-
អរគុណក្រុមប្រឆាំងដែលបានជួយអោយពលរដ្ឋគាំទ្រ គណបក្សប្រជាជនកម្ពុជា

-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ចំពោះមជ្ឈដ្ឋានប្រឆាំងនានាថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយកដ្ឋមន្ត្រី

-
កុំឱ្យយប់យូរ សុបិន្តច្រើនឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយទៅជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

-
សម្តេចតេជោ ហ៊ុន សែន នៅតែបន្តតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីជួយអភិវឌ្ឍប្រទេសដដែល

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោក លើកទី១

-
ព្រះរាជពិធីរុក្ខទិវា ៩កក្កដា

-
សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករនិយោជិក ស្រុកអង្គស្នួល

-
សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ និយោជិក នាផ្លូវជាតិលេខ៣ វត្តព្រៃស្ពឺ ខណ្ឌពោធិសែនជ័យ

-
លោក អុិត សំហេង៖ ១១៨ប្រទេស កំពុងរួមគ្នាដោះស្រាយបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស

កម្ពុជា រួមនឹងបណ្តាប្រទេសដែលមកពីជុំវិញពិភពលោកសរុបចំនួន១១៨ ប្រទេស កំពុងបើកកិច្ចពិភាក្សារួមគ្នា ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ក៏ដូចជាពិភពលោក។ នេះបើតាមការឱ្យដឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភក្សានេះ បានឱ្យដឹងថា កិច្ចពិភាក្សារួមគ្នារកដំណោះស្រាយបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ គឺត្រូវបានធ្វើឡើងតាមរយៈ វេទិកាអប់រំពិភពលោកលើកទី១៩ដែលបានក្រោមប្រធានបទ៖ ការបណ្តុះវប្បធម៌សិក្សា ការកសាងភាពធន និងការលើកកម្ពស់ចីរភាព សម្រាប់ការអប់រំកាន់តែប្រសើរឡើងប្រកបដោយភាពច្នៃប្រឌិត ភាពរឹងមាំ និងភាពក្លាហាន។ លោកបន្តថា វេទិកានេះ បានរៀបចំចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអប់រំ ដើម្បីទទួលបានធាតុចូលសម្រាប់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងការអប់រំបណ្តុះបណ្តាលឱ្យមានភាពធន់ រួមទាំងមូលដ្ឋាននៃការសិក្សាកម្រិតដំបូង ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។ វេទិកានេះ មានការចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឯកជន អ្នកជំនាញខាងអប់រំ និងបណ្តុះបណ្តាលជំនាញ និងដៃគូអភិវឌ្ឍន៍ មកពីបណ្តាប្រទេសជុំវិញពិភពលោកចំនួន១១៨ប្រទេស។ លោក អុិត សំហេង បានឱ្យដឹងថា ៖…
-
យូអិនឌីភី ចង់ឱ្យអាស៊ានប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់រួមដើម្បីឱ្យទទួល ស្គាល់ ឯកសារចេញពីប្រទេសមួយទៀត

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តីជា វ៉ាន់ ដេត បានលើកឡើងថា កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ ហៅកាត់ថា យូអិនឌីភី(UNDP) បានពិភាក្សាជាមួយនិង មន្រ្តីបច្ចេកទេសកម្ពុជា និងប្រទេសសិង្ហបុរី ដើម្បីគិតគូរថា ក្នុងពេលអនាគត អាស៊ាន គួរប្រើនូវថ្នាលផ្ទៀងផ្ទាត់នេះរួមគ្នា ដើម្បីឱ្យប្រទេសនីមួយៗ អាច ទទួលស្គាល់ នូវឯកសារចេញពីប្រទេសមួយទៀត។ ឯកឧត្តម បញ្ជាក់បន្តថា បន្ទាប់ពីមន្ត្រីបច្ចេកទេសរបស់កម្ពុជា ចូលរួមនៅក្នុង សិក្ខាសាលានៅប្រទសសិង្ហបុរី ដើម្បីបង្ហាញពីថ្នាលផ្ទៀងផ្ទាត់របស់កម្ពុជា ខណៈដែលប្រទេសមួយចំនួនបានស្នើសុំឱ្យកម្ពុជា ជួយនូវថ្នាល់បច្ចេកវិទ្យា មួយនេះ ។ការបញ្ជាក់បែបនេះ របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងក្នុងពីធីចុះហត្ថលេខា លើអនុស្សរណៈនៃការ យោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍ និងក្រសួងកសិកម្ម នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម បានបញ្ជាក់ដែរថា ដោយឡែកក្រៅពីអាស៊ាន…