-
រដ្ឋមន្ដ្រីសុខាភិបាល នឹងពង្រីកប្រព័ន្ធតាមដានសុខភាពបែបឌីជីថល ឱ្យគ្របដណ្តប់ទូទាំងប្រទេស
(ភ្នំពេញ)៖ ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាលនឹងពង្រីកប្រព័ន្ធឌីជីថលបែបទំនើបទូទាំងប្រទេស ដើម្បីគ្រប់គ្រងតាមដានប្រវត្ដិសុខភាពរបស់អ្នកជំងឺ។ ឯកឧត្តម រដ្ឋមន្ដ្រី បានថ្លែងថា «កន្លងមកមន្ទីរពេទ្យរដ្ឋយើងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាញខេត្ដមួយចំនួន បានដាក់ដំណើរការប្រព័ន្ធឌីជីថែលនេះហើយ អនាគតយើងនឹងគ្រប់ដណ្ដប់ទូទាំងប្រទេស»។ ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម ចុះពិនិត្យអគារថ្មីរបស់មន្ទីរពេទ្យកុមារជាតិ កម្ពស់៤ជាន់ នៅដើមខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា នៅមន្ទីរពេទ្យកុមារជាតិ ក៏បានដាក់ដំណើរការរួចហើយនូវប្រព័ន្ធឌីជីថលនេះ ដោយអ្នកជំងឺដែលមកទទួលសេវាព្យាបាល នឹងធ្វើកាតសម្គាល់ខ្លួនអ្នកជំងឺ ដោយគ្រូពេទ្យបានបញ្ជូលព័ត៌មានលម្អិតនៃសុខភាពរបស់អ្នកជំងឺចូល ពេលអ្នកជំងឺត្រលប់មកពិនិត្យម្ដងទៀត (លើកក្រោយ) ដោយគ្រាន់តែស្គេនកាតនោះ នឹងដឹងពីប្រវត្ដិអ្នកជំងឺកន្លងមក។ រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងទៀតថា «កុមារដែលមកទទួលសេវា នៅពេទ្យកុមារជាតិ គ្រាន់តែស្គេន នឹងដឹងថាគាត់បានចាក់វ៉ាក់សាំងបានប៉ុន្មានមុខ ដោយកុមារតូចៗគឺត្រូវចាក់វ៉ាក់សាំងចំនួន១១មុខ តែសម្រាប់កុមារី គឺមានថែមនូវវ៉ាក់សាំងមហារីកមាត់ស្បូន។ ដូច្នេះពេលគ្របដណ្ដប់ប្រព័ន្ធឌីជីថលទូទាំងប្រទេស អ្នកជំងឺអាចកាន់កាតសុខភាពទៅជាមួយ ពេលទៅពិនិត្យព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ គឺគ្រូពេទ្យ នឹងដឹងពីប្រវត្ដិគាត់កន្លងមក (តាំងពីតូចដល់ធំ)»។ ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម…
-
គ្រូពេទ្យនៅខេត្តកំពត-កែប ត្រូវមកចុះបញ្ជីដើម្បីបន្តសុំអាជ្ញារប័ណ្ណសុខាភិបាល
កំពត ៖ ដើម្បីចូលរួមកាត់បន្ថយ ហានិភយ័ អត្រាគ្រោះថ្នាក់ផ្សេងៗ ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈ និងឯកជន មន្ទីរសុខាភិបាលខេត្ត បានណែនាំដល់គ្រូពេទ្យ ឲ្យពង្រឹងសមត្ថភាព គុណភាព បង្កើននូវគុណវុឌ្ឍន៍ ក្រមសីលធម៌នៃវិជ្ជាជីវៈគ្រូពេទ្យ និង
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញពិនិត្យទីសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ ដែលមានស្តង់ដា គុណភាព អនាម័យ ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត
ខេត្តកំពត ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមជាមួយមន្ត្រីក្រុមការងារ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នំា២០២២ បានអញ្ជើញមកពិនិត្យទីសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ ដែលមានស្តង់ដា គុណភាព អនាម័យ និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់អ្នកបរិភោគ ដែលមានទីតាំងស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។
-
គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរាជធានីភ្នំពេញសម្រេចប្រមូលការបរិច្ចាថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការប្រើប្រាស់ ខ្យូ អ កូត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតគណៈកម្មការ ទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីជួយ ដល់ប្រជាពលរដ្ឋដែល មកទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ។