Category: ជីវិតគ្រួសារ

  • នាយករដ្ឋមន្ត្រីអង់គ្លេសរៀបការហើយ

    នាយករដ្ឋមន្ត្រីអង់គ្លេសរៀបការហើយ

    លោក នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានរៀបការក្នុងពិធីឯកជនមួយ នាថ្ងៃសៅរ៍ទី២៩ ឧសភា ម្សិលមិញនេះ នេះបើយោងតាមសារព័ត៌មានអង់គ្លេស The Telegraph។ ប្រភពបន្តថា លោក Boris Johnson បានរៀបការជាមួយគូដណ្តឹងនាង Carrie Symonds នៅវិហារ Westminster។ តែពិធីជប់លៀង រៀបអាពាហ៍ពិពាហ៍ របស់បុរសវ័យ៥៦ឆ្នាំ មានទ្រព្យសរុប៤លានដុល្លារអាមេរិករូបនេះ គ្រោងធ្វើពេលក្រោយ អាចនៅឆ្នាំ២០២២៕

  • រីករាយថ្ងៃអ្នកម្តាយ! កម្រងរូបភាពសត្វស្រលាញ់កូនៗ គួរឲ្យរំភើប

    រីករាយថ្ងៃអ្នកម្តាយ! កម្រងរូបភាពសត្វស្រលាញ់កូនៗ គួរឲ្យរំភើប

    ថ្ងៃទី ៩ ឧសភានេះ គឺជាថ្ងៃអ្នកម្តាយ សូមអញ្ជើញប្រិយមិត្តទស្សនាបណ្តុំរូបភាពរបស់ទីភ្នាក់ងារសារព័ត៌មាន CGTN បង្ហាញពីទិដ្ឋភាពសត្វបង្ហាញក្តីស្រលាញ់ចំពោះកូន Happy Mother’s Day!

  • មន្ត្រីជំនាញរកឃើញសារធាតុគីមី ដាក់ក្នុងពពុះសណ្ដែក

    មន្ត្រីជំនាញរកឃើញសារធាតុគីមី ដាក់ក្នុងពពុះសណ្ដែក

    ស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី ថ្ងៃទី ១៩ខែមករា ឆ្នាំ២០២១ ចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំង លក់ក្នុងផ្សារ កំពង់ចក ស្រុករំដួល ខេត្ត ស្វាយរៀង ជាលទ្ធផលគឺរកឃើញពពុះសណ្ដែក មានដាក់សារធាតុគីមី ។ លោក​ ផឹង និល ដឹងថា សកម្មភាពការងារត្រួតពិនិត្យរបស់មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន២៦ គំរូដើម្បី ស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាលទ្ធផលក្រោយពីការចុះអនុវត្តការងារ មន្ត្រីជំនាញយើងរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាពពុះសណ្តែកចំនួន ១៥ គីឡូក្រាម មានសារធាតុគីមីបូរ៉ាក់ (…

  • កម្មករពីរនាក់ក្នុងកសិដ្ឋានចិញ្ចឹមមាន់ ដែលផ្ទុះជំងឺផ្តាសាយបក្សី ត្រូវបានពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ

    កម្មករពីរនាក់ក្នុងកសិដ្ឋានចិញ្ចឹមមាន់ ដែលផ្ទុះជំងឺផ្តាសាយបក្សី ត្រូវបានពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ

    បាត់ដំបង៖ កម្មករពីរនាក់ដែលមើលថែមាន់ក្នុងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលសង្ស័យមានផ្ទុះជំងឺផ្តាសាយបក្សី H5N1 ត្រូវបានយកសំណាក់ទៅពិនិត្យនៅវិទ្យាស្ថានបាស្ទ័រ រាជធានីភ្នំពេញ ហើយមន្ត្រីជំនាញបានដាក់ពួកគេឱ្យនៅមួយកន្លែងសិន ពោលគឺមិនទាន់អនុញ្ញាតឱ្យចេញទៅជួបអ្នកដទៃឡើយ។ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឱ្យដឹងថា លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃម្សិលមិញ ចុះមកយកសំណាកកម្មកររពីរនាក់ ដែលមើលថែមាន់ក្នុងកសិដ្ឋានដែលមានផ្ទុះជំងឺផ្តាសាយបក្សី H5N1 នៅភូមព្រែកកញ្ច្រែង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ។ លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ឱ្យដឹងថា សុខភាពកម្មករទាំងពីរនាក់នេះល្អធម្មតា ពុំមានរោគសញ្ញាបង្ហាញគួរឱ្យសម្គាល់នោះទេ។ លោកបញ្ជាក់ថា លោកមិនអនុញ្ញាតឱ្យកម្មករទាំងពីរនេះដើរទៅណានោះទេ គឺនៅឆ្ងាយពីគេសិន រង់ចាំលទ្ធផលធ្វើតេស្តលើសំណាកសិនថាមានឆ្លងជំងឺផ្តាសាយបក្សី H5N1 ឬអត់ ពីព្រោះជំងឺផ្តាសាយ H5N1 ជាប្រភេទជំងឺឆ្លងពីមាន់ទៅមនុស្ស ប៉ុន្តែមិនទាន់មានការរកឃើញថាមានការឆ្លងពីមនុស្សទៅមនុស្សនោះទេ។ កម្មករមើលថែផ្ទាល់ បញ្ជាក់ថា មាន់ចាប់ផ្តើមឈឺងាប់ចាប់់ពីថ្ងៃទី៣១-០៥ ខែមករា គឺងាប់ទាំងអស់តែម្តង ហើយមាន់ដែលងាប់ទាំងនេះត្រូវបានមន្រ្តីជំនាញបានចុះមកណែនាំឱ្យកប់ចោល និងបានបាញ់ថាំសម្លាប់មេរោគជុំវិញកសិដ្ឋាន ។

  • មាស សុខសោភា បង្ហោះ Status មួយនៅលើបណ្ដាញសង្គមហ្វេសបុក ដើម្បីក្រើនរំលឹកដល់ស្រ្តីទាំងអស់ អោយប្រុងប្រយ័ត្ន ចំពោះជំងឺ មហារីកសុសន់

    មាស សុខសោភា បង្ហោះ Status មួយនៅលើបណ្ដាញសង្គមហ្វេសបុក ដើម្បីក្រើនរំលឹកដល់ស្រ្តីទាំងអស់ អោយប្រុងប្រយ័ត្ន ចំពោះជំងឺ មហារីកសុសន់

    កញ្ញា មាស សុខសោភា បានលើកឡើងថា ៖ ក្នុងនាមជាស្រ្តីម្នាក់ ការយកចិត្តទុកដាក់ចំពោះសុខភាព បានក្លាយទៅជាកត្តាចំបងសំរាប់នារីយើងនាពេលបច្ចុប្បន្ននេះ។ភាគច្រើនបញ្ហាជាទូទៅរបស់ស្រ្តីខ្មែរនៅក្នុងប្រទេសកម្ពុជា គឺជំងឺមហារីកសុដន់ ដែលស្រ្តីមួយចំនួនធំបានមើលរំលង ព្រមទាំងមិនយកចិត្តទុកដាក់ចំពោះជំងឺមហារីកមួយនេះ។

  • នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមិនមានអ្នកជាសះស្បើយថ្មីទេ

    នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមិនមានអ្នកជាសះស្បើយថ្មីទេ

    ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២៣តុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គេពុំបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីនេាះទេ។ ជាមួយគ្នានោះដែរ នៅថ្ងៃនេះក៏មិនមានអ្នកជាសះស្បើយថ្មីនោះដែរ។ កម្ពុជាគិតរហូតមកដល់ថ្ងៃ២៣តុលានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៨៦នាក់ហើយ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងនៅសល់៦នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕

  • នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមិនមានអ្នកជាសះស្បើយថ្មីទេ

    នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមិនមានអ្នកជាសះស្បើយថ្មីទេ

    ក្រសួងសុខាភិបាល៖​ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២២តុលាឆ្នាំ២០២០នេះ បានឲ្យដឹងថា គេពុំបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីនៅទេ។ ជាមួយគ្នានោះដែរ នៅថ្ងៃនេះក៏មិនមានអ្នកជាសះស្បើយថ្មីនោះដែរ។ កម្ពុជាគិតរហូតមកដល់ថ្ងៃ២២តុលានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៨៦នាក់ហើយ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងនៅសល់៦នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕

  • សុខភាពជាសំខាន់