-
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ផ្សាយបន្តផ្ទាល់(Live) : ប្រសាសន៍សំណេះសំណាលដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣
-
យុវជន និងកុមារបាត់បង់ឱកាសនាសម័យសង្គ្រាម តែសម័យនេះ និទ្ទេស A ព្រោងព្រាត
ភ្នំពេញ៖ សន្តិភាពផ្តល់អ្វីៗសព្វបែបយ៉ាង ផ្តើមពីធនធានមនុស្ស ទន្ទឹមនឹងនេះការលះបង់របស់ចាស់ៗជំនាន់មុន ធ្វើអោយយុវជនជំនាន់ក្រោយ មានឱកាសសិស្សារៀនសូត្រយកចំណេះវិជ្ជាដើម្បីអភិវឌ្ឍប្រទេសជាតិ ។ ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ នាព្រឹកថ្ងៃទី ០២ កុម្ភៈ២០២៣ សម្តេចតេជោ ហ៊ុន សែន បានរំឭកពីសម័យសង្គ្រាម ដែលធ្វើអោយគ្រប់វិស័យត្រូវផ្អាកការអភិវឌ្ឍ យុវជនបាត់បង់ឱកាសសិស្សា ក៏ព្រោះត្រូវការកាំភ្លើងចេញប្រយុទ្ធ។ ប៉ុន្តែនាពេលនេះ និទ្ទេស A ពេញប្រទេស សូមស្តាប់សម្តេចលើកឡើង៖
-
ផ្សាយបន្តផ្ទាល់ ប្រសាសន៍ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A
ផ្សាយបន្តផ្ទាល់(Live): ប្រសាសន៍សំណេះសំណាលដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់។ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣
-
កម្ពុជាមិនបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនបានផ្តល់ជំនួយ ឬបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ សូមកុំមានការភាន់ច្រឡំ។ ឯរឿងបញ្ជូនកម្លាំងអ្នកដោះមីនទៅបណ្ដុះបណ្តាលការដោះមីននៅអ៊ុយក្រែនជារឿងមនុស្សធម៌សុទ្ធសាធ។ សម្ដេច បានមានប្រសាសន៍ទៀតថា កម្ពុជា ប្រកាសទទួលអ្នករៀនដោះមីននៅកម្ពុជាផងដែរ។ ការបោសសំអាតមីន ជាកិច្ចការដែលប្រទេសនៅលើពិភពលោកទាំងអស់ត្រូវចូលរួម។ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ។ ពិធីនេះ បានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។
-
ផ្សាយបន្តផ្ទាល់ ៖ ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យវេស្ទើន ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ដល់ពលរដ្ឋខ្មែរ ចូលរួមយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃការបើកស៊ីហ្គេម ជាផ្លូវការនៅកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាល អំពាវនាវ ដល់ពលរដ្ឋខ្មែរ ចូលរួមយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃការបើកស៊ីហ្គេមនៅកម្ពុជា ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៉ីអាគ្នេយ៍ ឬស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែលមានប្រទេសចំនួន ១១ចូលរួមនេះ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ មកដល់ពេលនេះព្រឹត្តិការណ៍ស៉ីហ្គេមនេះ មានរយៈពេល ៦៤ឆ្នាំមកហើយ។ ដោយសារតែវិបត្តិនយោបាយ និងសង្គ្រាម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតនោះ ធ្វើឱ្យប្រទេសកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់នៃការប្រកួតនេះឡើយ។
-
សម្តេចតេជោ ហ៊ុន សែន ព្រមានអ្នកប្រព្រឹត្តខុសច្បាប់ កុំយករឿងនយោបាយ មកបិទបាំងកំហុសខ្លួន
ភ្នំពេញ៖ ការព្រមាននេះ បន្ទាប់ពីក្រុមប្រឆាំង ចេញសេចក្តីថ្លែងការណ៍ ចោទគណបក្សប្រជាជនកម្ពុជាថា អាងអំណាច ចំណុចនេះ សម្តេចតេជោ អោយសុំទោសជាសាថារណៈ ។ សម្តេចតេជោ សង្កត់ធ្ងន់ថា ក្រុមនេះ បើមិនប្រើច្បាប់ទេ មិនស្គាល់លទ្ធិប្រជាធិបតេយ្យទេ។ “បើចង់ឈ្នះឆ្នោត ត្រូវរៀនសូត្រតាមអ្នកផ្សាយពាណិជ្ជកម្ម”។ សម្តេចថា ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា គឺមិនអនុញ្ញាតិអោយ ក្រុមនេះប្រមាថគណបក្សប្រជាជនកម្ពុជាបានឡើយ។ ការព្រមាននេះ ធ្វើឡើង ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ ប្រមាណ ១,២០០នាក់ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
-
សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកសារព័ត៌មាន “ត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ”
ភ្នំពេញ៖ អ្នកសារព័ត៌មាន “ត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ” នេះពាក្យស្លោក របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាស់តឿនដល់អ្នកសារព័ត៌មាន ក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រមាណ៥០០០នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា វេទិកានេះ គឺមានអត្ថប្រយោជន៍ដែលបានធ្វើឱ្យអ្នកសារព័ត៌មាន បានជួបជាមួយនឹងអ្នកផ្ដល់ព័ត៌មាន ដែលជាអ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ននានា ដើម្បីឱ្យមានឱកាសស្វែងយល់ពីគ្នា ទៅវិញទៅមក ហើយវាជាផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ដើម្បីកសាងប្រទេសជាតិរបស់យើង ឱ្យរីកចម្រើនធំធាត់ទៅមុខទៀត ។
-
សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកសារព័ត៌មានរួមគ្នាដោះស្រាយបញ្ហាសន្តិសុខសង្គម
ភ្នំពេញ៖ ការស្នើឡើង របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រមាណ៥០០០នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដែលនេះជាជំនួបលើកទី៥ បន្ទាប់ពីបានអាក់ខានរយៈពេលពេល ២ឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វេទិកាជំនួបរវាងអ្នកសារព័ត៌មាន និងនាយករដ្ឋមន្ត្រី គួរតែធ្វើជាប់ជាប្រចាំ មិនថានៅក្នុងអាណត្តិរបស់សម្ដេចនោះទេ គួរតែត្រូវរក្សាទុកសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរក្សា ឬផ្លាស់ប្តូរកិច្ចការងារតាមក្តីប្រាថ្នា ហើយលទ្ធផលដែលទទួលបានគឺជាលទ្ធផលវិជ្ជមាន ដូច្នេះមិនគួរមិនកង្វល់ចំពោះករណីនេះទេ។ ក្រៅពីនេះ សូមមានចិត្តសណ្តោស និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ ក្រៅពីនេះ ចំពោះការផ្លាស់ប្តូរទីកន្លែងការ ងារ របត់ការងារ និងសូម្បីតែការចាកចេញដើម្បីប្រឈមនឹងស្ថានភាពខាងក្រៅ គឺអាចធ្វើ ទៅបាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកចម្រើនលូតលាស់ណាស់។ ដោយឡែកលោកអ្នកប្រហែលជាដល់ពេលគិតគូរគម្រោងការងារជាថ្មី ពីព្រោះភាពដដែលៗកំពុងតែរក្សាអ្វីៗមិនឲ្យរីកចម្រើន។ ក្នុងថ្ងៃនេះ ចូរមានការអត់ធ្មត់ ប្រុងប្រយ័ត្នក្នុងទំនាក់ទំនងថ្មីៗ ដោយសារ ឳកាសដែលអ្នកអាចចាញ់បោកបញ្ឆោតគេគឺអាចទៅរួច។ ដោយឡែក ស្ថានភាពទំនាក់ទំនងផ្ទាល់ខ្លួនមានភាពល្អូកល្អឺនណាស់។ ក្រៅពីនេះ លោកអ្នកអាច យល់ដឹងស្ថានភាពដោយងាយស្រួល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ ប៉ុន្តែសំណាងទាំងនេះទាក់ទងនឹងមនុស្សចាស់ ដូច្នេះសូមធ្វើគារវកិច្ចល្អ។ ចំពោះការបណ្តាក់ទុន ការផ្លាស់ប្តូរការងារថ្មី ឬដំណើរបេសកកម្មការងារអាចនឹងកើតឡើងដោយមិនបានគ្រោងទុក ដូច្នេះសូមត្រៀមខ្លួនទទួលយក។ […]