Category: Cambodia 2050

  • Cambodia2050 Ep23: បច្ចេកវិទ្យា និងនវានុវត្តន៍ (Technology and Innovation)

    Cambodia2050 Ep23: បច្ចេកវិទ្យា និងនវានុវត្តន៍ (Technology and Innovation)

    ប្រព័ន្ធបច្ចេកវិទ្យា គឺសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅ សម្រាប់វិស័យឯកជន ក៏ដូចជាវិស័យរដ្ឋ ឬ រាជរដ្ឋាភិបាលរបស់យើង ហើយបច្ចេកវិទ្យាទាំងអស់សំខាន់ទាំងអស់ ប៉ុន្តែអ្វីដែលយើងបានដឹង ជាពិសេសគឺក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១ នេះបានធ្វើការអនុម័តទៅលើប្រព័ន្ធបច្ចេកវិទ្យាជាចំនួន ៣ ដែលជាប្រព័ន្ធបច្ចេកវិទ្យាចាំបាច់បំផុត សម្រាប់កម្ពុជារបស់យើង រហូតដល់ឆ្នាំ 2030។ ទីមួយគឺ បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាកសិកម្ម។

  • Cambodia2050 Ep22: ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី និងសមិទ្ធផល ពីកិច្ចទំនាក់ទំនងរយៈពេល 65 ឆ្នាំមកនេះ

    Cambodia2050 Ep22: ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី និងសមិទ្ធផល ពីកិច្ចទំនាក់ទំនងរយៈពេល 65 ឆ្នាំមកនេះ

    សំនួរ៖ ប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ យើងនិយាយអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ក៏ដូចជាសមិទ្ធផលដែលកើតចេញពីកិច្ចទំនាក់ទំនងនេះ អស់រយៈពេល 65 ឆ្នាំផងដែរ។ ដែលមានការចូលរួមដោយវាគ្មិនកិត្តិយសលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ជាអ្នកជំនាញភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាដំបូងខ្ញុំសូមអនុញ្ញាតជម្រាបសួរលោកបណ្ឌិត ទាក់ទងទៅហ្នឹង គ្រឿងឥស្សរិយយស ដែលរុស្ស៊ីបានបំពាក់ជូនប្រមុខថ្នាក់ដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី 25 ខែកក្កដានេះ ថាតើមានន័យយ៉ាងដូចម្ដេចដែរ? នេះជាការពិតនៅពេលកាលពីថ្ងៃទី 25 ខែកក្កដា កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាសផ្ដល់នូវគ្រឿងឥស្សរិយយសទៅដល់សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ហើយនេះគឺជាកិត្តិយស មិនត្រឹមតែចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងនោះទេ ប៉ុន្តែវាក៏ជាកិត្តិយសដល់កម្ពុជា និង ប្រជាពលរដ្ឋកម្ពុជាយើងទាំងមូលផងដែរ។ គ្រឿងឥស្សរិយយសនេះ វាបង្ហាញអំពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលយើង នៅក្នុងការអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការថែរក្សានៅស្ថេរភាពនយោបាយ និងលើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ជាពិសេសលើកកម្ពស់នូវទំនាក់ទំនងទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ ខ្ញុំសូមរំលឹកផងដែរថា ឆ្នាំនេះគឺជាឆ្នាំពិសេស ដោយសារតែកម្ពុជា និងរុស្ស៊ី បាននឹងកំពុងប្រារព្ធខួបលើកទី 65 នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទោះបីជាស្ថានភាពកូវីដមិនអំណោយផលក្តី ក៏ប្រទេសទាំងពីរនៅក្នុងឆ្នាំ…

  • Cambodia 2050 Ep21: តើកម្ពុជាត្រូវធ្វើដូចម្ដេច ដើម្បីជៀសផុតពីឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាចអាមរិក និងចិន?

    Cambodia 2050 Ep21: តើកម្ពុជាត្រូវធ្វើដូចម្ដេច ដើម្បីជៀសផុតពីឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាចអាមរិក និងចិន?

    កម្ពុជាយើងព្យាយាមហុចដៃទៅសហរដ្ឋអាមេរិកហើយ ប៉ុន្តែតើគាត់ចង់ចាប់ដៃរបស់យើង ឬ អត់ជារឿងរបស់គាត់។ បើយើងព្យាយាមហើយគាត់នៅមិនចង់ចាប់ នេះជាបញ្ហាមួយដែលកម្ពុជាពុំមានជម្រើស ក្រៅពីនៅតែរក្សាទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែអ្វីដែលនយោបាយការបរទេសកម្ពុជាមានការខុសប្លែកពីសម័យមុន សព្វថ្ងៃយើងមាននយោបាយការបរទេសជាមួយបណ្ដាលប្រទេសអាស៊ាន និងជាសមាជិកអាស៊ាន។ មានន័យថា កម្ពុជាមាននយោបាយពហុភាគីនិយម មិនមែនមានន័យថាកម្ពុជាមានតែចិន ឬក៏រាប់អានតែសហរដ្ឋអាមេរិកទេ មានន័យថាកម្ពុជាបានកំពុងរាប់អានបណ្ដាលប្រទេសផ្សេងទៀតជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ាន។ ដូច្នេះទើបកម្ពុជាទទួលបានសន្តិសុខបាន នៅពេលកម្ពុជានៅតែប្រកាន់យកនយោបាយពហុភាគីនិយម។ ទោះបីជាហរដ្ឋអាមេរិកមិនសប្បាយចិត្ដ ឬមួយមិនចង់ចាប់យកកម្ពុជាក៏ដោយ ក៏កម្ពុជាគួតែបន្តការអនុវត្តនយោបាយការបរទេសពហុភាគី ដោយចាប់យកអាស៊ានធ្វើជាស្នូល។ បញ្ជាក់ឲ្យឃើញថា កម្ពុជានៅតែប្រកាន់ជំហររឹងមាំថា កម្ពុជាមិនមែនជាប្រទេសចំណុះឲ្យប្រទេសមហាអំណាចណាមួយនោះទេ។ សំនួរ៖  ការប្រកួតប្រជែងរវាងមហាអំណាចពីរ នៅក្នុងតំបន់គឺ ចិន និងសហរដ្ឋអាមេរិក យើងឃើញថាមហាអំណាចទាំងពីនេះបានទាញកម្ពុជាឲ្យចូលឡូកឡំជាមួយបញ្ហារបស់មហាអំណាចទាំងពីនេះផងដែរ ដោយការចោទប្រកាន់ទៅលើចំណុចផ្សេងៗ ជាច្រើន។ ទាក់ទងការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនេះ សម្រាប់លោកបណ្ឌិតផ្ទាល់យល់ឃើញយ៉ាងណាដែរ? តាមយោបល់ខ្ញុំ ខ្ញុំគិតថា​ ការប្រកួតប្រជែងមហារអំណាចលើកនេះ មានលក្ខណះកាន់តែស្រួចស្រាលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមហាអំណាចចិន និងអាមេរិចដល់ដំណាក់កាលនេះ គ្មានភាគីណាមួយសុខចិត្ដឱនក្បាលដាក់ភាគីណាមួយនោះទេ។ ពួកគាត់ធ្វើយ៉ាងណាដើម្បីយកឈ្នះគ្នារៀនខ្លួន។ ជាក់ស្ដែងយើងឃើញថា ការប្រកួតប្រជែងនេះ បានសម្ដែងឲ្យឃើញស្ទើរតែគ្រប់វិស័យទាំងអស់ ទាំងវិស័យយោធា សេដ្ឋកិច្ច និងយុទ្ធសាស្ត្រផងដែរ។ វិស័យយោធានៅតែមានការកើនកម្ដៅ នៅតាមតំបន់សមុទ្រ មហាអំណាចទាំងពីរ ជាពិសេសការជួបប្រទះគ្នារវាងនាវាចម្បាំងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកឧស្សាហ៍ជួបគ្នាជាញឹកញាប់ ពិសេសនៅតំបន់សមុទ្រចិនខាងត្បូង។ ចំណែកឯវិស័យសេដ្ឋកិច្ចដូចគ្នា យើងឃើញថាមហាអំណាចទាំងតែងតែនេះតែងតែជួបប្រទះគ្នារឿងពាណិជ្ជកម្ម…

  • Cambodia2050 Ep20: ស្ថានភាពវិបត្តិកូវីដ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកម្រិតមធ្យម និងកម្រិតទាប គុណភាពប្រព័ន្ធអុីនធឺណិត និងយុទ្ធសាស្ត្រទីផ្សារផលិតផល កសិកម្មជាឆ្អឹងខ្នងដ៏សំខាន់សំរាប់ពលរដ្ឋ

    Cambodia2050 Ep20: ស្ថានភាពវិបត្តិកូវីដ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកម្រិតមធ្យម និងកម្រិតទាប គុណភាពប្រព័ន្ធអុីនធឺណិត និងយុទ្ធសាស្ត្រទីផ្សារផលិតផល កសិកម្មជាឆ្អឹងខ្នងដ៏សំខាន់សំរាប់ពលរដ្ឋ

    សំនួរ៖ ថ្ងៃនេះកម្មវិធី២០៥០ បានលើកយកប្រធានបទនិយាយទាក់ទងទៅនឹងវិបត្តិកូវីដ នៅក្នុងតំបន់ប្រទេសដែលមានសេដ្ឋកិច្ចកម្រិតមធ្យម និងកម្រិតទាប។ នៅក្នុងនោះយើងក៏បានលើកពីផលប៉ះពាល់ទាក់ទងទៅនឹង សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និង ថាតើត្រូវធ្វើយ៉ាងណាដើម្បីកុំឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ក៏ដូចជានៅតាមទីជនបទ ជាពិសេសប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប ដើម្បីឲ្យគាត់សម្របបាននៅក្នុងសម័យកាលនៃវិបត្តិកូវីដនេះផងដែរ។ វាគ្មិនរបស់យើងនៅក្នុងថ្ងៃនេះគឺលោកសាស្ត្រាចារ្យ គី សេរីវឌ្ឍន៍ ដែលជាអ្នកជំនាញខាងសេដ្ឋកិច្ចនៅវិទ្យាស្ថាន CamEd ។ តើបញ្ហាសេដ្ឋកិច្ចនៅក្នុងតំបន់ជាពិសេសប្រទេសដែលមាន GDP នៅក្នុងកម្រិតមធ្យម និង កម្រិតទាបទាំងនោះ មានផលប៉ះពាល់យ៉ាងណាខ្លះបើធៀបជាមួយនឹងកម្ពុជា ឬក៏មានភាពខុសគ្នាយ៉ាងដូចម្ដេច? បើយើងនិយាយអំពីវិបត្តិកូវីនេះ យើងឃើញថា មានកើតឡើងនៅក្នុងរយៈពេលមួយឆ្នាំកន្លះរួចមកហើយ តាំងពីឆ្នាំ 2020 នៅចុងខែមករា ពេលចូលឆ្នាំចិនរួច រហូតមកដល់ពេលនេះ។ ការរីករាលដាលនៃជំងឺនេះ បានធ្វើឲ្យពិភពលោកមានការខ្ទេចខ្ទាំសេដ្ឋកិច្ច ដែលយើងចាត់ទុកថា ជាវិបត្តិមួយដែលកើតឡើងប្រហាក់ប្រហែលទៅនឹង វិបត្តិនៃជំងឺអេដស៍ ដែលមានការកើតឡើងនៅក្នុងឆ្នាំ 1991។ វិបត្តិដោយសារជំងឺកូវីដ19 មានការរីករាលដាលលឿនជាងជំងឺអេដស៍ ហើយងាយស្រួលនៅក្នុងការឆ្លងជាងជំងឺអេដស៍ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គ្រាន់តែយើងនៅជិតគ្នា។ ក្នុងន័យនេះមានន័យថា ផលប៉ះពាល់សំខាន់បំផុតទៅលើវិស័យសេដ្ឋកិច្ចគឺ ប៉ះទៅលើវិស័យសេវាកម្ម វិស័យសេវាកម្មបើយើងប្រៀបធៀបជាមួយនឹង បណ្ដាលប្រទេសទាំងអស់ ប្រទេសដែលរងគ្រោះរងផលប៉ះពាល់ធ្ងន់ជាងគេគឺ បណ្ដាប្រទេសដែលមានភាគរយនៃ GDP ខ្ពស់ទៅលើវិស័យសេវាកម្ម ដូចជា ប្រទេសសង្ហបុរី ប្រទេសអារ៉ាប់នៅតំបន់ឌូបៃជាដើម នោះគឺសុទ្ធតែជាប្រទេសដែលរងផលប៉ះពាល់។ យើងក្រឡេកមកមើលវិញថា តើវិស័យដទៃទៀតមានផលប៉ះពាល់ដែរឬទេ? ប្រសិនបើវិស័យសេវាកម្មនេះ មានផលប៉ះពាល់ វិស័យនានាក៏មានផលប៉ះពាល់ដែរ គ្រាន់តែមានការប៉ះពាល់តិចហើយនិងច្រើន។…

  • អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន

    អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន

    អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន

  • Cambodia2050 Ep19៖ នយោបាយការទូតរបស់កម្ពុជាក្នុងវិបត្តិកូវីដ-១៩

    Cambodia2050 Ep19៖ នយោបាយការទូតរបស់កម្ពុជាក្នុងវិបត្តិកូវីដ-១៩

    ជាការពិតណាស់ មហាអំណាចធំៗ សហរដ្ឋអាមេរិកនិងចិនកាន់តែបង្កើនការប្រកួតប្រជែងខាងផ្នែកយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងនេះទៀតសោតវាបានពង្រីកទីផ្សារ និងវិស័យមួយទៅវិស័យមួយ ចាប់ផ្ដើមខ្លាំងដោយសង្គ្រាមពាណិជ្ជកម្មក្នុងរដ្ឋបាលលោក ដូណាត្រាំ។ ការប្រកួតប្រជែងនៅខាងផ្នែកបច្ចេកវិទ្យាក៏ដូចជា ការលូកដៃកកាយសំណុំរឿងក្តៅនៅក្នុងតំបន់ជាច្រើន ជាពិសេសតំបន់របស់យើង ដូចជាសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត បញ្ហាតៃវ៉ាន់។ល។ រដ្ឋបាល Joe Biden ហាក់បីដូចជាបន្តនូវគោលនយោបាយប្រឆាំងចិនរបស់ខ្លួន។ ខ្ញុំគិតថា ជាទ្រឹស្ដីការប្រកួតប្រជែងរវាងមហាអំណាចធំៗ វាបង្កើតនូវកាលានុវត្តភាពផង និងបញ្ហាប្រឈមផង ដល់ប្រទេសតូចដូចជាកម្ពុជា។ កាលានុវត្តភាពគឺ ប្រទេសធំៗត្រូវការការគាំទ្រពីប្រទេសតូច តាមរយៈការផ្ដល់នូវជំនួយឧបត្ថម្ភខាងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ល។ ប៉ុន្តែបញ្ហាប្រឈមគឺថា ប្រទេសតូចៗអាច នឹងត្រូវបានគេបង្ខំឲ្យជ្រើសរើសខាងណា ហើយនេះគឺជាបញ្ហាប្រឈម។ បញ្ហាប្រឈមនេះ ពីមួយថ្ងៃទៅមួយថ្ងៃហាក់បីដូចជា កាន់តែកើនឡើង រីឯឱកាសកាន់តែខើចខ្លីខើចខ្លី ដោយសារតែការប្រកួតប្រជែងកាន់តែស្រួចស្រាល និងគ្រោះថ្នាក់រវាងមហាអំណាចទាំងពីរ។ យើងឃើញថា មហាអំណាចធំៗ បានប្រើប្រាស់នូវឧបករណ៍សេដ្ឋកិច្ច ដើម្បីដាក់គំនាបទៅលើរដ្ឋតូចៗ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន។ ពាក់ព័ន្ធជាមួយ នឹងសម្ពាធសេដ្ឋកិច្ច យើងឃើញស្រាប់ហើយចំពោះប្រទេសតូចដូចជាកម្ពុជាយើង កំពុងតែទទួលរងនូវសម្ពាធពី ការញែកពីគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិន ពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្ម Supply change ចង្វាក់ផលិតកម្ម ចង្វាក់ផ្គត់ផ្គង់ ក៏ដូចជាខាងផ្នែកបច្ទេកវិទ្យា…

  • Cambodia2050 Ep18: ទំហំនៃផលប៉ះពាល់សេដ្ឋកិច្ច ភាពគ្មានការងារធ្វើដោយសារវិបត្តិកូវីដ នៅកម្ពុជានិងផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ

    Cambodia2050 Ep18: ទំហំនៃផលប៉ះពាល់សេដ្ឋកិច្ច ភាពគ្មានការងារធ្វើដោយសារវិបត្តិកូវីដ នៅកម្ពុជានិងផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ

    លោក ចាន់ សុផល អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានអោយដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2021 នេះប្រហែលជាមិនដល់ 4% ដូចដែលការព្យាករណ៍របស់ក្រុមធនាគារអភិវឌ្ឍន៍អាស៊ីទេ។ សកម្មភាពសេដ្ឋកិច្ចនៅឆ្នាំ 2021 នេះមានការថមថយជាងឆ្នាំ 2020 ទៅទៀត។ កាលពីឆ្នាំទៅ ប្រហែលមួយឆ្នាំមុន ខែ5 ខែ6 ឆ្នាំមុនហ្នឹង មានការព្យួរការងារ រោងចក្រខ្លះសុំបិទប៉ុន្តែរដ្ឋាភិបាលផ្ដល់អនុសាសន៍ថាឲ្យព្យួរសិន ពីព្រោះខ្វះការបញ្ជាទិញ ខ្វះតម្រូវការពីប្រទេសផ្សេងៗ ពីព្រោះតែមានស្ថានការណ៍បិទខ្ទប់ ការចរាចរផ្នែកទេសចរណ៍បានថយចុះយ៉ាងខ្លាំង តម្រូវការទិញសំលៀកបំពាក់ដើរលេងហ្នឹង ក៏ថយចុះទៅតាមហ្នឹង ធ្វើឲ្យអ្នកបញ្ជាទិញធំៗក៏គេបន្ថយទៅ។ កាលនោះមានព័ត៌មានថាជាង 230 រោងចក្រដែលបានដាក់ពាក្យស្នើសុំព្យួរ សរុបទាំងវិស័យកាត់ដេរ វិស័យទេសចរណ៍មានឈ្មោះដល់ទៅ 26 ម៉ឺននាក់ដែលគេបានព្យួរការងារ ដូចជា អ្នករត់តុកៗ អ្នកលក់វត្ថុអនុស្សាវរីយ៍ អ្នកលក់ចំណីអាហារនៅតាមផ្លូវសៀមរាបសម្រាប់ទេសចរណ៍ហ្នឹង យើងបានធ្វើការអង្កេតទូទាំងប្រទេស នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ជាអកុសលមកដល់ពេលឆ្នាំនេះដើមឆ្នាំ 2021ហ្នឹង គឺចាប់ពីខែពីរ ព្រឹត្តិការណ៍ 20 កុម្ភៈហ្នឹង ហើយក៏មានការឆ្លងរាលដាលកើនឡើងរហូតដល់មានការបិទខ្ទប់នៅតំបន់មួយចំនួន ជាពិសេសនៅភ្នំពេញ និង ខេត្តកណ្ដាលនេះដែលធ្វើឲ្យមានការប៉ះពាល់ទៅដល់រោងចក្រមួយចំនួន ហើយក៏មានការឆ្លង ជាពិសេសនោះឆ្លងទៅដល់កម្មករកម្មការិនីរោងចក្រ…

  • កម្ពុជា-ជប៉ុន ក្នុងភាពជាដៃគូរក្នុងកំឡុងពេលជួបវិបត្ដិកូវីដ-១៩

    កម្ពុជា-ជប៉ុន ក្នុងភាពជាដៃគូរក្នុងកំឡុងពេលជួបវិបត្ដិកូវីដ-១៩

    កម្ពុជា និង ជប៉ុន មានទំនាក់ទំនងជាផ្លូវការតាំងពីឆ្នាំ១៩៥៣ មករហូតដល់ បច្ចុប្បន្ននេះ អាចនិយាយបានថាជាទំនាក់ទំនងយូរអង្វែងមកហើយ អាចចាត់ទុកថាជា ប្រទេសដំបូងគេក្រោយពីសង្គ្រាមលោកលើកទី២ដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ។ ទោះជានៅក្នុងកាលៈទេសៈកូវីរាតត្បាតក៏ដោយ ក្រុមហ៊ុនជប៉ុននៅតែកំពុងសម្លឹងមកប្រទេសកម្ពុជាដើម្បីបង្កើតមូលដ្ឋានផលិតកម្ម និងគម្រោងវិនិយោគនានាផងដែរ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ជាឯអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអំណរគុណ និងសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធដទៃទៀតដែលបានចូលរួមទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ចាប់តាំងពីឆ្នាំមុន។ ព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ដែលបណ្តាលអោយមានការរីករាលដាលនៃការឆ្លងយ៉ាងច្រើននេះ គឺពិតជាមានការសោកស្តាយ ប៉ុន្តែពេលនេះគឺជាពេលវេលាដ៏សំខាន់ ហើយបើទោះបីជាប្រទេសជប៉ុនក៏កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដែលស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ក៏យើងនៅតែសហការយ៉ាងរឹងមាំជាមួយប្រទេសកម្ពុជា។ យើងគិតថាការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ គឺជាបញ្ហាធំបំផុតនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយប្រទេសជប៉ុនក៏បាននិងកំពុងផ្តល់ការគាំទ្រលើកិច្ចការនេះផងដែរ។  ចាប់តាំងពីដើមឆ្នាំមុន ជប៉ុនបានផ្តល់ជំនួយឥតសំណងប្រមាណ ៦០លានដុល្លារអាមេរិក ដោយផ្តោតទៅលើការផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ ចាប់ផ្តើមពីការផ្តល់នូវសម្ភារៈការពារការឆ្លង ដូចជាម៉ាស់ របាំងមុខ និងសម្លៀកបំពាក់ការពារខ្លួន ការធ្វើឲ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ដូចជារថយន្តសង្គ្រោះបន្ទាន់ និងឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចជាដើម។ លើសពីនេះទៀត ប្រទេសជប៉ុនបានបរិច្ចាគថវិកាប្រមាណ២០០លានដុល្លារសហរដ្ឋអាមេរិកដល់ COVAX Facility ដើម្បីគាំទ្រដល់ការចែកចាយវ៉ាក់សាំងនៅក្នុងប្រទេសដែលមានតម្រូវការរួមទាំងប្រទេសកម្ពុជាផងដែរ។ យើងដឹងហើយថាវ៉ាក់សាំង AstraZeneca ប្រហែល៣២ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជារួចទៅហើយ តាមរយៈCOVAX…

  • យើងត្រូវត្រៀមខ្លួនធ្វើដូចម្ដេច ដើម្បីបញ្ចៀសហានិភ័យផ្នែកសេដ្ឋកិច្ច នៅក្នុងអំឡុងពេលជួបវិបត្ដិកូវីដ-១៩នេះ

    យើងត្រូវត្រៀមខ្លួនធ្វើដូចម្ដេច ដើម្បីបញ្ចៀសហានិភ័យផ្នែកសេដ្ឋកិច្ច នៅក្នុងអំឡុងពេលជួបវិបត្ដិកូវីដ-១៩នេះ

    ព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវី២០កុម្ភៈ មានផលប៉ះពាល់ដល់វិស័យ៣សំខាន់ៗ៖ ប៉ះពាល់ទៅដល់ដំណើរការ និងការអនុវត្តកម្មវិធីជំរុញផលិតកម្ម ដើម្បីនាំចេញទៅទីផ្សារនៅខាងក្រៅ វិស័យសំណង់ វិស័យអចលនវត្ថុ ដោយសារតែមានការឆ្លងរីករាលដាលដល់សហគមន៍នេះ ទាក់ទងទៅនឹងផ្នែកមុខរបរតូចៗ មុខរបរអាជីវកម្មខ្នាតមធ្យមនិងផ្នែកផលិតកម្ម នៅក្នុងផ្នែកវាយនភ័ណ្ឌ ឬ ផ្នែកផលិតកម្មផ្សេងៗទៀតដែលបម្រើទីផ្សារនាំចេញ។ ផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកដោយការរីករាលដាល កូដវីដ ១៩ នៅពេលនេះ មានភាពខុសគ្នាផង និង ដូចគ្នាផង ទៅនឹងវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨។ ការបិទប្រទេសជាជំរើសចុងក្រោយ ក្នុងការទប់ស្កាត់ការរីករាលដាល កូវីដ ១៩ ព្រោះការដាក់ប្រទេសក្នុងអាសន្ននាំអោយ មានភាពអវិជ្ជមានខ្លាំងខាងផ្នែកសេដ្ឋកិច្ច​ និងវិនិយោគ។ លោកបណ្ឌិត ឆេង គីមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្ដន៍ប្រជាធិបតេយ្យ  និង អភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)៖ បើយើងនិយាយអោយខ្លីនិងជារួមឃើញថា ព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលនិងផលប៉ះពាល់នៃជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨ មានលក្ខណៈដូចគ្នាផងនិងខុសគ្នាផង លក្ខណៈខុសគ្នាត្រង់ថាកាលពីវិបត្តិសេដ្ឋកិច្ចពិភពលោកដែលរុញច្រានដោយវិបត្តិនៅក្នុងផ្នែកហិរញ្ញវត្ថុ ហើយក្រោយមកគឺទាក់ទងទៅនឹងវិបត្តិនៃផ្នែកអចលនវត្ថុ ហើយនិងក្រោយមកទៀតគឺ រុញច្រានដោយសេដ្ឋកិច្ចពិភពលោកតែម្ដងធ្វើអោយមានផលប៉ះពាល់ជាដំណំស្ទើរតែដួលរលំ កាលពីព្រឹត្តិការណ៍នៃវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨ រហូតដល់ ២០១០ ទើបងើបឡើងវិញ។ បើយើងប្រៀបព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ យើងឃើញថាវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ឬ វិស័យហិរញ្ញវត្ថុរបស់ប្រទេសនៅក្នុងតំបន់និងពិភពលោក ពុំទាន់រងផលប៉ះពាល់ ឬក៏ពុំមានបង្ហាញជាសញ្ញាថាវាប្រេះស្រាំនិងដួលរលំដែលអាចរុញច្រានវិស័យអចលនវត្ថុឲ្យដួលរលំនោះទេ ក៏ប៉ុន្តែចំណុចដែលដូចគ្នានោះគឺថា…

  • ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ទៅលើវិស័យអចលនទ្រព្យប្រទេសកម្ពុជា

    ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ទៅលើវិស័យអចលនទ្រព្យប្រទេសកម្ពុជា

    វាគ្មិន៖ លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា អ្នកជំនាញនិយាយថា៖នៅខណៈដែលកម្ពុជាកំពុងមានវិបត្តិ កូវីដ វាក៏ជាឱកាសល្អសំរាប់អ្នកវិនិយោគ ពិនិត្យផែនការ និង រៀបចំយុទ្ធសស្ត្រថ្មីក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនរបស់ខ្លួន។ វិស័យអចលនទ្រព្យកម្ពុជាមិនទាន់មានភាពច្បាស់លាស់នៅឡើយនៅខណៈដែលកំពុងរង់នូវវិបត្តិ កូវីដធ្ងន់ធ្ងរជាលើកដំបូង។ សំនួរដែលសួរថា តើវានឹងមានការរីកចំរើន​ឬ អាចធាក់ថយក្រោយ? នោះអាស្រ័យលើ វិធានការទប់ស្កាត់ កូវីដរបស់កម្ពុជាថាតើមានប្រសិទ្ធិភាពប៉ុណ្ណា។ តែទោះយ៉ាងណា យើងត្រូវបន្តចរន្តវិនោយោគ ដោយមានគម្រោងផែនការអោយបានត្រឹមត្រូវ។ សំរាប់អ្នកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេគឺត្រូវរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនជាលក្ខណៈក្រុមហ៊ុនឲ្យបានរឹងមាំ ដើម្បីថាពេលយើងវិនិយោគទៅដោយមិនមានផែនការច្បាស់លាស់ ហើយទីផ្សារយើងត្រូវផ្ដល់ចំណេះដឹងដល់ពួកគាត់មិនមែនចេះតែវិនិយោគតាមគេតាមឯងនោះទេ ទោះបីក្នុងតម្លៃថោក ឬ កម្រិតណាមួយក៏ដោយ ដូចនេះគាត់ត្រូវមានផែនការហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ពីព្រោះថាប្រសិនបើវិនិយោគដោយមិនបានវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ នៅពេលដែលជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុគឺត្រូវទាញឲ្យវិស័យទាំងមូលជួបបញ្ហា។ ដូចនេះហើយនៅពេលឥឡូវនេះអ្នកដែលមានទុននៅក្នុងដៃហើយអាចធ្វើការវិនិយោគដែលជាឱកាសល្អសម្រាប់ពួកគាត់ ហើយអ្នកដែលកំពុងជួបប្រទះបញ្ហាខ្វះខាតគឺកុំទាន់ធ្វើការវិនោយោគនិងត្រូវរៀបចំផែនការហិរញ្ញវត្ថុ និងដោះស្រាយបញ្ហាផ្ទាល់ខ្លួនឲ្យបានចប់សព្វគ្រប់សិន៕