-
មិនមែនរស់ក្នុងអតីតកាល តែអតីតកាលជាមេរៀនសម្រាប់ការចងចាំ

ភ្នំពេញ៖ ទោះជាកន្លងផុតជិតកន្លះសតវត្សក្តី ក្នុងចំណោមរូបថតឯកសារជាច្រើនរាប់ពុំអស់ ,មានរូបថតពីរសន្លឹកបានរំលឹកនូវការចងចាំជាប្រវត្តិសាស្រ្តពុំអាចបំភ្លេចបាន ហើយក៏បានក្លាយជារូបថតនិមិត្តរូបនៃការចងចាំផងដែរ ។ នោះគឺរូបថតនៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរូបថតនៃការទទួលបានសិទ្ធសេរីភាពមកវិញរបស់ប្រជាជនកម្ពុជា។ រូបថតសន្លឹកទី១ ជារូបបង្ហាញទិដ្ឋភាពវីរកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលដឹកនាំដោយសម្ដេចចក្រី ហេង សំរិន សម្ដេចធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាដទៃទៀត អមដោយរថក្រោះនាខាងមុខព្រះបរមរាជវាំង ដែលទៅដល់ការចងចាំថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ ។ជាការចងចាំពីព្រោះប្រជាជននិងប្រទេសកម្ពុជាបានស្ថិតនៅមាត់ជ្រោះនៃការសម្លាប់ដោយមិនរើសមុខដោយរបបអ“កម្ពុជាប្រជាធិបតេយ្យ” ៣ឆ្នាំ៨ខែ២០ថ្ងៃ បានរស់រានមានជីវិតឡើងវិញ និងប្រទេសត្រូវបានរំដោះពីសមុទ្រឈាម និងទឹកភ្នែក។ ប្រជាជនកម្ពុជាដែលមានវ័យលើសពី៦០ឆ្នាំ ឬក្រោម៦០ឆ្នាំបន្តិច ពិតជានៅចងចាំបានថា ថ្ងៃ១៧ មេសា ១៩៧៥ ប្រជាជនកម្ពុជាទូទាំងប្រទេសសប្បាយត្រេកអរនិងចេញមកសាទរយ៉ាងក្រៃលែងចំពោះកងទ័ពរំដោះ ដែលផ្តួលរំលំរបបសាធារណរដ្ឋខ្មែរកើតចេញពីរដ្ឋប្រហារ១៨មីនា១៩៧០ ។ប៉ុន្តែតែប៉ុន្មាននាទីក្រោយមក សំណើច និងសំឡេងស្វាគមន៍ទាំងឡាយព្រមទាំងក្តីស្រមៃថានឹងទទួលបាននូវសុខសន្តិភាពនិងភាពរុងរឿងឡើងវិញ ត្រូវបានជំនួសដោយសំឡេងឧឃោសនសព្ទនៃទាហានខ្មែរក្រហមស្រែកសន្ធាប់បណ្ដេញប្រជាជនឱ្យចាកចេញពីផ្ទះសម្បែងយ៉ាងតក់ក្រហល់។ គួរឱ្យខកចិត្តបំផុត ,ប្រជាជនទាំងអស់ត្រូវបានជម្លៀសទៅកាន់តំបន់ជនបទដាច់ស្រយាល។មេដឹកនាំខ្មែរក្រហមបានឆក់ប្លន់ជ័យជម្នះ១៧មេសា និងក្តីសង្ឃឹមទាំងឡាយរបស់ប្រជាជាតិ ហើយបង្កើតនូវរបបវាលពិឃាត៣ឆ្នាំ៨ខែ២០ថ្ងៃ ។ប្រជាជនស្លូតត្រង់ ក្មេងចាស់ ប្រុសស្រី សូម្បីតែទារកជាង៣លាននាក់ត្រូវបានសម្លាប់យ៉ាងឃោរឃៅ និងអយុត្តិធម៌ ដូចមាន អតីតមន្ទីរឃុំឃាំងម-១៣ ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និង…
-
កម្ពុជារំពឹងលើអ្វី ក្នុងពិភពលោកមួយដែលច្បាប់អន្តរជាតិត្រូវបានជាន់ឈ្លីដោយមហាអំណាច?

កម្ពុជារំពឹងលើអ្វី ក្នុងពិភពលោកមួយដែលច្បាប់អន្តរជាតិត្រូវបានជាន់ឈ្លីដោយមហាអំណាច? ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់អាមេរិកនៅវេណេស៊ុយអេឡា គឺជាឧទាហរណ៍ថ្មីមួយទៀតបង្ហាញថា ពិភពលោកកំពុងក្រឡាប់ចាក់ អ្នកធំវ៉ាយអ្នកតូច អ្នកខ្លាំងធ្វើបាបអ្នកខ្សោយ ដោយមិនខ្វល់ខ្វាយនឹងច្បាប់ទម្លាប់អន្តរជាតិ ហើយក៏គ្មាននរណាហ៊ានចេញមុខជួយដែរ។ ជាប្រទេសតូចមួយដែលធនធានសេដ្ឋកិច្ច និងមធ្យោបាយយោធានៅមានកម្រិត កម្ពុជាបានពឹងផ្អែកយ៉ាងខ្លាំងលើច្បាប់អន្តរជាតិ ដើម្បីជួយការពារអធិបតេយ្យភាព បូរណភាពដែនដី និងដោះស្រាយវិវាទជាមួយប្រទេសធំៗដោយសន្តិវិធី។ វាគឺជាជម្រើសសមហេតុផលសម្រាប់ប្រទេសកំពុងអភិវឌ្ឍមួយនេះ ដែលមិនអាច និងមិនមានបំណងប្រកួតប្រជែងដោយកម្លាំងយោធាជាមួយប្រទេសជិតខាងដែលមានសេដ្ឋកិច្ចរីកចម្រើន និងសម្ភារៈសឹកទំនើបគ្រប់បែបយ៉ាងនោះទេ។ ការគោរពខ្សែបន្ទាត់ព្រំដែន អធិបតេយ្យភាព និងការមិនប្រើកម្លាំង ត្រូវបានចាត់ទុកថាជាគោលការណ៍សកល ដែលប្រទេសទាំងអស់ត្រូវគោរពដូចគ្នា។ ប៉ុន្តែស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងបង្ហាញថា អ្នកខ្លាំងគឺជាអ្នកឈ្នះ ហើយច្បាប់អន្តរជាតិត្រូវបានគេផាត់ចោល។ ជាក់ស្តែង រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ថៃបានឈ្លានពានកម្ពុជា ហើយថ្មីៗនេះ អាមេរិកបានវាយលុកលើវេណេស៊ុយអេឡា។ ចំពោះមុខការរំលោភច្បាប់អន្តរជាតិក្រោមហេតុផលផ្សេងៗ ពិភពលោក ពិសេសអង្គការសហប្រជាតិជាតិ បានត្រឹមឈរមើលប៉ុណ្ណោះ។ សម្រាប់កម្ពុជា ដែលជាប្រទេសតូច និងមានប្រវត្តិរងគ្រោះពីការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ នេះគឺជាសញ្ញាព្រមានដ៏ច្បាស់ថា កម្ពុជាមិនអាចរំពឹងលើ UN ឬប្រព័ន្ធច្បាប់អន្តរជាតិទាំងស្រុងបានទេ។ នៅពេលអធិបតេយ្យភាពកម្ពុជាត្រូវបានរំលោភបំពានទាំងកម្រោលដោយថៃ កម្ពុជាបានត្រឹមឃើញសហគមន៍អន្តរជាតិអំពាវនាវឲ្យមានការអត់ធ្មត់ ឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី ឬបង្ហាញក្តីបារម្ភយ៉ាងខ្លាំងប៉ុណ្ណោះ។ កុំថាឡើយជួយការពារផ្ទាល់ គ្មានស្ថាប័ន ឬប្រទេសណា ចេញមុខថ្កោលទោសប្រទេសថៃ ដែលបានបង្កឧក្រិដ្ឋកម្មសង្គ្រាម មកលើកម្ពុជាឡើយ។ ការឈ្លានពានអធិបតេយ្យភាពកម្ពុជាពីសំណាក់យោធាថៃបង្ហាញថា ប្រទេសតូចអាចក្លាយជាជនរងគ្រោះ…