Category: កញ្ចក់

  • វិចារណកថា៖ «រំលឹកទិវាជាតិនៃការចងចាំ២០ឧសភានៅពេលដែលកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត» (Video Inside)

    វិចារណកថា៖ «រំលឹកទិវាជាតិនៃការចងចាំ២០ឧសភានៅពេលដែលកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត» (Video Inside)

    ថ្ងៃ២០ឧសភា គឺជាថ្ងៃនៃទិវាជាតិ នៃការចងចាំមិនអាចភ្លេចបាន នូវការចាប់ផ្តើមអនុវត្តនយោបាយរបបប្រល័យពូជសាសន៍ប៉ុលពត ដាក់មកលើប្រជាជនខ្លួនឯង។ ក្នុងអតីតកាលគ្រប់គ្រងដោយរបបកាប់សម្លាប់កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩, ប្រជាជនដែលបានបាត់បង់ជីវិតក្នុងអម្លុងកាលនោះ ត្រូវបានគេបូកសរុបក្នុងពេលនោះថា មានចំនួន៣លាន៣សែន១ម៉ឺន៤ពាន់៧៦៨នាក់, បន្សល់ជនពិការ ១៤ម៉ឺន ១ពាន់ ៨៤៨នាក់, កុមារកំព្រា២០ម៉ឺននាក់ និងស្ត្រីមេម៉ាយជាច្រើន។ អប្សរាណិតមានបទវិចារណកថាមួយក្រោមចំណងជើងថា «រំលឹកទិវាជាតិ នៃការចងចាំ២០ឧសភា នៅពេលដែលកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត»

  • វិចារណកថា៖ «អត្ថន័យដ៏ធំធេងជាប្រវត្តិសាស្ត្រ នៃជោគជ័យព្រឹត្តិការណ៍ស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជា» (Video Inside)

    វិចារណកថា៖ «អត្ថន័យដ៏ធំធេងជាប្រវត្តិសាស្ត្រ នៃជោគជ័យព្រឹត្តិការណ៍ស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជា» (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣។ ទោះបានព្រឹត្តិការណ៍នេះបានកន្លងផុតទៅមែន ប៉ុន្តែជាព្រឹត្តិការណ៍ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អ ក្នុងសម័យដឹកនាំដ៏រុងរឿង របស់សម្តេចតេជោ ហ៊ុន សែន។ អប្សរាណិតមានបទវិចារណកថាមួយក្រោមចំណងជើងថា «អត្ថន័យដ៏ធំធេងជាប្រវត្តិសាស្ត្រ នៃជោគជ័យព្រឹត្តិការណ៍ស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជា»

  • អត្ថាធិប្បាយ៖ «មេដឹកនាំគណបក្សភ្លើងទៀនឆ្លាតជ្រុលលេងស្នៀត «ចេះរបេះក្បាច់» (Video Inside)

    អត្ថាធិប្បាយ៖ «មេដឹកនាំគណបក្សភ្លើងទៀនឆ្លាតជ្រុលលេងស្នៀត «ចេះរបេះក្បាច់» (Video Inside)

    គណបក្សភ្លើងទៀន កំពុងចង់លេងល្បិចនយោបាយទុច្ចរិតមួយដូចពួកគេធ្លាប់បានធ្វើនៅមុន ការបោះឆ្នោតសកលឆ្នាំ២០១៣។ ល្បិចទុច្ចរិតនោះ គឺការចង់ប្រមូលផ្តុំកម្លាំងរបស់ខ្លួន ដើម្បីឈានរកការតវ៉ានៅមុនដំណាក់កាលបោះឆ្នោត, បង្កភាពចលាចល និងអសន្តិសុខនិងអស្ថិរ ភាពនយោបាយ។ ប៉ុន្តែល្បិចដដែលនោះ នឹងមិនអាចធ្វើបានសម្រេចទេ ក្នុងការចង់ឱ្យមានស្ថានការណ៍ជ្រួលច្របល់ដូចកាលពីឆ្នាំ២០១៣នោះ។ អប្សរាណិតមានបទអត្ថាធិប្បាយមួយ ក្រោមចំណងជើងថា «មេដឹកនាំគណបក្សភ្លើងទៀនឆ្លាតជ្រុលលេងស្នៀត «ចេះរបេះក្បាច់»

  • អត្ថបទអត្ថាធិប្បាយ៖ អ្នកដែលបាចអង្កាមច្រាស់ ខ្យល់ ទទួលផលមកវិញគឺអង្កាម» (Video Inside)

    អត្ថបទអត្ថាធិប្បាយ៖ អ្នកដែលបាចអង្កាមច្រាស់ ខ្យល់ ទទួលផលមកវិញគឺអង្កាម» (Video Inside)

    ការភ្ញាក់រលឹករបស់ក្រុមសកម្មជន និងបណ្តាអ្នកនយោបាយនានាមកចូលរួមជីវភាព ជាមួយនឹងគណបក្សប្រជាជនកម្ពុជាវេលាចុងក្រោយនេះ ត្រូវគេសង្កេតឃើញថាមានចំនួនជាច្រើនគួរឱ្យកត់សម្គាល់។ តើហេតុអ្វីបានជាមានអំពើភ្ញាក់រលឹករបស់ក្រុមសកម្មជន និងបណ្តាអ្នកនយោបាយទាំងនោះមកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច? អប្សរាណិតមានអត្ថបទអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អ្នកដែលបាចអង្កាមច្រាស់ ខ្យល់ ទទួលផលមកវិញគឺអង្កាម»

  • បទវិចារណកថា៖ «សម្តេចតេជោ ហ៊ុន សែន លះបង់អស់មួយជីវិត ដើម្បីជាតិ និងមាតុភូមិកម្ពុជា»​ (Video Inside)

    បទវិចារណកថា៖ «សម្តេចតេជោ ហ៊ុន សែន លះបង់អស់មួយជីវិត ដើម្បីជាតិ និងមាតុភូមិកម្ពុជា»​ (Video Inside)

    ប្រទេសកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមស៊ីវិល និងឧបសគ្គច្រើនរាប់មិនអស់ មិនដែលនឹកស្រម៉ៃថានឹងមានឱកាសធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលបានចាប់ផ្តើមនៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ឡើយ។ បើគ្មានការតស៊ូរំដោះជាតិ, បើគ្មានការនាំប្រទេសឱ្យមានសុខសន្តិភាពឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះ, បើគ្មាននយោបាយការបរទេសដ៏ប៉ិនប្រសប់ស្វែងរកវ៉ាក់សាំងបង្កើតភាពស៊ាំក្នុងសហគមន៍ និងបើគ្មានវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកាច់ចង្កូតនាវាកម្ពុជានោះទេ, កម្ពុជាពិតជាមិនមានឱកាស នៃការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នាពេលនេះឡើយ។ អប្សរាណិតមានបទវិចារណកថាមួយក្រោមចំណងជើងថា «សម្តេចតេជោ ហ៊ុន សែន លះបង់អស់មួយជីវិត ដើម្បីជាតិ និងមាតុភូមិកម្ពុជា»

  • វិចារណកថា៖ ប្រជាជនកម្ពុជាកាន់តែមានមោទភាពចំពោះមាតុភូមិ (Video Inside)

    វិចារណកថា៖ ប្រជាជនកម្ពុជាកាន់តែមានមោទភាពចំពោះមាតុភូមិ (Video Inside)

    នៅសល់មិនច្រើនថ្ងៃទៀតនោះទេ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកដំបូងដែលកម្ពុជា បានទន្ទឹងរង់ចាំធ្វើជាម្ចាស់ផ្ទះ ក្រោយការខកខានជាង៦០ឆ្នាំមកនោះ នឹងក្លាយជាការពិត លើកដំបូងរបស់ប្រវត្តិសាស្ត្រជាតិ។ កម្ពុជាដែលបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ដោយសារតែការធ្វើរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បានធ្លាក់ចូលក្នុងអតីតកាលខ្មៅងងឹត ដែលបាននាំប្រទេសធ្លាក់ក្នុងទុរ្ភិក្សសង្គ្រាម, ការកាប់សម្លាប់មនុស្ស, ដំណើរការឱនថយក្រោយរបស់ សង្គ្រាមច្រើនសិបឆ្នាំ ប៉ុន្តែក្រោយមកពពកខ្មៅងងឹតត្រូវបានរសាត់ចេញពីលើប្រទេសកម្ពុជា ក្រោយនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពពិតប្រាកដ និងការស្តារប្រទេស បានអភិវឌ្ឍន៍រុងរឿងថ្កុំថ្កើងមកវិញ។ នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ត្រ បន្ទាប់ពីបានអាក់ខានប្រមាណ៦៤ឆ្នាំកន្លងមកនេះ។ អប្សរាណិតមានបទវិចារណកថាមួយក្រោយចំណងជើងថា «ប្រជាជនកម្ពុជា កាន់តែមានមោទភាពចំពោះមាតុភូមិ»

  • វិចារណកថា៖ ប្រជាធិបតេយ្យនៅកម្ពុជាបន្តរីកចំរើនលូតលាស់ជានិរន្តរ៍ (Video Inside)

    វិចារណកថា៖ ប្រជាធិបតេយ្យនៅកម្ពុជាបន្តរីកចំរើនលូតលាស់ជានិរន្តរ៍ (Video Inside)

    ពេលវេលាកាន់តែរំកិលទៅមុខខណៈការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នៅសល់តែប្រមាណជាង៨០ថ្ងៃទៀតតែប៉ុណ្ណោះ។ ដំណើរការចុះឈ្មោះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ។ អប្សរាណិតមានអត្ថបទវិចារណកថាមួយ ស្តីពីលំហរីកចម្រើនប្រជាធិបតេយ្យនៅកម្ពុជា

  • សង្ក្រាន្តឆ្នាំថ្មី សម័យសន្តិភាព

    សង្ក្រាន្តឆ្នាំថ្មី សម័យសន្តិភាព

    វាគ្មិនពហុមតិសប្តាហ៍នេះ នឹងនាំលោក លោកស្រី បានស្គាល់ទិដ្ឋភាពខ្លះ នៃសម័យសង្គ្រាម ដែលលោកធ្លាប់បានរស់នៅក្នុង សម័យ ប៉ុល ពត យ៉ាងកំសត់ ក៏ប៉ុន្តែសម្រាប់យុគសម័យនេះ ខុសគ្នាឆ្ងាយស្រឡះពីមុន ដែលកម្ពុជាមានផ្លូវ មានស្ពាន មានថ្នល់ស្អាត សមិទ្ធផលជាច្រើនដេរដាស ពាសពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាព។ សូមតាមដានសណ្តាប់៖

  • សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា គ្មានអ្នកណាអាចបំបែកបំបាក់បានឡើយ (Video Inside)

    សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា គ្មានអ្នកណាអាចបំបែកបំបាក់បានឡើយ (Video Inside)
  • ១៧មេសា១៩៧៥ ជាស្នាមផ្នួសគ្រោះថ្នាក់ នៃកម្ពុជា

    ១៧មេសា១៩៧៥ ជាស្នាមផ្នួសគ្រោះថ្នាក់ នៃកម្ពុជា

    នៅ​ថ្ងៃ​សុក្រ​ទី ១៧​មេសា ឆ្នាំ ១៩៧៥ គឺជាការចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​របស់​ពួកខ្មែរក្រហម។ នៅ​ខណៈពេល​ដែល​ប្រជាជន​ក្នុង​ស្រុក ធ្លាប់​ត្រូវ​ខ្មែរក្រហម​ជម្លៀស ចេញ​ពី​ទីក្រុង ប្រជាជន​ខ្មែរ​មួយ​ចំនួន​ទៀត បាន​ស្ថិតនៅ​ក្រៅ​ប្រទេស និង​បាត់​ដំណឹង​ទាំងស្រុង ពី​ក្រុមគ្រួសារ​ដែល​នៅ​បន្ត​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​​ខ្មែរក្រហម​ដណ្តើម​កាន់កាប់​ពី​រដ្ឋាភិបាល​លន់ ណល់។ វាគ្មិនពហុមតិសប្តាហ៍នេះជាសាក្សីរស់ក្នុងរបប វាលពិឃាតនឹងរៀបរាប់រឿងរ៉ាវពីអតីតកាលឈឺចាប់មួយចំនួន ជនដល់យុវជនជំនាន់ក្រោយបានស្តាប់ និងអោយពិចារណាថា សន្តិភាព ពិតជារកបានដោយលំបាកមែន។ សូមតាមដានទស្សនា