-
នាយករដ្ឋមន្ត្រីអង់គ្លេសរៀបការហើយ

លោក នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានរៀបការក្នុងពិធីឯកជនមួយ នាថ្ងៃសៅរ៍ទី២៩ ឧសភា ម្សិលមិញនេះ នេះបើយោងតាមសារព័ត៌មានអង់គ្លេស The Telegraph។ ប្រភពបន្តថា លោក Boris Johnson បានរៀបការជាមួយគូដណ្តឹងនាង Carrie Symonds នៅវិហារ Westminster។ តែពិធីជប់លៀង រៀបអាពាហ៍ពិពាហ៍ របស់បុរសវ័យ៥៦ឆ្នាំ មានទ្រព្យសរុប៤លានដុល្លារអាមេរិករូបនេះ គ្រោងធ្វើពេលក្រោយ អាចនៅឆ្នាំ២០២២៕
-
រីករាយថ្ងៃអ្នកម្តាយ! កម្រងរូបភាពសត្វស្រលាញ់កូនៗ គួរឲ្យរំភើប
