-
Cambodia2050 Ep60: ការសន្សំប្រាក់ និងការរៀបចំគម្រោងថវិកា
ជាការពិតណាស់ ការសន្សំប្រាក់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងម្នាក់ៗ។ ហើយង។ ដើម្បីឲ្យយើងសន្សំបានគឺនៅពេលដែលយើងដឹងថា យើងយកវាទៅប្រើក្នុងគោលដៅអ្វីមួយពិតប្រាកដ។ វាពិតជាមានប្រយោជន៍សម្រាប់ជួយយើងក្នុងផ្នែកណាមួយហើយជួយលើកទឹកចិត្តឲ្យយើងដឹងថាយើងកំពុងដើរនៅលើផ្លូវណា។ ការរៀបចំគម្រោងថវិកា គឺជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យការសន្សំទទួលបានជោគជ័យ។ កាលណាយើងមានគម្រោងថវិកាច្បាស់លាស់មានន័យថាយើងអាចមើលឃើញប្រាក់ចំណូលដែលយើងអាចសន្សំបាន។ មួយផ្នែកទៀតគឺ កំហុសឆ្គងមួយចំនួនយើងត្រូវជៀសវាងដែរដូចជា ការមិនបានកំណត់គោលដៅច្បាស់លាស់។ ចំណេះដឹងផ្នែកហិរញ្ញាវត្ថុដូចនេះគួរតែត្រូវផ្សព្វផ្សាយ ហើយ រដ្ឋាភិបាយក៏ដូចជាប្រជាពលរដ្ឋគួរតែជួយផ្សព្វផ្សាយ និងស្វែងយល់។សំណួរទី ១៖ តើ ការសន្សំប្រាក់ មានសារៈសំខាន់យ៉ាងណាខ្លះ? ហើយយើងត្រូវធ្វើយ៉ាងណាដើម្បីសន្សំបាន? ជាការពិតណាស់ ការសន្សំប្រាក់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងម្នាក់ៗ។ មុននឹងយើងទៅមុខទៀត ខ្ញុំសូមលើកពីរចំណុចសម្រាប់មនុស្សម្នាក់ៗដែលយើងជួបប្រទះនៅក្នុងជីវិតរបស់យើងហើយចៀសមិនផុត។ ទីមួយគេហៅថា ព្រឹត្តិការណ៍ជាតម្រូវការចាំបាច់នៅក្នុងជីវិតយើង។ ខ្ញុំលើកឧទាហរណ៍ដូចជានៅពេលយើងចាប់ផ្តើមធំធាត់ យើងនឹងត្រូវទៅសាលារៀន យើងត្រូវស្វែងរកការងារធ្វើដើម្បីរកប្រាក់ចំណូល។ យើងចង់កសាងគ្រួសារ រៀបអាពាហ៍ពិពាហ៍។ ទាំងអស់សុទ្ធតែត្រូវការលុយហើយក៏ជាព្រឹត្តិការណ៍ដែលយើងដឹងមុន។ ដោយឡែកមានព្រឹត្តិការណ៍មួយទៀតដែលយើងហៅថា ព្រឹត្តិការណ៍ដែលយើងអត់ដឹងមុន។ ខ្ញុំសូមលើកយករឿងព្រឹត្តិការណ៍នេះមកបកស្រាយ បើសិនក្នុងករណីមានរឿងអ្វីកើតឡើង តើលុយសម្រាប់តម្រូវការដែលកើតឡើងចំពោះយើង តើយើងបានមកពីណា? នេះហើយជាមូលហេតុដែលការសន្សំប្រាក់មានសារៈសំខាន់ណាស់។ បើយើងមិនបានសន្សំ មិនបានត្រៀម យើងនឹងប្រឈមមុខនឹងបញ្ហាលុយកាកនៅពេលដែលតម្រូវការមានការកើតឡើង។ ដើម្បីឲ្យយើងសន្សំបានគឺនៅពេលដែលយើងដឹងថា យើងយកវាទៅប្រើក្នុងគោលដៅអ្វីមួយពិតប្រាកដ។ វាពិតជាមានប្រយោជន៍សម្រាប់ជួយយើងក្នុងផ្នែកណាមួយហើយជួយលើកទឹកចិត្តឲ្យយើងដឹងថាយើងកំពុងដើរនៅលើផ្លូវណា។ ស្ថានភាពបច្ចុប្បន្ននេះ យើងកំពុងនៅកន្លែងណា។ បើយើងត្រូវការទំហំលុយតូចឬធំ យើងមានលទ្ធភាពក្នុងការសន្សំបានដែរឬអត់? បើយើងសន្សំមិនបាន តើយើងគួរតែកាត់បន្ថយគោលដៅរបស់យើងពីចំនួនធំមកនៅត្រឹមចំនួន ណាមួយបានដែរឬអត់?មួយវិញទៀត […]
-
Cambodia2050 Ep59: ការធ្វើសមាធិដើម្បីតម្កើនគុណភាពជីវិតបុគ្គល និងសង្គម (មានវីដេអូ)
វាគ្ម័ន៖ លោក នឹម ឈុន្នី អ្នកជំនាញខាងបណ្ដុះបណ្តាល និងអប់រំផ្លូវចិត្ត។ សមាធិមានន័យថា ស្ងប់ ឬក៏ការស្វែងយល់អំពីខ្លួនឯង និងរបៀបនៃការគ្រប់គ្រងផ្លូវចិត្ត។ ការធ្វើសមាធិពិតជាមានសារៈសំខាន់ខ្លាំងមែនទែន សឹងតែមិនអាចគណនាបាន។ វាអាចជួយយើងក្នុងការគ្រប់គ្រងអារម្មណ៍របស់យើង។ ទីពីរអ្នកដែលធ្វើសមាធិជាប្រចាំ គាត់នឹងទទួលបាននូវថាមពលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ ទីបី គាត់អាចស្វែងយល់ពីខ្លួនឯង ឲ្យស្គាល់ខ្លួនឯងដើម្បីឲ្យការរស់នៅកាន់តែប្រសើរឡើងជាមួយគ្រួសារនិងសង្គម។ ជាធម្មតា នៅពេលដែលយើងធ្វើលំហាត់ប្រាណ វាជួយសម្រួល ជួយពង្រឹងផ្នែកខាងរាងកាយរបស់យើងឲ្យរឹងមាំ ឲ្យមានថាមពល ប៉ុន្តែសមាធិគឺជាលំហាត់សម្រាប់បង្វឹកផ្នែកផ្លូវចិត្តរបស់យើងឲ្យបានរឹងមាំ។ ព្រះពុទ្ធសម្តែងថា ចិត្តជាប្រធាននៃអ្វីៗទាំងអស់។ យើងគិតបានបែបណា លទ្ធផលនឹងចេញមកបែបហ្នឹង។ ដូចនេះ បើអារម្មណ៍មិនរឹងមាំ យើងនឹងទោរទន់ទៅតាមស្ថានភាពផ្សេងៗតាមរយៈចក្ខុវិញ្ញាណដែលយើងមើលឃើញ។ ជាចុងក្រោយ ដើម្បីចាប់ផ្តើមធ្វើសមាធិដោយខ្លួនឯង យើងអាចចាប់ផ្តើមដោយរកកន្លែងស្ងប់ស្ងាត់ ហើយទៅរកលោកគ្រូ អ្នកគ្រូណាដែលមានជំនាញធ្លាប់អនុវត្តហើយសុំឱកាសដើម្បីបានរៀនសូត្រពីពួកគាត់ហើយយកមកអនុវត្ត។ សំណួរទី ១៖ ខ្ញុំជឿរជាក់ថា បងប្អូនប្រជាពលរដ្ឋរបស់យើងសុទ្ធតែធ្លាប់ឮពីការធ្វើសមាធិ។ ដើម្បីបញ្ជាក់ឱ្យច្បាស់បន្ថែមទៀត តើលោកអាចជួយប្រាប់បានទេថា តើអ្វីទៅជាការធ្វើសមាធិ? ភាគច្រើនជាជនយើងដឹងថាពីការសមាធិរួចមកហើយ ប៉ុន្តែរបៀបនៃអនុវត្តនោះប្រហែលជាចំនួនតិចទេ។ ពាក្យថា សមាធិ គឺជាវិធីសាស្ត្រមួយ ឬក៏ជាលក្ខខណ្ឌមួយក្នុងការអភិវឌ្ឍនិងពង្រឹងផ្លូវចិត្ត។ វាគឺជាបច្ចេកទេសដ៏វ័យចំណាស់មួយក្នុងការអភិវឌ្ឍនិងពង្រឹងផ្លូវចិត្តរបស់យើង។ ជារួមមក សមាធិមានន័យថា ស្ងប់ ឬក៏ការស្វែងយល់អំពីខ្លួនឯង […]
-
Cambodia2050 Ep58: ការហាត់ Yoga ដើម្បីបង្កើនគុណភាពជីវិតបុគ្គល និងសង្គម
វាគ្ម័ន៖ លោក យ៉ាន់ វណ្ណៈ សហស្ថាបនិក និងនាយកប្រតិបត្តិ Peace Yoga ការហាត់ YOGA គឺជាការហាត់ប្រាណផ្ដោតលើសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត។ ក្នុងភាសាខ្មែរ “យោ” បកប្រែថា យោគៈ ដែលប្រជាជនយើងនិយមហៅថា YOGA។ យើងនិយាយពីសុខភាពផ្លូវកាយ ការហាត់ YOGA អាចជួយឱ្យប្រព័ន្ធសាច់ដុំយើងមានសុខភាពល្អ រឹងមាំ និងអាចបត់បែនបាន ដោយលំហាត់ YOGA អាចធ្វើឱ្យសាច់ដុំលាឬក៏ធ្វើឲ្យប្រឹងខ្លាំង។ បន្ទាប់មកទៀតនោះ ការហាត់ YOGA ក៏ជួយដល់ប្រព័ន្ធឆ្អឹងរបស់យើងដោយចលនារបស់ YOGA ធ្វើឲ្យឆ្អឹងនិងសាច់ដុំមានចលនាជាមួយគ្នា ធ្វើឲ្យសារធាតុចិញ្ចឹមក្នុងចរន្តឈាមហូរបានល្អដែលធ្វើឲ្យឆ្អឹងរឹងមាំ។ រីឯការឈឺក្រពះ ឬការលើសជាតិអាស៊ីតគឺបណ្តាលមកពីការហូបអ្វីមិនត្រឹមត្រូវ ឬអាហារដែលគ្មានតុល្យភាព។ ការហាត់ YOGA ក៏អាចជួយក្នុងការរំលាយអាហារធ្វើឲ្យក្រពះដំណើរការបានល្អ។ ចំពោះសុខភាពផ្លូវចិត្តវិញ ការហាត់ YOGA អាចជួយដល់ប្រព័ន្ធប្រសាទរបស់យើង។ កាលណាយើងធ្វើការច្រើន ប្រព័ន្ធប្រសាទរបស់យើងមានការរងសម្ពាធ។ ការហាត់ YOGA ធ្វើឲ្យប្រព័ន្ធប្រាសាទយើងសំរាកមកវិញ។ ដោយការហាត់ YOGA ជួយដល់ប្រព័ន្ធប្រាសាទយើង វាក៏អាចជួយដល់ប្រព័ន្ធអកម៉ូនរបស់យើងដែរឲ្យវាមានដំណើរការបានល្អ។ បន្ថែមទៀតនោះ បើទោះបីជា ការហាត់ […]
-
Cambodia2050 Ep57: ការយល់ដឹងអំពីសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថលសម្រាប់សហគ្រាសធុនតូច និង មធ្យម
សុវត្ថិភាពនៅលើប្រព័ន្ធឌីជីថល ឬក៏ Cyber security មកពីពាក្យ Cyber និង Security។ ដូចនេះ វាសំដៅទៅលើការការពារទិន្នន័យ ឬក៏កុំព្យូទ័រពីការវាយប្រហារផ្សេងៗនៅលើប្រព័ន្ធអុីនធើណេត កុំឱ្យទិន្នន័យយើងបាត់បង់ ឬក៏ត្រូវបានគេកែប្រែ ឬក៏ត្រូវបានគេយកទៅលក់នៅតាមបណ្ដាញផ្សេងៗ។ ប្រសិនបើយើងនិយាយទាក់ទងជាមួយនឹងហានិភ័យឬក៏ការវាយប្រហារ យើងត្រូវចែកការវាយប្រហារជា ២ ផ្នែកផ្សេងៗគ្នា៖ ទី ១ គឺទាក់ទងជាមួយនឹងហានិភ័យពីខាងក្នុង។ ទី ២ គឺទាក់ទងជាមួយនឹងហានិភ័យពីខាងក្រៅ។ ទាក់ទងជាមួយនឹងហានិភ័យខាងក្រៅក៏យើងចែកចេញជា ២ ប្រភេទដែរ។ ទី ១៖ ទាក់ទងជាមួយនឹងការវាយប្រហារទៅលើប្រព័ន្ធ Technology ឬក៏ System របស់យើង។ ទី ២៖ទាក់ទងជាមួយនឹងការវាយប្រហារទៅលើមនុស្សដែលគេហៅថា Social Engineering។ ហើយប្រសិនបើពួកគេនិយាយពីផលវិបាកពីការមិនមានចំណេះដឹងពីសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថល វាមានច្រើនមិនអាចកំណត់បាន។ កុំព្យូទ័រយើងអាចត្រូវបានគេវាយប្រហារ ឬក៏ឯកសារដែលនៅក្នុងកុំព្យូទ័របានបែកធ្លាយលើប្រព័ន្ធអុីនធឺណេតឬក៏ Facebook Account ត្រូវបានគេ Hack នោះយើងអាចចាញ់បោកធ្វើឱ្យបាត់បង់ប្រាក់ឬក៏ឯកសារសំខាន់ៗឬក៏គេអាចប្រើ Facebook Account /Telegram Account ទៅវាយប្រហារបុគ្គលផ្សេងទៀត។ ប្រសិនបើយើងក្រឡេកមើលទំនួលខុសត្រូវទាក់ទងជាមួយនឹងការការពារនៃ Cyber Security […]
-
Cambodia2050 Ep56: សារៈសំខាន់នៃសុវត្ថិភាពលើប្រព័ន្ធឌីជីថល
បើយើងនិយាយពីសុវត្ថិភាពលើប្រព័ន្ធឌីជីថល យើងត្រូវនិយាយពីពាក្យ “សុវត្ថិភាព” និង “ឌីជីថល” ដែលវាមានអត្ថន័យថា ធ្វើយ៉ាងណាឲ្យមានសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថល។ ប៉ុន្តែមុនទៅដល់នេះ មានពាក្យមួយទៀតដែលគេឲ្យឈ្មោះថា “សន្ដិសុខឌីជីថល” ។ ដូចនេះ ដើម្បីឲ្យយើងក្លាយជាអ្នកមានសុវត្ថិភាពនៅលើប្រព័ន្ធឌីជីថលលុះត្រាតែយើងស្វែងយល់អំពីសន្ដិសុខឌីជីថលជាមុនសិន។ ចំពោះការវាយប្រហារ វាអាចកើតឡើងច្រើនទម្រង់ ច្រើនរូបភាព។ ប៉ុន្តែមានទម្រង់ពីរសំខាន់ៗចំពោះការវាយប្រហារ, នៅលើប្រព័ន្ធបច្ចេកវិទ្យានិងនៅលើបុគ្គល។ ចំពោះទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ចំណុចនេះទាក់ទងជាមួយនឹងចំណុចមួយទៀតឲ្យឈ្មោះថា Privacy ឬក៏ភាសាខ្មែរយើងហៅថា ឯកជនភាព។ ពេលខ្លះ ការវាយប្រហារមួយចំនួនគេមិនចាំបាច់ប្រើគន្លឹះឬបច្ចេកវិទ្យាខ្លាំងៗសម្រាប់វាយប្រហារនរណាម្នាក់ឡើយ ជួនកាលអ្នកដែលត្រូវបានគេវាយប្រហារនោះគឺដោយសារតែគាត់មានចន្លោះប្រហោងនូវចំណុចឯកជនភាពមួយចំនួនដែលគេអាចវាយប្រហារបាន។ លើសពីនេះ ដោយសុវត្ថិភាពឬក៏សន្តិសុខឌីជីថលនេះជាផ្នែកមួយក្នុងចំណោមអនក្ខរកម្មឌីជីថលបួនផ្សេងទៀតដែរ បើសិនជាយើងអត់ចេះពីសុវត្ថិភាពឌីជីថលមួយនេះ មានន័យថា យើងគឺជាជនដែលកំពុងតែអត់មានសមត្ថភាពនៅក្នុងការការពារខ្លួនយើង។ សម្រាប់យើង គឺមានរឿង ២ ដែលយើងគួរតែដឹង៖ ទី ១ គឺឧបករណ៍អាចជាទូរស័ព្ទដៃឬកុំព្យូទ័រ។ ទី ២ គឺវាពាក់ព័ន្ធនឹង ចំណេះដឹង។ ចុងបញ្ចប់ រដ្ឋាភិបាលគឺជាអាជ្ញាធរសំខាន់មែនទែនក្នុងការជួយទប់ស្កាត់ឬក៏គេហៅថាការការពារមួយស្រទាប់ទៀតសម្រាប់ប្រជាជនដែលជួយក្នុង ករណី ២ ផ្នែកមួយជាចំណេះដឹង ផ្នែកមួយទៀតគឺជួយផ្នែកច្បាប់។សំណួរទី ១៖ តើ សុវត្ថិភាពលើប្រព័ន្ធឌីជីថល មានអត្ថន័យយ៉ាងដូចម្តេចខ្លះដែរ? ហើយវាមានសារៈសំខាន់យ៉ាងណាខ្លះ? បើយើងនិយាយពីសុវត្ថិភាពលើប្រព័ន្ធឌីជីថល យើងត្រូវនិយាយពីពាក្យ […]
-
Cambodia2050 Ep55: សារៈសំខាន់នៃអក្ខរកម្មឌីជីថល (មានវីដេអូ)
សូមស្វាគមន៍ មកដល់វិធីកម្ពុជា ២០៥០ ឬ Cambodia 2050 ។ ថ្ងៃនេះ យើងខ្ញុំមានប្រធានបទថ្មីមួយស្តីអំពី “សារៈសំខាន់នៃអក្ខរកម្មឌីជីថល” ដែលថ្ងៃនេះផដដែរយើងក៏មានវាគ្មិនកិត្តិយសគឺ លោក ជី សុ ផាត អ្នករៀបចំបារខែមកម្ពុជា និងជាអ្នកនិពន្ធមាតិកាឌីជីថល។ សំណួរទី ១៖ តើ អក្ខរកម្មឌីជីថលឬ Digital Literacy គឺជាអ្វី?ហើយវាមានចំណុចសំខាន់អ្វីខ្លះ?សំណួរទី ២៖ តើ អក្ខរកម្មឌីជីថលមានសារៈសំខាន់យ៉ាងណាដែរ សម្រាប់មនុស្សគ្រប់រូប?សំណួរទី ៣៖ ងាកមកប្រទេសកម្ពុជាវិញ តើលោកគិតថា ការអប់រំទៅអក្ខរកម្មឌីជីថលបានដើរដល់កម្រិតណាដែរ?សំណួរទី ៤៖ ដោយការអប់រំទៅអក្ខរកម្មឌីជីថលនូវមានកម្រិតនៅឡើយ ជាពិសេសចំពោះយុវវ័យនិងប្រជាពលរដ្ឋនៅតាមជនបទ តើលោកមានយោបល់យ៉ាងណាដែរជូនរដ្ឋាភិបាលក្នុងការចាត់វិធានការផ្សព្វផ្សាយអក្ខរកម្មឌីជីថលបន្ថែមទៀត?សំណួរទី ៥៖ យើងបាននិយាយពីវិធានការដែលអាចចេញពីរដ្ឋាភិបាល តើបុគ្គលខ្លួនឯងផ្ទាល់អាចមានវិធីសាស្រ្តអ្វីខ្លះ ក្នុងការចាប់ផ្តើមសិក្សាពីអក្ខរកម្មឌីជីថល? សូមអរគុណ លោកសុ ផាតសម្រាប់ការចំណាយពេលវាលាដ៏មានតម្លៃអញ្ជើញចូលរួមកម្មវិធីយើងនេះក្នុងឧកាសនេះក៏ដូចជាសូមអរគុណទស្សនិកជនសម្រាប់តាមដានទស្សនា ជួបគ្នានូវប្រធានបទបន្ត៕
-
Cambodia2050 Ep54: បញ្ហាសុខភាពផ្លូវចិត្ត និងយុវជនក្នុងសង្គមកម្ពុជា
វាគ្ម័ន៖ លោកបណ្ឌិត កៅ សុវណ្ណតារា សាស្រ្តាចារ្យចិត្តវិទ្យាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវវ័យ សំដៅទៅដល់ភាពពេញវ័យ ភាពពេញកំលោះ ភាពពេញក្រមុំ។ វាគឺជាដំណាក់កាលមួយដែលមានការលូតលាស់ខ្លាំងទៅដល់រូបរាងកាយ ក៏ដូចជាអារម្មណ៍ ផ្លូវចិត្ត និងចិត្តគំនិតរបស់គាត់។ កត្តា ៣ ធំៗ មានដូចជា កត្តាជីវសាស្ត្រ ចិត្តសាស្ត្រ និងកត្តាសង្គមជាមូលហេតុដែលនាំឲ្យយុវជនមានបញ្ហាផ្លូវចិត្ត។ ប្រសិនបើយើងងាកមកបញ្ហាផ្លូវចិត្តនៅក្នុងបរិបទកម្ពុជាយើងនេះដែលកើតឡើងច្រើនចំពោះយុវវ័យឬក៏យុវជននេះឯងគឺតាមការសិក្សាស្រាវជ្រាវកន្លងមក យើងរកឃើញថាបញ្ហាពីរចម្បងគឺ បញ្ហាថប់អារម្មណ៍និងបញ្ហាធ្លាក់ទឹកចិត្ត។ កត្តាទាំង ២ នេះជាកត្តាចម្បងដែលនាំឲ្យឈានទៅដល់ការធ្វើ អត្តឃាតខ្លួនឯង។ លើសពីនោះ ទោះបីបញ្ហាផ្លូវចិត្ត វាកើតឡើងទៅលើមនុស្សគ្រប់វ័យ គ្រប់វណ្ណៈ គ្រប់ជាតិសាសន៍គ្រប់ភេទ គ្រប់ពណ៌សម្បុរទាំងអស់ មិនប្រកាន់ទេ។ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវកន្លងមក គេបានបង្ហាញថា មនុស្សស្រីឬភេទស្រីមានបញ្ហាផ្លូវចិត្តតួលេខខ្ពស់ជាងប្រុស។ ដោយយុវជនជាទំពាំងដែលត្រូវស្នងឫស្សីរបស់ប្រទេសកម្ពុជាហើយជំងឺផ្លូវចិត្តជាបញ្ហាមិនងាយក្នុងការដោះស្រាយ ក្រសួងអប់រំ ក្រសួងសុខាភិបាល និងក្រសួងព័ត៌មានត្រូវដើរតួយ៉ាងសំខាន់។ ក៏ដូចគ្នាដែរ ក្នុងនាមជាយុវជន ដើម្បីកុំឲ្យមានផ្លូវចិត្តល្អប្រសើរនិងដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត យើងអាចធ្វើឡើងដោយវិធីសាស្ត្រ ៣៖ ទី ១ គឺការជួយដោយខ្លួនឯង ទី ២ ការព្យាបាលបែបចិត្តសាស្រ្ត ទី ៣ ការព្យាបាលតាមបែបវិជ្ជសាស្រ្ត។ […]
-
Cambodia2050 Ep53: តួនាទីរបស់ស្រ្តីក្នុងការអភិវឌ្ឍសង្គម
វាគ្ម័ន៖ កញ្ញា ស៊ុន ស៊ីហនិតនោវី, នាយិកាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា Technology Solution Development TSD, សមាជិកសកម្មនៃគណៈកម្មាធិការសមាជិកភាពរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ស្ត្រីមានតួនាទីសំខាន់ណាស់ទាំងនៅក្នុងគ្រួសារនិងសង្គមជាតិ។ ប្រសិនបើយើងក្រឡែកទៅមើលកាលពី ១០ ឆ្នាំមុន នៅក្នុងគ្រួសារមួយ ស្ត្រីយកមានតួនាទីក្នុងការទុកដាក់លុយ មើលថែកូនៗ ទុកដាក់ចង្ក្រាន មើលថែសុខទុក្ខស្វាមីនិងមាតាបិតារបស់គាត់។ គាត់មានការទទួលខុសត្រូវនិងទំនួលខុសត្រូវធំ។ លើសពីនេះទៅទៀត កាលពី១០ ឆ្នាំមុន ស្រ្តីមិនមានសមត្ថភាពក្នុងការរៀនសូត្របានខ្ពង់ខ្ពស់ទេ។ ប៉ុន្តែបើសិនជាយើងមើលមកបច្ចុប្បន្នវិញ ស្ត្រីមានកាតព្វកិច្ចនិងទំនួលខុសត្រូវស្មើគ្នានៅក្នុងក្រុមគ្រួសាមួយរវាងបុរសនិងស្ត្រីដោយយើងប្តូរពាក្យពី “ស្ត្រីបង្វិលចង្ក្រានមិនជុំ” ទៅជា “ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ”។ ឃ្លានេះធ្វើឲ្យស្ត្រីមានមានមុខមាត់ មានអំណាច លើកតម្កើងស្រ្តីឲ្យក្លាយជាអ្នកដឹកនាំ។ ចំពោះការផ្សព្វផ្សាយ យើងមានការផ្សព្វផ្សាយទូលំទូលាយមកហើយ។ ប៉ុន្តែចំពោះឧបសគ្គវិញ យើងនូវតែជួបឧបសគ្គផ្សេងទៀតដែលមិនទាក់ទងនឹងការផ្សព្វផ្សាយ។ ចុងបញ្ចប់ ការលើកតម្កើងអាចធ្វើឡើងបានក្នុងរូបភាពច្រើនជាច្រើនដូចជា អ្នកខ្លះជាដៃគូអាជីវកម្មរបស់ស្រ្តី អ្នកខ្លះជួបជជែកជាមួយស្រ្តី អ្នកខ្លះព្យាយាមដោះស្រាយបញ្ហាជាមួយស្រ្តី។ អ្វីដែលសំខាន់នោះគឺ យើងកុំមើលរំលងវា។ សំណួរទី ១៖ ជាកិច្ចចាប់ផ្តើម តើកញ្ញាអាចជួយបកស្រាយបានទេ តើស្រ្តីមានតួនាទីសំខាន់យ៉ាងណាដែរដល់ការអភិវឌ្ឍសង្គមរបស់កម្ពុជា? ស្ត្រីមានតួនាទីសំខាន់ណាស់ទាំងនៅក្នុងគ្រួសារនិងសង្គមជាតិ។ ពួកគាត់មានកាតព្វកិច្ចក្នុងការបំពេញភារៈកិច្ចរវាងគ្រួសារនិងសង្គមមិនមែនមានតែនៅក្នុងគ្រួសារទេ។ ចំពោះសង្គមជាតិវិញ ពួកគាត់មាននាទីក្នុងការចូលរួមចំណែកធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនផ្នែកសេដ្ឋកិច្ចដូចសព្វថ្ងៃ។ សំណួរទី ២៖ តើតួនាទីរបស់ស្ត្រីក្នុងសង្គមកម្ពុជាយើងបានផ្លាស់ប្តូរយ៉ាងណាដែរពីអតីតកាលរហូតមកដល់បច្ចុប្បន្ន? […]
-
Cambodia2050 Ep52: សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍសង្គម
សុខភាពជាភាពពេញលេញនៃសុខុមាលភាពផ្លូវកាយ សុខុមាលភាពផ្លូវចិត្តនិងសុខុមាលភាពសង្គម។ ចំណែកឯ សុខភាពផ្លូវចិត្តគឺសំដៅទៅដល់សុខុមាលភាពពេញលេញនៃការគិត អារម្មណ៍ក៏ដូចជាអាកប្បកិរិយារបស់មនុស្ស។ ដូចនេះ បញ្ហាសុខភាពផ្លូវចិត្តគឺសំដៅទៅលើលក្ខខណ្ឌនៃសុខភាពដែលវាប៉ះពាល់ឬក៏រំខានដល់ការគិត អារម្មណ៍និងអាកប្បកិរិយា។ យោងតាមស្ថិតិ កុមារប្រមាណ ៩% ឬក៏មនុស្សវ័យជំទង់ប្រហែលជា១០% ទៅ ២០% អាចប្រឈមមុខនឹងជំងឺផ្លូវចិត្តនៅក្នុងជីវិតរបស់ពួកគេ ជាពិសេស ជំងឺធ្លាក់ទឹកចិត្ត។ ហើយប្រជាជនប្រហែល ១៦% នៃប្រជាជនទូទៅនៅលើពិភពលោកជួបប្រទះនឹងជំងឺផ្លូវចិត្តធ្ងន់ធ្ងរក្នុងដំណើរជីវិតរបស់គេ។ លើសពីនេះទៅទៀត អង្គការសុខភាពលោកបានព្យាករថា នៅឆ្នាំ ២០៥០ ជំងឺធ្លាក់ទឹកចិត្តគឺជាបន្ទុកសុខភាពធ្ងន់ធ្ងរមួយសម្រាប់សង្គមក៏ដូចជាសេដ្ឋកិច្ចរបស់ជាតិផងដែរ។ ដោយសារកត្តា ៣ (កត្តាជីវសាស្ត្រ កត្តាចិត្តសាស្ត្រ កត្តាសង្គម) មិនថាប្រទេសអភិវឌ្ឍន៍ឬក៏ប្រទេសក្រីក្រឬក៏ប្រទេសកំពុងអភិវឌ្ឍន៍ទេ ប្រជាពលរដ្ឋដែលរស់នៅក្នុងពិភពលោកអាចមានឱកាសប្រឈមមុខនឹងបញ្ហាផ្លូវចិត្តដូចគ្នាទាំងអស់ ប្រសិនបើគាត់ស្ថិតក្នុងចំណោមលក្ខខណ្ឌដែលអាចធ្វើឲ្យគាត់ទទួលរងឥទ្ធិពលទៅលើផ្លូវចិត្តរបស់គាត់។ អាស្រ័យហេតុនេះ យើងត្រូវស្វែងយល់ពីសុខភាពផ្លូវចិត្ត។ ចំពោះរបៀបដោះស្រាយជំងឺផ្លូវចិត្ត យើងមានការជួយចំនួន ៣ គឺ ការជួយដោយខ្លួនឯង ការជួយពីអ្នកជំនាញចិត្តសាស្ត្រនិងការជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា។ ជាធម្មតា ជំងឺផ្លូវចិត្តបើសិនក្នុងកម្រិតស្រាល យើងអាចជួយខ្លួនយើងបាន កម្រិតមធ្យមគឺយើងត្រូវជួបជាមួយអ្នកជំនាញដើម្បីពិគ្រោះព្យាបាលបញ្ហាផ្លូវចិត្ត នៅកម្រិតធ្ងន់យើងត្រូវជួបជាមួយវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាដើម្បីធ្វើការព្យាបាលជាបន្ទាន់។ សំណួរទី១៖ តើអ្វីទៅជា សុខភាពផ្លូវចិត្ត ? ចំពោះជំងឺផ្លូវចិត្ត តើវាមានអការៈបែបណា? ដើម្បីយល់អំពីសុខភាពផ្លូវចិត្ត យើងត្រូវដឹងជាមុនសិនពាក់ព័ន្ធជាមួយនឹងសុខភាពថា តើអ្វីទៅជាសុខភាព? […]
-
Cambodia2050 Ep51: របៀងវប្បធម៌ និងការអភិវឌ្ឍន៍ទេសចរណ៍ នៅកម្ពុជា
របៀងមានន័យថា ការតភ្ជាប់ព្រឹត្តិការណ៍ ឬក៏ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។ ដូចនេះ របៀងវប្បធម៌សំដៅទៅលើការតភ្ជាប់តំបន់ទេសចរណ៍ពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយ។ ដើម្បីតភ្ជាប់របៀងវប្បធម៌និងវិស័យទេសចេណ៌ យើងត្រូវពង្រីកសក្ដានុពលតំបន់ទេសចរណ៍ទាំងអស់ដោយមានគោលដៅច្បាស់លាស់។ នៅប្រទេសកម្ពុជា តំបន់ទេសចរណ៍មិនមែនមានតែនៅក្នុងខេត្តសៀមរាបយើងប៉ុណ្ណោះទេ យើងមាននៅក្នុងគ្រប់ខេត្ត ហើយខេត្តនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន។ ប្រសិនបើយើងអាចបង្កើតរបៀងវប្បធម៌ក្នុងវិស័យទេសចរណ៍ ភ្ញៀវទេសចរនឹងអាចស្នាក់នៅក្នុងប្រទេសកម្ពុជាកាន់យូរហើយចំណាយកាន់តែច្រើនផងដែរ។ ការចំណាយទាំងនេះនឹងផ្តល់ជាចំណូលជាច្រើនជូនជាតិនិងប្រជាជនក្នុងតំបន់តាមរយៈការទិញផលិតផលក្នុងស្រុកជាច្រើនប្រភេទ។ ក្រោមការដឹកនាំរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ីផ្ទាល់ និងប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាទៅលើវប្បធម៌និងសន្តិភាព យើងបានបោះពុម្ពផ្សាយហើយផ្សព្វផ្សាយរបកគំហើញជាច្រើនទៅលើគេហទំព័ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ប៉ុន្តែគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាធ្វើការសិក្សាស្រាវជ្រាវទៅលើការបង្កើតរបៀងវប្បធម៌នេះ ដើម្បីឱ្យវាទទួលបានជោគជ័យ។ សំណួរទី ១៖ ជាបឋម សូមលោកជួយបកស្រាយថា តើអ្វីទៅជារបៀងវប្បធម៌?មុននឹងចូលដល់ការបកស្រាយថា អ្វីទៅជារបៀងវប្បធម៌? យើងត្រូវស្វែងយល់ពីលំនាំឬកំណកំណើតរបស់វាសិន។ ប្រសិនយើងក្រឡែកទៅមើលប៉ែកអឺរ៉ុបឬប្រទេសមហាអំណាចមួយចំនួន គេបានប្រើប្រាស់ទ្រឹស្ដីរបៀងវប្បធម៌ជាយូរលង់មកហើយ។ ចំពោះស្រុកខ្មែរយើងវិញ ក្រោមការដឹកនាំប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាទៅលើវប្បធម៌និងសន្តិភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកបានធ្វើការស្រាវជ្រាវហើយបានឱ្យនិយមន័យមួយយ៉ាងងាយស្រួល។ ក្នុងនិយមន័យរបស់យើង យើងមានពាក្យពីរសំខាន់ៗ, “របៀង” និង “វប្បធម៌” ។ របៀងមានន័យថា ការតភ្ជាប់ព្រឹត្តិការណ៍ ឬក៏ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។ នេះសំដៅទៅលើការតភ្ជាប់តំបន់ទេសចរណ៍ពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយ។ របៀងវប្បធម៌ត្រូវធ្វើយ៉ាងណាឱ្យតំបន់ដំណើរកម្សាន្តមានទីស្នាក់នៅ កន្លែងហូបចុក ត្រឹមត្រូវ។ សំណួរទី ២៖ តើ របៀងវប្បធម៌ លើការអភិវឌ្ឍន៍វិស័យវប្បធម៌ និងទេសចរណ៍ មានសារៈសំខាន់អ្វីខ្លះ? តើរវាងវិស័យទាំងពីរនះមានទំនាក់ទំនងអ្វីខ្លះ?ដូចបានបញ្ជាក់ខាងលើមក របៀងវប្បធម៌គឺជាការតភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ។ […]