-
វឌ្ឍនភាព នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

-
យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំនេះ ក្រោមម្លប់សន្តិភាព

វាគ្មិនពិសេសក្នុងសប្តាហ៍នេះ ពន្យល់យ៉ាងក្បោះក្បាយពីនីតិវិធី នៃដំណើរការបោះឆ្នោតនៅកម្ពុជា ពលរដ្ឋខ្មែរ អាចបោះឆ្នោតទៅដោយរលូន ក្រោមម្លប់សន្តិភាព និងជ្រើសរើសតំណាងរបស់ខ្លួនដើម្បីដឹកនាំប្រទេសជាតិ អោយមានសន្តិភាព និងការអភិវឌ្ឍន៍បន្ថែមទៀត។ ការវិវឌ្ឍន៍សភាពការណ៍ប្រទេសពីដំណាក់កាលមួយទៅដំណាក់កាលមួយ មិនមែនសាមញ្ញពេកនោះទេ។ សូមតាមដានទស្សនា៖
-
វិសោធនកម្មច្បាប់បោះឆ្នោតថ្មី លើកកម្ពស់ប្រជាធិបតេយ្យ ក្រោមដំបូលសន្តិភាព

-
គ្រាន់តែបាយ៣ពេលក្នុងមួយថ្ងៃ ហេតុអ្វីក៏លក់ខ្លួនឱ្យបរទេស ដើម្បីបំផ្លិចបំផ្លាញជាតិខ្លួនឯង

-
ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីពង្រឹង លទ្ធិប្រជាធិបតេយ្យ

សប្តាហ៍នេះ ប្រិយមិត្តទូរទស្សនិកជន នឹងបានយល់ពីកតព្វកិច្ច នៃការបោះឆ្នោត ថាតើពលរដ្ឋមានមានសិទ្ធិ និងប្រើប្រាស់សិទ្ធិបែបណាខ្លះ? ទន្ទឹមនឹងនោះច្បាប់បោះឆ្នោតនឹងត្រូវបានពង្រឹង។ វិសោធនកម្មច្បាប់នៃការបោះឆ្នោត ត្រូវបានវាគ្មិនកម្មវិធីពហុមតិ យកមកវែកញែក អោយប្រជ្រាបថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពិតប្រាកដ។ សូមតាមដានស្តាប់
-
គណបក្សប្រជាជនកមញពុជាធ្វើអ្វីគ្រប់យ៉ាងដើម្បីការផ្តល់សិទ្ធិ នៃការរស់រានមានជីវិតមុនការទាមទារ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

កម្មវិធីពហុមតិ សប្តាហ៍នេះ វាគ្មិននឹងនាំលោក អ្នក ស្គាល់ និងយល់អំពីភាពរុងរឿងរបស់កម្ពុជា ក្រោមស្នាព្រហស្ត ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលសមិទ្ធផលជាច្រើន រីកលូតលាស់ក្នុងទឹកដីដែលត្រូវបានគេប្រសិទ្ធនាមថា គុជនៅអាស៊ី ប៉ុន្តែត្រូវបានកំទេចដោយពួក លន់ណល់ និង ប៉ុល ពត ដោយសារតែអំណាច។ អ្នកស្នេហាជាតិមិនខ្លាចស្លាប់ បានយកអាយុជីវិតជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជន ក្រោមនយោបាយកាប់សម្លាប់ដែលត្រូវបនក្បត់ សម្លាប់រង្គាល។ នយោបាយឈ្នះឈ្នះនាំសមិទ្ធផលជាច្រើន ជូនមាតុភូមិដ៏កំសត់របស់យើង រហូតប្រែក្លាយកម្ពុជា ស្នើមុខ ស្មើមាត់ ជាមួយបណ្តាប្រទេសនានា លើសកលលោក។ សូមស្តាប់ការពន្យល់ពីដើមចម កម្ពុជាមុនមានថ្ងៃនេះ គឺគណបក្សប្រជាជនកមញពុជាធ្វើអ្វីគ្រប់យ៉ាងដើម្បីការផ្តល់សិទ្ធិ នៃការរស់រានមានជីវិតមុនការទាមទារ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សូមតាមដាន
-
សន្តិភាព គឺជាឱកាស នៃការថែរក្សា និងលើកកម្ពស់ប្រជាធិបតេយ្យ

-
ស៊ីហ្គេម កសាងកេរ្តិ៍ឈ្មោះ របស់កម្ពុជា
-
សង្ក្រាន្តឆ្នាំថ្មី សម័យសន្តិភាព

-
១៧មេសា១៩៧៥ ជាស្នាមផ្នួសគ្រោះថ្នាក់ នៃកម្ពុជា

នៅថ្ងៃសុក្រទី ១៧មេសា ឆ្នាំ ១៩៧៥ គឺជាការចូលកាន់កាប់ទីក្រុងភ្នំពេញរបស់ពួកខ្មែរក្រហម។ នៅខណៈពេលដែលប្រជាជនក្នុងស្រុក ធ្លាប់ត្រូវខ្មែរក្រហមជម្លៀស ចេញពីទីក្រុង ប្រជាជនខ្មែរមួយចំនួនទៀត បានស្ថិតនៅក្រៅប្រទេស និងបាត់ដំណឹងទាំងស្រុង ពីក្រុមគ្រួសារដែលនៅបន្តស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលខ្មែរក្រហមដណ្តើមកាន់កាប់ពីរដ្ឋាភិបាលលន់ ណល់។ វាគ្មិនពហុមតិសប្តាហ៍នេះជាសាក្សីរស់ក្នុងរបប វាលពិឃាតនឹងរៀបរាប់រឿងរ៉ាវពីអតីតកាលឈឺចាប់មួយចំនួន ជនដល់យុវជនជំនាន់ក្រោយបានស្តាប់ និងអោយពិចារណាថា សន្តិភាព ពិតជារកបានដោយលំបាកមែន។ សូមតាមដានទស្សនា