-
សន្តិភាព គឺជាឱកាស នៃការថែរក្សា និងលើកកម្ពស់ប្រជាធិបតេយ្យ
សប្តាហ៍នេះ វាគ្មិនពហុមតិ បានរំលេច ពីកត្តាសន្តិភាព ដូចបានដឹងហើយថា សង្គ្រាមផ្តល់មកវិញ នូវសេចក្តីវិនាស អន្តរាយរាល់សមិទ្ធផលសព្វបែបយ៉ាងទាំងអស់ រាប់ទាំងការបំផ្លាញជីវិតមនុស្ស គ្រប់ជាតិសាសន៍ ប៉ុន្តែមានតែសន្តិភាពទេ ទើបផ្តល់ស្នាមញញឹម និងសមិទ្ធផលគ្រប់ទីកន្លែង។ សូមទស្សនា និងសណ្តាប់វាគ្មិន
-
ស៊ីហ្គេម កសាងកេរ្តិ៍ឈ្មោះ របស់កម្ពុជា
សបា្តហ៍នេះ លោក អ្នក នឹងបានទស្សនា និងសណ្តាប់ ពីព្រឹត្តិការណ៍ ស៊ីហ្គេម ដែលកម្ពុជា ទទួលបានជោគជ័យធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។ វាគ្មិនពហុមតិ នឹងរំលេចគន្លឹះសំខាន់ៗដែលកម្ពុជា បានធ្វើរៀបចំយ៉ាងល្អឥតខ្ចោះ សម្រាប់តួនាទីជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២នេះ ។ សូមតាមដានដូចតទៅ៖
-
សង្ក្រាន្តឆ្នាំថ្មី សម័យសន្តិភាព
វាគ្មិនពហុមតិសប្តាហ៍នេះ នឹងនាំលោក លោកស្រី បានស្គាល់ទិដ្ឋភាពខ្លះ នៃសម័យសង្គ្រាម ដែលលោកធ្លាប់បានរស់នៅក្នុង សម័យ ប៉ុល ពត យ៉ាងកំសត់ ក៏ប៉ុន្តែសម្រាប់យុគសម័យនេះ ខុសគ្នាឆ្ងាយស្រឡះពីមុន ដែលកម្ពុជាមានផ្លូវ មានស្ពាន មានថ្នល់ស្អាត សមិទ្ធផលជាច្រើនដេរដាស ពាសពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាព។ សូមតាមដានសណ្តាប់៖
-
១៧មេសា១៩៧៥ ជាស្នាមផ្នួសគ្រោះថ្នាក់ នៃកម្ពុជា
នៅថ្ងៃសុក្រទី ១៧មេសា ឆ្នាំ ១៩៧៥ គឺជាការចូលកាន់កាប់ទីក្រុងភ្នំពេញរបស់ពួកខ្មែរក្រហម។ នៅខណៈពេលដែលប្រជាជនក្នុងស្រុក ធ្លាប់ត្រូវខ្មែរក្រហមជម្លៀស ចេញពីទីក្រុង ប្រជាជនខ្មែរមួយចំនួនទៀត បានស្ថិតនៅក្រៅប្រទេស និងបាត់ដំណឹងទាំងស្រុង ពីក្រុមគ្រួសារដែលនៅបន្តស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលខ្មែរក្រហមដណ្តើមកាន់កាប់ពីរដ្ឋាភិបាលលន់ ណល់។ វាគ្មិនពហុមតិសប្តាហ៍នេះជាសាក្សីរស់ក្នុងរបប វាលពិឃាតនឹងរៀបរាប់រឿងរ៉ាវពីអតីតកាលឈឺចាប់មួយចំនួន ជនដល់យុវជនជំនាន់ក្រោយបានស្តាប់ និងអោយពិចារណាថា សន្តិភាព ពិតជារកបានដោយលំបាកមែន។ សូមតាមដានទស្សនា
-
ដំណើរទស្សនកិច្ចរបស់លោក ស៊ីជីងភីង នៅរុស្ស៊ី ជាសញ្ញាណនៃសន្តិភាព និងការស្តារសណ្តាប់ពិភពលោក
ប្រធានបទពហុមតិ សប្តាហ៍នេះផ្តោតសំខាន់លើដំណើរទស្សនកិច្ចប្រធានាធិបតីចិន លោកស៊ីជីនភីង ដែលបានដាក់ខ្លឹមសារ១២ចំណុច ជូនលោកប្រធានាធបតីរុស្ស៊ី សម្រេចដើម្បីបញ្ចប់សង្គ្រាមដោយសន្តិវិធី និងកសាងសណ្តាប់ធ្នាប់ពិភពលោក។
-
មាតុភូមិខ្ញុំមុនមានថ្ងៃនេះ
ការបែកបាក់បន្ទាយលង្វែក ជាបទពិសោធន៍ប្រវត្តិសាស្ត្រមួយ ដែលកូនខ្មែរត្រូវដឹង និងមិនត្រូវភ្លេច ការបែកបាក់សាមគ្គី ធ្វើអោយប្រទេជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម មាតុភូមិខ្ញុំមុននឹងមានថ្ងៃនេះ ត្រូវបានបកស្រាយដោយ វាគ្មិនវេទិការពហុមតិសប្តាហ៍នេះ បានរំលេច ហេតុផលជាច្រើន។ សូមទស្សនា
-
មាតុភូមិខ្ញុំមុននឹងមានថ្ងៃនេះ
ប្រធានបទថ្ងៃនេះចង់រំលេចពីការបែកបាក់ផ្ទៃក្នុង ដែលនាំអោយកម្ពុជាកើតមានសង្គ្រាមហែកហួរផ្ទៃក្នុង ធ្វើអោយជាតិទន់ខ្សោយ។ យុទ្ធសាស្ត្រជាច្រើនរបស់ថ្នាក់ដឹកនាំបច្ចុប្បន្ន ប្រើពេលវេលាជាច្រើន ដើម្បីគិតពីយុទ្ធសាស្ត្រកសាងជាតិ និងទប់ទល់នឹងពួក អមិត្ត ដើម្បីប្តូរយកសន្តិភាព និងការអភិវឌ្ឍ។ សូមទស្សនា
-
ភាសា និងឣក្សរ ជាដួងព្រលឹងជាតិ
សប្តាហ៍នេះ ភាសា និងអក្សរខ្មែរ ជាមុខព្រួញប្រធានបទ ត្រូវបានលើកឡើង ដើម្បីផ្តល់ពុទ្ធដល់កូនខ្មែរ មិនថានៅប្រទេសណា រឺ រៀននៅសាលាបរទេសក្តី អោយមានស្មារតី ស្រឡាញ់ ភាសាជាតិ អក្សរជាតិ អោយបានច្រើន ដើម្បីលើកតម្កើងតំលៃ នៃដួងព្រលឹងជាតិសាសន៍ខ្មែរ។ វាគ្មិនពហុមតិសប្តាហ៍នេះ ផ្តោតសំខាន់លើគុណតំលៃ អក្សរសាស្ត្រជាតិ ភាសាជាតិ និងគាំទ្រ ប្រសាសន៍ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមទស្សនា។
-
សម្ព័ន្ធភាពកម្ពុជា-ចិន
វេទិការពហុមតិសប្តាហ៍នេះ និយាយពីសម្ព័ន្ធភាពកម្ពុជា-ចិន ទំនាក់ទំនងនេះ មានតាំងពីយូរមកហើយ បើគិតត្រឹមសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបរមរតកោដ្ឋ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជំនាន់នោះ ប្រជាជនចិន គាំទ្រដំណើរទស្សនកិច្ចនេះ ហើយក៏បានបន្តរហូតដល់សម័យបច្ចុប្បន្ន ដែលថ្មីៗនេះ ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន កាន់រឹតចំណងសាមគ្គីភាព និងវិត្តន៍ គ្រប់ជ្រុងជ្រោយ។ សូមស្តាប់ការលើកឡើងរបស់វាគ្មិន៖
-
ការប្រកួតកីឡាស៊ីហ្គេម នៅអាស៊ាន តើចាប់កំណើត នៅពេលណា?
ភ្នំពេញ៖ ពហុមតិ សប្តាហ៍នេះ ទស្សនិកជននឹងបានដឹងពីប្រវត្តិកីឡាស៊ីហ្គេម ចាប់ផ្តើមនៅពេលណា? ហើយវាគ្មិននឹងរំលេចពីមោទនភាពរបស់កម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម ថាតើកម្ពុជាល្បីប៉ុណ្ណា?