-
ល្ខោនខោល
ល្ខោនខោល បានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។ ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងក្នុងអំឡុង សម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី១០ តាមរយៈសិលាចរឹក ប្រាសាទសំបូរព្រៃគុក ចរឹកក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) និយាយពី ព្រាហ្មណ៍បុរាហិតម្នាក់នៅ ភៈវៈបុរៈ បានបញ្ជូនមនុស្ស ៥០នាក់ ឲ្យទៅធ្វើអ្នកបម្រើក្នុងរាជវាំង នាក្រុងអង្គរ ក្នុងចំណោមនោះមាន៦នាក់ ត្រូវទៅផ្ទះនាខោល (កន្លែងហាត់ខោល)។ ល្ខោនខោល ត្រូបានគេជឿថា ជាល្ខោនដែលបំលែងចេញពី ល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត មានន័យថា ទម្រង់ខ្លី យើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោល ត្រូវបានជួបប្រះក្នុងសិលាចរឹកមួយចំនួនទៀតដូចជាៈ សិលាចរឹក តំបន់ភាគខាងលើស្ទឹងស្រែង ខេត្តសៀមរាប ចារឹកនៅចុង…
-
ស្នែងសត្វ អាចកែច្នៃជាគ្រឿងអលង្ការយ៉ាងស្រស់ស្អាត
ស្នែងសត្វគោ សត្វក្របី ដែលគេបោះចោល ឬយកពីកន្លែងសត្តឃាត ត្រូវបានគេយកមកកែច្នៃជាគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ យ៉ាងស្រស់ស្អាត។ ស្នែងសត្វទាំងនោះ ត្រូវបានគេយកច្នៃជា ខ្សែក ខ្សែដៃ ក្រវិល ចិញ្ចៀន ក្រាស់សិតសក់ រូបសត្វ វត្ថុអនុស្សាវរីយ៍ផ្សេងជាច្រើនទៀត។ លោកសុខ ចាន់ បានអោយដឹងថា ជាជាងច្នៃស្នែង បានអោយដឹងថាលោកបានចេះកែច្នៃស្នែង ធ្វើជាគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ តាំងពីឆ្នាំ1996មកម្លេះ ដោយលោកបានរៀនពីអង្គការនៅខេត្តព្រៃវែង។ លោកបានបង្រៀនជំនាញនេះ ដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ដែលចង់ចេះចង់ដឹងរបៀបធ្វើស្នែងនេះ។ លោកបានបន្តថា ការច្នៃស្នែង ធ្វើគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះនេះ ត្រូវមានគំនិតច្នៃប្រឌិត ដើម្បីអោយចេញជារូបផ្សេងៗ ត្រូវមានការអត់ធ្មត់ ព្រោះការងារនេះ វាហុយ និងធុំក្លិនស្អុយ។ លោកស្រីឃួន ចិន្តា ម្ចាស់ហាងសុមនា សិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ចេញពីស្នែងសត្វ បានអោយដឹងថា លោកស្រីមានគំនិតយកស្នែងសត្វគោ សត្វក្របី មកកែច្នៃគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ គឺដើម្បីអោយបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ, មានគំនិតកែច្នៃរបស់ក្នុងស្រុកដែលមានស្រាប់, ជួយសំអាតបរិស្ថានដោយមិនបោះចោលស្នែងស្អុយពាសវាលពាសកាលជាដើម៕
-
ប្រាសាទគុកនគរ
ប្រាសាទគុកនគរ ស្ថិតនៅក្នុងទីតាំងវត្តគុហ៍នគរខាងលិចទីប្រជុំជនតាំងគោក ក្នុងភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។បើគិតពីរង្វង់មូលស្គន់ទៅប្រាសាទនេះស្ថិតនៅចម្ងាយប្រមាណ២២គ.ម.។ ប្រាសាទនេះប្រើប្រាស់ថ្មបាយក្រៀមជាសម្ភារៈសំណង់ចម្បងក្រៅពីផ្ដែរស៊ុមទ្វារសសរពេជ្រសសរផ្អោបនាគចែង និងតោដែលប្រើប្រាស់ថ្មភក់។ការប្រើប្រាស់ថ្មបាយក្រៀមច្រើនធ្វើឲ្យតួប្រាសាទមើលទៅឃើញសម្បុរខ្មៅខុសពីប្រាសាទដទៃទៀត។ចំពោះខ្លោងទ្វារខាងកើតដែលមានច្រកចូលពីរ គឺនៅកណ្ដាល និងខាងត្បូង ឯច្រកចូលខាងជើងបែរជាធ្វើជាទ្វារបញ្ឆោតទៅវិញ តែច្រកចេញមានបី។ ចំណែកខ្លោងទ្វារខាងលិចមានទំហំតូចមានច្រកចូល តែមិនមានច្រកចេញ (ជាទ្វារបញ្ឆោត)។នៅទល់មុំអាគ្នេយ៍មានប៉មធំមួយទៀត ធ្វើបែរមកលិចដែលជាទូទៅគេហៅថា «បណ្ណាល័យ» ។នៅជាប់កំពែងខាងត្បូងមានជាសាលមួយដែលមានច្រកចូលពីទិសខាងជើងតែសាលរបៀបនេះមិនមាននៅកំពែងខាងជើងនោះទេ។ តាមការពិនិត្យមើលប្លង់សំណង់ជារួមនាំឲ្យយើងនឹកទៅដល់ប្រាសាទភ្នំជីសូរ្យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទបាសែត ប្រាសាទឯកភ្នំ ដែលមានមណ្ឌបសន្ធឹងភ្ជាប់ពីខាងមុខប៉មធំ យ៉ាងណាក្ដីក៏មានប្រាសាទមួយចំនួនធំដែរ (នៅតំបន់អង្គរ) ដែលមានមណ្ឌបសន្ធឹងភ្ជាប់ពីខាងមុខប៉មធំ (ឧ.ធម្មនន្ទ,ចៅសាយទេវតា,បន្ទាយសម្រែ។ល។)។តាមការពិនិត្យមើលបន្ថែមលើផ្ដែរយើងសន្និដ្ឋានបានថាផ្ដែរនេះស្ថិតក្នុងរចនាប័ទ្មឃ្លាំង (ដើមសតវត្សទី១១) ។ដូច្នេះប្រាសាទនេះទំនងជាត្រូវបានកសាងក្នុងរាជ្យព្រះបាទសូយ៌្យវម្ម៌ទេព(ទី១)។តឹកតាងប្រវត្តិសាស្ត្រគួរឲ្យចងចាំក្នុងរាជ្យនេះគឺព្រះរាជាបានចេញបញ្ជាឲ្យគេកសាងប្រាសាទនៅពាសពេញអាណាចក្រដូចជាប្រាសាទបាសែត និងឯកភ្នំ នៅបាត់ដំបង ប្រាសាទភ្នំដា នៅតាកែវ ប្រាសាទភ្នំជើងព្រៃ និងគោកខ្វិត នៅកំពង់ចាម ប្រាសាទគុកនគរនេះជាដើម។មូលហេតុគឺទំនងជាព្រះអង្គត្រូវឲ្យប្រជានុរាស្ត្រស្គាល់ព្រះមហាក្សត្រថ្មី (ឯកសារប្រវត្តិសាស្ត្រនានាមាននិយាយពីជម្លោះរាជបល្ល័ង្កនៅដើមសតវត្សទី១១) និងទទួលថាព្រះអង្គមានអំណាចគ្រប់គ្រងប្រទេសបានទាំងមូល ៕
-
ប្រវត្ថិប្រាសាទស្រី
ប្រាសាទស្រី គឺជាប្រាសាទមួយបានកសាងឡើងមានអាយុកាលរាប់សតវត្សរ៍មកហើយ នៅក្នុងចំណោមប្រាសាទជាច្រើន ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្រាសាទមួយនេះស្ថិតក្នុងទីតាំងវត្តប្រាសាទ នៅក្នុងភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
-
ប្រាសាទបុរាណមួយ មានអាយុកាលមុនសម័យអង្គរ ក្បែររាជធានីភ្នំពេញ ដែលអ្នកទេសចរជាតិមួយចំនួន ពុំសូវចាប់អារម្មណ៍
នៅលើចង្កេះភ្នំប្រសិទ្ធិភាគខាងជើង គេឃើញមានប្រាសាទឥដ្ឋមួយ ដែលមានវ័យចំណាស់ជាងគេក្នុងតំបន់នោះ ដោយហេតុថាប្រាសាទនោះត្រូវបានសាងសង់នាសម័យវប្បធម៌ចេនឡាមានឈ្មោះថា ប្រាសាទស្រីគ្រប់លក្ខណ៍ ។
-
មរតកក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ
គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។ «ល្បុក្កតោ» គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង«តោ»មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទ អបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ដូច្នេះគុនល្បុក្កតោ គឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់ នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ទប់ទល់នឹងសត្វសាហាវ។ល។ លើសពីនេះទៅទៀត ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។ ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំ នៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយបានក្លាយទៅជានិមិត្តរូប នៃអារិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។ កុមារាសុភក្រ្ត័ត្រា អាយុ១១ឆ្នាំ បានអោយដឹងថា គាត់ពិតជាមានចិត្តស្រលាញ់ និងចង់ហាត់ក្បាច់គុនខ្មែរល្បុក្កតោ។ ចង់ចូលរួមអភិរក្ស លើកស្ទួយ និងសិក្សាស្វែងយល់បន្ថែម អំពីអ្វីដែលជាមរតកដូនតាជំនាន់មុន បានបន្សល់ទុក កុំអោយបាត់បង់។ បន្ទាប់ពីទំនេរពីការសិក្សានៅសាលាខ្មែរ ជារៀងរាល់ពេលល្ងាចប្អូនតែងតែទៅហាត់ក្បាច់គុនល្បុក្កតោ នៅវត្តថាន់។ កុមារាសុភក្រ្ត័ត្រា…
-
ចម្លាក់ស្ពាន់
ចម្លាក់ គឺរូបឬក្បាច់ដែលគេឆ្លាក់ រចនាឡើងជារូបរាងអោយមើលទៅមានភាពទាក់ទាញ ភាពប្រណិត ល្អឥតខ្ចោះ ព្រោះគេប្រើពេលវេលា កំលាំងពលកម្មមនុស្ស ទម្រាំអាចផលិតបានវត្ថុសិល្បៈមួយៗ។ តួយ៉ាងដូចទៅនឹងចម្លាក់ នៅតាមប្រាង្គប្រាសាទបុរាណខ្មែរយើង ដែលដូនតាខ្មែរ បានបន្សល់ទុកស្នាដៃជាច្រើនរាប់មិនអស់ នៅលើតួប្រាសាទ ជញ្ជាំងប្រាសាទ ខ្លោងទ្វារនៃច្រកចេញចូលមានរចនាបទត្រឹមត្រូវ និងការកត់ត្រាចងជាក្បួនខ្នាតច្បាស់លាស់ សម្រាប់កូនចៅតជំនាន់ក្រោយៗ។ បច្ចុប្បន្ន រោងសិប្បកម្មចម្លាក់ស្ពាន់ មិនសូវមានច្រើនប៉ុន្មានទេ ព្រោះត្រូវមានភាពប៉ិនប្រសប់នៃការច្នៃប្រឌិតខ្ពស់ អាចធ្វើបានគ្រប់រូបភាព ប្រើពលកម្មយូរថ្ងៃ ឬអាចរាប់ខែ តែកំរៃទាប មិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការលើទីផ្សារ។ យ៉ាងណា មានរោងសិប្បកម្មមួយកន្លែងឋិតនៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាព្ញ ខេត្តកណ្តាល កំពុងបន្ដដំណើរការផលិតសិប្បកម្មចម្លាក់ស្ពាន់ដោយដៃ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរតទៅមុខ។ អ៊ុំប្រុស យុទ្ធា បានអោយដឹងថា ការធ្វើចម្លាក់ស្ពាន់នេះគឺមិនងាយស្រួលទេ ចំណាយវេលា អត់ធ្មត់ និងមានចិត្តស្រលាញ់ទើបធ្វើបាន។ អ៊ុំប្រុស យុទ្ធា បានបង្រៀនដល់កូន ចៅ ក្មួយៗដែលចង់ចេះនៅចម្លាក់ស្ពាន់ នេះថែមទៀតផង។ អ៊ុំប្រុស យុទ្ធា ក៏បានសំណូមពរដល់បងប្អូនដែលស្រលាញ់ចម្លាក់វប្បធម៌ខ្មែរ ស្នាដៃខ្មែរពិតៗ សូមចូលរួមអភិរក្សនៅអ្វីដែលជាអត្តសញ្ញាណខ្មែរ យកទៅបង្ហាញដល់កូនចៅជំនាន់ក្រោយៗអោយស្គាល់ ចង់ចេះធ្វើតៗគ្នានឹងបង្ហាញស្នាដៃទាំងអស់លើឆាកអន្តរជាតិ ស្គាល់សម្បត្តិវប្បធម៌ថាខ្មែរធ្វើបាន។…
-
ព្រៃកោងកាងទឹកសាប ជាតំបន់អេកូទេសចរណ៍ដ៏ល្អបំផុត
ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ ហៅម្យ៉ាងទៀតគឺព្រៃកោងកាងទឹកសាប ឬកោងកាងភ្នំ ជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយពីទីរួមខេត្តសៀមរាប ភាគឦសាន ប្រមាណ៣០ គីឡូម៉ែត្រ ។
-
ទីអារាមមួយដែលមានអាយុកាលរាប់រយឆ្នាំ កំពុងសម្ងំលាក់ខ្លួនពីភ្ញៀវទេសចរ នៅកណ្ដាលព្រៃរនាមដៃបឹងទន្លេសាប
វត្តឈើខ្មៅគឺជាអារាមមួយដែលមានអាយុកាលរាប់រយឆ្នាំ នឹងត្រូវបានគេសាងសង់នៅលើទីទួលអណ្ដែតកណ្ដាលផ្ទៃទឹកនារដូវវស្សា ហើយត្រូវបានព័ទ្ធជុំវិញដោយព្រៃរនាមនារដូវប្រាំង។ វត្តមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ជាមួយភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប
-
ប្រាសាទចតុមុខ ជាប្រាសាទ ដែលអ្នកទេសចរជាច្រើន ពុំធ្លាប់ស្គាល់!
ប្រាសាទចតុមុខ ត្រូវបានកសាងឡើងក្នុងទសវត្សរ៍ទី១២នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។ កម្ទេចថ្មគូបតូចធំដួលរាយប៉ាយពាសពេញដី ដែលមនុស្សជាច្រើនធ្លាប់ដើរជាន់ដោយមិនបានចាប់អារម្មណ៍នោះទេ។ រាល់ថ្មនីមួយៗសុទ្ធតែជាវត្ថុសក្ការបូជារបស់ពុទ្ធសាសនិក បានប្រែក្លាយជាវិមានប្រាសាទពុទ្ធបដិមាដ៏អស្ចារ្យ និងទាក់ចិត្ដភ្ញៀវទេសចរក្រោយកិច្ចការជួសជុលដំឡើងតួប្រាសាទចតុមុខ ត្រូវបានបញ្ចប់ទាំងស្រុង។