Category: ស្រុកយើង

  • ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ អាចច្នៃម៉ូតសម្លៀកបំពាក់បានគ្រប់ម៉ូតយ៉ាងស្រស់ស្អាត

    ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ អាចច្នៃម៉ូតសម្លៀកបំពាក់បានគ្រប់ម៉ូតយ៉ាងស្រស់ស្អាត

    ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ គឺប្រភេទក្រណាត់ ធ្វើពីសរសៃសូត្រ ឬអំបោះ ដោយវេញឱ្យខ្មាញ់ និងត្បាញបញ្ចូលគ្នា ដើម្បីឱ្យមានពណ៌ត្របាញ់ប្រដេញគ្នាដូចផ្កាកន្ត្រើយ ដោយគេប្រើពណ៌ចាប់ពី៣ពណ៌ឡើងទៅ។ ដើមឡើយ ស៊ឹងក្រនៀវ ឬសំពត់ក្រនៀវ ជាក្រណាត់មួយប្រភេទ ដែលគេត្បាញចេញពីសរសៃសូត្រ ឬអំបោះដែលនៅសេសសល់ ដោយមិនដឹងយកទៅធ្វើជាអ្វី ក្រោយមកក្រណាត់ប្រភេទនេះ ក៏ត្រូវបានប្រជាជនខ្មែរ ច្នៃជាសម្លៀកបំពាក់គ្រូបង្រៀន ស្ត្រីមេផ្ទះ និងស្ត្រីវ័យចំណាស់ ស្លៀកទៅវត្ត ឬនៅផ្ទះ ប៉ុន្តែក្រោយមកក្រណាត់ប្រភេទនេះ ក៏ស្ទើតែបាត់បង់ទៅហើយ។ លោកស្រី តិច ស៊ីមហ៊ាង ជាម្ចាស់ហាងលក់ក្រណាត់កីមាស និងជាប្រធានសមាគមស្រ្តីតម្បាញ និងអភិវឌ្ឍសូត្រ បានឲ្យដឹងថា ដោយសារចង់អភិរក្សសម្បត្តិវប្បធម៌របស់ខ្មែរ កុំឲ្យកប់បាត់នូវសំពត់ក្រនៀវនេះ លោកស្រីចាប់ផ្តើមបំផុសឡើងវិញ ដោយយកសំពត់ក្រនៀវ មកច្នៃធ្វើជាសម្លៀកបំពាក់ប្រពៃណី ចូលរួមក្នុងកម្មវិធីធំៗ ដើម្បីចង់បង្ហាញឲ្យប្រជាជនខ្មែរ ក៏ដូចជាបរទេស ងាកមកចាប់អារម្មណ៍ និងប្រើក្រណាត់ប្រភេទនេះ ឲ្យកាន់តែច្រើន។ បច្ចុប្បន្នលោកស្រី បានខំប្រឹងកែច្នៃក្រណាត់ស៊ឹងខ្មែរ ឲ្យបានក្លាយជាម៉ូតសម្លៀកបំពាក់គ្រប់ប្រភេទ តាមតម្រូវការរបស់អតិថិជន។ បើទោះបីជាមានការគាំទ្រច្រើនពីអតិថិជនមួយចំនួន លោកស្រី ក៏បានជួបនឹងផលពិបាក ដោយសារតែក្រណាត់ក្រនៀវ ពុំសូវមានទីផ្សារ និងខ្វះខាតវត្ថុធាតុដើម និងអ្នកតម្បាញ ជាដើម។…

  • កម្ពុជាបង្ហាញសម្លៀកបំពាក់ប្រពពៃណីខ្មែរ ឈុតព្រះថោងតោងស្បៃនាងនាគ ជូនប្រទេសជាង១០០ក្នុងពិភពលោកទសស្សនាក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០

    កម្ពុជាបង្ហាញសម្លៀកបំពាក់ប្រពពៃណីខ្មែរ ឈុតព្រះថោងតោងស្បៃនាងនាគ ជូនប្រទេសជាង១០០ក្នុងពិភពលោកទសស្សនាក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០

    លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកស្រី នៅយប់ថ្ងៃទី៦ធ្នូឆ្នាំ២០២០ បាននាំយកឈុត «ព្រះថោងតោងស្បៃនាងនាគ» បង្ហាញជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ដែលរៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹក ក្រោមអធិបតីភាព លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ គោលបំណងនៃការចូលរួមព្រឹត្តិការណ៍ខាងលើ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយសថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់ តំណាងឱ្យប្រទេសចំនួន១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ។ សូមជម្រាបថា ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) តាមរយៈការរឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។ រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នោះ បានផ្តល់ឱកាសជូនអង្គទូតតំណាងប្រទេសនានា ធ្វើការដើរបង្ហាញឈុតសម្លៀកបំពាក់ផលិតចេញពីសូត្រថៃ ដល់មហាជននៅក្នុងកម្មវិធីរាត្រីស្រមោល-ស៕ដោយ៖ កឹម ទៀង

  • ប្រាសាទពណ្ណរាយ

    ប្រាសាទពណ្ណរាយ

    ប្រាសាទពណ្ណរាយ ស្ថិតនៅលើកកំពូលភ្នំធ្វើបុណ្យ ដែលមានកំពស់ ១៤០ម៉ែត្រ នៅ ក្នុងភូមិច្រណូក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយ ១៣គ.ម ពីទីរួមស្រុកកំពង់លែង។ ប្រាសាទពណ្ណរាយមានប្រាង្គពីរបែមុខទៅ (ទិសខាងលិច)កសាងឡើង អំពីឥដ្ឋ និងថ្មភក់ នៅអំឡុងសតវត្សទី ៧-៨ ។

  • ប្រាសាទគុកអំពិលទ្វារ

    ប្រាសាទគុកអំពិលទ្វារ

    ប្រាសាទគុកអំពិលទ្វារ មានទីតាំងស្ថិតនៅក្នុងទីធ្លាវត្តប្រាសាទមង្គល ភូមិស្លក្រាម ឬ ភូមិកកោះ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ប្រាសាទនេះស្ថិតនៅខាងឆ្វេងដៃ តាមបណ្ដោយផ្លូវជាតិលេខ ៦០ ចម្ងាយប្រមាណ ១៧ គ.ម. ខាងជើងផ្សារព្រៃទទឹង ។

  • អាជ្ញាធរជាតិអប្សរាបានចេញផ្សាយទស្សនាវដ្តីឈ្មោះថា «ព្រះនគរ»

    អាជ្ញាធរជាតិអប្សរាបានចេញផ្សាយទស្សនាវដ្តីឈ្មោះថា «ព្រះនគរ»

    អាជ្ញាធរជាតិអប្សរាបានចេញផ្សាយនូវទស្សនាវដ្តី «ព្រះនគរ» ដែលអត្ថបទទាំងអស់កើតចេញពីការស្រាវស្រាវនៅក្នុងតំបន់ឧទ្យានអង្គរ។ ខ្លឹមសារនៃអត្ថបទទាំងអស់ ត្រូវអាជ្ញាធរអប្សរាបញ្ជាក់ថា ពុំស្ថិតនៅក្នុងប្រភេទសំណេរឃោសនាឡើយ ដោយគោលបំណងធំ គឺនិយាយពីអតីតរាជធានីយសោធរ ពោលគឺព្រះនគររបស់ខ្មែរតែប៉ុណ្ណោះ។ យោងតាមបុព្វបទសំណេររបស់លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ទស្សនាវដ្ដី «ព្រះនគរ» Journal Of Angkor Studies ផ្ដោតសំខាន់ទៅលើបុរាណវត្ថុរកឃើញថ្មីៗនៅអង្គរ ការអភិរក្សជួសជុលប៉មឥដ្ឋលេខ៨នៅប្រាសាទបាគង ពិធីឡើងអ្នកតាខែពិសាខនៅវត្តអធ្វា ប្រព័ន្ធធារាសាស្រ្តនៃឧទ្យានអង្គរ និងប្រព័ន្ធធារាសាស្រ្តនៃប្រាសាទព្រះវិហារ។ អត្ថបទទាំងអស់សរសេរដោយអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ។ រីឯប្រភេទប្រធានបទវិញក៏មានច្រើនបែបដូចជា អត្ថបទពិចារណាទូទៅលើការអភិវឌ្ឍរាជធានីអង្គរ អត្ថបទលក្ខណៈបច្ចេកទេសដូចជា ការលម្អិតផែនទីបុរាណស្ថានដោយយោងតាមទិន្នន័យថ្មីៗនៃបច្ចេកវិទ្យាLiDAR ការសិក្សាពិនិត្យសមាសធាតុនៃថ្មដែលខ្មែរបុរាណយកមកសាងប្រាសាទ និងរោងជាងសិតសំរិទ្ធនៅព្រះរាជវាំងអង្គរធំ។ ជាមួយគ្នានោះ ក៏មានអត្ថបទបច្ចេកទេសដែរ ដែលទាក់ទងនឹងការថែទាំ ព្រមទាំងការជួសជុលដូចជា ការថែទាំចម្លាក់ថ្មភក់និងចម្លាក់បាយអរកុំឱ្យរិចរិលតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៅអង្គរ ការជួសជុលសំណង់ធ្វើពីឥដ្ឋ។ អត្ថបទខ្លះទៀតក៏បង្ហាញឱ្យអ្នកអានជ្រាបអំពីវត្ថុបុរាណច្រើនប្រភេទ ដែលអាជ្ញាធរជាតិអប្សរាបានប្រទះឃើញនៅទីនានា ហើយយកមករៀបចំទុកដាក់កត់ត្រាចុះបញ្ជីសារពើភណ្ឌ។ អត្ថបទក្នុងពពួកនរវិទ្យាក៏មាននិយាយអំពីបុណ្យទាក់ទងនឹងស្រូវដែលអ្នកស្រុកប្រារព្ធនៅក្នុងបុរាណស្ថានជាទីសក្ការៈរបស់ពួកគាត់។ ឯក្នុងវិស័យធារាសាស្រ្តវិញមានការសិក្សាស្តីអំពីតំបន់អង្គរ និងទាក់ទងនឹងប្រាសាទព្រះវិហារ។ អាជ្ញាធរជាតិអប្សរាបានបង្ហាញការសង្ឃឹមថា ទស្សនាវដ្តីនោះនឹងក្លាយជាប្រភពនៃចំណេះដឹងថ្មីៗបន្ថែមទៀតដល់កូនខ្មែរគ្រប់រូបដែលចង់សិក្សាពីអង្គរ។ ទស្សនាវដ្ដីព្រះនគរនោះ គេអាចរកបាននៅបណ្ណាល័យអាជ្ញាធរជាតិអប្សរា៕

  • ប្រាសាទបន្ទាយធំ

    ប្រាសាទបន្ទាយធំ

    ប្រាសាទបន្ទាយធំ មានទីតាំងស្ថិតនៅ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងមានចម្ងាយប្រហែល 16km ពីរង្វង់មូលនាគព័ន្ធ។

  • ប្រាសាទបន្ទាយសំរែ

    ប្រាសាទបន្ទាយសំរែ

    ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) ហើយស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់។

  • ប្រាសាទនាគព័ន្ធ

    ប្រាសាទនាគព័ន្ធ

    ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវគេបានសាងសង់ នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីពេទ្យ។

  • យុវជនចាប់អារម្មណ៍​ក្នុង​ការរៀន​ចាប៉ីដងវែង បន្ទាប់ពី​ចាប៉ីដងវែង​របស់​កម្ពុ​ជា ត្រូវបាន​អង្គការ​យូណេស្កូ ចុះបញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

    យុវជនចាប់អារម្មណ៍​ក្នុង​ការរៀន​ចាប៉ីដងវែង បន្ទាប់ពី​ចាប៉ីដងវែង​របស់​កម្ពុ​ជា ត្រូវបាន​អង្គការ​យូណេស្កូ ចុះបញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

    អង្គការ​យូណេស្កូ ចុះបញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

  • អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

    អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

    ៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២០ គឺជាខួប៤ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង Addis Ababa ប្រទេស អេត្យូពី។ ចាប៉ី​ដងវែង ​គឺ​ជា​ឧបករណ៍​តន្ត្រី​វ័យ​ចំណាស់​មួយ​របស់​កម្ពុជា​ និង​ដែល​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ផង​ដែរ​។ «ចាប៉ី» ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ ។ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់ ស្នូក(ប្រអប់សំនៀង) ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង។ ចាប៉ីដងវែងមានមុខងារសំខាន់ ៤យ៉ាងគឺ÷ ១.សំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ ។ ២.សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ។ ៣.សំខាន់សម្រាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត ។…