ្វី ពីព្រោះមិនធ្ងន់ធ្ងរ ហើយអ្នកអាចដោះស្រាយបាន។ អ្វីដែលអ្នកត្រូវជៀសវាង គឺការសង្ស័យនឹងសមត្ថភាពខ្លួនឯង។ ដោយឡែក បើទោះអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្តី ប៉ុន្តែត្រូវចំណាយពេលធ្វើកំណែទម្រង់គម្រោងផែនការការងារជាថ្មីទើបកាន់តែប្រសើរ។ […]

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងែនេះស្រុតចុះ។ អ្នកត្រូវប្រយ័ត្នប្រយែងក្នុងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ ព្រោះអ្នកអាចមានហានិភ័យខ្ពស់ក្នុងការបង្កើតកំហុស។ ​ប្រសិនបើអាច អ្នកគួរចែករំលែកការទទួលខុសត្រូវខ្លះទៅមិត្តរួមការងាររបស់អ្នក។ កុំទាន់ចាប់យកការងារសំខាន់ ឬមុខរបរថ្មី ព្រោះលោកអ្នកអាចចំណាយពេល និងដើមទុនឥតប្រយោជន៍។ ក្រៅពីនេះ វាល្អប្រសើរប្រសិនបើអ្នករក្សាការងារ និងកំរិតរបស់អាជីវកម្មរបស់អ្នកអោយនៅ ដដែលសិន ហើយរងចាំពេលវេលាល្អប្រសើរជាងនេះនៅថ្ងៃក្រោយ។ ដោយឡែក សូមរក្សា គម្លាតពីមនុស្សឆ្នំាម្សាញ់ ទំនាក់ទំនងរបស់លោកអ្នកមិនល្អនោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសំណាងដែលមិននឹកស្មានដល់ ពិសេសលើតំណែងការងារក្នុងរង្វង់ការងាររដ្ឋ។ ​ ចំណែកមុខរបរ ការងារតូចធំ នឹងទទួលបាលជោគជ័យ និងផលលាភជាទីគាប់ចិត្ត។ កាលទេសខ្លះ ដែលអ្នកទទួលអារម្មណ៍ពិបាកក្នុងការដោះស្រាយលើមុខរបរការងារ ចូរកុំភ្លេចសុំជំនួយពីមិត្តរួមការងារ ពីព្រោះថ្ងៃនេះលោកអ្នកអាចស្នើអ្វីក៏បានឥតមានជំទាស់ ឬផលរំខានឡើយ។ ក្រៅពីនេះ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ការប្រាស្រ័យទាក់ទងជាមួយនឹងថ្នាក់លើ ហេតុនេះចូរ ព្យាយាមឆក់យកឳកាសនេះដើម្បីជាប្រយោជន៍អាជីពរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ […]

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពក្នុងថ្ងៃនេះ សូមឲ្យអ្នករក្សាស្ថានភាពការងារឲ្យស្ថិតនៅមួយកន្លែងសិន។ ខំប្រឹងប្រែងធ្វើការងារដែលមានក្នុងដៃនាពេលនេះសិន ហើយកុំទាន់ផ្លាស់ប្តូរការងារ ឬបណ្តាក់ទុនអាជីវកម្មធំដុំណាមួយឡើយ។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះគឺលទ្ធភាពបង្ហាញការងារ និងគំនិតយោបល់ចំពោះមនុស្សក្នុងក្រុមការងារ ព្រមទាំងថ្នាកលើ។ ក្រៅពីនេះមានលទ្ធភាព ដោះស្រាយ ឬចរចារកភាពវិជ្ជមានមកឲ្យខ្លួនបានដោយងាយស្រួលណាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹងត្រង់ចំណុចកណ្តាល ដូច្នេះសូមកុំទាន់ចាប់ផ្តើមការងារធំដុំក្នុងថ្ងៃនេះ។ ចំពោះបញ្ហាមើលឃើញថាមិនមានអ្វីធ្ងន់ធ្ងរដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ ថ្ងៃនេះលោកអ្នកអាចមានឳកាសច្រើនក្នុងការបំពេញការងារឲ្យចប់ចុងចប់ដើមទៅតាមពេលវេលាបាន។ ក្រៅពីនេះសូមបង្កើនការគ្រប់គ្រងកាលវិភាគការងារបន្ថែមទៀត កុំឲ្យមានភាពស្មុគ្រស្មាញលើការសម្រេចចិត្តព្រោះតែការងារនៅសេសសល់ច្រើន។ លើសពីនេះ​ លោកអ្នកមានលទ្ធភាពបង្ហាញ ឬអះអាងពីគោលគំនិតត្រឹមត្រូវរបស់អ្នកបាន។    ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងគំរាមកំហែងដោយបញ្ហា និងជម្លោះតូចតាចជាច្រើនដែលគ្មានប្រយោជន៍សោះឡើយ។ ជម្លោះនោះអាចកើតឡើងដោយសារអស្ថេរភាពនៃអារម្មណ៍ និងគំនិតរបស់អ្នក ឬដោយសារមនុស្សមិនស្មោះត្រង់មួយយចំនួនដែលនៅក្នុងបរិស្ថានរបស់អ្នក។ អាស្រ័យហេតុនេះសូមមានការអត់ធ្មត់ឲ្យបានខ្ពស់ និងមិនត្រូវប្រញាប់ប្រញាលធ្វើការសម្រេចចិត្តលើកិច្ចការនានាឡើយ។ ពត៌មានខ្លះអាចនឹងធ្វើឲ្យអ្នកមានការយល់ច្រឡំ ដូច្នេះសូមគិតនិងវិភាគឲ្យបានច្រើនដង។ ក្រៅពីនេះសូមព្យាយាមបង្កើនការធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងាររបស់អ្នក។ ឆ្នាំថោះ       សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ […]