-
ភ្នំភ្លើង Mayon បង្ខំឱ្យហ្វីលីពីនបង្កើនកម្រិតប្រកាសអាសន្នបន្ទាន់

ម៉ានីល ៖ Mayon ស្ថិតនៅភាគកណ្តាលខេត្ត Albay ជាភ្នំភ្លើងដ៏សកម្មបំផុត ក្នុងចំណោមភ្នំភ្លើងចំនួន ២២ បានបង្ខំឱ្យវិទ្យាស្ថានសិក្សាពីបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បង្កើនការប្រកាសអាសន្នដល់កម្រិត ៣ កាលពីថ្ងៃអង្គារ៍ ។ ប្រកាសអាសន្នដល់កម្រិត ៣ ក្នុងចំណោមមាត្រដ្ឋាន ៥កម្រិត មានន័យថា កម្រិតម៉ាក់ម៉ា (Magma) កំពុងកើនឡើងនៅខាងក្នុងភ្នំភ្លើង Mayon ដែលនឹងបង្កើតជាកម្អែលភ្នំភ្លើងនៅកំពូលភ្នំ ។ ជាការឆ្លើយតប វិទ្យាស្ថាននេះបានជំរុញឲ្យអ្នកស្រុកនៅក្នុងតំបន់ហាមធ្វើដំណើរក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពីភ្នំភ្លើង Mayon ហើយត្រូវជម្លៀសខ្លួនចេញជាបន្ទាន់ ពីព្រោះត្រូវប្រឈមមុខនឹងហានិភ័យ មានដូចជាលំហូរកម្អែភ្នំភ្លើង ការធ្លាក់ដុំថ្ម និងគ្រោះថ្នាក់ផ្សេងទៀត ។ កន្លងមក ភ្នំភ្លើងដ៏សកម្មបំផុត Mayon ធ្លាប់បានផ្ទុះឡើងច្រើនជាង ៥០ដងរួចហើយ ក្នុងរយៈពេល ៤សតវត្សរ៍ចុងក្រោយនេះ ។ ការផ្ទុះភ្នំភ្លើងចុងក្រោយរបស់វា កើតឡើងក្នុងខែមិថុនា ឆ្នាំ២០២៣ ជាពេលដែលវាបានបញ្ចេញកម្អែភ្នំភ្លើង និងឧស្ម័នពុល ។ រីឯការផ្ទុះភ្នំភ្លើងដ៏បំផ្លិចបំផ្លាញបំផុតសម្រាប់ប្រទេសហ្វីលីពីន គឺនៅក្នុងខែកុម្ភៈ ឆ្នាំ១៨៤១ នៅពេលដែលលំហូរកម្អែភ្នំភ្លើងបានលេបត្របាក់ទីក្រុងទាំងមូល បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ ១.២០០នាក់ឯណោះ…
-
ប្រទេសប៉ូឡូញនឹងដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់ទៅពីរដងក្នុងឆ្នាំ២០២៤

វ៉ាសូវី៖ ប្រទេសប៉ូឡូញគ្រោងនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់និយោជិតរហូតដល់ទៅពីរដងក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាជនដែលត្រូវប្រឈមមុខនឹងអត្រាអតិផរណាដែលកំពុងកើនឡើងខ្ពស់។ នេះបើយោងតាមលោកស្រី ម៉ាឡេណា ម៉ាឡាក(Marlena Malag) រដ្ឋមន្ត្រីគោលនយោបាយគ្រួសារ និងសង្គម។ គោលនយោបាយនេះបានលេចរូបរាងឡើងនៅពេលដែលគណបក្សច្បាប់ និងយុត្តិធម៌ (Law and Justice Party) ដែលជាគណបក្សកាន់អំណាច កំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសភាដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២៣ នេះ។ ប៉ុន្មានខែចុងក្រោយនេះ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃបាន និងកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដោយអតិផរណានៅក្នុងខែកុម្ភៈបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២៥ ឆ្នាំមកនេះ។ ជាក់ស្ដែង អត្រាអតិផរណាបានកើនឡើងរហូតដល់ទៅ ១៨,៤ភាគរយ នេះបើធៀបទៅនឹងឆ្នាំមុន។ យ៉ាងណាក៏ដោយ គិតត្រឹមខែមេសា អតិផរណាបានធ្លាក់ចុះពី ១៨,៤ភាគរយមកនៅត្រឹម ១៤,៧ភាគរយ។ លោកស្រី Malag បាននិយាយថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំខាងមុខនឹងកើនឡើងលើសពី ១០១៥ ដុល្លារសហរដ្ឋអាមេរិក» ដោយយោងតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋមួយឈ្មោះថា PAP។ លោកស្រីបានបន្ថែមថា គោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមានេះ ស្រដៀងគ្នាទៅនឹងឆ្នាំ២០២៣ ដែរ ពោលគឺនៅឆ្នាំ២០២៤ នឹងត្រូវដំឡើងជាពីរដំណាក់កាល ដោយលើកទីមួយចាប់ពីថ្ងៃទី១ ខែមករា និងលើកទីពីរនៅថ្ងៃទី១ ខែកក្កដា។ គួរបញ្ជាក់ថា រដ្ឋាភិបាលប៉ូឡូញបានធ្វើការដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់ទៅ ៨២៩…
-
ប្រមុខរាជរដ្ឋាភិបាលថ្លែងថាមនុស្សស្លាប់ភាគច្រើនដោយកូវីដគឺដោយសារការមិនចាក់ថ្នាំ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវពលរដ្ឋដែលមិនទាន់បានចាក់ថ្នាំសូមប្រញាប់រួសរាន់មកទទួលការចាក់វ៉ាក់ សាំងបង្កាកូវីដ១៩។ សេចក្តីអំពាវនាវនេះ បានធ្វើឡើងនៅមុនពេលដែលកម្ពុជាត្រៀមរៀបចំគម្រោងបើកដំណើរ ការសេដ្ឋកិច្ចលើគ្រប់វិស័យសាឡើងវិញ និងនៅទន្ទឹមនឹងមានមនុស្សមួយចំនួនដែលគេរាយការណ៍ថាបានលង់ នឹងឧបាយកលរបស់ក្រុមរឹងរូសដែលឃោសនាមិនឲ្យពលរដ្ឋចេញទៅចាក់ថ្នាំវ៉ាក់សាំងបង្កានោះឡើយ៕
-
ទីបំផុត! វៀតណាមអនុម័តអោយប្រើប្រាស់វ៉ាក់សាំង ចាក់តែ មួយ ដូស Johnson & Johnson សម្រាប់ករណីបន្ទាន់(មានវីដេអូ)

-
លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រឡប់មកបំពេញការងារនៅវិមាន រដ្ឋាភិបាលវិញ ក្រោយធ្វើតេស្តលើកទី៣អវិជ្ជមានកូវីដ-១៩ (មានវីដេអូ)

-
យុវជនម្នាក់នឹងហោះហើរជាមួយលោក Jeff Bezos សម្រាប់ការធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាស

-
WHO៖ ករណីឆ្លង និងស្លាប់ដោយសារ Covid-19 កំពុងកើនឡើងជាថ្មីម្តងទៀតនៅទូទាំងពិភពលោក(មានវីដេអូ)

-
វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងវាយប្រហារលើតំបន់ ប្រជាជនអាមេរិកដែលមានអត្រាចាក់វ៉ាក់សាំងទាបនៅឡើយ (មានវីដេអូ)

-
ប្រធានាធិបតីអាល្លឺម៉ង់ជំរុញអោយប្រជាជនខ្លួនទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ខណៈវីរុស Delta កំពុងឆ្លងរាតត្បាតខ្លាំង (មានវីដេអូ)

-
ថៃពិចារណាដាក់កម្រិតនាំចេញវ៉ាក់សាំង AstraZeneca ដែលប្រការនេះនឹងធ្វើអោយប៉ះពាល់ដល់ប្រទេសជិតខាងខ្លះដែលកំពុងត្រូវការវ៉ាក់សាំង (មានវីដេអូ)
