Category: កញ្ចក់

  • សូមទស្សនាកម្មវិធី​ ភូមិសាស្ត្រនយោបាយ ប្រធានបទ តើ “ការរាតត្បាត”Covid-19 ធ្វើឱ្យមានការស្អប់ជនជាតិអាមេរិកដើមកំណើតអាស៊ី?

    ការបាញ់សម្លាប់ជនជាតិអាមេរិកាំងដើមកំណើតអាស៊ី នៅប៉ុន្មានថ្ងៃមុននៅសហរដ្ឋអាមេរិក ត្រូវបានរកឃើញមិនពាក់ព័ន្ធនឹងការប្រកាន់ពូជសាសន៍ឬការស្អប់គ្នានោះទេ ប៉ុន្តែមានបណ្តាញអង្គការការពារសិទ្ធិបានបង្ហាញថាការស្អប់ជនជាតិអាមេរិកាំងដើមកំណើតអាស៊ី មានការកើនឡើងក្នុងឆ្នាំ២០២០។ អ្នកវិភាគមួយចំនួនបានបន្ថែមថា នេះអាចជាលទ្ធផលនៃជំហរប្រឆាំងនឹងអន្តោប្រវេសន៍របស់អតីតប្រធានាធិបតី DonaldTrumpនិងការពិពណ៌នារបស់លោកអំពីជំងឺកូវីដ-១៩ ថាជា”វីរុសចិន”។ សង្គមអាមេរិកកាំង គឺជាប្រជាជាតិមានប្រជាជនចម្រុះជាតិសាសន៍ និងពហុវប្បធម៌ ច្រើនជាងគេលើពិភពលោក និងជាសង្គមស៊ីវិល័យ មានការជឿនលឿន ជាពិសេសការគោរពសិទ្ធិមនុស្ស រួមទាំងសេដ្ឋកិច្ចសហរដ្ឋអាមេរិក គឺឈរនៅលំដាប់ទី១ លើពិភពលោក៕

  • កម្មវិធីពហុមតិ ២០ មីនា ២០២១

    កម្មវិធីពហុមតិ ២០ មីនា ២០២១

    ប្រធានបទកម្មវិធីពហុមតិថ្ងៃនេះគឺនិយាយអំពី «ព្រឹត្តិការណ៍ថ្ងៃ១៨ មីនា ១៩៧០»។

  • កម្មវិធីពហុមតិ ២០ មីនា ២០២១

    កម្មវិធីពហុមតិ ២០ មីនា ២០២១

    ប្រធានបទវេទិការពហុមតិថ្ងៃនេះ និយាយពី «ព្រឹត្តិការណ៍ថ្ងៃ១៨ មីនា ១៩៧០»។

  • ភូមិសាស្ដ្រនយោបាយ៖ ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចរបស់ អាមេរិកនិងចិននៅអាស៊ីអាគ្នេយ៍

    ភូមិសាស្ដ្រនយោបាយ៖ ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចរបស់ អាមេរិកនិងចិននៅអាស៊ីអាគ្នេយ៍

    ប្រទេសចិនលេចមុខជាងគេពីមួយឆ្នាំទៅមួយឆ្នាំទាំងនៅលើវិស័យសេដ្ឋកិច្ច យោធា និងនយោបាយ។ ម្ល៉ោះហើយ បើគ្មានឧបសគ្គអ្វីធំដុំទេ ចិននឹងច្បាស់ជាក្លាយទៅជាមហាអំណាចពិភពលោកទីមួយ មិនខានឡើយ។ ក៏ប៉ុន្តែប្រទេសលោកខាងលិច និងរួមទាំងប្រទេសអាស៊ីមួយចំនួនមានការព្រួយបារម្ភជាខ្លាំង អំពីឥទ្ធិពលគ្របដណ្ដប់របស់ចិន។ យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ដែលក្នុងនោះមានការដឹកនាំនិងចូលរួមពី អាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន កំពុងពង្រឹងសម្ព័ន្ធមិត្តទប់ទល់នឹងឥទ្ធិពលចិន។

  • ពហុមតិ ១៣ មីនា ២០២១

    ពហុមតិ ១៣ មីនា ២០២១

    ប្រធានបទសប្តាហ៍នេះគឺ រួមគ្នា ទប់ស្កាត់ ការរីករាលដាល ជំងឺងកូវីដ-១៩។

  • សូមទស្សនាកម្មវិធី​ ភូមិសាស្ដ្រនយោបាយ ក្រោមប្រធានបទៈ​​ (ស្ថានភាពទូទៅនៅប្រទេសមីយ៉ាន់ម៉ា)

    សូមទស្សនាកម្មវិធី​ ភូមិសាស្ដ្រនយោបាយ ក្រោមប្រធានបទៈ​​ (ស្ថានភាពទូទៅនៅប្រទេសមីយ៉ាន់ម៉ា) 08-03-2021

  • ភូមិសាស្ដ្រនយោបាយ ក្រោមប្រធានបទៈ​​ (អង្គការសុខភាពពិភពលោក និងការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងកូវី១៩)

    សូមទស្សនាកម្មវិធី​ ភូមិសាស្ដ្រនយោបាយ ក្រោមប្រធានបទៈ​​ (អង្គការសុខភាពពិភពលោក និងការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងកូវី១៩) 01-03-2021

  • វេទិកា ពហុមតិ ២៧ កុម្ភៈ ២០២១

    វេទិកា ពហុមតិ ២៧ កុម្ភៈ ២០២១
  • ពង្រឹងជំនឿទុកចិត្តចំពោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាគន្លឹះយុទ្ធសាស្ត្រសម្រាប់កម្ពុជា

    ពង្រឹងជំនឿទុកចិត្តចំពោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាគន្លឹះយុទ្ធសាស្ត្រសម្រាប់កម្ពុជា

    វ៉ាក់សាំងស៊ីណូហ្វាម ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស ត្រូវបានដឹកជញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីល្ងាចថ្ងៃទី ៧ ខែ កុម្ភៈ ដោយមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឥស្សរជនជាន់ខ្ពស់កម្ពុជាជា ច្រើនរូបបានអញ្ជើញចេញទៅទទួលដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាវត្ថុដែលមានលក្ខណៈជាគន្លឹះយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជាយើង ពីព្រោះថា វ៉ាក់សាំងនេះបានផ្តល់ប្រយោជន៍ជាសំខាន់គឺ ទី១- ជួយការពារអាយុជីវិតប្រជាជនមិនឲ្យស្លាប់ដោយជំងឺដ៏កាចសាហាវនេះ , កាត់បន្ថយការភ័យព្រួយរបស់ប្រជាជនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងទប់ស្កាត់ការឆ្លងរាលដាល និងទី២- ជួយកម្ពុជាយើងអោយអាចគ្រប់គ្រងបានល្អ ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ទាំងក្នុង និងក្រោយតំណាក់កាលនៃជំងឺកូវីដ-១៩ ។ការផ្តល់អំណោយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជូនមកដល់រដ្ឋាភិបាលនាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវផ្លែផ្កាដ៏មានតម្លៃធំធេងក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ចិន ជាទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការ ប្រពៃណី ប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឈរលើគោលការណ៍ យោគយល់គ្នា គោរពគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ឲ្យគ្នាក្នុងនាមជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ ជាដៃគូល្អ និងជាមិត្តដែកថែប ។ ជំនួយវ៉ាក់សាំងដែលមានលក្ខណៈជាយុទ្ធសាស្ត្រនេះ មិនត្រឹមតែជួយឲ្យកម្ពុជាដោះស្រាយបានបញ្ហាប្រឈម និងហានិភ័យ ទាក់ទិនទៅនឹងអាយុជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយ ដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន…

  • កម្ពុជាមានសុទិដ្ឋិនិយមចំពោះទិសដៅនៃផែនការអភិវឌ្ឍឆ្នាំ២០២១

    កម្ពុជាមានសុទិដ្ឋិនិយមចំពោះទិសដៅនៃផែនការអភិវឌ្ឍឆ្នាំ២០២១

    ឆ្នាំ២០២១ គឺជាឆ្នាំទី៣ នៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ជាឆ្នាំដែលយើងទាំងអស់គ្នាត្រូវខិតខំពុះពារទ្វេដង ដើម្បីឆ្លងឲ្យផុតនូវឧបសគ្គទាំងឡាយ ដែលបង្កឡើងពីវិបត្តិនៃជំងឺកូវីដ-១៩ កាលពីអំឡុងឆ្នាំ២០២០កន្លងទៅ ។ ការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ចំពោះសកលលោកទាំងមូល និយាយជារួម និងដោយឡែក ប្រទេសកម្ពុជាយើងក៏ទទួលរងនូវវិបត្តិដ៏អាក្រក់នេះ បង្កផលប៉ះពាល់ជាអវិជ្ជមានមកលើវិស័យសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ។ ចក្ខុវិស័យរបស់កម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍឈានឡើង ប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏ត្រូវបានបន្ទុចបង្អាក់ ។ ប៉ុន្តែអាស្រ័យដោយរាជរដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុង និងប្រកបដោយប្រសិទ្ធភាពនូវវិបត្តិនេះ ក្នុងឆ្នាំ២០២០ធ្វើឲ្យ យើងនៅតែមានលទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយបានហានិភ័យទាំងឡាយ និងបង្កភាពអនុគ្រោះសម្រាប់ការបោះជំហានទៅមុខទៀតលើវិថីនៃការអភិវឌ្ឍ សម្រាប់ឆ្នាំ២០២១នេះ និងបណ្តាឆ្នាំខាងមុខ ។ទោះបីជាវ៉ាក់ សាំងការពារជំងឺកូវីដ១៩ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងពិភពលោក រាប់ទាំងប្រទេសកម្ពុជាផង ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានស្ថាប័នណាមួយ ឬបុគ្គលណាម្នាក់អាចធ្វើការវាយតម្លៃ ឬព្យាករណ៍ឲ្យបានប្រាកដប្រជាថា តើជំងឺកូវីដ-១៩នឹងត្រូវបញ្ចប់នៅពេលណា? ផលវិបាកដែលបង្កឡើងពីវិបត្តិនេះនឹងជះឥទ្ធិពលរយៈពេលយូរប៉ុណ្ណា និងមានទំហំធំយ៉ាងណា ក៏មិនទាន់អាចសន្និដ្ឋានបាន។ ប៉ុន្តែក្នុងតំណាក់កាលនេះ បណ្តាប្រទេសទាំងអស់ ក៏បានដាក់ចេញនូវរាល់វិធានការដោះស្រាយ ការធ្វើអន្តរាគមន៍តាមរយៈការប្រើប្រាស់នូវឧបករណ៍គោលនយោបាយនានាទៅតាមភាពជាក់ស្តែងនៃស្ថានភាពប្រទេសនីមួយៗ ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត…