Category: កញ្ចក់

  • វិចារណកថា៖ ស្មារតីជ័យជម្នះ ៧មករា ជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងការអភិវឌ្ឍឆ្លងកាត់រយៈពេល ៤២ឆ្នាំ

    វិចារណកថា៖ ស្មារតីជ័យជម្នះ ៧មករា ជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងការអភិវឌ្ឍឆ្លងកាត់រយៈពេល ៤២ឆ្នាំ

    បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង នាថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ មាតុភូមិកម្ពុជានៃយើងបាននិងកំពុងផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្រោមកម្លាំងមហាសាមគ្គីឯកភាពជាតិរឹងមាំ ដែលប្រជាជនយើងបានពុះពារធ្វើពលិកម្មដោយសាច់ស្រស់ ឈាមស្រស់ និងប្រាជ្ញាស្មារតី បង្កើតនូវសមិទ្ធផលធំៗលើគ្រប់វិស័យ ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម និង ឈ្លាសវៃបំផុត ។ ពេលនេះប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងកំពុងសម្តែងក្តីរីករាយជាពន់ពេក ក្នុងការអបអរសាទរខួបអនុស្សាវរីយ៍ ទី៤២ នៃទិវាមហាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ។ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ ។ គ្មានជនណាមួយ ឬកម្លាំងណាមួយអាចមកបំភ្លៃ ឬបំផ្លាញនូវសច្ចៈធម៌ប្រវត្តិសាស្ត្រនេះបានឡើយ ។ ថ្ងៃ ៧…

  • វេទិកាពហុមតិ ប្រធានបទ «ជាតិនិយម របស់ប្រជាជនកម្ពុជា»

    វេទិកាពហុមតិ ប្រធានបទ «ជាតិនិយម របស់ប្រជាជនកម្ពុជា»
  • ស្មារតី ២ ធ្នូ មានតម្លៃជាអមតៈសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ (តចប់)

    ដោយមានការគាំទ្រ និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លា និងទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងមានការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានមហាជ័យជម្នះទាំងស្រុង នាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ។ រដ្ឋអំណាចរបស់ប្រជាជន គឺសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងរាល់កិច្ចការទាំងក្នុង និងក្រៅប្រទេសខិតខំស្តារឱ្យបានរស់ឡើងវិញនូវខឿនសេដ្ឋកិច្ចសង្គម ដែលត្រូវបំផ្លាញខ្ទេចខ្ទីឱ្យមានការរីកចម្រើនឡើង និងអភិវឌ្ឍតាមដំណាក់កាលនីមួយៗប្រកបដោយស្ថិរភាពរហូតមកដល់បច្ចុប្បន្ននេះ ។ក្នុងរយៈពេល ៤២ឆ្នាំនេះ រណសិរ្សបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងគោលការណ៍មហាសាមគ្គីភាពប្រជាជនទាំងមូល ដែលជាមាគ៌ាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យសម្រេចបានជោគជ័យធំៗជាច្រើន ។ ឆ្លងកាត់ដំណាក់កាលនៃការរីកចម្រើនរបស់ប្រទេសជាតិ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៨១ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានប្តូរឈ្មោះមកជា រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា បន្ទាប់មកបានប្តូរឈ្មោះទៅជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅខែមេសា ឆ្នាំ២០០៦ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលកម្លាំងមហាសាមគ្គីជាតិ រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយជោគជ័យ ។បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាទទួលបានជោគជ័យ លើគ្រប់វិស័យ ក្នុងនោះគឺការពង្រឹងបានយ៉ាងរឹងមាំខឿនឯករាជ្យជាតិ ការពារបាននូវអធិបតេយ្យ បូរណភាពទឹកដី រក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្តិភាពសង្គម ធានាបានស្ថិរភាពនយោបាយ ដែលធានានូវភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ ទោះបីជាប្រទេសយើងបាននិងកំពុងប្រឈមទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់…

  • ស្មារតី ២ ធ្នូ មានតម្លៃជាអមតៈសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់

    ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ គឺជាខួបលើកទី៤២ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២០) ហើយក៏ជាពេលវេលានៃក្តីសប្បាយរីករាយរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលកំពុងតែរស់នៅប្រកបដោយសុភមង្គល និងភាពសុខដុមរមនា ក្រោមពន្លឺនៃសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ និងជាជាមគ្គុទេសក៍ដ៏ឆ្នើមរបស់មាតុភូមិកម្ពុជាយើង ។ រយៈពេល ៤២ឆ្នាំ បានកន្លងទៅ ប៉ុន្តែសច្ចធម៌ប្រវត្តិសាស្ត្រនៅតែជះពន្លឺដ៏ភ្លឺចិញ្ចាញចិញ្ចែង នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូលនោះគឺ បើគ្មានរណសិរ្ស ២ ធ្នូ គឺគ្មានមហាជ័យជម្នះ ៧ មករា , គ្មានមហាជ័យជម្នះ ៧ មករា គឺគ្មានកម្ពុជា ដែលបានរស់រានមានជីវិតឡើងវិញ មានសុខសន្តិភាព មានការអភិវឌ្ឍ ក្នុងសន្ទុះយ៉ាងលឿននាពេលបច្ចុប្បន្ននេះទេ ។យើងគប្បីរំឭកអំពីប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ដែលដិតដាមជោគជាំទៅដោយឈាម និងទឹកភ្នែក ជាទឹកដីដែលគរដោយគំនរឆ្អឹងជនរងគ្រោះដ៏អភ័ព្វ ដែលបានចាកចោលយើងទៅដោយភាពអយុត្តិធម៌ ដែលប្រព្រឹត្តិឡើង ដោយអ្នកនយោបាយកម្ពុជា ល្ងង់ខ្លៅចិញ្ចឹមតែមហិច្ឆតាល្មោភអំណាច ដណ្តើមអំណាចគ្នា ក្បត់ជាតិ…

  • ប្រមុខការពារជាតិអាមេរិកនិយាយថា ឥណ្ឌានឹងក្លាយជាដៃគូដ៏សំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិចក្នុងសតវត្សរ៍នេះ

    ប្រមុខការពារជាតិអាមេរិកនិយាយថា ឥណ្ឌានឹងក្លាយជាដៃគូដ៏សំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិចក្នុងសតវត្សរ៍នេះ

    អាមេរិក៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper នៅថ្ងៃអង្គារនេះបានប្រកាសថា រូបលោក និង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើ ទស្សនកិច្ចនៅឥណ្ឌានាសប្តាហ៍ក្រោយ ក្នុងគោលបំណងពង្រឹងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ ក្នុងការប្រឈមមុខនឹងការប្រជែងយុទ្ធសាស្ត្ររបស់ចិន នេះបើតាមសារព័ត៌មាន livemint នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិច ប្រមុខការពារជាតិអាមេរិករូបនេះបានគូសបញ្ជាក់ថា ឥណ្ឌានឹងក្លាយជាដៃគូដ៏សំខាន់បំផុតសម្រាប់យើងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិចនៅក្នុងសតវត្សរ៍នេះ ។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងសម្ព័ន្ធភាពចាស់ និង អភិវឌ្ឍសម្ព័ន្ធភាពថ្មីប្រឆាំងការខិតខំប្រឹងប្រែងរបស់រុស្ស៊ី និង ចិន ដើម្បីកសាងបណ្តាញកម្លាំងសកលផ្ទាល់របស់ពួកគេ ៕

  • ភូមិសាស្រ្តនយោបាយ ប្រធានបទៈ ពិភពលោក និងបច្ចេកវិទ្យា 5G

    ភូមិសាស្រ្តនយោបាយ ប្រធានបទៈ ពិភពលោក និងបច្ចេកវិទ្យា 5G
  • ភូមិសាស្រ្តនយោបាយ ប្រធានបទ ៖ ប្រទេសសិង្ហបុរីបោះឆ្នោតសភាជាប្រវត្តិសាស្ត្រ ក្នុងវិបិត្តកូវិដ-19

    ភូមិសាស្រ្តនយោបាយ ប្រធានបទ ៖ ប្រទេសសិង្ហបុរីបោះឆ្នោតសភាជាប្រវត្តិសាស្ត្រ ក្នុងវិបិត្តកូវិដ-19
  • ភូមិសាស្រ្តនយោបាយ ប្រធានបទ: យុទ្ធសាស្ត្រផ្លូវមួយខ្សែរក្រវ៉ាត់មួយ

    ភូមិសាស្រ្តនយោបាយ ប្រធានបទ: យុទ្ធសាស្ត្រផ្លូវមួយខ្សែរក្រវ៉ាត់មួយ
  • ភូមិសាស្រ្តនយោបាយ ប្រធានបទៈ ជម្លោះព្រំដែនរវាងឥណ្ឌា និងចិនឆាបឆេះជាថ្មី

    ភូមិសាស្រ្តនយោបាយ ប្រធានបទៈ ជម្លោះព្រំដែនរវាងឥណ្ឌា និងចិនឆាបឆេះជាថ្មី
  • ភូមិសាស្រ្តនយោបាយ៖លោក ដូណាល់ ត្រាំក្នុងវិបត្តិនៃការតវ៉ាប្រកាន់ពូជសាសន៍និងការពារតំណែងក្នុងអាណត្តិទី២

    ភូមិសាស្រ្តនយោបាយ៖លោក ដូណាល់ ត្រាំក្នុងវិបត្តិនៃការតវ៉ាប្រកាន់ពូជសាសន៍និងការពារតំណែងក្នុងអាណត្តិទី២