-
Cambodia2050 Ep33: តើបញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande ជះឥទ្ធិពលអ្វីខ្លះ ដល់វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា

-
Cambodia2050 Ep32: ប្រទេសកម្ពុជាបានធ្វើអ្វីខ្លះទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ (វគ្គ២ បញ្ចប់)

-
Cambodia2050 Ep31: ប្រទេសកម្ពុជាបានធ្វើអ្វីខ្លះទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ

កត្តាចម្បងដែលកំណត់ជាការវិនិច្ឆ័យសម្រាប់ការចូលរួមរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះគឺ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ ប្រសិនបើកម្ពុជាពុំមានសុខសន្តិភាព និងស្ថេរភាពនយោបាយនៅទេ កម្ពុជាមិនអាចមានឱកាសក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម កុំថាឡើយការចូលរួមលើឆាកអន្តរជាតិដើម្បីដោះស្រាយការងារផ្សេងៗ ជាពិសេសគឺលើការងារការប្រែប្រួលអាកាសធាតុនេះ
-
Cambodia2050 Ep30: កិច្ចការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរឱ្យក្លាយជាបេតិកភណ្ឌពិភពលោក

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកន្លងមក ជាពិសេសលោកជំទាវព្រឹទ្ធសភាចារ្យរដ្ឋមន្ត្រី គាត់យកចិត្តទុកដាក់ទៅលើការងារហ្នឹងច្រើនណាស់។ យើងបានផ្ដោតទៅលើបញ្ហាបេតិកភណ្ឌវប្បធម៌ ដែលមានពីរផ្នែកគឺ បេតិកភណ្ឌវប្បធម៌ផ្នែករូបិយ និងអរូបិយ កន្លងមកនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានយកចិត្តទុកដាក់ខ្លាំងណាស់ បានបង្កើតនូវសកម្មភាពធំៗដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍន៍លើវិស័យសិល្បៈវប្បធម៌។
-
Cambodia2050 Ep29: កិត្យានុភាពកម្ពុជាផ្នែកវប្បធម៍លើឆាកអន្តរជាតិ

កម្ពុជាបានក្លាយជាប្រទេសនៃបណ្តុំសិល្បៈ វប្បធម៌ ក្នុងរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការ នៃកិច្ចប្រជុំជំនួបកំពូលកម្រិតពិភពលោក។ ទាក់ទងទៅនឹងព្រឹត្តិការណ៍ដ៏មានន័យទូលំទូលាយណាស់ សម្រាប់កម្ពុជាយើង យើងនឹងបើកកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះនៅថ្ងៃទី 25-26 គឺកិច្ចប្រជុំកំពូលធំតែម្ដង ដោយឡែកនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ យើងនឹងមានព្រឹត្តិការណ៍អម
-
Cambodia2050 Ep28: វិធីសាស្រ្តក្នុងការគ្រប់គ្រងក្រុមហ៊ុនក្នុងបរិបទកូវីដ ដើម្បីរក្សាស្ថេរភាព និងវឌ្ឍនភាព

យើងសង្កេតឃើញថា បញ្ហាវិបត្តិកូវីដនេះគឺជិតពីរឆ្នាំកន្លងមកហើយ ក្នុងពីរឆ្នាំកន្លងមកនេះ យើងឃើញថា ពិភពលោកទទួលរងផលប៉ះពាល់លើសេដ្ឋកិច្ចខ្លាំងមែនទែន មិនត្រឹមតែប្រទេសកម្ពុជាយើងនោះទេ ប៉ុន្តែចំពោះបញ្ហាអាជីវកម្មផលិតនំស្រួយរបស់ក្រុមហ៊ុននំស្រួយលីលី យើងមានផលប៉ះពាល់មួយចំនួនដែរ គ្រាន់តែថាប៉ះពាល់នៅពេលដែលមានបញ្ហាដែលកើតឡើងភ្លាមៗ នៅក្នុងដំណាក់កាលពីដើមឆ្នាំមុនឆ្នាំ ២០២០ ក៏មានផលប៉ះពាល់ច្រើនដែរ
-
Cambodia2050 Ep27: អត្ថប្រយោជន៍ និងផលប៉ះពាល់នៃប្រទាលបាតដៃនិងប្រទាលដើមដំបងយក្ស

-
Cambodia2050 Ep26: ទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី សមិទ្ធផល និងទិសដៅអនាគត

-
Cambodia2050 Ep25: យុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩

-
Cambodia2050 Ep24: វិស័យចំនួន 4 ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ ពីបច្ចេកវិទ្យា និងនវានុវត្តន៍

បច្ចុប្បន្នកម្ពុជារបស់យើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ លោកបានគិតគូរណាស់ ទៅលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ចឹងហើយបានជាលោកបង្កើតឲ្យមានភារកិច្ចបន្ថែម ដែលពីមុនមកក្រសួងគឺជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមើលឃើញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះសំខាន់ ហើយត្រូវការចាំបាច់ណាស់ ដែលជួយឲ្យកម្ពុជាយើងសម្រេចបាននូវចក្ខុវិស័យឆ្នាំ 2030 …