Category: Cambodia 2050

  • Cambodia2050 Ep53: តួនាទីរបស់ស្រ្តីក្នុងការអភិវឌ្ឍសង្គម

    Cambodia2050 Ep53: តួនាទីរបស់ស្រ្តីក្នុងការអភិវឌ្ឍសង្គម

    វាគ្ម័ន៖ កញ្ញា ស៊ុន ស៊ីហនិតនោវី, នាយិកាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា Technology Solution Development TSD, សមាជិកសកម្មនៃគណៈកម្មាធិការសមាជិកភាពរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ស្ត្រីមានតួនាទីសំខាន់ណាស់ទាំងនៅក្នុងគ្រួសារនិងសង្គមជាតិ។ ប្រសិនបើយើងក្រឡែកទៅមើលកាលពី ១០ ឆ្នាំមុន នៅក្នុងគ្រួសារមួយ ស្ត្រីយកមានតួនាទីក្នុងការទុកដាក់លុយ មើលថែកូនៗ ទុកដាក់ចង្ក្រាន មើលថែសុខទុក្ខស្វាមីនិងមាតាបិតារបស់គាត់។ គាត់មានការទទួលខុសត្រូវនិងទំនួលខុសត្រូវធំ។ លើសពីនេះទៅទៀត កាលពី១០ ឆ្នាំមុន ស្រ្តីមិនមានសមត្ថភាពក្នុងការរៀនសូត្របានខ្ពង់ខ្ពស់ទេ។ ប៉ុន្តែបើសិនជាយើងមើលមកបច្ចុប្បន្នវិញ ស្ត្រីមានកាតព្វកិច្ចនិងទំនួលខុសត្រូវស្មើគ្នានៅក្នុងក្រុមគ្រួសាមួយរវាងបុរសនិងស្ត្រីដោយយើងប្តូរពាក្យពី “ស្ត្រីបង្វិលចង្ក្រានមិនជុំ” ទៅជា “ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ”។ ឃ្លានេះធ្វើឲ្យស្ត្រីមានមានមុខមាត់ មានអំណាច លើកតម្កើងស្រ្តីឲ្យក្លាយជាអ្នកដឹកនាំ។ ចំពោះការផ្សព្វផ្សាយ យើងមានការផ្សព្វផ្សាយទូលំទូលាយមកហើយ។ ប៉ុន្តែចំពោះឧបសគ្គវិញ យើងនូវតែជួបឧបសគ្គផ្សេងទៀតដែលមិនទាក់ទងនឹងការផ្សព្វផ្សាយ។ ចុងបញ្ចប់ ការលើកតម្កើងអាចធ្វើឡើងបានក្នុងរូបភាពច្រើនជាច្រើនដូចជា អ្នកខ្លះជាដៃគូអាជីវកម្មរបស់ស្រ្តី អ្នកខ្លះជួបជជែកជាមួយស្រ្តី អ្នកខ្លះព្យាយាមដោះស្រាយបញ្ហាជាមួយស្រ្តី។ អ្វីដែលសំខាន់នោះគឺ យើងកុំមើលរំលងវា។ សំណួរទី ១៖ ជាកិច្ចចាប់ផ្តើម តើកញ្ញាអាចជួយបកស្រាយបានទេ តើស្រ្តីមានតួនាទីសំខាន់យ៉ាងណាដែរដល់ការអភិវឌ្ឍសង្គមរបស់កម្ពុជា? ស្ត្រីមានតួនាទីសំខាន់ណាស់ទាំងនៅក្នុងគ្រួសារនិងសង្គមជាតិ។ ពួកគាត់មានកាតព្វកិច្ចក្នុងការបំពេញភារៈកិច្ចរវាងគ្រួសារនិងសង្គមមិនមែនមានតែនៅក្នុងគ្រួសារទេ។ ចំពោះសង្គមជាតិវិញ ពួកគាត់មាននាទីក្នុងការចូលរួមចំណែកធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនផ្នែកសេដ្ឋកិច្ចដូចសព្វថ្ងៃ។ សំណួរទី ២៖ តើតួនាទីរបស់ស្ត្រីក្នុងសង្គមកម្ពុជាយើងបានផ្លាស់ប្តូរយ៉ាងណាដែរពីអតីតកាលរហូតមកដល់បច្ចុប្បន្ន?…

  • Cambodia2050 Ep52: សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍសង្គម

    Cambodia2050 Ep52: សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍសង្គម

    សុខភាពជាភាពពេញលេញនៃសុខុមាលភាពផ្លូវកាយ សុខុមាលភាពផ្លូវចិត្តនិងសុខុមាលភាពសង្គម។ ចំណែកឯ សុខភាពផ្លូវចិត្តគឺសំដៅទៅដល់សុខុមាលភាពពេញលេញនៃការគិត អារម្មណ៍ក៏ដូចជាអាកប្បកិរិយារបស់មនុស្ស។ ដូចនេះ បញ្ហាសុខភាពផ្លូវចិត្តគឺសំដៅទៅលើលក្ខខណ្ឌនៃសុខភាពដែលវាប៉ះពាល់ឬក៏រំខានដល់ការគិត អារម្មណ៍និងអាកប្បកិរិយា។ យោងតាមស្ថិតិ កុមារប្រមាណ ៩% ឬក៏មនុស្សវ័យជំទង់ប្រហែលជា១០% ទៅ ២០% អាចប្រឈមមុខនឹងជំងឺផ្លូវចិត្តនៅក្នុងជីវិតរបស់ពួកគេ ជាពិសេស ជំងឺធ្លាក់ទឹកចិត្ត។ ហើយប្រជាជនប្រហែល ១៦% នៃប្រជាជនទូទៅនៅលើពិភពលោកជួបប្រទះនឹងជំងឺផ្លូវចិត្តធ្ងន់ធ្ងរក្នុងដំណើរជីវិតរបស់គេ។ លើសពីនេះទៅទៀត  អង្គការសុខភាពលោកបានព្យាករថា នៅឆ្នាំ ២០៥០ ជំងឺធ្លាក់ទឹកចិត្តគឺជាបន្ទុកសុខភាពធ្ងន់ធ្ងរមួយសម្រាប់សង្គមក៏ដូចជាសេដ្ឋកិច្ចរបស់ជាតិផងដែរ។ ដោយសារកត្តា ៣ (កត្តាជីវសាស្ត្រ  កត្តាចិត្តសាស្ត្រ កត្តាសង្គម) មិនថាប្រទេសអភិវឌ្ឍន៍ឬក៏ប្រទេសក្រីក្រឬក៏ប្រទេសកំពុងអភិវឌ្ឍន៍ទេ ប្រជាពលរដ្ឋដែលរស់នៅក្នុងពិភពលោកអាចមានឱកាសប្រឈមមុខនឹងបញ្ហាផ្លូវចិត្តដូចគ្នាទាំងអស់ ប្រសិនបើគាត់ស្ថិតក្នុងចំណោមលក្ខខណ្ឌដែលអាចធ្វើឲ្យគាត់ទទួលរងឥទ្ធិពលទៅលើផ្លូវចិត្តរបស់គាត់។ អាស្រ័យហេតុនេះ យើងត្រូវស្វែងយល់ពីសុខភាពផ្លូវចិត្ត។ ចំពោះរបៀបដោះស្រាយជំងឺផ្លូវចិត្ត យើងមានការជួយចំនួន ៣ គឺ ការជួយដោយខ្លួនឯង ការជួយពីអ្នកជំនាញចិត្តសាស្ត្រនិងការជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា។ ជាធម្មតា ជំងឺផ្លូវចិត្តបើសិនក្នុងកម្រិតស្រាល យើងអាចជួយខ្លួនយើងបាន កម្រិតមធ្យមគឺយើងត្រូវជួបជាមួយអ្នកជំនាញដើម្បីពិគ្រោះព្យាបាលបញ្ហាផ្លូវចិត្ត នៅកម្រិតធ្ងន់យើងត្រូវជួបជាមួយវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាដើម្បីធ្វើការព្យាបាលជាបន្ទាន់។ សំណួរទី១៖ តើអ្វីទៅជា​ ​សុខភាពផ្លូវចិត្ត ?  ចំពោះជំងឺផ្លូវចិត្ត តើវាមានអការៈបែបណា? ដើម្បីយល់អំពីសុខភាពផ្លូវចិត្ត យើងត្រូវដឹងជាមុនសិនពាក់ព័ន្ធជាមួយនឹងសុខភាពថា តើអ្វីទៅជាសុខភាព?…

  • Cambodia2050 Ep51: របៀងវប្បធម៌ និងការអភិវឌ្ឍន៍ទេសចរណ៍ នៅកម្ពុជា

    Cambodia2050 Ep51: របៀងវប្បធម៌ និងការអភិវឌ្ឍន៍ទេសចរណ៍ នៅកម្ពុជា

    របៀងមានន័យថា ការតភ្ជាប់ព្រឹត្តិការណ៍ ឬក៏ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។ ដូចនេះ  របៀងវប្បធម៌សំដៅទៅលើការតភ្ជាប់តំបន់ទេសចរណ៍ពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយ។​ ដើម្បីតភ្ជាប់របៀងវប្បធម៌និងវិស័យទេសចេណ៌ យើងត្រូវពង្រីកសក្ដានុពលតំបន់ទេសចរណ៍ទាំងអស់ដោយមានគោលដៅច្បាស់លាស់។ នៅប្រទេសកម្ពុជា តំបន់ទេសចរណ៍មិនមែនមានតែនៅក្នុងខេត្តសៀមរាបយើងប៉ុណ្ណោះទេ យើងមាននៅក្នុងគ្រប់ខេត្ត ហើយខេត្តនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន។ ប្រសិនបើយើងអាចបង្កើតរបៀងវប្បធម៌ក្នុងវិស័យទេសចរណ៍  ភ្ញៀវទេសចរនឹងអាចស្នាក់នៅក្នុងប្រទេសកម្ពុជាកាន់យូរហើយចំណាយកាន់តែច្រើនផងដែរ។ ការចំណាយទាំងនេះនឹងផ្តល់ជាចំណូលជាច្រើនជូនជាតិនិងប្រជាជនក្នុងតំបន់តាមរយៈការទិញផលិតផលក្នុងស្រុកជាច្រើនប្រភេទ។ ក្រោមការដឹកនាំរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ីផ្ទាល់ និងប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាទៅលើវប្បធម៌និងសន្តិភាព យើងបានបោះពុម្ពផ្សាយហើយផ្សព្វផ្សាយរបកគំហើញជាច្រើនទៅលើគេហទំព័ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី  ប៉ុន្តែគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាធ្វើការសិក្សាស្រាវជ្រាវទៅលើការបង្កើតរបៀងវប្បធម៌នេះ ដើម្បីឱ្យវាទទួលបានជោគជ័យ។​ សំណួរទី ១៖ ជាបឋម សូមលោកជួយបកស្រាយថា តើអ្វីទៅជារបៀងវប្បធម៌?មុននឹងចូលដល់ការបកស្រាយថា អ្វីទៅជារបៀងវប្បធម៌? យើងត្រូវស្វែងយល់ពីលំនាំឬកំណកំណើតរបស់វាសិន។ ប្រសិនយើងក្រឡែកទៅមើលប៉ែកអឺរ៉ុបឬប្រទេសមហាអំណាចមួយចំនួន គេបានប្រើប្រាស់ទ្រឹស្ដីរបៀងវប្បធម៌ជាយូរលង់មកហើយ។ ចំពោះស្រុកខ្មែរយើងវិញ ក្រោមការដឹកនាំប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាទៅលើវប្បធម៌និងសន្តិភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកបានធ្វើការស្រាវជ្រាវហើយបានឱ្យនិយមន័យមួយយ៉ាងងាយស្រួល។ ក្នុងនិយមន័យរបស់យើង​ យើងមានពាក្យពីរសំខាន់ៗ, “របៀង” និង “វប្បធម៌” ។ របៀងមានន័យថា ការតភ្ជាប់ព្រឹត្តិការណ៍ ឬក៏ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។ នេះសំដៅទៅលើការតភ្ជាប់តំបន់ទេសចរណ៍ពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយ។ របៀងវប្បធម៌ត្រូវធ្វើយ៉ាងណាឱ្យតំបន់ដំណើរកម្សាន្តមានទីស្នាក់នៅ កន្លែងហូបចុក ត្រឹមត្រូវ។ សំណួរទី ២៖ តើ របៀងវប្បធម៌ លើការអភិវឌ្ឍន៍វិស័យវប្បធម៌ និងទេសចរណ៍ មានសារៈសំខាន់អ្វីខ្លះ? តើរវាងវិស័យទាំងពីរនះមានទំនាក់ទំនងអ្វីខ្លះ?ដូចបានបញ្ជាក់ខាងលើមក របៀងវប្បធម៌គឺជាការតភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ។​…

  • Cambodia2050 Ep50: ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥

    Cambodia2050 Ep50: ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥

    ផលិតភាពសេដ្ឋកិច្ច សំដៅទៅលើសេដ្ឋកិច្ចមួយដែលមានផលិតភាពខ្ពស់។ វាសំដៅទៅលើសកម្មភាពសេដ្ឋកិច្ចជាទូទៅដូចជា ការលក់ដូរ ដឺងជញ្ជូន ហើយប្រតិបត្តិនៃផលិតកម្មឬអាជីវកម្ម  សេវាកម្ម មានសមត្ថភាពខ្ពស់និងស្ថិរភាព។ ផលិតភាពសេដ្ឋកិច្ចមានទស្សនៈទានថា ធ្វើយ៉ាងណាដើម្បីសម្រេចសេដ្ឋកិច្ចជាប្រព័ន្ធ​ មាននិរន្តរភាពនិងស្ថេរភាពខ្ពស់។ ចំពោះក្របខ័ណ្ឌគោលនយោបាយគឺយើងចង់លើកកម្ពស់សេដ្ឋកិច្ច ផ្តល់ជូននូវសន្ដិសុខសេដ្ឋកិច្ច និងវិបុលភាពសង្គមឬសុខុមាភាពសង្គមជូនប្រជាជន។ យើងឃើញថា ដោយសារជំងឺកូវីដ១៩ជាមួយកត្តាដទៃទៀត សេដ្ឋកិច្ចរបស់កម្ពុជាបានធ្លាក់មួយកម្រិតពី ៧% ដល់ -៣% ទោះយ៉ាងណាក្តី បច្ចុប្បន្ននេះ យើងកំពុងងើបនេះឡើងវិញហើយ កើនឡើងដល់ ៣% ហើយធនាគារពិភពក៏បានព្យាករថា សេដ្ឋកិច្ចយើងនឹងអាចឡើងដល់ ៤.៨។ អាស្រ័យហេតុនេះ បានជារាជរដ្ឋាភិបាលបានផ្តល់អាទិទេពដល់ផលិតភាពសេដ្ឋកិច្ច​។ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា គណៈកម្មការផលិតភាពសេដ្ឋកិច្ចជាតិកម្ពុជានឹងទទួលបន្ទុកអភិវឌ្ឍនិងតាមដានសកម្មភាពទាំងអស់ដោយមានសមាសសភា ២៣ ក្រសួង ក្រៅពីនេះមាន វិស័យឯកជន ស្ថាប័នស្រាវជ្រាវជាមួយនឹងសាកលវិទ្យាល័យផ្សេងៗផងដែរដើម្បីបង្កើតគោលនយោបាយឱ្យមានប្រស័ទ្ធភាព។ សំណួរទី ១៖ តើអ្វីទៅជាផលិតភាពសេដ្ឋកិច្ច? ផលិតភាពសេដ្ឋកិច្ច គឺជាសេដ្ឋកិច្ចមួយដែលមានផលិតភាពខ្ពស់។ យើងសំដៅទៅលើសកម្មភាពសេដ្ឋកិច្ចជាទូទៅដូចជា ការលក់ដូរ ដឺងជញ្ជូន ហើយប្រតិបត្តិនៃផលិតកម្មឬអាជីវកម្ម  សេវាកម្ម មានសមត្ថភាពខ្ពស់និងស្ថិរភាព។ បន្ថែមពីនេះទៀត វាសំដៅទៅលើគំរូសេដ្ឋកិច្ចក៏ដូចជានិរន្តរកម្មនៃសេចដ្ឋកិច្ច។ នេះមានន័យថាខ្សែចង្វាក់ផ្គត់ផ្គង់សេដ្ឋកិច្ចយើងត្រូវមានលក្ខណៈថេរ។​ ហើយវិស័យសេដ្ឋកិច្ចនីមួយៗត្រូវទ្រទ្រង់គ្នា។ សេដ្ឋកិច្ចមានពីរផ្នែក៖ មួយខាងផលិតកម្ម មួយពីខាងសេវាកម្មដោយទាំងពីរនេះត្រូវទ្រទ្រង់គ្នាទៅវិញទៅមកដើម្បីឱ្យមានប្រសិទ្ធភាព។…

  • Cambodia2050 Ep49: ភូមិឆ្លាតវៃ (Smart Village)

    Cambodia2050 Ep49: ភូមិឆ្លាតវៃ (Smart Village)

    វាគ្មិន៖ លោកបណ្ឌិត បណ្ឌិត ឆេង គឹមឡុង អនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី Smart Village គឺជាទស្សនទានថ្មីមួយហើយក៏ជាចលនាថ្មីមួយនៅក្នុងពិភពលោកដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ដោយសារតែមានការផ្សារភ្ជាប់ទៅនឹងទស្សនវិស័យនៃការអភិវឌ្ឍជនបទឬក៏បណ្ដាសហគមន៍នៅជនបទ។ វាមាននូវការបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តយើងហៅថាជា សេវាផ្សេងៗមួយចំនួនទៀត រួមទាំងប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធតភ្ជាប់នឹងការផ្គត់ផ្គង់បណ្ដាញអគ្គិសនី ការផ្គត់ផ្គង់នូវសេវាទំនាក់ទំនងជាសេវាទូរគមនាគមន៍ និងសេវាប្រព័ន្ធអ៊ីនធឺណិតជាដើម។ ជាទូទៅ ការជំរុញការអនុវត្តទីក្រុងឆ្លាតវៃទាមទារឱ្យមានការចូលរួមក្នុងការពិភាក្សា ការចូលរួមនៃការកំណត់បង្ហាញនូវតម្រូវការនិងស្វែងរកដំណោះស្រាយពីប្រជាជននៅក្នុងថ្នាក់មូលដ្ឋានទៅតាមក្របខ័ណ្ឌនៃការជំរុញភាពជាដៃគូររវាងរដ្ឋាភិបាលនិងវិស័យឯកជន។ ចំពោះប្រទេសកម្ពុជា ភូមិឆ្លាតវៃនឹងអនុញ្ញាតឱ្យប្រជាជនដែលប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានវានុវត្តន៍និងប្រព័ន្ធឌីជីថលអាចតភ្ជាប់ទំនាក់ទំនងទៅរដ្ឋាភិបាល ទៅវិស័យឯកជន និងទៅប្រជាជនដោយផ្តល់ជាព័ត៌មានទាន់ហេតុការណ៍ទៅវិញទៅមក។ ជារួមមក​ ភូមិឆ្លាតវៃជាបច្ចេកវិទ្យាមួយដ៏មានសារៈសំខាន់សម្រាប់ប្រជាជនគ្រប់ៗរូបដោយវាគឺជាជំហានរបស់ប្រទេសកម្ពុជាក្នុងការឆ្លងកាត់​ការវិវឌ្ឍន៍នៃឧស្សាហកម្ម ៤.០ ទៅថ្ងៃអនាគត។ សំណួរទី ១៖ តើបណ្ឌិតអាចជួយបកស្រាយបានដែរឬទេថា តើអ្វីទៅជា Smart Village ឬក៏គេហៅថាភូមិឆ្លាតវៃផងដែរ?Smart Village គឺជាទស្សនទានថ្មីមួយហើយក៏ជាចលនាថ្មីមួយនៅក្នុងពិភពលោកដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ដោយសារតែមានការផ្សាភ្ជាប់ទៅនឹងទស្សនវិស័យនៃការអភិវឌ្ឍជនបទឬក៏បណ្ដាសហគមន៍នៅជនបទ ដោយផ្សារភ្ជាប់ទៅនឹងដំណើរការនៃ ចំណុចមួយដែលសំខាន់បំផុតនៅក្នុងការអនុវត្តភូមិឆ្លាតវៃនេះគឺ ការបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តយើងហៅថាជា សេវាផ្សេងៗមួយចំនួនទៀត រួមទាំងប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធតភ្ជាប់នឹងការផ្គត់ផ្គង់បណ្ដាញអគ្គិសនី ការផ្គត់ផ្គង់នូវសេវាទំនាក់ទំនងជាសេវាទូរគមនាគមន៍ និងសេវាប្រព័ន្ធអ៊ីនធឺណិតដើម្បីធ្វើយ៉ាងណាឱ្យភូមិឆ្លាតវៃនោះ គឺជាភូមិដែលមានភាពប្រទាក់ក្រឡាគ្នា ទាំងពីសន្តិសុខភូមិនិងប្រជាជន សន្តិសុខទាក់ទងទៅនឹងបរិស្ថាននៅតំបន់នោះ ក៏ដូចជាបញ្ហាសន្តិសុខស្បៀងជាដើម។ ក្នុងន័យនេះគឺមានន័យថាភូមិឆ្លាតវៃដាច់ខាតត្រូវតែមានភាពប្រទាក់ក្រឡាគ្នានៃប្រព័ន្ធបច្ចេកវិទ្យាឬក៏នវានុវត្តន៍ដែលសម័យថ្មីនេះឈានទៅដល់បច្ចេកវិទ្យានិងនវានុវត្តន៍ផ្នែកប្រព័ន្ធឌីជីថល។ សំណួរទី ២៖ បើយើងនិយាយពីកម្ពុជាវិញ តើភូមិឆ្លាតវៃនេះមាននៅប្រទេសកម្ពុជាយើងហើយឬនៅហើយបើមាននៅតំបន់ណាដែរ?  ភូមិឆ្លាតវៃ…

  • Cambodia2050 Ep48: កិច្ចប្រជុំអាស៊ានលើកទី ៤០ និង ៤១ នៅកម្ពុជា

    Cambodia2050 Ep48: កិច្ចប្រជុំអាស៊ានលើកទី ៤០ និង ៤១ នៅកម្ពុជា

    វាគ្មិន​៖ លោកស្រី ហ៊ឹម សុធារ័ត្ន សាស្រ្តាចារ្យនៃវិទ្យាស្ថានសិក្សាអន្តរជាតិ និង​គោលនយោបាយសាធារណៈ (IISPP)សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សំណួរទី១: កាលពីថ្ងៃទី ១០ និងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលកន្លងទៅនេះ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ប្រកបដោយជោគជ័យនិងកិត្យានុភាព តើលោកស្រីអាចជួយបកស្រាយបានដែរឬទេថាតើក្នុងកិច្ចប្រជុំនេះ មានប្រទេសចំនួនប៉ុន្មានអញ្ជើញចូលរួមផងដែរ? នៅក្នុងកិច្ចប្រជុំកំពូលនេះ យើងទទួលបានការចូលរួមពីប្រទេសចំនួន ២៩ ដែលក្នុងនោះមាន ៨ ប្រទេសមកពីសមាជិកអាស៊ានរបស់យើងនិងក៏ដូចជាប្រទេសមហាអំណាច អំណាចកណ្តាល ក៏ដូចជាប្រធានឬក៏អនុប្រធាននៃអង្គការឬក៏ស្ថាប័នអន្តរជាតិនានាផងដែរ។ ចំពោះប្រទេសដែលជាសមាជិកអាស៊ានយល់ឃើញថាមានការចូលរួមតែ​ ៨ ប្រទេសប៉ុណ្ណោះ ដោយសារតែពុំមានវត្តមានរបស់តំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ានោះទេ ដោយកម្ពុជាបានធ្វើលិខិតអញ្ជើញទៅឯកឧត្តមនាយឧត្តមសេនីយ៍  មីន អ៊ុងឡាំង ស្នើសុំឯកឧត្តមចាត់តំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំនេះ។ ប៉ុន្តែដោយសារហេតុផល មីយ៉ាន់ម៉ាយល់ឃើញថា នេះមិនមែនជាការស្មើភាពនៅក្នុងក្របខ័ណ្ឌអាស៊ាននោះទេ ដែលនេះផ្ទុយទៅនឹងធម្មនុញ្ញរបស់អាស៊ានផងដែរ។ ដូចនេះ គេមិនអាចចាត់តំណាងមិនមែននយោបាយចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះទេ។ រីឯប្រទេសមហាអំណាច យើងឃើញមានវត្តមានរបស់នាយករដ្ឋមន្ត្រីចិន អូស្ត្រាលី ជប៉ុន នូវែលហ្សេឡង់ កាណាដាក៏ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន និងសហភាពអឺរ៉ុបផងដែរ។ ហើយយើងក៏មាននូវវត្តមានរបស់លោកប្រធានាធិបតីរបស់ប្រទេសឥណ្ឌានិងតំណាងដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ…

  • Cambodia2050 Ep47: កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនក្រោមគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ

    Cambodia2050 Ep47: កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនក្រោមគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ

    គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះគឺផ្ដើមចេញពីប្រសាសន៍របស់លោក Xi Jingping កាលពីឆ្នាំ២០១៣ អំឡុងពេល លោកបានទៅបំពេញទស្សនកិច្ចហើយបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមនេះ។ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះគឺមានបញ្ញត្តិសំខាន់ពីរគឺខ្សែក្រវាត់និងផ្លូវ។ ខ្សែក្រវាត់គឺជាការតភ្ជាប់រវាងចិនជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកតាមរយៈផ្លូវគោកចំណែកឯផ្លូវគឺជាការតភ្ជាប់រវាងចិនជាមួយនឹងបណ្ដាប្រទេសតាមរយៈផ្លូវសមុទ្រ។ សំណួរទី១: ជាដំបូង តើលោកបណ្ឌិតអាចបកស្រាយបានទេ ថាតើអ្វីទៅជា គំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយឬក៏យើងហៅថា Belt and Road Initiative ? គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះគឺផ្ដើមចេញពីប្រសាសន៍របស់លោក Xi Jingping កាលពីឆ្នាំ២០១៣ អំឡុងពេល លោកបានទៅបំពេញទស្សនកិច្ចហើយបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមនេះ។  គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះគឺមានបញ្ញត្តិសំខាន់ពីរគឺខ្សែក្រវាត់និងផ្លូវ។ ខ្សែក្រវាត់គឺជាការតភ្ជាប់រវាងចិនជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកតាមរយៈផ្លូវគោកចំណែកឯផ្លូវគឺជាការតភ្ជាប់រវាងចិនជាមួយនឹងបណ្ដាប្រទេសតាមរយៈផ្លូវសមុទ្រ។ សំណួរទី២: តើគោលនយោបាយមានគោលដៅយ៉ាងដូចម្តចដែរ? គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះផ្ដោតទៅលើចំណុចសំខាន់ចំនួនប្រាំចំណុច៖ ១. ចំណុចទីមួយគឺការតភ្ជាប់ខាងផ្នែកគោលនយោបាយនានា ជាការគោរពគ្នាទៅវិញទៅមកគោរពអធិបតេយ្យភាព ឯករាជភាព បូរណភាព ដោយមិនជ្រៀតជ្រែកចូលកិច្ចការក្នុងរបស់ប្រទេសនីមួយៗ។  ហើយគំនិតផ្ដួចផ្ដើមនេះក៏ជាការរួមចំណែក កសាង និងពង្រឹងថែមទៀតនូវគោលនយោបាយខាងផ្នែកការទូតរបស់ប្រទេសចិនជាមួយនឹងបណ្ដាប្រទេសនានាផងដែរ។ ២. ចំណុចទីពីរគឺជាការតភ្ជាប់ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរវាងចិនជាមួយនឹងបណ្ដាប្រទេស តាមរយៈជំនួយ ការផ្តល់កម្ចីផ្សេងៗ។ ជាក់ស្ដែងដូចយើងឃើញនៅក្នុងបណ្ដាប្រទេសទាំងអស់រួមមានទាំងកម្ពុជាផងដែរដែលកំពុងតែអភិវឌ្ឍផ្លូវថ្នល់ ស្ពាន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ ៣. ចំណុចទីបីគឺជាការតភ្ជាប់ខាងផ្នែកហិរញ្ញវត្ថុបានមានន័យថាប្រទេសនីមួយៗមានលទ្ធភាពទៅតាមគោលនយោបាយកម្ចីជាមួយនឹងរដ្ឋាភិបាលចិន។៤. ចំណុចទីបួនគឺទាក់ទងជាមួយនឹងការតភ្ជាប់ខាងផ្នែកពាណិជ្ជកម្ម។ ចិននិងបណ្ដាប្រទេសនានាខិតខំប្រឹងប្រែងដើម្បីបង្កើតផលប្រយោជន៍ជូន ប្រជាពលរដ្ឋ រួមទាំងប្រជាពលរដ្ឋចិនជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោកតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ ជាក់ស្ដែងដូចជារវាងចិនជាមួយកម្ពុជាទៅលើកិច្ចព្រមព្រៀងទ្វេភាគីពាណិជ្ជកម្មរវាងចិននិងកម្ពុជា កិច្ចព្រមព្រៀងពហុភាគី…

  • Cambodia2050 Ep46: ការប្រើប្រាស់ការច្នៃប្រឌិតសង្គម ដើម្បីអភិវឌ្ឍសង្គមជាតិ

    Cambodia2050 Ep46: ការប្រើប្រាស់ការច្នៃប្រឌិតសង្គម ដើម្បីអភិវឌ្ឍសង្គមជាតិ

    នវានុវត្តន៍សង្គមឬ Social innovation គឺជាការគិតគូរដើម្បីរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាក៏ដូចជាតម្រូវការរបស់សង្គម។ រាល់នវានុវត្តន៍ទាំងអស់ ទាំងនវានុវត្តន៍បច្ចេកវិទ្យាគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម ឬក៏ដោះស្រាយបញ្ហារបស់សង្គម។ ដូចនេះ នវានុវត្តន៍សង្គមសង្កត់ធ្ងន់ថា​ តើយើងអាចផលិត ផលិតផលអ្វីមួយ សេវាកម្មណាមួយ ឬដំណោះស្រាយណាមួយ ដែលទាក់ទងទៅនឹងកំណែទម្រង់ស្ថាប័នឬដើម្បីដោះស្រាយបញ្ហាសង្គម។ សំណួរទី១៖ ជាដំបូង តើ​លោកបណ្ឌិតអាចបកស្រាយបានដែរឬទេ តើអ្វីទៅជាការច្នៃប្រឌិតសង្គមដើម្បីអភិវឌ្ឍសង្គមជាតិ? នវានុវត្តន៍សង្គមឬ Social innovation គឺជាការគិតគូរដើម្បីរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាក៏ដូចជាតម្រូវការរបស់សង្គម។ រាល់នវានុវត្តន៍ទាំងអស់ ទាំងនវានុវត្តន៍បច្ចេកវិទ្យាគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម ឬក៏ដោះស្រាយបញ្ហារបស់សង្គម។ ដូចនេះ នវានុវត្តន៍សង្គមសង្កត់ធ្ងន់ថា​ តើយើងអាចផលិត ផលិតផលអ្វីមួយ សេវាកម្មណាមួយ ឬដំណោះស្រាយណាមួយ ដែលទាក់ទងទៅនឹងកំណែទម្រង់ស្ថាប័នឬដើម្បីដោះស្រាយបញ្ហាសង្គម។ សំណួរទី២៖ ដូចគ្នានេះដែរ តើលោកបណ្ឌិតអាចជួយផ្តល់ជាឧទាហរណ៍បន្ថែមទៀតដើម្បីឲ្យប្រិយមិត្តកាន់តែជ្រាបច្បាស់ថា តើអ្វីទៅជានវានុវត្តន៍សង្គម? នវានុវត្តន៍សង្គមមានឧទាហរណ៍ច្រើនក្នុងសង្គម។ ឧទាហរណ៍ យុទ្ធនាការប្រឆាំងនឹងជំងឺកូវីដត្រូវមានការគិតគូរថ្មីដោយវាជា​បញ្ហាថ្មី។ ដូចនេះ វាទាក់ទងទៅនឹងការផ្លាស់ប្តូរឥរិយាបថសង្គម៖ ទីមួយ៖ មានការផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការពាក់ម៉ាស់ ទីពីរ៖ រកដំណោះស្រាយទាក់ទងទៅនឹងធ្វើម៉េចកុំឲ្យមនុស្សជួបគ្នាច្រើន ដូចនេះ ដំណោះស្រាយគឺតាមប្រព័ន្ធឌីជីថលដូចជាយើងមានប្រើ smart phone ដើម្បីទាក់ទងគ្នា ទិញអីវ៉ាន់ ម្លូបចំណីអាហារ តាមប្រព័ន្ធ APP ផ្សេងៗដើម្បីធ្វើម៉េចឲ្យមនុស្សហ្នឹងគឺគាត់អត់ជួបគ្នាទេ។ មុនសម័យកូវីដ…

  • Cambodia2050 Ep45: គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា

    Cambodia2050 Ep45: គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា

    រដ្ឋាភិបាលកម្ពុជាឌីជីថលគឺការរៀបចំអភិបាលកិច្ចមួយទៅលើការកែលំអរ ទៅលើការលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការផ្តល់សេវាសាធារណៈតាមរយៈការធ្វើបដិវត្តកម្មឌីជីថលនៅក្នុងក្រសួងស្ថាប័ន។ ហើយការធ្វើបដិរត្តកម្មឌីជីថលនេះគឺទាំងជួរមុខនិងជួរក្រោយ។ ពេលដែលយើងនិយាយដល់ការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋគាត់មកសូមសេវានៅជួរមុខប៉ុន្តែនៅពីក្រោយខ្នង ការផ្តល់សេវាហ្នឹងក៏មានដំណើការដើម្បីជំរុញសេវាសាធារណៈដំណើរការតាមប្រព័ន្ធឌីជីថលដែរ។ នៅក្នុងប្រព័ន្ធឌីជីថលនេះ មានទាំងការផ្ដល់សេវាជាសាធារណៈ ទាំងការផ្សារភ្ជាប់ប្រជាជនទៅនឹងការធ្វើការសម្រេចចិត្តនានារបស់រដ្ឋាភិបាល។ ១. អ្វីទៅជារដ្ឋាភិបាលឌីជីថល ហើយតើមូលហេតុអ្វី បានជារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើងនូវគោលនយោបាយរដ្ឋាភិបាលកម្ពុជាឌីជីថល​ ២០២២-២០៣៥​ នេះឡើង ? ពាក់ព័ន្ធទៅដល់សំនួរលោកស្រី ថាតើអ្វីទៅជារដ្ឋាភិបាលឌីជីថល? ខ្ញុំសូមជម្រាបជូន រដ្ឋាភិបាលកម្ពុជាឌីជីថលគឺការរៀបចំអភិបាលកិច្ចមួយទៅលើការកែលំអរ ទៅលើការលើកកម្ពស់ប្រសិទ្ធភាពនៅក្នុងការផ្តល់សេវាសាធារណៈតាមរយៈការធ្វើបដិវត្តកម្មឌីជីថលនៅក្នុងក្រសួងស្ថាប័ន។ ហើយការធ្វើបដិរត្តកម្មឌីជីថលនេះគឺទាំងជួរមុខនិងជួរក្រោយ។ ពេលដែលយើងនិយាយដល់ការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋគាត់មកសូមសេវានៅជួរមុខប៉ុន្តែនៅពីក្រោយខ្នង ការផ្តល់សេវាហ្នឹងក៏មានដំណើការដើម្បីជំរុញសេវាសាធារណៈដំណើរការតាមប្រព័ន្ធឌីជីថលដែរ។ នៅក្នុងប្រព័ន្ធឌីជីថលនេះ មានទាំងការផ្ដល់សេវាជាសាធារណៈ ទាំងការផ្សារភ្ជាប់ប្រជាជនទៅនឹងការធ្វើការសម្រេចចិត្តនានារបស់រដ្ឋាភិបាល។ ជួនកាលទៀត យើងទទួលមតិរបស់ប្រជាពលរដ្ឋទៅលើរឿងអ្វីមួយ ដែលយើងមានការបើកចំហឬ ពេលខ្លះទៀតយើងនិយាយពីការប្រើប្រាស់ទិន្នន័យដើម្បីធ្វើការសម្រេចចិត្ត​​ឬក៏ធ្វើគោលនយោបាយដើម្បីបម្រើពលរដ្ឋ ព្រោះពេលណាយើងមានការផ្ដល់សេវាជាសាធារណៈឬក៏អី្វផ្សេងៗទៅជាប្រព័ន្ធ វាធ្វើមានទិន្នន័យ។ តាមរយៈទិន្នន័យហ្នឹង រដ្ឋាភិបាលអាចធ្វើការវិភាគ ដឹងទុកបាននូវតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋដើម្បីផ្ដល់ជាសេវាជូនប្រជាពលរដ្ឋ។ ការជំរុញការអភិវឌ្ឍឌីជីថលនឹងនាំឲ្យមានការចូលរួមច្រើនពីប្រជាពលរដ្ឋក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល លើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ តម្លាភាព ក៏ដូចជាកាត់បន្ថយពេលវេលា ការចំណាយផ្សេងៗរបស់ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ហើយមួយទៀតគឺនៅលើពិភពលោក មិនត្រឹមតែកម្ពុជាយើងទេ ក៏ដូចជាក្នុងតំបន់រដ្ឋាភិបាកជាច្រើនបានដាក់របៀបវារៈកំណែទម្រង់នៅក្នុងរដ្ឋាភិបាលតាមការអភិវឌ្ឍឬក៏ការកសាងសង់រដ្ឋាភិបាលឌីជីថល។ ដូចនេះ ផលបច្ច័យវិជ្ជមាននៃការចាប់យកវិស័យឌីជីថល ឬក៏រដ្ឋាភិបាលឌីជីថល នឹងបានផ្តល់ដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋ សិស្ស និស្សិត និងមនុស្សគ្រប់រូប។ បើយើងមើលមក ថាតើហេតុអ្វីបានជាយើងមានតម្រូវការក្នុងការដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលនេះ?…

  • Cambodia2050 Ep44: វិស័យលំហរអ៊ីនធើណិតនៅកម្ពុជា

    Cambodia2050 Ep44: វិស័យលំហរអ៊ីនធើណិតនៅកម្ពុជា

    ចំពោះអ៊ឺនធឺណិតនេះប្រទេសឬរដ្ឋភិបាលឬក្រុមហ៊ុនឯកជនឲ្យនិយមន័យខុសៗគ្នាក៏ដោយ ខ្ញុំសុំឲ្យនិយមន័យខ្លីហើយងាយស្រួលយល់គឺអ៊ឺនធឺណិតគឺសំដៅទៅលើបណ្តាញកុំព្យូទ័រឬក៏ ឧបករណ៍អេឡិចត្រូនិកឌីជីថលទាំងឡាយណាដែលតភ្ជាប់គ្នា ជាបណ្តាញតាមរយៈប្រព័ន្ធអ៊ិនធឺណេតលើសកលលោកហើយបណ្តាញទៅតាមរយៈប្រព័ន្ធអ៊ិនធឺណេតនេះគឺវាដើរតួនាទីជាការបញ្ចូន និង ទទួលនូវសារ ក៏ដូចជាការទំនាក់ទំនគ្នាទៅវិញទៅមកនៅលើសកលលោក។ សូមស្វាគមន៍មកកាន់កម្មវិធីកម្ពុជា២០៥០ឬ Cambodia 2050 ថ្ងៃនេះផងដែរយើងខ្ញុំក៏ទទួលបាននូវប្រធានបទថ្មីមួយស្ដីអំពីវិស័យលំហអ៊ីនធឺណិតនៅកម្ពុជាហើយក៏យើងទទួលបានវាគ្មិនកិត្តិយសគឺលោកបោង ចាន់សំម្បត្តិ អនុប្រធានមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថល ដោយបរិយាប័ន្ននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និង ជាសាស្ត្រាចារ្យនៃវិទ្យាស្ថានភាសាបរទេស IFL សូមជម្រាបសួរលោកសំម្បត្តិ បាទសូមជំរាបសួរលោកស្រីវត្តីអរគុណសម្រាប់ឱកាសក្នុងការផ្តល់កិច្ចសម្ភាស។ តើអ្វីទៅជាលំហនៃអ៊ីនធឺណេត? បាទអរគុណចំពោះសំណួរ​ ជាកិច្ចចាប់ផ្ដើម ដើម្បីឲ្យយល់អំពីលំហអ៊ឺនធឺណេតនៅក្នុងប្រទេសកម្ពុជា។ យើងត្រូវឱ្យនិយមន័យថាអ្វីទៅជា លំហអ៊ីនធឺណេត? ចំពោះអ៊ឺនធឺណេតនេះ ប្រទេសឬរដ្ឋភិបាលឬក្រុមហ៊ុនឯកជនឲ្យនិយមន័យខុសៗគ្នាក៏ដោយ ខ្ញុំសុំឲ្យនិយមន័យខ្លីហើយងាយស្រួលយល់គឺអ៊ឺនធឺណេតគឺសំដៅទៅលើបណ្តាញកុំព្យូទ័រឬក៏ ឧបករណ៍អេឡិចត្រូនិកឌីជីថលទាំងឡាយណាដែលតភ្ជាប់គ្នា ជាបណ្តាញតាមរយៈប្រព័ន្ធអ៊ិនធឺណេតលើសកលលោកហើយបណ្តាញទៅតាមរយៈប្រព័ន្ធអ៊ិនធឺណេតនេះគឺវាដើរតួនាទីជាការបញ្ចូន និង ទទួលនូវសារ ក៏ដូចជាការទំនាក់ទំនគ្នាទៅវិញទៅមកនៅលើសកលលោក។ តើលំហអ៊ីនធឺណេតនេះដើរតួនាទីយ៉ាងដូចម្ដេចខ្លះនៅក្នុងសេដ្ឋកិច្ចបែបទំនើប ? ប្រសិនបើយើងមើលទៅលើ សេដ្ឋកិច្ចសម័យទំនើប យើងត្រូវមើលសិនថាតើបរិបទសកលលោករបស់យើងដើរដល់កន្លែងណា? ចំពោះការយល់ឃើញរបស់ខ្ញុំ ខ្ញុំឃើញថាសព្វថ្ងៃគឺយើងដើរដល់សម័យសេដ្ឋកិច្ចឌីជីថលដែលសេដ្ឋកិច្ចឌីជីថលនេះគឺមានធាតុផ្សំច្រើន មានដូចជាបញ្ហាពាណិជ្ជកម្មអនឡាញឬក៏យើងស្គាល់វាថា(e-commerce) ដែលយើងទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណេតដែលយើងប្រើប្រាស់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឬក៏ធនាគារ ទាំងឡាយណាតាមប្រព័ន្ធអ៊ីនធឺណេតជា ជាងការទៅដោយផ្ទាល់។ ដោយសារតែសេដ្ឋកិច្ចឌីជីថលគឺជា ម៉ាស៊ីនឬជាកាតាលីករជំរុញឲ្យមានកំណើនសេដ្ឋកិច្ចថ្មីរបស់ពិភពលោក ខ្ញុំជឿថា លំហអ៊ីនធឺណេត​គឺបាន ដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញឲ្យសេដ្ឋកិច្ចឌីជីថលលូតលាស់ជាលទ្ធផលជំរុញឲ្យសកលោកក៏ដូចជាសេដ្ឋកិច្ចប្រទេសនីមួយៗនឹងបន្តលូតលាស់ទៅមុខទៀត។ ខណៈពេលដែលយើងកំពុងតែជួបប្រទះនូវវិបត្តិគ្រោះ ដូចជាការគំរាមកំហែងជាច្រើននៅលើសកលលោក មានបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាឆ្លងជំងឺកូវីដដប់ប្រាំបួនដែលនៅតែបន្តនៅក្នុងប្រទេសមួយចំនួន បញ្ហាវិបត្តិអសន្តិសុខស្បៀងអាហារក៏ដូចជាបញ្ហាការឡើងថ្លៃនៃទំនិញ បញ្ហាឡើងថ្លៃថាមពលនៅលើពិភពលោក។…