-
តំបន់អេកូទេសចរណ៍បឹងឈូក អនាម័យបរិស្ថានកាន់តែស្អាតល្អដែលជាទីទាក់ទាញភ្ញៀវទេសចរ

សៀមរាប៖ សហគមន៍អេកូទេសចរណ៍ បឹងឈូកបន្ទាយស្រី ឬក៏គេច្រើនហៅថា សហគមន៍អេកូចំការឈូក មានទីតាំងស្ថិតនៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបកំពុងមានបរិស្ថាន និងអនាម័យកាន់តែស្អាតល្អដែលជាទីទាញភ្ញៀវទេសចរ។ តំបន់អេកូទេសចរណ៍បឹងឈូកនេះ មានសក្តានុពលទេសចរណ៍បែបធម្មជាតិ ដោយតំបន់ទេសចរណ៍ធម្មជាតិនេះ ស្ថិតនៅជិតប្រាសាទបន្ទាយស្រីផងដូច្នេះ សហគមន៍ ទេសចរណ៍ បឹងឈូកនេះតែងតែ មានភ្ញៀវទេសចរទៅទស្សនា ទទួលទានអាហារថ្ងៃត្រង់ ឬទៅលំហែកាយនៅទីនោះមិនដាច់ ជាពិសេសនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិផ្សេងៗជាដើម។ ចំពោះចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ បឹងឈូកបន្ទាយស្រីដែលអាចធ្វើឱ្យភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះមានដូចជា៖ ម្ហូប ស្ទូច ត្រី ជិះទូក, ជិះទូកកាយ៉ាក, ទស្សនាទេសភាពព្រៃភ្នំ, មើលសត្វបក្សាបក្សីឬសត្វស្លាប និងចំណុចផ្សេងៗទៀត។ ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាននៅអំឡុងពេលចុះទស្សនកិច្ចស្រុកបន្ទាយស្រីកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ដោយបានពិនិត្យលើការគ្រប់គ្រង រៀបចំ និងទុកដាក់សំរាមរបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក និងតំបន់អេកូទេសចរណ៍បឹងឈូក បានធ្វើការវាយតម្លៃខ្ពស់និងកោតសរសើរចំពោះរដ្ឋបាលស្រុកបន្ទាយស្រី បងប្អូនប្រជាពលរដ្ឋនៃស្រុកបន្ទាយស្រីទាំងអស់ដែលបានគិតគូរ និងចូលរួមអនុវត្តន៍អនាម័យបរិស្ថានបានយ៉ាងល្អប្រសើរធ្វើឱ្យភូមិ ដ្ឋាននិងសហគមន៍បានសោភ័ណភាពស្អាត មានផាសុកភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថាក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារៈនិងថវិកាដល់រដ្ឋបាលស្រុកដើម្បីអនុវត្តន៍វិធានការអនាម័យបរិស្ថានក្នុងនោះមានទាំងការផ្តល់ឡដុតសំរាម និងរថយន្តដឹកសំរាមផងដែរ។…
-
កូនប្រទាលតូចៗ កំពុងពេញនិយម

កូនប្រទាលតូចៗ ត្រូវបានគេឃើញ មានការពេញនិយមខ្លាំង ដូចជាដាក់តាំងលម្អក្នុងផ្ទះ កន្លែងធ្វើការ កន្លែងលក់ដូរ ខ្ចប់ជាកាដូជូនមិត្តភក្តិ និងមនុស្សជាទីស្រលាញ់ ធ្វើជាវត្ថុអនុស្សាវរីយ៍ក្នុងពិធីអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗផងដែរ។ លោក យ៉ាន រតនា ដែលជាម្ចាស់ហាង កូនប្រទាល ដែលមានទីតាំងនៅភូមិបត្តាជី ឃុំព្រែកហូរ ក្រុងតាខ្មៅ បានរៀបរាប់ថា គាត់បានប្រកបរបរលក់កូនប្រទាលនេះ មានរយៈពេលជាង៣ឆ្នាំមកហើយ។ លោកបានអោយដឹងថា រុក្ខជាតិតូចៗ និងកូនប្រទាលខ្លះ តំណាងអោយភាពមានមន្តស្នេហ៍ មានសំណាង លុយចូល រកទទួលទានមានបាន ត្រជាក់ត្រជុំ ជាដើម។ លោក បានឲ្យដឹងទៀតថា មានកូនប្រទាលជាច្រើនប្រភេទដែលកំពុងលក់ និងត្រូវបានអតិថិជនរបស់លោកជាវ យកទៅដាក់តាំងលំអរ ជាពិសេសធ្វើកាដូជូនគ្នា ដោយមានការច្នៃជារូបស្អាតៗផងដែរ៕
-
ផេកសម្ដេចតេជោ ហ៊ុន សែន៖ អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)។ នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ។ រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមំាក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។ កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕
-
អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

-
ប្រាសាទព្រះថ្កោល

-
ប្រាសាទឯកភ្នំ

ប្រាសាទឯកភ្នំ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណមួយ មានទីតាំងនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំងាយ៧គ.ម បែកចេញពីផ្លូវខេត្តលេខ P156 ត្រង់ម្ដុំភូមិថ្កូវ ឃុំក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងចម្ងាយ១២.២៩គម ពីទីរួមខេត្តបាត់ដំបង។ អ្នកទេសចរអាចធ្វើដំណើដោយមធ្យោបាយ រថយន្ត ម៉ូតូ ប្រើរយៈពេលប្រមាណ២០នាទី។
-
រមណីយដ្ឋានប្រាសាទភ្នំឈ្ងោក

រមណីយដ្ឋានប្រាសាទភ្នំឈ្ងោក ស្ថិតនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីបានទៅដល់រមណីយដ្ឋាននេះ ភ្ញៀវទេសចរទាំងឡាយអាចធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទ តាមផ្លូវជាតិលេខ៣ ដល់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ ត្រូវបត់ចុះតាមផ្លូវលំអភិវឌ្ឍន៍ ឆ្ពោះទៅផ្នែកខាងជើង ក្នុងចម្ងាយ៦គីឡូម៉ែត្រនឹងប្រទះឃើញភ្នំមួយកម្ពស់ប្រហែល៤០ម៉ែត្រ មានឈ្មោះថា«ភ្នំឈ្ងោក» ដែលជារមណីយដ្ឋានមានប្រាសាទសាងសង់នាសតវត្សរ៍ទី៦ ក្នុងរូងភ្នំតែម្តង។
-
ប្រាសាទ បន្ទាយឆ្មារ

-
ប្រាសាទនាងខ្មៅ

-
ជំរំសត្វស្លាប បឹងព្រះពន្លៃ
