-
ជប៉ុនព្រមានថា ភាពតានតឹងរបស់កោះតៃវ៉ាន់បង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់
សៅ សម្ភស្ស ក្នុងរបាយការណ៍របស់ក្រសួងការពារជាតិប្រចាំឆ្នាំ ត្រូវបានអនុម័តកាលពីថ្ងៃអង្គារនេះ ដោយខុទ្ទកាល័យ លោកនាយករដ្ឋមន្រ្តី លោក Yoshihide Suga រដ្ឋាភិបាលជប៉ុនបានសម្តែងការព្រួយបារម្ភអំពីប្រទេសចិន និងភាពតានតឹងរបស់យោធានៅក្នុងតំបន់។ របាយការណ៍នេះ បានលម្អិតអំពីការគំរាមកំហែងផ្នែកយោធា ដែលមានឥទ្ធិពលបំផុតរបស់ប្រទេសនេះដែលបានធ្វើឱ្យប៉ះពាល់ដល់កោះតៃវ៉ាន់ ដោយផ្ទាល់ជាងពេលណាៗទាំងអស់។ រដ្ឋាភិបាលជប៉ុនបានអោយដឹងថា៖ « ការធ្វើឱ្យស្ថានភាពតៃវ៉ាន់ស្ថិរភាព មានសារសំខាន់សម្រាប់សន្តិសុខ និងស្ថិរភាពជាតិរបស់សហគមន៍អន្តរជាតិរបស់ជប៉ុន។ យើងត្រូវយកចិត្តទុកដាក់ឱ្យបានដិតដល់ជាមួយនឹងវិបត្តិមួយ ដែលមិនធ្លាប់មានពីមុនមក»។ ជានិច្ចកាល ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានបង្កើនភាពតានតឹងលើវិស័យយោធា និងសេដ្ឋកិច្ចទៅលើកោះនេះ។ វាកើតឡើងនៅពេល ដែលទីក្រុងប៉េកាំង ក៏បានដាក់សម្ពាធទៅលើហុងកុង និងបង្កើនវត្តមានរបស់ខ្លួននៅលើសមុទ្រចិនខាងត្បូងផងដែរ។ របាយការណ៍ដដែល បានឱ្យដឹងថា៖ « តុល្យភាពយោធាទូទៅរវាងចិន និងតៃវ៉ាន់ កំពុងតែលំអៀងទៅរកការពេញចិត្តរបស់ចិន ហើយគម្លាតនេះហាក់ដូចជាកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។ ប្រភព៖ Japan warns Taiwan tensions pose ‘regional security risk’ https://www.dw.com/en/japan-warns-taiwan-tensions-pose-regional-security-risk/a-58255990
-
លោក បូរីស ចនសុន៖ អង់គ្លេសនឹងបិទបញ្ចប់ការរឹតត្បិតទប់ស្កាត់ Covid-19 នៅថ្ងៃទី១៩ ខែកក្កដាខាងមុខ (មានវីដេអូ)

-
វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងជំរុញដល់កំណើនករណី ឆ្លងថ្មីៗនៅក្នុងសហរដ្ឋអាមេរិក (មានវីដេអូ)

-
WHO៖ បណ្តាប្រទេសនានាមិនគួរទិញវ៉ាក់សាំង Covid-19 បន្ថែម ដើម្បីទុកចាក់ដូសទី៣ ខណៈដែលប្រទេសក្រីក្រជាច្រើន កំពុងត្រូវការវ៉ាក់សាំងឡើយ

-
ក្រុមហ៊ុនចិន Sinopharm និង Sinovac បរិច្ចាគវ៉ាក់សាំង Covid-19 ចំនួន ១១០លានដូស ដល់គម្រោង COVAX

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ១៨៧លាន ៦៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤ម៉ឺននាក់ និងជាសះស្បើយ ១៧១លាន ៥៨ម៉ឺននាក់

-
ក្រុមប្រទេស G-20 គាំទ្រកំណែទម្រង់ប្រព័ន្ធ ពន្ធលើសាជីវ កម្មអន្តរជាតិ

-
អ្នកជំនាញជប៉ុន៖ វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta បានរ៉ាប់រង ជាង៣០%នៃករណីឆ្លង នៅក្នុងទីក្រុងតូក្យូ និង តំបន់ជិតខាងគ្នា (មានវីដេអូ)

-
វៀតណាមពង្រីកតំបន់បិទខ្ទប់រយៈពេល០២សប្តាហ៍ ចំពេលផ្ទុះ ករណីឆ្លងវីរុសកូវីដ-១៩ថ្មីៗកើន ឡើងខ្លាំង (មានវីដេអូ)

-
មីយ៉ាន់ម៉ាចាត់វិធានការរឹតត្បឹតឲ្យស្នាក់នៅតែក្នុងផ្ទះ ចំពោះក្រុងចំនួន ១៨បន្ថែមទៀត ក្រោយមើល ករណីឆ្លងកូវីដ១៩ កើនឡើងខ្លាំង
