Category: វិភាគសុីជម្រៅ

  • វិភាគ ៖ ថៃប្រឹងលាបពណ៌កម្ពុជាជុំវិញការពង្រឹងវិស័យការពារជាតិ

    វិភាគ ៖ ថៃប្រឹងលាបពណ៌កម្ពុជាជុំវិញការពង្រឹងវិស័យការពារជាតិ

    នៅក្នុងបរិបទសាកលដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ការពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសនីមួយៗ គឺជាសិទ្ធិអធិបតេយ្យស្របច្បាប់ និងជាតម្រូវការចាំបាច់សម្រាប់ការការពារបូរណភាពទឹកដី និងផលប្រយោជន៍ជាតិ។ ទោះជាយ៉ាងណា នៅពេលកម្ពុជាធ្វើទំនើបកម្មវិស័យការពារជាតិ ឬពង្រឹងសមត្ថភាពយោធារបស់ខ្លួន ភាគីថៃ និងអ្នកវិភាគយុទ្ធសាស្ត្រមួយចំនួន ដែលទទួលបានការបន្ទរពីប្រព័ន្ធផ្សព្វផ្សាយធំៗ តែងចាប់ផ្តើមយុទ្ធនាការវាយប្រហារ និងបកស្រាយអាក្រក់ចំពោះកម្ពុជា។ ជាក់ស្តែង ការមកដល់នៃរថក្រោះផលិតនៅប្រទេសចិននាពេលថ្មីៗនេះ បានក្លាយជាប្រធានបទក្តៅមួយនៅក្នុងសង្គមថៃ។ មន្ត្រីយោធា អ្នកវិភាគ និងប្រជាពលរដ្ឋថៃមួយចំនួន បានលើកយកបញ្ហានេះមកពិភាក្សា ដោយអះអាងថា កម្ពុជាកំពុងរៀបចំផែនការប្រើកម្លាំងដើម្បីទាមទារទឹកដីតាមព្រំដែនត្រឡប់មកវិញ។ តាមការពិត សព្វាវុធទាំងនោះត្រូវបានកម្ពុជាបញ្ជាទិញតាំងពីមុនការផ្ទុះជម្លោះតាមព្រំដែនកាលពីឆ្នាំ២០២៥ទៅទៀត ក្នុងគោលបំណងធ្វើទំនើបកម្មកងទ័ព និងពង្រឹងសមត្ថភាពការពារជាតិរយៈពេលវែងជាធម្មតា។ ដូច្នេះ ការភ្ជាប់ការទិញសម្ភារៈសឹកទៅនឹងសេណារីយ៉ូសង្គ្រាម គឺជាការបកស្រាយបំផ្លើសការពិតទាំងស្រុង។ ជាការកត់សម្គាល់ ភាគីថៃបានព្យាយាមផ្សព្វផ្សាយមូលបង្កាច់គ្រប់បែបយ៉ាង ដើម្បីបង្កើតការយល់ឃើញថា កម្ពុជាចង់ប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហា ឬជាអ្នកបង្កការគំរាមកំហែងដល់ថៃ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាច្រើនលើកច្រើនសាថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាពនិយម និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ថៃខ្លួនឯងទៅវិញទេដែលនៅតែធ្វើសកម្មភាពគំរាមកំហែងសព្វបែបយ៉ាងមកលើកម្ពុជា រួមទាំងថ្មីៗនេះ បានប្រើយន្តហោះប្រយុទ្ធមកហោះក្រវែលរង្គើវេហាទាំងកណ្តាលយប់នៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា។ ក្រៅពីនេះ ថៃបានប្រកាសជាសាធារណៈពីការបញ្ជាទិញយន្តហោះចម្បាំងទំនើបៗជាបន្តបន្ទាប់ ហើយកងទ័ពជើងទឹកថៃទើបបានប្រកាសផែនការបញ្ជាទិញនាវាចម្បាំងចំនួនពីរគ្រឿងបន្ថែម ក្នុងទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ខ្លួន។ ទោះបីជាយ៉ាងណា ភាគីកម្ពុជាមិនបានបង្ហាញប្រតិកម្មអ្វីឡើយ។ ឥរិយាបថនេះឆ្លុះបញ្ចាំងពីការគោរពសិទ្ធិស្វ័យសម្រេច និងអធិបតេយ្យភាពរបស់ប្រទេសជិតខាង។ ជុំវិញបញ្ហានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ការលើកឡើងបំផ្លើសអំពីការទិញសព្វាវុធការពារខ្លួនរបស់កម្ពុជា មិនមែនជាការយល់ច្រឡំដោយអចេតនារបស់ថៃនោះទេ…

  • គ្រាប់បែកមិនផ្ទុះ… តែការឈឺចាប់នៅតែផ្ទុះក្នុងបេះដូងខ្មែរ

    គ្រាប់បែកមិនផ្ទុះ… តែការឈឺចាប់នៅតែផ្ទុះក្នុងបេះដូងខ្មែរ

    ភ្នំពេញ៖នេះជាគ្រាប់ MK-84 ដែលទម្លាក់ពីលើយន្តហោះរបស់កងទ័ពអាកាសរបស់ថៃ មកលើកម្ពុជាកាលពីសង្គ្រាមឈ្លានពានជុំទីពីរនាពេលកន្លងទៅ ។ អារម្មណ៍ដែលបានឃើញគ្រាប់នេះខ្ញុំមានអារម្មណ៍ពើតផ្សាយ៉ាងខ្លាំង ចំពោះទង្វើអមនុស្សធម៌របស់ទាហានថៃឈ្លានពាន ។គ្រាប់ទាំងពីរនេះជាគ្រាប់ទម្លាក់ចំផ្ទះប្រជាជនស៊ីវិលក្បែពាងទឹកតែមិនផ្ទុះ ហើយមួយគ្រាប់ទៀតនៅតំបន់ថ្មដូនមិនផ្ទុះដែលកប់ជម្រៅរហូត១៧ម៉ែត្រ ។ក្រៅពីនោះមានគ្រាប់បែកចង្កោម គ្រាប់បែកគីមី ជាច្រើនទៀតដែលបានទម្លាក់កម្ទេចវត្តអារាម ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រាសាទបុរាណរបស់ខ្មែរ។ ខ្មែរបានឆ្លងកាត់ហើយ ឃើញនឹងភ្នែកហើយ នៅលេបទំនិញរបស់សៀមទៀតមែនទេ ? ខ្ញុំឈរនៅចំពោះមុខគ្រាប់បែកដ៏ធំសម្បើមទាំងពីរនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមែនកំពុងសម្លឹងមើលវត្ថុលោហៈចាស់ៗដែលសល់ពីសង្គ្រាមនោះទេ។ ខ្ញុំកំពុងសម្លឹងមើលសាក្សីរស់នៃប្រវត្តិសាស្ត្រដ៏ឈឺចាប់មួយ ដែលបានបន្សល់ទុកស្នាមរបួសនៅលើទឹកដីខ្មែរ និងនៅក្នុងដួងចិត្តប្រជាជនខ្មែររាប់ជំនាន់។ អ្នកប្រឆាំង និងរាជរដ្ឋាភិបាល វាគ្រាន់តែជាគ្រាប់បែកធំពីរគ្រាប់ ដែលត្រូវបានដាក់តាំងបង្ហាញសម្រាប់រំឭកអតីតកាល។ ប៉ុន្តែសម្រាប់ខ្ញុំ ដែលជាសាក្សីម្នាក់នៃព្រឹត្តិការណ៍ទាំងនោះ វាមានអត្ថន័យលើសពីនេះរាប់រយដង។ ខ្ញុំមិនបានស្គាល់សង្គ្រាមតាមរយៈទំព័រសៀវភៅទេ។ខ្ញុំមិនបានរៀនអំពីសង្គ្រាមតាមរយៈភាពយន្តឯកសារទេ។ខ្ញុំបានឃើញវាដោយភ្នែកផ្ទាល់។ខ្ញុំបានឮសំឡេងវាដោយត្រចៀកផ្ទាល់។ខ្ញុំបានរស់នៅក្នុងភាពភ័យខ្លាចនៃសង្គ្រាមដោយខ្លួនឯង។ ថ្ងៃនេះ ពេលខ្ញុំឈរមើលគ្រាប់បែកទាំងនេះ អនុស្សាវរីយ៍ជាច្រើនបានហូរត្រឡប់មកវិញដូចជាខ្សែភាពយន្តដែលមិនអាចបញ្ឈប់បាន។ សំឡេងយន្តហោះដែលបន្លឺលើមេឃ។ សំឡេងផ្ទុះដែលធ្វើឱ្យដីញ័រ។ សំឡេងមនុស្សស្រែករត់រកទីជ្រក។ ទឹកភ្នែករបស់ម្តាយដែលបារម្ភពីកូន។ ភ្នែកកុមារដែលពោរពេញដោយការភ័យខ្លាច។ ទាំងអស់នេះ គឺជារូបភាពដែលនៅតែរស់នៅក្នុងការចងចាំរបស់ខ្ញុំរហូតមកដល់សព្វថ្ងៃ។គ្រាប់បែកមួយក្នុងចំណោមគ្រាប់ទាំងនេះ ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចំផ្ទះប្រជាពលរដ្ឋស៊ីវិលប៉ុន្តែមិនផ្ទុះ។នៅពេលខ្ញុំគិតដល់រឿងនេះ ខ្ញុំមិនអាចមិនសួរខ្លួនឯងបានទេថា តើមានជីវិតប៉ុន្មានដែលត្រូវបានសង្គ្រោះដោយសារតែវាមិនផ្ទុះ? តើមានកុមារប៉ុន្មាននាក់ដែលបានបន្តរស់? តើមានគ្រួសារប៉ុន្មានដែលមិនត្រូវបានបំផ្លាញក្នុងមួយប៉ប្រិចភ្នែក?គ្រាប់បែកមួយទៀត ត្រូវបានរកឃើញកប់ជ្រៅក្នុងដីរហូតជាង១៧ម៉ែត្រ វាហាក់ដូចជាសម្រែកស្ងៀមស្ងាត់ ដែលរំឭកយើងថា សង្គ្រាមអាចបញ្ចប់ទៅហើយ ប៉ុន្តែស្លាកស្នាមរបស់វានៅតែមាន។ សង្គ្រាមមិនត្រឹមតែសម្លាប់មនុស្សទេ។សង្គ្រាមសម្លាប់ស្នាមញញឹម។សង្គ្រាមសម្លាប់ក្តីសង្ឃឹម។សង្គ្រាមសម្លាប់អនាគត។សង្គ្រាមធ្វើឱ្យកុមារបាត់បង់កុមារភាព…

  • វិចារណកថា៖ ភ្នែក AOT ជាភ្នែករបស់មនុស្ស ពុំមែនជាភ្នែកម្នាស់

    វិចារណកថា៖ ភ្នែក AOT ជាភ្នែករបស់មនុស្ស ពុំមែនជាភ្នែកម្នាស់

    The Eyes of the AOT Are Human Eyes, Not Pineapple Eyes នៅក្នុងបរិបទនៃជម្លោះព្រំដែន ឬការខ្វែងគំនិតគ្នារវាងរដ្ឋនិងរដ្ឋ កត្តាសំខាន់បំផុតមួយគឺ «ការពិត»។ ប៉ុន្តែការពិតមិនអាចកើតចេញពីការចោទប្រកាន់តែម្ខាង ឬពីការផ្សព្វផ្សាយព័ត៌មានតែភាគីណាមួយបានទេ។ ការពិតត្រូវការភ្នែកដែលមើលឃើញដោយផ្ទាល់ ត្រចៀកដែលស្តាប់ដោយផ្ទាល់ និងវិជ្ជាជីវៈដែលអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ។ នេះហើយជាមូលហេតុដែលការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ មានសារៈសំខាន់លើសពីការចុះទស្សនកិច្ចធម្មតា។ ភ្នែករបស់ AOT មិនមែនជាភ្នែកម្នាស់ដែលគ្រាន់តែមានច្រើនហើយមើលមិនឃើញសេចក្តីពិតនោះទេ។ ភ្នែករបស់ AOT គឺជាភ្នែករបស់មនុស្ស ដែលមានសមត្ថភាពសង្កេត ផ្ទៀងផ្ទាត់ វាយតម្លៃ និងរាយការណ៍ទៅកាន់សហគមន៍អន្តរជាតិដោយផ្អែកលើអង្គហេតុជាក់ស្តែង។ វត្តមានរបស់ពួកគេនៅលើទីតាំងដែលកម្ពុជាអះអាងថាជាដែនអធិបតេយ្យរបស់ខ្លួន និងដែលមានការចោទប្រកាន់ថាត្រូវបានកាន់កាប់ដោយខុសច្បាប់ មិនមែនជាសកម្មភាពនយោបាយទេ ប៉ុន្តែជាយន្តការដើម្បីឱ្យការពិតមានសាក្សី។ ជាការពិត ក្នុងទំនាក់ទំនងអន្តរជាតិ សាក្សីគឺជាអំណាចប្រទេសណាក៏ដោយអាចនិយាយថាខ្លួនត្រូវ ឬភាគីម្ខាងទៀតខុស ប៉ុន្តែពេលដែលអង្គការតំបន់ អង្គការអន្តរជាតិ ឬតំណាងការទូតបរទេសបានទៅដល់ទីតាំងផ្ទាល់ ការនិយាយនោះនឹងត្រូវប្រឈមមុខនឹងការផ្ទៀងផ្ទាត់។ ដូច្នេះហើយ ការចូលរួមរបស់ AOT និងដំណើរទស្សនកិច្ចរបស់កងអនុពន្ធ័យោធាបរទេស រួមទាំងស្ថានទូតអង់គ្លេស គឺជាការបង្ហាញថាបញ្ហាព្រំដែនមិនអាចដោះស្រាយដោយការបង្កើតរឿងនិទាននយោបាយបានទេ តែត្រូវដោះស្រាយដោយអង្គហេតុ និងច្បាប់។…

  • វិចារណកថា៖ ការជ្រើសរើសផ្លូវច្បាប់អន្តរជាតិ៖ យុទ្ធសាស្ត្រការទូតដ៏ឈ្លាសវៃរបស់កម្ពុជាក្នុងការដោះស្រាយវិវាទសមុទ្រ

    វិចារណកថា៖ ការជ្រើសរើសផ្លូវច្បាប់អន្តរជាតិ៖ យុទ្ធសាស្ត្រការទូតដ៏ឈ្លាសវៃរបស់កម្ពុជាក្នុងការដោះស្រាយវិវាទសមុទ្រ

    Choosing the Path of International Law — Cambodia’s Wise Diplomatic Strategy in Resolving Maritime Disputes ក្នុងទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន ប្រទេសតូច និងមធ្យមមិនអាចពឹងផ្អែកលើអំណាចយោធា ឬសម្ពាធនយោបាយដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនបានទេ។ ផ្ទុយទៅវិញ ច្បាប់អន្តរជាតិ និងយន្តការពហុភាគីបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ការការពារអធិបតេយ្យភាព និងការដោះស្រាយវិវាទដោយសន្តិវិធី។ ក្នុងន័យនេះ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមនីតិវិធីផ្សះផ្សាជាកាតព្វកិច្ច (Compulsory Conciliation) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) គឺជាការបង្ហាញពីភាពចាស់ទុំខាងការទូត និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ការប្រកាសដកខ្លួនរបស់ភាគីថៃចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MoU 2001) បានបង្កើតស្ថានភាពថ្មីមួយក្នុងដំណើរការដោះស្រាយបញ្ហាតំបន់ទាមទារសិទ្ធិត្រួតស៊ីគ្នា។ អស់រយៈពេលជាងពីរទសវត្សរ៍ អនុស្សរណៈនេះគឺជាវេទិកាទ្វេភាគីសំខាន់សម្រាប់ការចរចា និងការគ្រប់គ្រងភាពខុសគ្នារវាងប្រទេសទាំងពីរ។ នៅពេលយន្តការនេះត្រូវបានបញ្ចប់ដោយឯកតោភាគី កម្ពុជាបានជ្រើសរើសមធ្យោបាយដែលមិនបង្កភាពតានតឹង មិនប្រឈមមុខដោយកម្លាំង និងមិននាំឱ្យមានការប្រកួតប្រជែងជាតិនិយមដែលអាចប៉ះពាល់ដល់សន្តិភាពក្នុងតំបន់។ ផ្ទុយទៅវិញ កម្ពុជាបានបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្ទនា និងនីតិរដ្ឋអន្តរជាតិ។ ពីទស្សនៈការទូត ការបញ្ជូនសំណុំរឿងទៅកាន់យន្តការរបស់ UNCLOS មិនមែនជាការបោះបង់ការចរចាទ្វេភាគីឡើយ ប៉ុន្តែជាការលើកកម្ពស់ការចរចាឱ្យស្ថិតក្នុងក្របខណ្ឌដែលមានភាពស្មើគ្នា តម្លាភាព និងទទួលស្គាល់ជាសកល។ កម្ពុជាកំពុងផ្លាស់ប្តូរពីការចរចាដែលពឹងផ្អែកលើឆន្ទៈនយោបាយរបស់ភាគីនីមួយៗ…

  • វិចារណកថា៖ កុមារថ្នាក់មត្តេយ្យនៅភ្នំពេញបានចោទសួរថា៖ «បើពូអនុទិនអាចគូសផែនទីដោយឯកតោភាគីបាន ម្តេចមិនគូសយកដីខ្មែរប៉ុណ្ណឹងធ្វើអ្វី? ម្តេចមិនគូសយកផែនដីពិភពលោកទាំងមូលតែម្តងទៅ?

    វិចារណកថា៖ កុមារថ្នាក់មត្តេយ្យនៅភ្នំពេញបានចោទសួរថា៖ «បើពូអនុទិនអាចគូសផែនទីដោយឯកតោភាគីបាន ម្តេចមិនគូសយកដីខ្មែរប៉ុណ្ណឹងធ្វើអ្វី? ម្តេចមិនគូសយកផែនដីពិភពលោកទាំងមូលតែម្តងទៅ?

    A Kindergarten Child in Phnom Penh Asks: “If Mr. Anutin Can Draw a Map Unilaterally, Why Stop There? Why Not Draw the Entire World as Thailand?” អនុទិន បានបដិសេធមិនទទួលស្គាល់ផែនទីដែលរៀបចំឡើងដោយគណៈកម្មការខណ្ឌសីមាព្រំដែន តាមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ហើយបានអះអាងថា ប្រទេសថៃគួរតែប្រើតែផែនទីមាត្រដ្ឋាន ១:៥០,០០០ ប៉ុណ្ណោះ។ ការលើកឡើងបែបនេះ មិនមែនគ្រាន់តែជាការបញ្ចេញទស្សនៈនយោបាយទេ ប៉ុន្តែវាបានប៉ះពាល់ដល់គោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលជាមូលគ្រឹះសម្រាប់ការកំណត់ និងការទទួលស្គាល់ព្រំដែនរវាងរដ្ឋនានា។ ជាក់ស្តែង ផែនទីដែលកើតចេញពីដំណើរការខណ្ឌសីមាព្រំដែនក្រោមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ មិនមែនជាឯកសារដែលភាគីណាមួយគូសឡើងដោយខ្លួនឯងនោះទេ។ វាជាលទ្ធផលនៃកិច្ចព្រមព្រៀងអន្តរជាតិ ដែលបានទទួលការទទួលស្គាល់ពីភាគីពាក់ព័ន្ធ និងត្រូវបានបោះពុម្ពជាផ្លូវការចំនួន ៥០ ច្បាប់ ដើម្បីផ្ញើជូនរដ្ឋាភិបាលសៀម។ ការទទួលយកផែនទីទាំងនោះដោយស្ថានទូតសៀមប្រចាំទីក្រុងប៉ារីសក្នុងឆ្នាំ ១៩០៨…

  • សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនប្រសើរជាងថៃ តែអ្នកជំនាញថា ចំណុចនេះត្រូវការការកំណែទម្រង់និងគោលនយោបាយត្រឹមត្រូវ

    សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនប្រសើរជាងថៃ តែអ្នកជំនាញថា ចំណុចនេះត្រូវការការកំណែទម្រង់និងគោលនយោបាយត្រឹមត្រូវ

    លោក ខាស៊ី បាណេត អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានលើកឡើងថា រយៈពេល ៧៥ ឆ្នាំទៀត សេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជាអាចនឹងមានកំណើនច្រើនជាងប្រទេសថៃ ប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវ ខណៈអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ការលើកឡើងបែបនេះគឺគ្រាន់តែជាចក្ខុវិស័យ វាមិនខុសនោះទេ តែត្រូវយកចិត្តទុកដាក់លើកំណែទម្រង់ជំរុញសេដ្ឋកិច្ច។ លោក ខាស៊ី បាណេត បានលើកឡើងថា មូលហេតុមួយដែលប្រទេសថៃហ៊ានឈ្លានពានកម្ពុជា គឺគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ប៉ុន្តែគម្លាតនេះ កំពុងតែរួមតូចហើយ។ នៅក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនត្រឹមតែ ២,១% ខណៈដែល សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងតិច ៤,៨%។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យម ៥,៥% ក្នុងមួយឆ្នាំ រីឯផលិតផលក្នុងស្រុកសរុបរបស់ថៃ វិញកើនឡើងត្រឹមតែ ២% ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចរបស់ប្រទេសមួយគឺពឹងផ្អែកលើកម្លាំងពលកម្ម ចំណែកប្រទេសថៃមានចំនួនប្រជាជនច្រើនជាង។ ប៉ុន្តែគម្លាត ចំនួនប្រជាជនកម្ពុជាកំពុងរួមតូច។ ក្នុងឆ្នាំ២០២៥ ប្រទេសថៃមានអត្រាផ្តល់កំណើត ១,២ ក្នុងស្ត្រីម្នាក់ ខណៈដែលកម្ពុជាមានអត្រាកំណើតផ្តល់កំណើត  ២,៥ ក្នុងស្ត្រីម្នាក់។ ប្រសិនបើអត្រាកំណើត ២,៥ របស់ប្រទេសកម្ពុជា នៅតែបន្ត ប្រជាជនកម្ពុជានឹងមានកំណើនប្រជាជនច្រើនជាងប្រជាជនថៃក្នុងរយៈពេល…

  • វិភាគ៖ គម្រោងលុបចោលអនុស្សរណៈឆ្នាំ២០០១ អាចបង្កភាពតានតឹង រវាងថៃ និងកម្ពុជា

    វិភាគ៖ គម្រោងលុបចោលអនុស្សរណៈឆ្នាំ២០០១ អាចបង្កភាពតានតឹង រវាងថៃ និងកម្ពុជា

    ភ្នំពេញ៖គម្រោងលុបចោលអនុស្សរណៈយោគយល់គ្នា(MoU)ឆ្នាំ២០០១ ស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ របស់លោក អនុទីន ឆាន់វីរៈគុល ជានាយករដ្ឋមន្ត្រីថៃ អាចបង្កឱ្យមានភាពតានតឹងទឹកដី រវាង ប្រទេសទាំងពីរកាន់តែខ្លាំងឡើង។ គេហទំព័រ9DashLine នៅទីក្រុងឡុង ប្រទេសអង់គ្លេសផ្សាយកាលពី ថ្ងៃចន្ទថានៅពីក្រោយភាពជោគជ័យនៃការបោះឆ្នោត របស់លោក អនុទីន កាលពីខែកុម្ភៈ ឆ្នាំ ២០២៦ គឺជាគោលនយោបាយរកសំឡេងឆ្នោតរបស់ លោកដែលបាននិយាយពី ការដកប្រទេសថៃចេញពីអនុស្សរណៈ យោគ យល់គ្នាឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។គោលនយោបាយនេះដែលរុញច្រានដោយអ្នកជាតិនិយមថៃ។ អត្ថបទវិភាគនេះ បានលើកឡើងថា គម្រោងលុបចោលអនុស្សរណៈ ឆ្នាំ២០០១របស់ភាគីថៃ ជាឯកតោភាគីនេះ គឺមានផែនការក្នុងការកេង ចំណេញនៅតំបន់សមុទ្រត្រួតស៊ីគ្នា ដោយប្រើប្រាស់មនោគមវិជ្ជាជាតិ និយមធ្វើជាខែល ដើម្បីទាញយកផលចំណេញផ្ទាល់ខ្លួនសម្រាប់ ក្រុមឥស្សរជននយោបាយ ឬក្រុមហ៊ុនប្រេង ឬឧស្ម័ន។ ប៉ុន្តែផែនការនេះបាន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិថៃ។ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុស្សរណៈយោគយល់គ្នាលេខ ៤៤ ហើយប្រទេសថៃគឺជារដ្ឋភាគីរួចហើយ មានន័យថាប្រទេសទាំងពីរមិនអាច ខួងប្រេងជាឯកតោភាគីបានឡើយ។ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានលើកឡើងថា ការលុបចោល អនុស្សរណៈឆ្នាំ២០០១នេះ នឹងបង្កឱ្យមានភាពតានតឹងនៅតាមព្រំដែនបន្ថែមទៀតនិងជះឥទ្ធិពលផលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់និងការរារាំងទាញយកផលប្រយោជន៍ថាមពលរួមគ្នា។ លោកបណ្ឌិត…

  • អ្នកវិភាគបារម្ភពីកម្តៅនយោបាយព្រំដែន ខណៈកម្ពុជាបន្តប្រឆាំងការបំពានទឹកដីពីសំណាក់កងទ័ពថៃ

    អ្នកវិភាគបារម្ភពីកម្តៅនយោបាយព្រំដែន ខណៈកម្ពុជាបន្តប្រឆាំងការបំពានទឹកដីពីសំណាក់កងទ័ពថៃ

    អ្នកវិភាគសង្គម និងនយោបាយកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងកម្តៅស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ដោយសារកងទ័ពថៃបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើដីកម្ពុជាយ៉ាងគឃ្លើន ទោះបីកម្ពុជាបានចេញមុខតវ៉ាជាបន្តបន្ទាប់។ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ កាលពីថ្ងៃអង្គារ ដោយធ្វើការតវ៉ាយ៉ាងខ្លាំងក្លាទៅកាន់រដ្ឋាភិបាលថៃ ពាក់ព័ន្ធនឹងសកម្មភាពឈ្លានពាន និងការរំលោភលើអធិបតេយ្យភាពទឹកដីកម្ពុជាជាបន្តបន្ទាប់ នៅតាមបណ្តោយព្រំដែននៃខេត្តព្រះវិហារ និងឧត្តរមានជ័យ។ បើតាមក្រសួងការបរទេស កងកម្លាំងប្រដាប់អាវុធថៃកំពុងធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ គ្រោងសំណង់បេតុង និងដំឡើងរចនាសម្ព័ន្ធអគ្គិសនីនៅក្នុងទឹកដីរបស់កម្ពុជា ដែលសកម្មភាពទាំងនេះ ជាការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងកិច្ចព្រមព្រៀងទាំងឡាយដែលប្រទេសទាំង២បានឯកភាពគ្នាកន្លងមក។ លោក សេង វ៉ាន់លី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញថា សកម្មភាពរបស់ទាហានថៃនៅតាមព្រំដែន គឺជាសញ្ញាគ្រោះថ្នាក់ ដែលងាយនឹងប៉ះទង្គិចគ្នាសារជាថ្មី ប្រសិនបើគ្មានការទប់ស្កាត់ចរចាទាន់ពេលវេលា។អ្នកជំនាញដដែល លើកឡើងថា កងទ័ពថៃនៅតាមព្រំដែននាពេលនេះ គឺជាឧបករណ៍នយោបាយមួយដើម្បីបង្ហាញសាច់ដុំ ឬជាយុទ្ធសាស្រ្តសម្ពាធក្នុងល្បែងអំណាចរបស់អ្នកនយោបាយថៃ ដែលធ្វើឲ្យកម្ពុជាត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត។ លោកបណ្ឌិត ថុង ម៉េងដាវីដ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានវាយតម្លៃថា ហានិភ័យនៃការផ្ទុះអាវុធជាថ្មីរវាងកងទ័ពកម្ពុជា និងថៃ អាចកើតឡើង ប៉ុន្តែនៅក្នុងកម្រិតទាប ដោយសារការរៀបចំប្រព័ន្ធដឹកនាំនយោបាយថ្មីរបស់ថៃក្រោយការបោះឆ្នោត និងឥទ្ធិពលនៃវិបត្តិសកល ជាពិសេសសង្រ្គាមនៅអ៊ីរ៉ង់ ដែលកំពុងបង្កឱ្យមានកង្វះខាតប្រេងពាសពេញពិភពលោក ដែលតម្រូវឱ្យប្រទេសកម្ពុជា និងថៃ ផ្តោតលើស្ថិរភាពសេដ្ឋកិច្ចជាធំ។ ចំណែកអ្នកជំនាញភូមិសាស្ត្រនយោបាយ…

  • បទវិភាគ៖ កម្ពុជា ឡាវ ត្រូវការចាប់ដៃគ្នា នៅពេល​ប្រទេសថៃ បង្ហាញសាច់ដុំជាបងធំ

    បទវិភាគ៖ កម្ពុជា ឡាវ ត្រូវការចាប់ដៃគ្នា នៅពេល​ប្រទេសថៃ បង្ហាញសាច់ដុំជាបងធំ

    ក្នុងអំឡុង​ដំណើរទស្សនកិច្ច​របស់​​លោក បណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងទីក្រុងភ្នំពេញ កាលពីសប្តាហ៍​មុន ប្រទេសកម្ពុជា និងឡាវ បាន​ប្រកាស​យ៉ាងច្បាស់ៗថា ប្រទេសទាំងពីរ​ «ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ»។ ការគូសបញ្ជាក់នេះ ធ្វើឡើង​ក្នុងជំនួប​រវាងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ លោក​ ថងលុន ស៊ីសុលីត។ ការលើកឡើង​នេះ ធ្វើឡើង​ខណៈ​ដែល​កម្ពុជាកំពុង​ប្រឈម​នឹង​ភាព​តានតឹង​ផ្នែក​ព្រំដែន​ជាមួយ​ប្រទេសថៃ។ ហើយប្រទេសថៃ ត្រូវបាន​គេរាយការណ៍ថា បានទន្រ្ទាន​ចូលកាន់កាប់​ទឹកដីអធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​យ៉ាងតិចចំនួន ១៤កន្លែង ក្រោយពីបង្កសង្គ្រាម​យ៉ាងហឹង្សាកាលពីខែធ្នូ ឆ្នាំ ២០២៥។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លើកឡើងថា ចំណងមិត្តភាពរវាងកម្ពុជា និងឡាវ គឺជាសម្ព័ន្ធភា​ពដែលមានឫសគល់យ៉ាងរឹងមាំតាំងពីអតីតកាលមក។ បើតាមលោកបណ្ឌិត យង់ ពៅ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះ នៅតែបន្តរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យយ៉ាងល្អប្រសើរ ដែលនេះគឺជាគ្រឹះដ៏មានសារៈសំខាន់បំផុតសម្រាប់ស្ថិរភាពក្នុងតំបន់។ អ្នកឃ្លាំមើលសង្គមបានវាយតម្លៃថា ការរួបរួមកម្លាំងយ៉ាងស្អិតរមួតរវាងកម្ពុជា និងឡាវ បានក្លាយជាសសរស្តម្ភយុទ្ធសាស្ត្រដ៏រឹងមាំ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរអាចបន្លឺសំឡេងរួមគ្នាយ៉ាងមានទម្ងន់នៅលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន។ ទាំងកម្ពុជា…

  • វិភាគ៖ មេបក្សកាន់អំណាចប្រទេសក្នុងឥណ្ឌូចិន បង្កើនកិច្ចសហការស្របពេលថៃចង់តាំងខ្លួនជាបងធំក្នុងតំបន់

    វិភាគ៖ មេបក្សកាន់អំណាចប្រទេសក្នុងឥណ្ឌូចិន បង្កើនកិច្ចសហការស្របពេលថៃចង់តាំងខ្លួនជាបងធំក្នុងតំបន់

    មេដឹកនាំគណបក្សកាន់អំណាចនៃប្រទេសទាំងបីក្នុងឥណ្ឌូចិន រួមមាន កម្ពុជា វៀតណាម និងឡាវ បានបើកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររយៈពេលពីរថ្ងៃ គឺនៅថ្ងៃសុក្រ ទី៦ ដល់ថ្ងៃសៅរ៍ទី៧ ខែកុម្ភៈនេះ។ កិច្ចប្រជុំដែល ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងមិត្តភាព​រវាង​ប្រទេស​ជ្រោយឥណ្ឌូចិនឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមមួយកម្រិតទៀត។ យ៉ាងណាក៏ដោយ ជំនួបកំពូល​នៃអ្នកដឹកនាំនយោបាយប្រទេសទាំងបីនេះ ធ្វើឡើងចំពេលដែលប្រទេសថៃព្យាយាមបង្ហាញមហិច្ឆតាពង្រីកឥទ្ធិពល និងហាក់ដូចជាតាំងខ្លួនជាបងធំក្នុងតំបន់អាស៊ាន។ អ្នកវិភាគសង្គម និងភូមិសាស្រ្តនយោបាយ មើលឃើញថា សម្រាប់កម្ពុជា ទំនាក់ទំនងជាមួយវៀតណាម និងឡាវ គឺជាបង្អែកសន្តិសុខដ៏សំខាន់តាមបន្ទាត់ព្រំដែន និងជាច្រករបៀងសេដ្ឋកិច្ចដែលមិនអាចខ្វះបាន។ ទំនាក់ទំនងរវាងក្រុងភ្នំពេញ ហាណូយ និងវៀងច័ន្ទ ត្រូវបានកសាងឡើងលើមូលដ្ឋានគ្រឹះនៃមិត្តភាពប្រពៃណី យុទ្ធសាស្ត្រ និងសាមគ្គីភាព។ បើតាមអ្នកវិភាគនយោបាយកម្ពុជា ការប្រមូលផ្ដុំកម្លាំងរវាងបក្សកាន់អំណាចទាំងបី បានបង្កើតជាសសរស្តម្ភដ៏រឹងមាំ ដែលអនុញ្ញាតឱ្យប្រទេសទាំងនេះអាចនិយាយក្នុងសំឡេងតែមួយលើឆាកអន្តរជាតិ និងក្នុងកិច្ចប្រជុំអាស៊ាន ដែលជាការផ្ដល់សញ្ញាទៅកាន់ទីក្រុងបាងកកថា ឥណ្ឌូចិនមិនមែនជាតំបន់ដែលងាយនឹងឱ្យនរណាម្នាក់មកត្រួតត្រា ឬបង្គាប់បញ្ជាតាមអំពើចិត្តបាននោះឡើយ។ ក្នុងចំណោម​ប្រទេសឥណ្ឌូចិនទាំងបី ប្រទេសចំនួនពីរមាន​ព្រំដែនរួម​ជាមួយ​ប្រទេសថៃ។ គឺប្រទេសកម្ពុជា និងប្រទេសឡាវ។ ប្រទេសទាំងពីរសុទ្ធតែធ្លាប់ប៉ះទង្គិច​ដោយ​ប្រដាប់អាវុធ ជាមួយ​យោធាប្រទេសថៃ។ ហេតុនេះ ការប្រមូលផ្ដុំកម្លាំងរវាងកម្ពុជា វៀតណាម និងឡាវ គឺជាយុទ្ធសាស្ត្រ រារាំងមហិច្ឆតាពង្រីកឥទ្ធិពល របស់ថៃយ៉ាងមានប្រសិទ្ធភាព។ នៅពេលដែលថៃព្យាយាមតាំងខ្លួនជាបងធំ ឬប្រើប្រាស់ឥទ្ធិពលយោធារបស់ខ្លួននៅតាមព្រំដែន ការរួបរួមគ្នារបស់ប្លុកឥណ្ឌូចិន…