-
អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរួតទី៣ នៃប្រាសាទបាយ័ន

សៀមរាប៖ អាជ្ញាធរជាតិអប្សរារួមជាមួយស្ថាប័ន JASA របស់ប្រទេសជប៉ុន និងអង្គការយូណេស្កូ បានឯកភាពគ្នា បើកការដ្ឋានជួសជុលប្រាសាទបាយ័ននៅជាន់ទី៣ ឲ្យផុតពីបញ្ហាប្រឈម មុននឹងបើកឲ្យភ្ញៀវចូលទស្សនាជាថ្មី។ លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដឹងថា រួតទី៣ នៃប្រាសាទបាយ័ន រងការទ្រុឌទ្រោមដោយសារ រចនាសម្ពន្ធថ្មប្រាសាទប្រេះចេញពីគ្នា ព្រោះតែអាកាសធាតុ អាយុកាលសំណង់ ការចុះខ្សោយនៃគុណភាពនៃ រចនាសម្ពន្ធសំណង់ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់សំណង់ប្រាសាទទាំងមូល រួមទាំងរងផលប៉ះពាល់ខ្លះដោយសារ សកម្មភាពរបស់ភ្ញៀវទេសចរ។ លោក បញ្ជាក់ថា ក្នុងកិច្ចការជួសជុល អាជ្ញាធរជាតិអប្សរានឹងដំណើរការលើការងារមួយចំនួន មានដូចជាការរើថ្មចេញ ហើយរុញចូលវិញនៅជ្រុងទី៣ នៃទិសខាងត្បូង ការទល់ទ្រកន្លែងដែលមានហានីភ័យជិតនឹងរលំដួលចំនួន ៥៦ ចំណុចផ្សេងៗគ្នា។ ការរៀបចំបិទភ្ជិតលើថ្នេរថ្មដែលវាប្រេះ កុំឲ្យវាជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើ ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសា
-
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានបញ្ជាក់អំពីការនាំចេញអង្កររបស់កម្ពុជា ក្នុងបរិបទកូវីដ១៩

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានថ្លែងថា «អង្កររបស់កម្ពុជា បាននិងកំពុងបន្តរីកចម្រើនក្នុងទិសដៅមួយត្រឹមត្រូវ ហើយនឹងឈានដល់ការនាំចេញជាផ្លូវការ ១លានតោន ក្នុងផលិតកម្មប្រកបដោយនិរន្តរភាព និងផ្តល់ផលសេដ្ឋកិច្ចសង្គម ដល់សហគមន៍នៅក្នុងខ្សែសង្វាក់តម្លៃទាំងអស់។ លោកបានបន្តថា ឆ្នាំ ២០២០ គឺជាពេលវេលាដ៏លំបាកបំផុត ដែលដំណើររបស់យើងត្រូវបានរងផលប៉ះពាល់ដោយការយកពន្ធរបស់សហភាពអឺរ៉ុប លើអង្ករនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០១៩ វិបត្តិកូវីដ១៩ គ្រោះធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ និងវិបត្តិការដឹកជញ្ជូនទំនិញតាមកប៉ាល់ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០។ កម្ពុជាគឺជាប្រទេសនាំចេញអង្ករមួយ ដែលប្រកបដោយមោទនភាព ក្នុងការដែលបានផ្គត់ផ្គង់ និងធានានូវសន្តិសុខស្បៀងទៅដល់ប្រទេសក្នុងតំបន់ ក៏ដូចជាសកលលោក។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានអោយដឹងទៀតថា ក្នុងស្ថានភាពដ៏លំបាកនេះ យើងអាចនាំចេញអង្ករបានក្នុងរង្វង់ ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ទទួលបានជាង ៤៧០ លានដុល្លារអាមេរិក ដែលក្នុងនោះភាគច្រើន (៨0%) ជាអង្ករក្រអូប ដោយហេតុថា ការទទួលស្គាល់នូវគុណភាពអង្កររបស់កម្ពុជាមានការកើនឡើង នៅគ្រប់ទីផ្សារ ជាពិសេសប្រទេសចិន រួមមានហុងកុង និង ហ្គាបុង និងអូស្រ្តាលី។ សមិទ្ធផលទាំងនេះទទួលបានពីការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកស.អ.ក…
-
រមណីយដ្ឋាន ទឹកធ្លាក់ភ្នំកំពូល

តំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបង រមណីយដ្ឋាន ទឹកធ្លាក់ភ្នំកំពូល ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ចំងាយប្រមាណជាង៦០គីឡូម៉ែត្រពីក្រុងបាត់ដំបង។ រមណីយដ្ឋាននេះមានទេសភាពស្រស់ត្រកាល រុក្ខជាតិដុះអមមាត់ស្ទឹង មានកូនកោះនៅចំកណ្តាល ទឹកថ្លាឆ្លុះដល់បាត ស្ទឹង ក្រាលដោយដុំថ្មធម្មជាតិ និងហ្វូងមច្ឆាចម្រុះ។ លេខម្ចាស់រមណីយដ្ឋាន : 070 44 37 83 ផែនទី: https://goo.gl/maps/5CBkGSFpxnz4a9Qt5 ប្រភព៖ ការិយាល័យឧស្សហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
-
ក្រសួងទេសចរណ៍អនុញ្ញាឲ្យមានការដើរកម្សាន្តក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តន៍តាមវិធានសុវត្ថិភាពជាដាច់ខាត់ ពិសេសគម្លាតសុវត្ថិភាព

ខណៈឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ នឹងចូលមកដល់នៅថ្ងៃស្អែក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ពីការអនុញ្ញាតបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចធ្វើដំណើរកម្សាន្តវិញបាន។ ប៉ុន្តែលោករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាជាចាំបាច់។ បើតាមលោករដ្ឋមន្ត្រី ថោង ខុន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចចេញធ្វើដំណើរកម្សាន្តនៅតាមគ្រប់គោលដៅទេសចរណ៍នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និងគោលដៅទេសចរណ៍បេតិកភណ្ឌ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានជាដើម។ ចំពោះការអនុវត្តការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ម្ចាស់មូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវធ្វើឱ្យបានល្អប្រសើរជាងការអនុវត្តកាលពីមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សង្គម ២៨ វិច្ឆិកា។ តាមការព្យាករណ៍បឋមរបស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង ទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុងអាចមានចំនួនប្រមាណ ៩ លាននាក់ ដែលថយចុះប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៩៕
-
បទយកការណ៍៖ សិប្បកម្មចម្លាក់ស្ពាន់ (Video)

-
បទយកការណ៍៖ ការកែច្នៃដំណាប់បន្លែផ្លែឈើ

-
បទយកការណ៍៖ ការកសាងរាជធានីនៅភ្នំពេញ រជ្ជកាលព្រះបាទពញាយ៉ាត

-
រឿងព្រេង លោកយាយដូនពេញ

-
វត្តភ្នំ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត និងជាទីកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធ

-
អ្នកជំនាញបុរាណវិទ្យាថា រូបតោថ្មដែលគេបានធ្វើកំណាយរកឃើញនោះមានអាយុកាលប្រាំបីរយឆ្នាំមកហើយ

ខេត្តបន្ទាយមានជ័យ៖ អ្នកជំនាញបុរាណវិទ្យាថា រូបតោថ្មដែលគេបានធ្វើកំណាយរកឃើញនោះមានអាយុកាលប្រាំបីរយឆ្នាំមកហើយ ។ លោក ចាន់ អឿន មន្ត្រីបេតិភ័ណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្តសិល្បះខេត្តុបានឲ្យអ្នកយកព័ត៌មានដឹងក្នុងពិធីក្រុងពាលីលើករូប សំណាក តោទាំងនោះ យក មកតាំងនៅលើទីលានកំពង់ទឹកបុរាណមួយកន្លែងស្ថិតនៅ បារាយណ៍ប្រាសាទមេបុណ្យ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ លោក ចាន់ អឿន បានឲ្យដឹងទៀតពីការអំណះអំអំណាងពីអាយុកាលរូបតោថ្មបុរាណដោយផ្អែកលើរចនាបទ នៃសម័យកាល និងថ្មនោះពោលគឺយោងតាមឯកសារក៏ដូចជាបំណែកវត្ថុកំណាយនៅទីតាំងប្រវត្តិសាស្ត្រនោះ។ លោកម៉ៅស៊ី ប្រធានសហគន៍ទេសចរណ៍តំបន់ប្រាសាទបន្ទាយឆ្មារបានបញ្ជាក់ផងដែរខណៈក្រុមការងារនាយកដ្ឋានគាំពារ និងអភរក្សសំណង់បុរាណនៃក្រសួងវប្បធម៌វិចិត្រសិល្បះបានធ្វើកំណាយនៅតំបន់ប្រសាទបារាយណ៍មេបុណ្យបានរកឃើញទឺតាំងកំពង់ទឹកបុរាណមួយនៅ តំបន់ប្រាសាទមួយនេះហើយជាមួយគ្នាហ្នឹងក៏រកឃើញបំណែករូបនាគ និងផ្ទាំងរូចម្លាក់ផ្សេងៗទៀតនៃកំពង់ទឹកបុរាណហើយពិសេសទៀតនោះរូបតោថ្ម៤រូបក្នុងនោះ មានតោមួយមានរូបល្អជាងគេ។ លោកម៉ៅស៊ីបានបញ្ជាក់ទៀតថា ការដ្ឋានកំណាយកំពង់ទឹកបុរាណបុរាណជាមួយតោថ្មនេះគិតចាប់ពីធ្វើកំណាយមកដល់ខែធ្នូឆ្នាំ២០២០ ដំណើការបាន៩០ភាគរយហើយ។ លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ានដែជាអ្នកជួយឧបត្ថម្ភគាំទ្រការធ្វើកំណាយ និងការៀបចំកំពង់ទឹកបុរាណនេះ បានអំពាវនាវឲ្យយុវជនតាំងចិត្តបន្តការថែទាំលើកស្ទួយសម្បត្តិតិកភ័ណ្ឌវប្បជាតិរបស់ខ្លួនឲ្យគង់វង់ស្ថិតស្ថេរតរៀងដល់អ្នកជំនាន់ក្រោយ៕ ដោយ៖ គៀន ច័ន្ទហ៊ីន