-
ការចាក់វ៉ាក់សាំងដូសទី៤ អាស្រ័យនឹងស្ថានភាពវីរុសកូវីដ-១៩ និងពិភពលោក
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៥ចំណុច ដើម្បីការពារកុមារ និងពលរដ្ឋ
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាង គ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព ដោយ មិនទុកនរណាម្នាក់ចោលនោះឡើយ
ភ្នំពេញ៖ ថ្លែងសុន្ទរកថាក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ក្រោមមូលបទ «ថាមពល អាកាស ធាតុ បរិស្ថាន» តាមរយៈការថតវីដេអូទុកជាមុន, នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដោះស្រាយបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន គឺជាកិច្ចការដ៏លំបាកមួយដែលទាមទារឱ្យមានការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ។ ក្នុងន័យនេះ, សម្ដេចបានអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ អន្តរជាតិរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយប្រកបដោយចីរភាព ដោយមិន ទុកនរណាម្នាក់ចោលនោះឡើយ ។ សម្ដេចតេជោ ក៏បានអំពាវនាវផងដែរ ឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការ ចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់ នៅតាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួន ក្នុងការ ជំរុញកំណើនបៃតង, ការកាត់បន្ថយការបញ្ចេញកាបូន និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពល និរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប ។ ជាមួយគ្នានេះ, សម្ដេចសូមលើកទឹកចិត្តឱ្យមានការជួយ គ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេស…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬ ដូសជំរុញ
-
សារពិសេសសម្ដេចតេជោ ពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ ក្រោម ១៨ឆ្នាំ នាពេលឆាប់ៗ ខាងមុខ 🇰🇭
-
វិធានការទី៥ ក្រសួងការបរទេសកម្ពុជាបានសហការគ្នា ជាមួយថៃ សម្រួលដល់ពលករកម្ពុជា សូមកុំបារម្មណ៍
-
វិធានការទី៤ គឺត្រូវដាក់ឲ្យព្យាបាលដាច់ដោយឡែក ចំពោះអ្នកវិជ្ជមាន
វិធានការទី៤ គឺត្រូវដាក់ឲ្យព្យាបាលដាច់ដោយឡែក ចំពោះអ្នកវិជ្ជមាន នៃកូវីដក្លែងភេទ និងចត្តាឡីស័ករយៈពេល២១ថ្ងៃ។
-
វិធានការទី៣ ការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
វិធានការទី៣ ការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។ សម្តេចតេជោ បញ្ជាឲ្យមន្ត្រីសុខាភិបាល និងមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ មើលថែពលរដ្ឋ ខណៈពេលដែលធ្វើចត្តាឡីស័ក។
-
វិធានការទី២ គឺការធ្វើតេស្តរហ័ស ជាចំណុចមួយក្នុងយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលដាល់វីរុសកូវីដ-១៩។
-
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជិត ៣០០លានដុល្លារ
ភ្នំពេញ ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជិត ៣០០លានដុល្លារ * ជាកិច្ចចាប់ផ្តើមក្នុងសុន្ទរកថាបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ បានថ្លែងអំណរគុណប្រជាបលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ព្រោះតែការគាំទ្ររបស់ប្រជាពលរដ្ឋនោះហើយ ទើបធ្វើឲ្យមានការបើកការដ្ឋានស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នៅថ្ងៃនេះ ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលនាំឲ្យមានការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នាពេលនេះ ដើម្បីឆ្លើយតបកំណើនប្រជាពលរដ្ឋ និងយានយន្ត ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីអតីតកាលកម្ពុជាមានអតុល្យភាពរវាងមនុស្ស និងមធ្យោបាយធ្វើដំណើរ តែបច្ចុប្បន្នមានអតុល្យភាពរវាងមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាមួយនឹងផ្លូវ ។ ពោលមធ្យោបាយធ្វើដំណើរកើនឡើងច្រើន តែផ្លូវនៅតូចចង្អៀត ដែលធ្វើឲ្យរាជរដ្ឋាភិបាលប្រឹងប្រែងសាងសង់ផ្លូវ និងពង្រីកបន្ថែមទៀត ។ * សម្តេចតេជោ ហ៊ុន…