-
ទឹកធ្លាក់ថ្មដានៅវាលវែង កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ទូទៅ
ទឹកធ្លាក់ថ្មដាតូចជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលកំពុងល្បី ដែលអ្នកខេត្តពោធិ៍សាត់តែងតែនាំគ្នាទៅលេង ។ ហើយគេក៏ឃើញមានខេត្តផ្សេងៗ និងអ្នកភ្នំពេញទៅលេងជារឿយៗដែរ ។ ទឹកធ្លាក់នេះ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្បែរព្រំដែនប្រទេសថៃ ។ បើយើងធ្វើដំណើរពីភ្នំពេញទៅដល់ទីនោះត្រូវចំណាយពេលបើករថយន្តប្រហែលជា 4ទៅ5ម៉ោង ដែលមានចំងាយជាង 300km
-
រមណីយដ្ឋានកសិទេសចរណ៍ ជ្រលងភ្នំក្រហម រាយមន្តស្នេហ៍ស្វាគមន៍ភ្ញៀវទាំងជិតទាំងឆ្ងាយ
ខេត្តកំពត៖ ដោយសារមានអំណោយផលល្អពីធម្មជាតិរួចស្រេចទៅហើយ នៃបណ្តុំទេសភាពតំបន់ភ្នំលាតសន្ធឹងនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយ ប្រមាណ៣០ហិកតានោះ រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហម ដែលមានទេសភាពធម្មជាតិពិតៗ និងមានទីលម្ហែកាយច្រើនកន្លែងបែបទីជនបទ ចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរទាំងទីជិតឆ្ងាយជិត២ឆ្នាំមកហើយ ។
-
ភ្នំសំពៅ ! មានអ្វីពិសេសបានជាភ្ញៀវទេសចរទៅទស្សនាមិនចេះដាច់?
ភ្នំសំពៅ៖គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រមួយដ៏មានប្រជាប្រិយភាពបំផុត ដែលស្ថិតនៅក្នុងទឹកដីភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ មានកម្ពស់១៤០ម៉ែត្រ និងកាំជណ្តើរសរុបចំនួន៨០០កាំ ដោយប៉ែកខាងក្រោយភ្នំក៏មាន ជណ្តើរឡើងមួយផ្សេងទៀតផងដែរ
-
ប្រវត្តិប្រាសាទព្រះធាតុ ឬ វត្តព្រះធាតុទឹកឆា !!
ប្រាសាទព្រះធាតុទឹកឆាសាងសង់ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០២៥) ដែលមានទីតាំងស្ថិតនៅចន្លោះភូមិពីរជាប់គ្នាគឺភូមិថ្មដា ឃុំបឹងណាយ និងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយ៣៩គ.ម ពីទីរួមខេត្តកំពង់ចាម ចូលពីផ្លូវជាតិ១៣គ.ម ត្រង់ភូមិក្រូច ត្រូវបែកចេញពីផ្លូវខេត្តបត់ទៅស្តាំតាមផ្លូវសសៀរបណ្តោយប្រឡាយទឹក៥គ.ម.ទៀត ទើបដល់ប្រាសាទព្រះធាតុទឹកឆានេះ
-
ប្រាសាទព្រះឥន្ទកោសីយ៍មានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទបក្សីចាំក្រុងដែរ…!!
ធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹងសៀមរាប ពីស្ពានថ្មព្រះរាជដំណាក់ ទៅជិតដល់អភិរក្សអង្គរ មានស្ពានឈើមួយ (បច្ចុប្បន្នកំពុងសាងសង់ជាស្ពានបេតុង) ឆ្លងទៅដល់មុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។ ប្រាសាទព្រះឥន្ទកោសីយ៍ គឺជាប្រាសាទតូចមួយស្ថិតខាងកើតព្រះវិហារវត្ត។ ឈ្មោះប្រាសាទនេះជួនកាលឃើញគេសរសេរថា «ព្រះឥន្ទកោសិយ» ដែលពាក្យ «កោសិយ» នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតមានន័យថា «ព្រះឥន្ទ្រ» ។ ប៉ុន្តែឈ្មោះដែលមានជាផ្លូវការសរសេរនៅលើឃ្លោងទ្វារវត្ត និងសាលាបឋមសិក្សាគឺ «ព្រះឥន្ទកោសីយ៍» ។ ប្រាសាទព្រះឥន្ទកោសីយ៍ សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ប្រាង្គតូច ស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេព នៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអរបេះធ្លាក់ស្ទើរអស់មើលរូបមិនយល់ ។ នៅក្នុងប្រាង្គធំនេះ ពុំមានតម្កល់ទេវរូបអ្វីទេខុសពីប្រាង្គតូច ដែលមានតម្កល់ព្រះពុទ្ធរូប ជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឲ្យចម្លែកដែរ ព្រោះថាជាទូទៅនៅប្រាសាទដទៃទៀត គេតម្កល់ទេវរូបសម្រាប់គោរពបូជានៅប្រាង្គធំ ។ ប្រាសាទព្រះឥន្ទកោសីយ៍ ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ (គ.ស៩០០‑៩២២) ក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា…
-
ប្រាសាទភ្នំក្រោមជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រ នៅមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប !!
ប្រាសាទភ្នំក្រោម ជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រ មានទីតាំងស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូងហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។ បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ប្រាសាទភ្នំក្រោម ត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើតនាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែង ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ ប្រាសាទភ្នំក្រោម ស្ថិតនៅក្នុងកំពែងរាងបួនជ្រុងស្មើមួយជ្រុងប្រវែង៥០ម៉ែត្រ និងមានតួប៉មបីជាជួរចំអ័ក្សខាងជើង និងខាងត្បូង នៅលើខឿនដែលមានកម្ពស់១ម៉ែត្រ២តឹក និងមានប្រាសាទចំនួន៤ទៀតនៅខាងកើតហើយបែរមុខទៅរកប្រាសាទចម្បងទាំងបី ។ បច្ចុប្បន្នបើពិនិត្យសង្កេតទៅលើស្ថានភាពជាក់ស្ដែងប្រាសាទភ្នំក្រោមនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ បើពិនិត្យទៅលើគុណភាពថ្មភក់ មានសភាពពុកផុយ ដែលជាកត្ដានាំឱ្យតួប្រាសាទទាំងមូលប្រេះស្រាំស្ទើរតែនៅគ្រប់ផ្ទាំងស្រទាប់ថ្ម ដែលជាហេតុនាំឱ្យរលេះបាក់នូវក្បាច់រចនារបស់ប្រាសាទ ។ ទន្ទឹមនឹងនោះដែរ ក៏មានសំណង់សម័យថ្មីជាច្រើន នៅជុំវិញប្រាសាទផ្នែកខាងកើត ។ សំណង់ទាំងនេះមានកុដិព្រះសង្ឃខ្ទមសំណាក់ធម៌របស់យាយជីតាជី សាលាឆាន់ ព្រះវិហារ និងស្លាកស្នាមសំណង់បាក់បែកមួយចំនួនទៀតអំពីស៊ីម៉ង់ត៍ ប្រហែលជាសាងសង់តាំងពីសម័យបារាំង ។ ការខូចខាតរបស់ប្រាសាទភ្នំក្រោមអាចបណ្ដាលមកពីកត្ដាជាច្រើនដូចជា៖ 1-ប្រាសាទភ្នំក្រោមកសាងនៅជាប់នឹងទន្លេសាបបណ្ដាលឱ្យប្រាសាទនេះមានសំណើមច្រើនគ្រប់ពេលវេលា។ សំណើមនេះ បានបក់មកពីបឹងទន្លេសាប ជាពិសេសដោយអាកាសធាតុរបស់ប្រទេសកម្ពុជាក្ដៅហើយសើមទៀត ធ្វើឱ្យថ្មមានសភាពសើមស្ងួតរីករួមៗជាកត្ដានាំឱ្យថ្មភក់ពុកផុយ។ 2-ទឹកភ្លៀង (ទឹកភ្លៀងមានជាតិអាស៊ីត) ហូរចូលទៅផ្នែកខាងក្រោម នៃគ្រឹះប្រាសាទច្រោះដី និងថ្មបាយក្រៀម ធ្វើឱ្យពុកផុយលែងរឹងមាំ ដែលជាហេតុបណ្ដាលឱ្យគ្រឹះប្រាសាទត្រូវបាក់ស្រុតតួប្រាសាទត្រូវហែកបាក់ធ្លាក់ជាអន្លើៗ ។…
-
ស្ពាននាគនៅអង្គរធំឆ្លុះបញ្ចាំងអត្ថន័យតាមឯកសារបុរាណ
នៅប្រាសាទអង្គរវត្ដ និងអង្គរធំ ក៏ដូចនៅប្រាសាទដទៃៗទៀតដែរ ក្នុងចក្រភពខ្មែរបុរាណ ដូចជា ប្រាសាទព្រះខ័ន ប្រាសាទវត្ដភូ នៅក្នុងប្រទេសឡាវ និងប្រាសាទភ្នំរុង នៅក្នុងប្រទេសសៀម បច្ចុប្បន្នជាដើម គេតែងឃើញមាន ស្ពានបង្កាន់ដៃ ជារូបភាពដងខ្លួន សត្វនាគ ដែលក្បូរក្បាច់ ជួនកាលមានក្បាល ៥ ជួនកាលក្បាល ៧ ។ មកដល់សម័យបច្ចុប្បន្ននេះ គេឆ្ងល់ថា ស្ពាននាគ ដ៏សង្ហានេះ មានអត្ថន័យ យ៉ាងណា ? លោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ខ្មែរ បានអធិប្បាយឱ្យដឹងថា ទីក្រុងអង្គរធំ ដែលមាន ប្រាសាទបាយ័ន ជាស្នូលកណ្ដាល គឺជារូបភាពបំព្រួញ ដ៏តូចមួយ នៃសកលលោកយើងនេះ ។ ទីក្រុងអង្គរធំ មានហ៊ុមព័ទ្ធជុំវិញ ដោយកសិណទឹកដ៏ធំអស្ចារ្យ ដែលគេអាចប្រៀបផ្ទឹមបាន ទៅនឹងមហាសាគរ និងកំពែងដូចភ្នំ ដែលព័ទ្ធជុំវិញ ព្រះធរណីដ៏ធំមហិមាដូច្នោះដែរ ។ ចំពោះនិមិត្ដរូបនិយម នៃទីក្រុងអង្គរធំនេះ សិលាចារឹក ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី…
-
ដំណើរទៅកាន់ភ្នំស្រះខ្ចៅ
ភ្នំនេះជាប្រភេទថ្មភក់។ មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្តត្រូវបានកសាងនៅលើភ្នំនេះ។ តួប្រាសាទបាក់បែកអស់ តែនៅមានសសរពេជ្រ ផ្ដែរ បល្ល័ង្ក និងបំណែកដៃរូបចម្លាក់ព្រះវិស្ណុ ឬព្រះឥសូរ។ មានសសរធ្វើពីថ្មបុរាណសម្រាប់ដាក់អមសងខាងផ្លូវចូលទៅប្រាសាទជាច្រើនដើម ដួលដេកលើដីចម្ងាយប្រមាណ ២០ម៉ែត្រ តាមផ្លូវពីប្រាសាទទៅស្រះខ្ចៅ។ ប្រាសាទស្រះខ្ចៅត្រូវបានកសាងនៅចំណុចខ្ពស់ជាងគេបំផុតនៃកំពូលភ្នំ។ ខឿនប្រាសាទមានពីរជាន់៖ ជាន់ក្រោមទំហំប្រមាណ ៣០ម៉ែត្របួនជ្រុង និងជាន់ទី២ ទំហំប្រមាណ ១៥ម៉ែត្រ បួនជ្រុង។ បច្ចុប្បន្ននេះ ឃើញមានរូបពុទ្ធបដិមាជាច្រើនអង្គនៅពីលើតួប្រាសាទដែលបែកបាក់។ ស្រះខ្ចៅស្ថិតនៅចម្ងាយ៤០០ម៉ែត្រពីប្រាសាទ។ តាមផ្លូវបុរាណតភ្ជាប់ពីប្រាសាទទៅស្រះ មានផ្ទាំងសិលា ដើមឈើធំៗ ទេសភាពស្អាតជាទីមនោរម្យសម្រាប់អ្នកដើរកំសាន្ត។ ពិតជារំសាយអស់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លា។ អ្នកអាចចំណាយពេលជាមួយមនុស្សដែលអ្នកស្រលាញ់ដើម្បីផ្តិតយករូបភាពទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិនៅទីនោះ។ តែសូមកុំភ្លេចយកអាហារ និងភេសជ្ជៈទៅជាមួយ ហើយកុំភ្លេចយកសំរាមមកវិញផង។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបានឃើញមានភ្ញៀវបរទេសបោះតង់ប្រមាណ០៥តង់ នៅចម្ងាយប្រមាណ៥០ម៉ែត្រពីខឿនប្រាសាទ។ភ្នំស្រះខ្ចៅស្ថិតនៅខេត្តកំពង់ធំ។ នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចបង្គោលថ្មលេខ ១៤៦ មានក្លោងទ្វារវត្តត្បែងមានឬទ្ធិ ហើយបត់ចូលនិងបន្តដំណើរតាមផ្លូវដីក្រហម ប្រមាណ ៦គីឡូម៉ែត្រពីក្លោងទ្វារវត្តអ្នកនឹងទៅដល់ក្លោងទ្វារចូលប្រាសាទស្រះខ្ចៅ។ ពុទ្ធសាសនិកជនបានចូលបច្ច័យតាមសទ្ធាដើម្បីកសាងផ្លូវក្រាលបេតុងសម្រាប់ឡានឡើងទៅដល់ខឿនប្រាសាទ។ សូមជូនពរអ្នកអាននូវសុខភាពល្អ និងមានសុភមង្គលគ្រប់ៗគ្នា៕ ប្រភព៖ ទំព័រហ្វេសប៊ុក Heritages Diary…
-
ប្រាសាទព្រះខ័នកសាងដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន!!
ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុម ប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរាប មានចម្ងាយ៣គម ពីប្រាសាទបាយ័ន និង១,៥គម ពីទ្វារដីឆ្នាំង(ទ្វារអង្គរធំទិសខាងជើង) ។ ឈ្មោះនៃប្រាសាទនេះមានន័យថា “ដាវ” ។ តាមការស្រាវជ្រាវនៅសម័យបច្ចុប្បន្នគេយល់ថា កាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័ន គឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាម ។ ដូច្នេះព្រះខ័នជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណ ដែលមានឈ្មោះថា “ជ័យស្រី” មានន័យថា“ព្រះខ័ន” និងមានន័យម្យ៉ាងទៀតថា “ម្លូ” ។
-
រយៈពេល៤ថ្ងៃ ឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់
យោងតាម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអោយដឹងថា ក្នុងរយៈពេល៤ថ្ងៃ នាឱកាស ឈប់ សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ