-
ទេសភាពជើងភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

-
ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)

ជំងឺប៉េស្តជ្រូកអាហ្វ្រិក(ASF) ជាជំងឺបង្កដោយវីរុស Asfivirus ដែលស្ថិតនៅក្នុងអំបូរ/គ្រសារ Asfarviridae ហើយជាជំងឺឆ្លងជ្រូកធ្ងន់ធ្ងរ ដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅលើសត្វជ្រូកគ្រប់ប្រភេទ តាមរយៈការចម្លងផ្ទាល់រវាង ជ្រូកស្រុក និងជ្រូកស្រុក, ជ្រូកស្រុក និងជ្រូកព្រៃ និងឆ្លងដោយប្រយោលតាមរយៈមនុស្សប៉ះពាល់ជ្រូកឈឺ ឬងាប់ សាច់ជ្រូក សម្ភារៈនិងមធ្យោបាយដឹកជញ្ជូនសត្វជ្រូក និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។ ពពួកវីរុសបង្កជំងឺប៉េស្តជ្រកអាហ្វ្រិកនេះ វាអាចរស់នៅបានយូរក្នុងសាច់ជ្រូក ផលិតផលសាច់ជ្រូក និងបរិស្ថានសមស្រប។ ប្រការនេះហើយ ដែលវាធ្វើឱ្យមានការចម្លងជំងឺនេះ ពីតំបន់មួយទៅតំបន់ថ្មីមួយទៀត។ ម្យ៉ាងទៀតជំងឺនេះ វាឆ្លងរាលដាលធ្ងន់ធ្ងរទៅលើសត្វជ្រូក តាមរយៈការឆ្លងផ្ទាល់ និងដោយប្រយោល ហើយវីរុសនេះអាចរស់នៅជុំវិញបរិស្ថាន។ ភាពធន់របស់វីរុសប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងផលិតសាច់ជ្រូកមានដូចជា សាច់ជ្រូកចំណិនមិនបានឆ្អិនល្អ សាច់ឆ្អើរគ្មានឆ្អឹង គ្រឿងក្នុង សាច់ឬសាច់កិន សាច់ក្លាសេ សាច់ប្រឡាក់ សាច់ស្ងួត ស្បែកឬខ្លាញ់ សាច់បង្កក។ វីរុសនៃជំងឺនេះ វាអាចរស់នៅក្នុងពពួកសត្វដង្កែទន់បានយូរ ដែលបង្កជាភាពសាំញាំនៃការចម្លងមេរោគ និងធ្វើឱ្យមានការលំបាកដល់ការលុបបំបាត់ជំងឺបានទាំងស្រុង ពេលខ្លះយើងអាចចំណាយពេលពី២០ ទៅ ៣០ឆ្នាំ (នៅបណ្តាប្រទេសជឿនលឿនមួយចំនួន)។ ប៉ុន្តែ វីរុសបង្កជំងឺប៉េស្តជ្រកអាហ្វិកវាបានបង្កជំងឺធ្ងន់ធ្ងរដែលអត្រាឈឺ និងងាប់រហូតដល់ ១០០% ហើយជំងឺនេះគ្មានថ្នាំព្យាបាល និងវ៉ាក់សាំងសម្រាប់ការពារទេ…
-
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា

-
តំណាប់បន្លែផ្លែឈើ និងតំណាប់បណ្តូលពេជ្រ

វល្លិបណ្តូលពេជ្រ គឺជាប្រភេទវល្លិ ដែលមានរស់ជាតិល្វីងខ្លាំង ប៉ុន្តែគេអាចកែច្នៃធ្វើជាតំណាប់ ដែលមានរស់ជាតិផ្អែម សឹងតែមិនគួរអោយជឿ។ ប្អូនស្រី សៀង ហុង ជាអ្នកធ្វើតំណាប់បន្លែផ្លែឈើ រស់នៅភូមិគងណយ ឃុំគងណយ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអោយដឹងថា ក្រុមគ្រួសាររបស់ប្អូនស្រី ចេះធ្វើតំណាប់នេះ តពីយាយទូត ជាច្រើនជំនាន់មកហើយ។ បន្លែផ្លែឈើដែលអាចធ្វើបានរួមមាន ផ្លែត្រឡាច ផ្លែល្ហុង ការ៉ុត ផ្លែបាស់ ផ្លែក្រូចសើច ននោង ផ្លែម្រះ ដើមដំបងយក្ស និងវល្លិបណ្តូលពេជ្រ ។ ប្អូនស្រីបានអោយដឹងថា អតិថិជនភាគច្រើន ចាប់អារម្មណ៍នឹងវល្លិ៍បណ្តូលពេជ្រ ព្រោះគេឆ្ងល់ថា ហេតុអ្វីអាចធ្វើអោយមានរស់ជាតិផ្អែមបាន? ប្អូនស្រីបានរៀបរាប់ថា របៀបធ្វើតំណាប់ គេចែកជាពីរបៀបធ្វើ និងដំណាក់កាលនីមួយៗ គឺទី១ ប្រភេទបន្លែបៃតងគឺត្រូវ ត្រាំទឹកអំបិល, ត្រាំទឹកកំបោរ, ត្រាំទឹកសាច់ជូរ, ស្រុះទឹកក្តៅជាមួយឆ្នាំងស្ពាន់ដើម្បីអោយពណ៌នៅស្រស់ដដែល, ត្រាំជាមួយទឹកស្អាត និងឆឹងជាមួយស្ករ។ ទី២ ប្រភេទបន្លែចាក់ក្បាច់ គឺយកទៅត្រាំទឹកកំបោរ, ត្រាំទឹកសាច់ជូរ, ស្រុះទឹកក្តៅ, ត្រាំជាមួយទឹកស្អាត និងឆឹងជាមួយស្ករ។ អ្នកស្រី…
-
បច្ចេកទេសដាំបន្លែលើទឹក Hydroponics

Hydroponics គឺជាបច្ចេកទេសដាំបន្លែលើប្រព័ន្ធទឹក ដោយមិនចាំបាច់ប្រើដី មិនប្រើប្រាស់សារធាតុគីមី ប្រើកំលាំងតិច និងបន្លែឆាប់បានទទួលផល ។លោករ៉េន ភារម្យ ជាកសិករម្នាក់ ដែលជ្រើសរើសការដាំបន្លែលើទឹក បានរៀបរាប់ថា បានទៅសិក្សាពីបច្ចេកទេសដាំបន្លែលើទឹក និងបច្ចេកតម្លើង ពីប្រទេសថៃ និងបានប្រកបអាជីវកម្មមួយនេះ តាំងពីឆ្នាំ២០១២ មកម្លេះ។ លោកបានអោយដឹងថា ការដាំបន្លែលើប្រពន្ធ័ទឹក ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ចំណាយទឹកតិច ប្រើកំលាំងពលកម្មតិច ទីធ្លាតូចក៏អាចដាំបាន មិនប្រើប្រាស់ថ្នាំពុលគីមី ដាំបានគ្រប់រដូវកាល បន្លែឆាប់បានទទួលផល មិនមានសត្វល្អិតបំផ្លាញ គុណភាពល្អស្រស់ និងទុកបានយូ។ បន្លែដែលអាចដាំបានលើប្រពន្ធ័ទឹកមានច្រើន ដូចជា សាលាដអឺរ៉ុប ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃខ្មៅ ស្ពៃតឿ ខាត់ណា ប៉េងប៉ោះ ល។ លោករ៉េន ភារម្យ បានរៀបរាប់ថា ដើម្បីដាំដុះបន្លែលើប្រពន្ធ័ទឹកនេះ គឺត្រូវធ្វើធ្វើរងតាមលក្ខណៈបច្ចេកទេសប្រព័ន្ធទឹក, ថ្នាលសំរាប់បណ្តុះ, ម៉ូទ័រត្រីបូមទឹក, សារធាតុចិញ្ចឹម, គ្រាប់ពូជ និងសារជាតិចិញ្ចឹមAB ។ បន្លែទាំងនេះ មិនត្រូវការកំដៅថ្ងៃក្តៅពេកទេ ប៉ុន្តែត្រូវការ ពន្លឺគ្រប់គ្រាន់។ បន្លែអាច…
