Category: ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន

  • សម្តេចតេជោ ហ៊ុន សែន បំភ្លឺផ្នែកច្បាប់បន្ថែមដល់ក្រុមប្រឆាំងផ្កាប់មុខ ពាក់ព័ន្ធនឹងការ​បញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាល

    សម្តេចតេជោ ហ៊ុន សែន បំភ្លឺផ្នែកច្បាប់បន្ថែមដល់ក្រុមប្រឆាំងផ្កាប់មុខ ពាក់ព័ន្ធនឹងការ​បញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាល

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នឹងតែងតាំង ឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលជាសារ ឆ្លើយតបនឹងអ្នកប្រឆាំងផ្កាប់មុខ ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រជូន​និស្សិតសាកលវិទ្យាល័យភ្នំពេញ​អន្តរជាតិ (PPIU)  ដែលជាសាកលវិទ្យាល័យរបស់ លោកស្រី ទេព កុលាប នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

  • ការបញ្ចប់មុខតំណែងសមាជិករាជ​រដ្ឋាភិបាល គឺអនុលោមតាម​រដ្ឋធម្មនុញ្ញ នេះជាសារឆ្លើយតប​ក្រុមប្រឆាំងផ្កាប់មុខ

    ការបញ្ចប់មុខតំណែងសមាជិករាជ​រដ្ឋាភិបាល គឺអនុលោមតាម​រដ្ឋធម្មនុញ្ញ នេះជាសារឆ្លើយតប​ក្រុមប្រឆាំងផ្កាប់មុខ

    ភ្នំពេញ៖ ថ្លែងនៅរសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញ​ជាអធិបតីបិទមហា​សន្និបាតកាយរឹទ្ធិជាតិ​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា ដើម្បីរួមចំណែកផ្តល់​ការចេះដឹងឱ្យពួកប្រឆាំងផ្កាប់មុខ ក្រែងបានឡើងទៅកាន់អំណាចនៅជាតិក្រោយ សម្តេចស្នើឱ្យពួកគេមើល មាត្រា២១ ដែលជាជំពូកនិយាយអំពីព្រះមហាក្សត្រ ក្នុងរដ្ឋធម្មនុញ្ញ និងមាត្រាទី២០ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ​នៃគណៈរដ្ឋមន្ត្រី ទើបពួកគេដឹងសិទ្ធិអំណាចហ្នឹងយ៉ាងម៉េច ព្រោះគេចោទថា «ដករដ្ឋមន្ត្រីត្រូវហើយ តែវាខុសរដ្ឋធម្មនុញ្ញ»។ សម្តេចតេជោ ហ៊ុន សែន បំភ្លឺផ្នែកច្បាប់បន្ថែមដល់ក្រុមប្រឆាំងផ្កាប់មុខ ពាក់ព័ន្ធនឹងការបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាល ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងបានរិះគន់ ដល់ពុំបានយល់ពីច្បាប់ថា ការបញ្ចប់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយព្រះរាជក្រឹត្យ កាលពីពេលថ្មីៗនេះ ជាការអនុវត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ។ សម្តេចតេជោបានណែនាំក្រុមប្រឆាំងឱ្យទៅមើលមាត្រា២១ ជំពូក២នៃរដ្ឋធម្មនុញ្ញដែលចែង​អំពីព្រះមហាក្សត្រ ហើយទៅអានមាត្រា២០ ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្ត​ទៅនៃគណៈរដ្ឋមន្ត្រី។

  • សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់ពលរដ្ឋនៅឃុំព្រះដាក់ ខេត្តសៀមរាប ថា រដ្ឋមិនរុះរើ​ប្រជាជនឡើយ

    សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់ពលរដ្ឋនៅឃុំព្រះដាក់ ខេត្តសៀមរាប ថា រដ្ឋមិនរុះរើ​ប្រជាជនឡើយ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា សូមរក្សាភាពស្ងប់ស្ងាត់ ស្ងប់ចិត្ត យើងមិនទៅរុះរើទេ។ សម្ដេចបញ្ជាក់ថា ខ្ញុំនឹងបញ្ជូនឯកឧត្តម ជា សុផារ៉ា ជាមួយនឹងលោកជំទាវ ភឿង សកុណា ដើម្បីជួបជាមួយប្រជាពលរដ្ឋនៅថ្ងៃស្អែក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ សម្តេចជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំបានទាក់ទងទៅឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ភឿង សកុណា និងអភិបាលខេត្តសៀមរាបផងដែរ ដើម្បីមើលបញ្ហានេះ ហើយដើម្បីជួបជុំនៅទីនោះជាមួយប្រជាពលរដ្ឋ ដើម្បីពន្យល់ ក៏ដូចជាយកសាររបស់ខ្ញុំប្រាប់ទៅពួកគាត់ថា យើងពិនិត្យទៅលើបញ្ហាបរិស្ថាន តើយើងត្រូវទម្លាក់ទឹកប៉ុន្មាន ហើយពេលដែលទម្លាក់ទឹកប៉ះពាល់ទៅដល់ប្រជាពលរដ្ឋអាស្រ័យផលប៉ុន្មាន ហើយយើងត្រូវដោះស្រាយយ៉ាងម៉េចចំពោះកន្លែងនោះ ដើម្បីឲ្យមានទឹកដើម្បីការពារប្រាសាទបេតិកភណ្ឌតែប៉ុណ្ណោះ គឺមិនបានឲ្យពលរដ្ឋរុះរើឡើយ ។ បើតាមសម្តេចតេជោ រាជរដ្ឋាភិបាល កំពុងគិតគូពីហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អង្គរ ជាពិសេសបញ្ហាទឹកប្រមាណ​៣០លានម៉ែត្រគូប…

  • ប័ណ្ណក្រីក្រពលរដ្ឋរុនតាឯក ជាគោលនយោបាយបក្សកាន់អំណាច ដែលនៅជាប់ជួយប្រជា​ជន គ្រប់កាលៈទេសៈ

    ប័ណ្ណក្រីក្រពលរដ្ឋរុនតាឯក ជាគោលនយោបាយបក្សកាន់អំណាច ដែលនៅជាប់ជួយប្រជា​ជន គ្រប់កាលៈទេសៈ

    ភ្នំពេញ៖ ការផ្តល់បណ្ណក្រីក្រជូនពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងតំណែងជានាយករដ្ឋមន្ត្រី សិទ្ធិក្នុងការផ្តល់ជូនដើម្បីដោះស្រាយជីវភាពប្រជាជន ហ៊ុន សែន មានសិទ្ធិនិយាយ។ នេះជាការឆ្លើយតបនឹងបុគ្គលមួយចំនួនតូច ដែលប្រដូចជាការឃោសនាបោះឆ្នោតមុនពេលកំណត់ ដែលផ្ទុយនឹងច្បាប់។ ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ផ្ទុយពីសម្ដេចដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការនិយាយដាក់ក្បាលមេក្រូនោះ ក្រុមអ្នកដែលរិះគន់សម្ដេចទៅវិញទេ ដែលតែងតែដើរខ្សិប ដើរនិយាយស្ងាត់ៗជាមួយប្រជាពលរដ្ឋ សន្យាបែបនេះ សន្យាបែបនោះ រហូតដល់សន្យាថា បើក្រុមគេឈ្នះធ្វើមេឃុំ គេមិនតម្រូវឲ្យសងលុយធនាគារជាដើម។ ដែលសម្ដេចថា អ្នកដែលនិយាយបែបនេះជាមុខសញ្ញាដែលធនាគារត្រូវរឹបអូសទ្រព្យ ព្រោះអ្នកនោះបានខ្ចីលុយពីធនាគារគេ។ សូមរំលឹកថា ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ សម្ដេចសម្រេចប្រគល់បណ្ណសមធម៌ (បណ្ណក្រីក្រប្រភេទ១) ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមករស់នៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមិនចាំបាច់គិតពីស្ថានភាពជីវភាព។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានកាន់បណ្ណក្រីក្រប្រភេទទី២…

  • វិជ្ជាប្រសើរជាងឃ្លាំងទ្រព្យ ប្រើណាស់កើនណាស់ ច្បាស់លែងងងឹត

    វិជ្ជាប្រសើរជាងឃ្លាំងទ្រព្យ ប្រើណាស់កើនណាស់ ច្បាស់លែងងងឹត

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ អំពាវនាវដល់មាតាបិតា ប្រឹងគ្រប់ដើម្បីអោយកូនបានសិក្សាដល់កម្រិត ដែលអាចប្រកបការងារចិញ្ចឹមជីវិតបានប្រើសើរ ។ ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងឋានៈជានាយករដ្ឋមន្ដ្រី សម្ដេចមានសិទ្ធិដាក់ចេញនូវបទបញ្ជា និងអនុវត្តនយោបាយផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋ មិនមានអ្វីទាស់ខុសនោះទេ។ ពាក្យចាស់ថា ៖ ចំណេះវិជ្ជា ប្រសើរជាងឃ្លាំងទ្រព្យ ចោរលួចមិនបាន ភ្លើងឆេះមិនដល់ លិចទឹកមិនលង់។ចូរកូនសិក្សាកុំល្ងង់ រៀនសូត្រក្នុងមង់ ទោះបីភ្លើងទៀន។ហាត់ស្តីនិយាយកុំអៀន ថ្លែងដោយរបៀន ប្រឹងរៀនប្រឹងស្តាប់។ព្រឹទ្ធហៅប្រដៅដោយច្បាប់ កូនខំត្រង់ត្រាប់ សាស័ព្ទពាក្យគាប់។ចំណេះវិជ្ជាជាទ្រព្យ សម្បត្តិល្អជាប់ ជាងទ្រព្យសម្ទាយ។ទៅមកមិនបាច់វេចស្ពាយ ទោះនឹងចាយវាយ មិនងាយនឹងអស់។ចាយច្រើនកើនច្រើនឥតខ្ចោះ មិនដែលរីងខ្សោះ មិនអស់ខាតខាន។គ្មានចោរមកប្លន់ឆក់បាន ជាទ្រព្យរុញច្រាន ឱ្យបានពន្លឺ។វិជ្ជាជាទ្រព្យរន្ទឺ នាំយើងឱ្យភ្លឺ ឈប់ឈឺងងឹត។កូនអើយចូរនាងរិះគិត ចង់បាត់ងងឹត ប្រឹងគិតរៀនសូត្រ។កើតមានធនធានរហូត មិនអាចរបូត បាត់បង់ឡើយណា។ចូរកូនខិតខំសិក្សា ឃ្មាតខ្មីឧស្សាហ៍ ជីវិតជោគជ័យ។ឈ្នះគ្រប់ឧបសគ្គទីទៃ អវិជ្ជានៃ វិនាសសាបសូន្យ។លើកស្ទួយជីវិតពួកកូន មាគ៌ាជាក្បូន…

  • វិស័យឯកជន ជាក្បាលម៉ាស៊ីន រថភ្លើង នៃកំណើនសេដ្ឋកិច្ចជាតិ

    វិស័យឯកជន ជាក្បាលម៉ាស៊ីន រថភ្លើង នៃកំណើនសេដ្ឋកិច្ចជាតិ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងបង់ពន្ធជូនរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ថាវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់តែច្រើន ហើយយើងកាន់តែមានលទ្ធភាពធ្វើការវិនិយោគ ធ្វើផ្លូវថ្នល់ ប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ ដំឡើងបៀវត្សជូនមន្ត្រីរាជការ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ សម្តេចតេជោបានថ្លែងថា សម្តេចបានដឹកនាំធ្វើការកែទម្រង់ដោយផ្ទាល់ នៃសេដ្ឋកិច្ចរបស់កម្ពុជា ពីសេដ្ឋកិច្ចផែនការ ទៅសេដ្ឋកិច្ចទីផ្សារ ដែលនាំមកនូវការរីកចម្រើនរបស់វិស័យសេដ្ឋកិច្ចកម្ពុជាដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រយៈពេលជាង៣០ឆ្នាំមកនេះ ចាប់តាំងពីការធ្វើសេដ្ឋកិច្ចទីផ្សាររហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងបន្តធ្វើសុក្រឹតកម្មសេដ្ឋកិច្ចទីផ្សារ ដែលមានន័យថា មកដល់បច្ចុប្បន្នកម្ពុជា មិនទាន់ដើរដល់ទីបញ្ចប់នៃការកែទម្រង់ ក្នុងវិស័យសេដ្ឋកិច្ចនៅឡើយទេ ដោយនៅខ្វះលិខិតបទដ្ឋានគតិយុត្តមួយចំនួន សម្រាប់អង្គការពាណិជ្ជកម្មពិភពលោក៕

  • សម្តេចតេជោ ហ៊ុន សែន ព្រមានអ្នកដែលមិនព្រមចេញពីតំបន់បេតិកភណ្ឌពិភព

    សម្តេចតេជោ ហ៊ុន សែន ព្រមានអ្នកដែលមិនព្រមចេញពីតំបន់បេតិកភណ្ឌពិភព

    សម្តេចតេជោ ហ៊ុន សែន ព្រមានអ្នកដែលមិនព្រមចេញពីតំបន់បេតិកភណ្ឌពិភពលោកថា ទាន់រាជរដ្ឋាភិបាលអង្វរករ និងរៀបចំកន្លែងអោយសមរម្យ មិនព្រមចេញ ។ ប្រសិនបើដល់ពេលវេលា រាជរដ្ឋាភិបាលនឹងប្រើវិធានការក្តៅដើម្បីការពារតំបន់បេតិកភ័ណ្ឌពិភពលោក។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ចេញឡានទ័ពរាប់រយគ្រឿងដើម្បីជួយពលរដ្ឋរុនតាឯក

    សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ចេញឡានទ័ពរាប់រយគ្រឿងដើម្បីជួយពលរដ្ឋរុនតាឯក

    សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ចេញឡានទ័ពរាប់រយគ្រឿងដើម្បីជួយពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក នេះជាសារឆ្លើយតបនឹងអ្នកនយោបាយ មិនដែលឈ្នះ ដែលអោយកងទ័ពបង្វែចុងកានុង ដាក់នាយករដ្ឋមន្ត្រីស្របច្បាប់កំពុងកាន់តំណែង។ សារនេះជាភ្លើងបំភ្លឺថា ការគិតគូដ៏វែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើអោយពលរដ្ឋទុកចិត្តនឹងបន្តគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ផ្លាស់លំនៅទៅរស់នៅ ភូមិធម្មជាតិរុនតាឯក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជា មិនមែនជារបបតកូនចៅដូចកូរ៉េខាងជើងនោះទេ តែអាស្រ័យលើប្រជាពលរដ្ឋ។ មាន័យថា ពលរដ្ឋបោះឆ្នោតឱ្យ គឺមិនខុសនឹងច្បាប់របស់កម្ពុជាឡើយ។

  • កុំខ្លាច ហ៊ុន ម៉ាណែត ឡើង​ប្រកួតមក ប្រជាធិបតេយ្យ​គេធ្វើអញ្ជឹង!

    កុំខ្លាច ហ៊ុន ម៉ាណែត ឡើង​ប្រកួតមក ប្រជាធិបតេយ្យ​គេធ្វើអញ្ជឹង!

    បើមិនខ្លាច ហ៊ុន ម៉ាណែត ទេ គួរអោយម៉ាណែតធ្វើ…និងឡើងប្រកួតយក​តំណែងជានាយករដ្ឋមន្ត្រី ព្រោះជាប្រទេសប្រជាធិបតេយ្យ ត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ផ្លាស់លំនៅទៅរស់នៅ ភូមិធម្មជាតិរុនតាឯក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជា មិនមែនជារបបតកូនចៅដូចកូរ៉េខាងជើងនោះទេ តែអាស្រ័យលើប្រជាពលរដ្ឋ។ មាន័យថា ពលរដ្ឋបោះឆ្នោតឱ្យ គឺមិនខុសនឹងច្បាប់របស់កម្ពុជាឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ចង់អ្នកណាថាអីថាទៅ។ អ្នក​ឯងព្រុសតាមចិត្តចុះ។ ពាក្យថាព្រុសហើយគេមិនដែលហៅថាមនុស្សទេ។ ព្រុសកាន់តែខ្លាំង ដំណើរការកាន់តែលឿនប្រាប់អ្នក​ឯងឲ្យច្បាស់។ អ្នកឯងរអ៊ូថា ហ៊ុន សែន កាន់អំណាចយូរណាស់។ ចុះបើ ហ៊ុន សែន ដើរចេញហើយប្រគល់ឲ្យកូនធ្វើ វាមានទាស់ក្បាលអ្នក​​​​ឯងអី។ ប្រជាជនអ្នកបោះឆ្នោតទេតើ»។ សម្តេចតេជោ បានទទួលការបោះឆ្នោតគាំទ្រ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទាំងវ័យក្មេង តាំងអាយុ ៣២ឆ្នាំមកម្ល៉េះ ហើយធ្លាប់ទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស កាលពីអាយុ ២៧ឆ្នាំផងដែរ​។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បញ្ជាក់ថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុននេះ គឺសម្តេចនៅតែស្ថិតក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី…

  • កម្ពុជាមិនគាំទ្រការបោះឆ្នោតប្រជាមតិ ដើម្បីកាត់យកទឹកដី​អ៊ុយ​ក្រែនឡើយ

    កម្ពុជាមិនគាំទ្រការបោះឆ្នោតប្រជាមតិ ដើម្បីកាត់យកទឹកដី​អ៊ុយ​ក្រែនឡើយ

    សៀមរាប៖ កម្ពុជាមិនគាំទ្រការបោះឆ្នោតប្រជាមតិ ដើម្បីកាត់យកទឹកដីអ៊ុយក្រែនឡើយ ការថ្លែងនូវជំហរបែបនេះធ្វើឡើង ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។