-
ដំណើរកំសាន្តទៅកាន់ភ្នំស្រួច
ភ្នំស្រួចមានសល់គ្រឹះប្រាសាទបុរាណ ឥដ្ឋ និងបំណែកសំណង់ប្រាសាទនៅរាយប៉ាយលើដីនៅលើភ្នំ។ នៅក្នុងទស្សវត្យឆ្នាំ១៩៩០ ប្រាសាទត្រូវបានជនអគតិគាស់កាយរកវត្ថុបុរាណ ហើយបន្ទាប់មក គេបានគាស់គ្រឹះប្រាសាទ ដើម្បីចាក់ស៊ីម៉ងត៍សង់ព្រះវិហារវត្តនៅចំពីលើទីតាំងគ្រឹះប្រាសាទនោះ។ បើអ្នកអានបានស្គាល់ឈ្មោះប្រាសាទនេះ សូមជួយប្រាប់ផង។មានការដាប់ផ្ទាំងថ្មធម្មជាតិនៅលើកំពូលភ្នំនោះធ្វើជាអាងទឹក សម្រាប់ត្រាំខ្លួនឱ្យស្បែកចាំ/គង់ កាប់មិនមុត ដុតមិនឆេះ។ បច្ចុប្បន្ន នៅលើភ្នំស្រួចនេះ មានអាងត្រាំថ្នាំចំនួន ០៦ និងរុនថ្មសម្រាប់បុកថ្នាំបុរាណខ្មែរយកទៅដាក់ត្រាំ។ ក្រុមការងារមិនដឹងអំពីប្រភេទរុក្ខជាតិ ឬវិធីប្រើ និងជឿជាក់លើយុវជនសិក្សា និងស្រាវជ្រាវបន្ថែម។ក្រៅពីគ្រឹះប្រាសាទបុរាណដែលមានតម្លៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន និងអាងត្រាំថ្នាំ មានផ្ទាំងសិលាធម្មជាតិធំៗរំលេចសម្រស់ក្នុងព្រៃភ្នំអមដោយសំលេងសត្វស្លាប និងជីវៈចម្រុះនានា។ ចាស់ៗរស់នៅក្បែរភ្នំនោះបានប្រាប់ថា ភ្នំស្រួចធ្លាប់ជាជម្រកសត្វខ្លា។ មានលោកនេនមួយអង្គដែលគង់នៅលើភ្នំនោះ បានបង្ហាញក្រុមការងាររូងថ្មដ៏ធំមួយដែលលោកជឿថាជាជម្រកសត្វខ្លាពីមុន។ រឿងរ៉ាវប្រវត្តិសាស្ត្រ វប្បធម៌រួមនឹងសម្រស់ផ្ទាំងសិលាក្រោមម្លប់នៃដើមឈើធ្វើឱ្យភ្នំស្រួចក្លាយជាទីកន្លែងមនោរម្យសម្រាប់មកកំសាន្ត។ ភ្នំស្រួចស្ថិតនៅត្រង់ចំណុចដែលមានរយៈទទឹង(១២° ៣៩’ ៤.៧៧៥០៤០”) និងរយៈបណ្តោយ(១០៤° ៥៩’ ១.៧៩៩៨៨០”) ស្ថិតក្នុងភូមិសាស្ត្រឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ខាងលិចភ្នំសន្ទុក ប្រហែល ០១គីឡូម៉ែត។ បើអ្នកធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងស្ទឹងសែន ភ្នំនេះស្ថិតនៅខាងស្តាំដៃ។ នៅលើផ្លូវជាតិលេខ៦ ត្រង់បង្គោលថ្មលេខ១៥១ មានផ្លូវដីក្រាលគ្រួសចូលទៅភ្នំស្រួច ឬអាស្រមភ្នំស្រួច។ អ្នកអាចឡើងតាមកាំជណ្តើរ ឬបើកបរទៅដល់កំពូលភ្នំ។ ការអញ្ជើញមកដល់របស់បង ប្អូនជនរួមជាតិអាចជួយលើកស្ទួយជីវភាពរបស់សហគមន៍តំបន់នោះ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ សូមចូលរួមលើកស្ទួយតាមអ្វីដែលអ្នកអាចធ្វើបាន…
-
ដំណើរកំសាន្តទៅកាន់ភ្នំឈ្ងោក
ភ្នំនេះមានអត្តសញ្ញាណពិសេសរបស់ខ្លួនរួមមាន៖ ១.ទេសភាពសមុទ្រឈើបីដំណាក់៖ ដំណាក់ខ្ពស់បំផុតនៅលើកំពូលភ្នំដែលអាចមើលឃើញទេសភាព៣៦០អង្សារ និងភ្នំធំ ២.ជ្រលងភ្ជាប់និស្ស័យ ៣.ល្អាងអូន ៤.ល្អាងបង ៥.ល្អាងទឹកចេញ ៦.ល្អាងសត្វប្រចៀវ ៧.ល្អាងខ្លាកូនក្រមុំ(មាននាងក្រមុំម្នាក់ថែរក្សាកូនខ្លាក្នុងល្អាងនោះ) ៨.ពពួកសត្វដូចជាប្រចៀវ ស្វា និង៩.ពពួករុក្ខជាតិដូចជា ដើមស្រឡៅ ចន្ទភ្នំ រកា ជ្រៃ ដំបងយក្ស ពោធិ៍ រលួស សំរោង។ភ្នំឈ្ងោកស្ថិតនៅត្រង់ចំណុចដែលមានរយៈទទឹង(១៣° ៤៦’ ៣៨.៥២៩៨៣៩០០”) និងរយៈបណ្តោយ(១០៥° ៤៤’ ៥៤.២២៣៤៣៩៩៩”) ស្ថិតក្នុងភូមិសាស្ត្រភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ប្រមាណ៤៤ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។ តាមផ្លូវជាតិលេខ ៩ ពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តព្រះវិហារ ភ្នំនេះស្ថិតនៅខាងស្តាំដៃ។ ត្រង់បង្គោលថ្មលេខ ៥០៣ មានផ្លូវក្រាលគ្រួសក្រហម បត់ចូលរួចបន្តដំណើររហូតទៅដល់ភ្នំឈ្ងោក(ជិតដល់ភ្នំមានផ្លូវលំបាកបន្តិច តែរថយន្តអាចទៅបាន សូមកុំបោះបង់រួចបន្តដំណើរប្រមាណ២០០ម៉ែត្រ អ្នកនឹងទៅដល់)។ នៅពេលទៅដល់ មានអ្នកភូមិនៅរង់ចាំស្វាគមន៍យ៉ាងរាក់ទាក់ ហើយពួកគាត់ជាយុវជនជនជាតិដើមភាគតិច(កួយ)។ គាត់នឹងជូនទៅកន្លែងសំខាន់ៗដូចខាងលើ។ សូមជម្រាបថា មានបងប្អូនជនជាតិដើមភាគតិចកួយប្រមាណជាង៣០០គ្រួសាររស់នៅក្បែរភ្នំនេះ ហើយចងក្រងជាសហគមន៍មើលថែរក្សា និងការពារធនធានធម្មជាតិនៅតំបន់ភ្នំនេះរួមទាំងភ្នំឱ្យបានគង់វង្ស។ ភ្នំនេះជាប្រភេទភ្នំថ្មស(កំបោរ) និងជាកន្លែងទាក់ទាញសម្រាប់អ្នកចូលចិត្តធម្មជាតិ និងវប្បធម៌ និងឡើងភ្នំ។…
-
តោះទៅលេងភ្នំជីសូរ
ភ្នំនេះជាភ្នំប្រវត្តិសាស្ត្រដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ នៅមានរូបរាងប្រសាទបុរាណដ៏ស្រស់ស្អាតនៅលើកំពូលភ្នំនេះ។ សម្រាប់អ្នកដែលបានមកដល់ទីនេះគឺ ពិតជាស្ងើចសរសើរ និងដឹងគុណដល់បុព្វការីជនខ្មែរដែលបានកសាងប្រាសាទនៅលើកំពូលភ្នំដ៏ខ្ពស់។ ភ្នំជីសូរនៅរក្សាបានរូបរាងប្រាសាទសម្រាប់មនុស្សគ្រប់ជំនាន់មើល ហើយនៅជាប់នឹងប្រាសាទមានសង់វត្ត និងព្រះវិហារពុទ្ធសាសនា។ ពិតជាកម្រណាស់ព្រោះមានភ្នំមួយចំនួន តួប្រាសាទ (ព្រាហ្មញ្ញសាសនា)ត្រូវបានគេកាយឲ្យរលំដើម្បីរកវត្ថុបុរាណ ហើយសង់ព្រះវិហារ (ពុទ្ធសាសនា)នៅចំពីលើគ្រឹះប្រាសាទនោះតែម្តង។ កូនចៅកម្ពុជាគ្រប់រូបពិតជាជឿជាក់លើបារមីម្ចាស់ទឹក ដី ព្រៃ ភ្នំក្រំថ្មថែរក្សាខេត្តតាកែវ និងបុព្វការីជន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលរក្សាការពារបាននូវប្រាសាទដ៏អស្ចារ្យមួយនេះ។ ភ្នំជីសូរស្ថិតនៅខេត្តតាកែវ ត្រង់ចំណុចដែលមានរយៈទទឹង(១១° ១១’ ៣.៤៩៧៩៩៩៩៩”) និងរយៈបណ្តោយ(១០៤° ៤៩’ ៣០.៣៩៣១២០០០”)។ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីរាជធានីភ្នំពេញ ប្រមាណ៥០គីឡូម៉ែត្រ (ផ្លូវនៅពិបាកបន្តិច) តែផ្លូវឡានឡើងទៅដល់លើកំពូលភ្នំតែម្តងនឹងត្រូវកសាងដោយចាក់បេតុងនៅពេលក្រោយបុណ្យភ្ជំបិណ្យ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤។ ជាទំព័រប្រវត្តិសាស្ត្រដ៏ថ្មីមួយសម្រាប់ភ្នំនេះ នៅពេលផ្លូវបេតុងត្រូវបានសង់ចប់។ សូមបារមីទឹកដីខេត្តតាកែវជូនបុណ្យមហាកុសល្យដល់អ្នកកសាងផ្លូវបេតុងនេះឲ្យជួបតែសុខភាពល្អ និងសុភមង្គល ព្រមទាំងសម្រេចគ្រប់ភារកិច្ច។ ក្រុមការងារបានមកផ្តិតយករូបភាពខ្លះៗនៃភ្នំជីសូរនៅខែកញ្ញា ឆ្នាំ២០២០នេះ និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកនេះឲ្យប្រទេសកម្ពុជាជួបតែសុខសន្តិភាព និងមានការរីកចម្រើនទៅមុខកុំបីឃ្លៀងឃ្លាត៕ ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ
-
ដំណើរកំសាន្តទៅភ្នំក្ងោកមាស
មានរឿងដំណាលថា មានព្រះពុទ្ធរូបតូចៗចំនួន៦០អង្គ ធ្វើពីស្ពាន់-សំរឹទ្ធត្រូវបានចោរលួច និងប្លន់បានយកទៅលាក់ទុកក្នុងពាងក្នុងល្អាងភ្នំក្ងោកមាស។ នៅឆ្នាំ២០១៧ យុវជន៣រូបរស់នៅក្បែរភ្នំនោះ អាយុប្រមាណ១៧ឆ្នាំ បានចូលទៅក្នុងល្អាងដើម្បីបាញ់សត្វប្រចៀវ ហើយបានប្រទះឃើញពាងដាក់ព្រះពុទ្ធរូបខាងលើ។ ដោយសារបារមី និងពន្លឺចែងចាំងចេញពីព្រះពុទ្ធរូបទាំងនោះ ធ្វើឱ្យអ្នកភូមិផ្អើលមកមើល ហើយក៏បានដឹងដល់អាជ្ញាធរ។ ព្រះពុទ្ធរូបទាំងនោះត្រូវបានគេដឹកយកទៅតម្កល់រក្សាទុកនៅសារមន្ទីរជាតិ នៅរាជធានីភ្នំពេញ(?)។ អ្នកភូមិក៏បានប្រាប់ផងដែរថា នៅក្នុងល្អាងភ្នំក្ងោកមាសនេះ មានធ្នូដែកបុរាណដែលគេប្រើសម្រាប់បាញ់សត្វក្ងោក តែបច្ចុប្បន្នមិនដឹងស្ថិតនៅទីណា។ភ្នំនេះមានតម្លៃវប្បធម៌(ព្រហ្មញ និងពុទ្ធសាសនាដែលពលរដ្ឋកម្ពុជានៅគោរព) តម្លៃប្រវត្តិសាស្ត្រ(ភ្នំថ្មស/កំបោរ អាយុកាលពាន់ឆ្នាំ) តម្លៃសោភណ្ឌភាពធម្មជាតិ(ទេសភាពព្រៃភ្នំ) ជាទីជម្រកសត្វ-រុក្ខជាតិច្រើនប្រភេទ និងមានតម្លៃច្រើនទៀតដែលយើងមិនទាន់ដឹង ដូចសំដីមាសលោករដ្ឋមន្ត្រីបរិស្ថានសាយ សំអាល់៖«អ្វីដែលយើងបានដឹងគឺ តិចជាងអ្វីដែលមិនទាន់ដឹង»។ ភ្នំក្ងោកមាសស្ថិតនៅត្រង់ចំណុចដែលមានរយៈទទឹង(១៣° ៤៥’ ៣៤.៧៩៧៩៦០០០”) និងរយៈបណ្តោយ(១០៥° ៤៤’ ៥៥.២៦៩៥៩៩៩៩”) ក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ប្រមាណ៤៤ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។ តាមផ្លូវជាតិលេខ ៩ ពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តព្រះវិហារ ភ្នំនេះស្ថិតនៅខាងស្តាំដៃ។ ត ្រង់បង្គោលថ្មលេខ៥០៣ មានផ្លូវក្រាលគ្រួសក្រហម បត់ចូលរួចបន្តដំណើររហូតទៅដល់ភ្នំក្ងោកមាស មុនទៅដល់ភ្នំឈ្ងោក។ ភ្នំក្ងោកមាសនេះ មិនទាន់មានការរៀបចំបានល្អសម្រាប់ទទួលភ្ញៀវនៅឡើយទេ។ពលរដ្ឋកម្ពុជាគ្រប់រូបចង់ឃើញព្រះពុទ្ធរូបទាំងនោះនៅគង់វង្សនៅសារមន្ទីរជាតិ និងចង់ឃើញសុខសន្តិភាព និងការរីកចម្រើនរៀងរហូតនៅប្រទេសកម្ពុជាដែនដីសុវណ្ណភូមិ៕ ប្រភព៖ ទំព័រហ្វេសប៊ុក…
-
ដាល់អំបុកភូមិយើង
ផ្ទះកាហ្វេវប្បធម៌ នៅរាជធានីភ្នំពេញ បានរៀបចំពិធីដាល់អំបុក ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២៩ ៣០ ៣១ តុលា ដល់ថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២០។ ពិធីដាល់អំបុកភូមិយើង ក៏មានស្លៀកពាក់បុរាណតាមសម័យកាលនីមួយៗ ដូចជាសម័យលង្វែក សម័យអង្គរ សំលៀកបំពាក់ល្ខោនខោល អប្សរា និងមានសម្តែងល្ខោនស្រមោលស្បែកតូចផងដែរ។ អ្នកស្រីព្រំ ម៉ាច ជាអ្នកខេត្តស្វាយរៀង បានអោយដឹងថា អ្នកស្រីចេះដាល់អំបុក តពីដូនតា មកម្លេះ។អ្នកស្រីប្រាប់ពីរបៀបដាល់អំបុកថា ដំបូងឡើយគឺត្រូវច្រូតស្រូវទុំ យកមកបែន រួចអុំអោយស្អាតអស់ដី បន្ទាប់មកយកទៅលីងអោយឆ្អិនបន្តិច ទើបយកមកបុកក្នុងត្បាល់ ឬហៅថាដាល់អំបុក គឺបុកអោយសំប៉ែត។ លោកគ្រូសក្ខ័រា នាយកសាលាសិល្បៈហ្វូណន បានអោយដឹងថា ការរៀបចំពិធីដាល់អំបុកនេះឡើងដើម្បី បង្ហាញអោយយុវវ័យ និងក្មេងៗជំនាន់ក្រោយបានឃើញ ពីរបៀបដាល់អំបុកខ្មែរ និងអាចស្លៀកពាក់បុរាណខ្មែរ តាមសម័យកាលនីមួយៗ។ សាលាសិល្បៈហ្វូណន តែងតែបង្កើតព្រឹត្តិការណ៍បុរាណនានា ដើម្បីផ្សព្វផ្សាយអំពីកេរ្តិ៍មរតកដូនតាខ្មែរយើង ដូចជាការស្លៀកពាក់បុរាណ ការបង្ហាត់បង្រៀនផ្នែកតន្ត្រីបុរាណ បង្ហាត់ផ្នែកល្ខោនខោល របាំបុរាណ ជាដើម។ លោកគ្រូសំណូមពរអោយបងប្អូនទាំងអស់ ពិសេសយុវជនជំនាន់ក្រោយ ងាកមកគាំទ្រ…
-
ភ្នំបាយ៉ង់កោ
ប្រាសាទភ្នំបាយ៉ង់កោមានភាពល្បីរន្ទឺ និងចំណាស់ដែលមានក្បាច់ចម្លាក់ដូចជា ក្បាច់គូឌុ ក្បាច់រំយោល ក្បាច់ភ្ញីវល្លិ ក្បាច់ចិញ្ចៀន ក្បាច់អង្កាំ និងក្បាច់ផ្កាចន្ទន៍។ សូមគោរព និងដឹងគុណបុព្វបុរសខ្មែរចំពោះសម្បត្តិបេតិកភណ្ឌអរូបី (ក្បាច់ទាំងនោះ)។ តួប្រាសាទបាយ៉ង់កោនៅមានរូបរាង តែត្រូវការការជួសជុល ថែរក្សា និងការពារ។ ប្រាសាទត្រូវបានកសាងដោយព្រះបាទ ភវវរ័្មនទី២ នៅសតវត្សទី៧ ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ការកសាងប្រាសាទនេះពីឥដ្ឋ ថ្មបាយក្រៀម និងថ្មផ្សេងៗនៅលើកំពូលភ្នំកម្ពស់៣១៣ម៉ែត្រដោយវិធីណា គឺដឹងតិចតួចណាស់។ប្រាសាទភ្នំបាយ៉ង់កោស្ថិតត្រង់ចំណុចដែលមានរយៈទទឹង១០° ៣៨’ ២៨.៧៣៣២៧៩០០០០” និងរយៈបណ្តោយ១០៤° ៥០’ ៣៥.៣៩៤៣៥៩០០០០” និងនៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ១២១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬ៤០គីឡូម៉ែត្រពីក្រុងដូនកែវ។ ទោះបីជាផ្លូវជាតិលេខ២នៅលំបាកបន្តិច តែកូនចៅគ្រប់រូបនៅតែមកលេង និងមើលថែប្រាសាទនេះ។ នៅពេលមកដល់ មានផ្លូវចាក់បេតុងដែលបានចាប់ផ្តើមកសាងនៅឆ្នាំ២០០៨ (?) ប្រវែង២៥០០ម៉ែត្រ ពីជើងភ្នំឡើងរហូតដល់កាំជណ្តើរប្រាសាទដែលមាននារីបើកបរម៉ូតូជូនភ្ញៀវឡើង។ សូមចូលរួមថែរក្សាសម្បតិ្តបេតិកភណ្ឌជាតិយើង តាមរយៈការអញ្ជើញទៅមើល។ ក្រុមការងារបានមកផ្តិតយករូបភាពខ្លះៗនៃប្រាសាទបាយ៉ង់កោនៅចុងខែកញ្ញា ឆ្នាំ២០២០នេះ និងសូមបន់ស្រន់ដល់បារមី នៃវត្ថុស័ក្តិសិទ្ធិនៅលើលោក និងជាពិសេសនៅភ្នំបាយ៉ង់កោ ឱ្យពលរដ្ឋកម្ពុជាគ្រប់រូបទាំងក្នុង និងក្រៅប្រទេស និងប្រទេសកម្ពុជាជួបតែសុខសន្តិភាព និងមានការរីកចម្រើនទៅមុខកុំបីឃ្លៀងឃ្លាត។ ប្រាសាទព្រះគោ-ព្រះកែវ និងទេសភាពថ្ម២ដុំក្រៅពីប្រាសាទបុរាណ(បាយ៉ង់កោ)ដែលមានតម្លៃប្រវត្តិសាស្ត្រ…
-
ភ្នំដា
ភ្នំដាមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌មហាសាលសម្រាប់ប្រទេសកម្ពុជា។ ជាក់ស្តែង នៅលើភ្នំនេះ មានប្រាសាទអាស្រមមហាឫសី ដែលមានព្រះហរិហរៈ (ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា) មួយអង្គ អាយុកាលពាក់កណ្តាលសតវត្សទី៧ នៃ គ.ស. បច្ចុប្បន្នតម្កល់នៅសារមន្ទីរជាតិសិល្បៈអាស៊ីហ្គីម៉េ ប្រទេសបារាំង (សូមអ្នកស្រុកបារាំងជួយថត និងសែរផងដើម្បីកូនខ្មែរបានស្គាល់) និងប្រតិមាមួយចំនួនតម្កល់នៅសារមន្ទីរជាតិភ្នំពេញ។ ក្រៅពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ ភ្នំ ដា នៅមានតម្លៃច្រើនទៀតរួមមាន៖ ទី១.ជីវ:ចម្រុះ(សត្វ-រុក្ខជាតិមានតម្លៃអភិរក្ស និងវិទ្យាសាស្ត្រមិនទាន់ដឹង) ទី២.សោភ័ណ្ឌភាពធម្មជាតិ ទី៣.កំសាន្ត និងលំហែអារម្មណ៍ទី៤.ជាភ្នំដែលមានរ៉ែមាស ឬលោហធាតុមានតម្លៃយើងមិនទាន់ដឹង។តម្លៃខាងលើរបស់ភ្នំដាត្រូវថែរក្សា និងការពារឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍មនុស្សគ្រប់ជំនាន់ ដោយបង្កើតទៅជាតំបន់ការពារធម្មជាតិ (តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ)។ ភ្នំ ដា ស្ថិតត្រង់ចំណុចដែលមានរយៈទទឹង ១០°៥៧’៤៩” និងរយៈបណ្តោយ ១០៤°៥៩’១៣” ក្នុងភូមិសាស្ត្រភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មានចំងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងចំងាយ ២៤ គីឡូម៉ែត្រពីក្រុងដូនកែវ។ តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌មហាសាលរបស់ភ្នំដា គឺប្រាសាទដែលកសាងនៅលើភ្នំ។ ភ្នំដាគឺ ជាគ្រឹះនគរបូរីកម្ពុជា (កន្លែងដុះដីមុនគេនៅប្រទេសកម្ពុជា)។ ពលរដ្ឋកម្ពុជាគ្រប់រូបពិតជាជឿជាក់លើបារមី…
-
តោះទៅស្គាល់ភ្នំបូរីនៅខេត្តតាកែវ
ភ្នំបូរីមានរុក្ខជាតិច្រើនមុខដូចជាដើមរកា ទុំទេស និងជាជម្រកសត្វត្រកួត ស្កា ស្វា ពស់ថ្លាន់ ពស់ខ្មៅ(រនាម ក្របី)ជាដើម។ វែករនាមភាគច្រើនជាពស់អ្នកតា។ ភ្នំ បូរី អាចមានរុក្ខជាតិ និងសត្វដែលមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សដែលយើងមិនទាន់បានដឹង។ ភ្នំ បូរីមានសោភ័ណធម្មជាតិស្រស់បំព្រង និងជាកន្លែងដែលភ្ញៀវជាតិនិយមទៅកំសាន្ត។នៅលើភ្នំ បូរី មានសំណល់នៃគ្រឹះប្រាសាទបុរាណមួយចំនួន។ ការធ្វើកំណាយនៅភ្នំបូរីរកឃើញឆ្អឹងមនុស្សចាស់ កុមារតូចនិងទារក កុលាលភាជន៍(ចាន/ក្រឡ) គ្រាប់អង្កាំ និងបំណែកឆ្អឹងសត្វ។ យោងតាមឯកសារ ភ្នំបូរីប្រហែលជាកន្លែងផលិតកុលាលភាជន៍នៅសម័យចុងស.វទី១ មុន គ.ស។ ភ្នំ បូរី ព័ទ្ធជុំវិញដោយទឹកដែលពីបុរាណកាលអ្នកភូមិហៅថា ជាទន្លេភ្នំ។ ធ្លាប់មានអ្នកបង់បទ(អ្នកសច្ចំ) ដែលជឿលើបារមី(ព្រហ្មញ្ញសាសនា)ធ្លាប់ទៅសមាធិលើភ្នំនេះ។ ភ្នំ បូរី ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ(ស្ថិតនៅជិតភ្នំដា)។ ក្រុមការងារបានថតនៅខែតុលា គ.ស ២០២០។ សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងជឿជាក់លើពលរដ្ឋកម្ពុជាគ្រប់រូបរួមគ្នាថែរក្សាសុខសន្តិភាព ការពារបេតិកភណ្ឌជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ សូមជូនពរសុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារក្នុងឱកាសបុណ្យអុំទូក។ ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ
-
បាត់ដំបង៖ ជីវិតការងាររបស់អ្នកបើកឡូរីនៅស្ទឹងអូរដំបង
ការងារបើកឡូរីនៅស្ទឹងអូរដំបង គឺជារបរសល់ពីដូនតារបស់អ្នកភូមិអូរដំបង តាំងពីឆ្នាំ១៩៧៨មកម្ល៉េះ។ អ្នកបើកឡូរីនៅទីនេះចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានប្រយោជន៍រួម។ ឡូរីដែលនៅរក្សាភាពពាក់កណ្ដាលបុរាណនេះ បច្ចុប្បន្នភ្ញៀវភាគច្រើនជាជនបរទេស។ ដើម្បីអាចទៅដល់កន្លែងជិះឡូរីនៅស្ទឹងអូរដំបង គេគ្រាន់តែធ្វើដំណើរពីទីរួមខេត្តបាត់ដំបង តាមផ្លូវជាតិលេខ១០ ប្រមាណ៥គីឡូម៉ែត្រតែប៉ុណ្ណោះ នោះគេនឹងទៅដល់ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាទីតាំងជិះឡូរីសល់ពីឆ្នាំ១៩៧៨។ រោងប្រក់ក្បឿងសម្រាប់ឱ្យភ្ញៀវជ្រកភ្លៀងនិងកម្ដៅ ឬអង្គុយរង់ចាំ ទំហំទទឹងប្រមាណ១០ម៉ែត្រនិងបណ្ដោយប្រហែលជា១៥ម៉ែត្រ ដែលមានគ្រែត្រៀបត្រានៅក្រោម និងមានតុកៅអីថ្មខ្លះផងនោះ ជាចំណុចចាប់ផ្ដើមនៃការជិះឡូរី។ ឡូរីធ្វើពីរនាបឫស្សី មានសណ្ឋានដូចជាគ្រែតែគ្មានជើង ដែលមានដាក់កន្ទេលកក់ពីលើ និងមានម៉ាស៊ីនជាជំនួយឱ្យឡូរីទៅមុខនោះ បានដាក់តម្រៀបគ្នាជាជួរ ប្របផ្លូវរថភ្លើង។ អ្នកបើកឡូរីមិនថាស្រីឬប្រុសនោះទេ ភាគច្រើនមានសម្បុរស្រអែមនិងខ្មៅ។ ម៉ោងជាង១១ព្រឹកនៅទីនេះមិនមានអ្វីលក់ទេ ក្រៅពីធុងលក់ភេសជ្ជៈព័ណ៌ក្រហមមួយនៅជិតផ្លូវរថភ្លើង ក្បែររោងប្រក់ស័ង្កសីតូចមួយ។ គ្រាន់តែឃើញភ្ញៀវទៅដល់ភ្លាមមិនថាជាភ្ញៀវខ្មែរឬបរទេសឡើយ ម្ចាស់វេនប្រមូលប្រាក់បានចេញពីរោងប្រក់ក្បឿងមករាក់ទាក់និងណែនាំពីសេវាកម្មឡូរីរបស់ខ្លួន។ ឡូរីដែលមានជាង២០គ្រឿង ត្រូវបានបែងចែកវេនគ្នា ដើម្បីប្រមូលប្រាក់វិលជុំ និងវេនបើកផងដែរ ដើម្បីទទួលបានប្រយោជន៍ស្មើគ្នា។ បានន័យថាបើឡូរីមាន៣០ អ្នកបើកក៏មាន៣០នាក់ដែរ ដូច្នេះមួយខែ ម្នាក់មានតែមួយថ្ងៃតែប៉ុណ្ណោះ ដើម្បីប្រមូលប្រាក់ តែពួកគេត្រូវបើកឡូរីរាល់ថ្ងៃ។ បើមិនចំវេនប្រមូលប្រាក់ទេ សមាជិកទាំងអស់ទទួលបានប្រាក់ ១០,០០០រៀល សម្រាប់ដឹកភ្ញៀវមួយជើង។ សហគមន៍បង្កើតប្រព័ន្ធបែបនេះ ដើម្បីឱ្យសមាជិកក្នុងក្រុមរបស់ខ្លួនទទួលបានចំណូលរាល់ថ្ងៃ និងស្មើភាពគ្នា។…
-
វត្តមានសត្វក្ងោកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
វត្តមានសត្វក្ងោកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានលទ្ធផលអង្កេតរយៈពេល ១០ ឆ្នាំរៀបចំដោយអង្គការ សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងក្រសួងបរិស្ថានបង្ហាញថាមានចំនួន ៩៦៦ក្បាល ដែលចំនួននេះមានការកើនឡើង ខណៈស្ថានភាពសត្វក្ងោកនៅលើពិភពលោកមានការថយចុះ។ នេះគឺជាភាពជោគជ័យមួយនៃការការពារនិងការអភិរក្សជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា៕ ប្រភព៖ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន