Category: ស្រុកយើង

  • គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC Angkor) ចាត់ទុកការថែរក្សាអភិរក្សរមណីយដ្ឋានអង្គរជាកាតព្វកិច្ចរួមរបស់កម្ពុជានិងសហគមន៍អន្តរជាតិ

    គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC Angkor) ចាត់ទុកការថែរក្សាអភិរក្សរមណីយដ្ឋានអង្គរជាកាតព្វកិច្ចរួមរបស់កម្ពុជានិងសហគមន៍អន្តរជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អំពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នាថ្ងៃទី២៦និង២៧ មករា ឆ្នាំ២០២១ ប្រព្រឹត្តទៅនៅខេត្តសៀមរាប បានឱ្យដឹងថា ការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រយៈពេល២៥ឆ្នាំមកនេះ គឺមិនមែនជាកាតព្វកិច្ចរបស់កម្ពុជាតែឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតព្វកិច្ចរបស់អន្តរជាតិផងដែរ។ ក្នុងន័យនោះ ទោះបីជាក្នុងឆ្នាំ២០២០កន្លងមក ពិភពលោកមានការប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក៏ក្រុមការងារជំនាញជាតិ និងអន្តរជាតិបន្តអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវរាល់គម្រោងអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។ ទាំងអ្នកជំនាញជាតិ និងអន្តរជាតិបានជួយសហការអនុវត្ត និងដោះស្រាយបញ្ហាលំបាកជាមួយគ្នា។ ជាលទ្ធផល តម្លៃលេចធ្លោរជាសកលនៃរមណីយដ្ឋានអង្គរ ព្រមទាំងការរក្សាបាននូវសភាពដើមនៃប្រាសាទ ក៏ដូចជាតំបន់ការពាររមណីយដ្ឋានអង្គរទាំងមូលត្រូវបានលើកតម្កើងដែលជាគោលបំណងចម្បងបំផុតក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរឱ្យយស្ថិតក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានបន្តថា រាល់សមិទ្ធផលសម្រេចបានពីការជួសជុលប្រាសាទ ការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានអ្នកជំនាញនៅអាជ្ញាធរជាតិអប្សរា និងក្រៅប្រទេស គឺសុទ្ធតែបង្ហាញយ៉ាងប្រាកដពីការប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងដៃគូអន្តរជាតិក្នុងក្របខណ្ឌគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូ៕កឹម ទៀង

  • ឯកឧត្តម កៅ ថាច លើកទឹកចិត្តដល់កសិករពង្រឹងនិងពង្រីកការដាំដុះបន្លែ ខណៈក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែររងចាំទទួលទិញជានិច្ច ធានាបានទាំងតម្លៃនិរន្តរភាពទីផ្សារ

    ឯកឧត្តម កៅ ថាច លើកទឹកចិត្តដល់កសិករពង្រឹងនិងពង្រីកការដាំដុះបន្លែ ខណៈក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែររងចាំទទួលទិញជានិច្ច ធានាបានទាំងតម្លៃនិរន្តរភាពទីផ្សារ

    ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មលើកទឹកចិត្តដល់ប្រជាកសិករពង្រឹងនិងពង្រីកការដាំដុះបន្លែ ខណៈដែលក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែររងចាំទទួលទិញជានិច្ច ធានាបានទាំងតម្លៃនិរន្តរភាពទីផ្សា។ ជាមួយគ្នានេះដែរ ឯកឧត្តម កៅ ថាច បានគូសបញ្ជាក់ដែរថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនៅតែបន្តផ្តល់កម្ចីឥណទានអត្រាការប្រាក់ទាប ត្រឹម០,៤២ភាគរយក្នុងមួយខែ ជូនប្រជាកសិករដែលត្រូវការដើមទុនក្នុងការផលិត ជាកញ្ចប់ហិរញ្ញប្បទានពិសេស ៥០ លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ហៅកាត់ថាអេអឌីប៊ី ជាការផ្តល់កិច្ចអន្តរាគមន៍ក្នុងបរិបទកូវីដ១៩។ ឯកឧត្តម កៅ ថាច បានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានផ្សារភ្ជាប់ជាមួយទីផ្សារ ជូនដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាប សរុបប្រមាណ ជិត៣០០នាក់ កាលពីរសៀលថ្ងៃទី២៦ មករា ២០២១ ដោយក្នុងកម្មវិធីនោះ ក៏មានការចូលរួមពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីកសិកម្ម ខេត្តសៀមរាប និងលោកស្រី សាន សុភ័គ តំណាងក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរផងដែរ។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានជម្រាបជូនបងប្អូនប្រជាកសិករថា កម្មវិធីនៅព្រឹកនេះគឺរៀបចំឡើងដោយធនាគារអេអឌីប៊ី គឺក្នុងបំណងណែនាំ ឱ្យបងប្អូនស្គាល់ក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុននេះដើម្បីឱ្យបងប្អូនមានទីផ្សារច្បាស់លាស់ និងធានាបានតំលៃពិតប្រកដ។ ឯកឧត្តមបញ្ជាក់ថា ក្រុមហ៊ុននេះបានបង្កើតឡើងដោយមានការចូលរួមគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ…

  • ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម អញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ

    ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម អញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ

    ក្នុងដំណើរអញ្ជើញចុះពិនិត្យការដាំដុះបន្លែ និងការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម នៅតាមបណ្តាខេត្តនានា ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម អញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ ដើម្បីផ្សព្វផ្សាយឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានអត្រាការប្រាក់ទាបត្រឹម០,៤២ភាគរយក្នុងខែ ផ្តល់ជូនប្រជាកសិករក្នុងបរិបទជំងឺកូវីដ១៩។ ក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល នាឳកាសនោះ ប្រជាកសិករនៅខេត្តបន្ទាយមានជ័យបង្ហាញក្តីសង្ឃឹមជាថ្មី ជាមួយនឹងឥណទានពិសេសពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដោយពួកគាត់ពិតជាត្រូវការកម្ចីដែលមានអត្រាការប្រាក់ទាបបែបនេះ យមកពីពង្រីងនិងពង្រឹងរបរកសិកម្មរបស់ពួកគាត់។ ក្នុងពេលមានវត្តមាននៅសហគមន៍កសិកម្មបន្លែបៃតង ពង្រកងវ៉ា ស្ថិតនៅភូមិភ្នំពង្រកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដោយមើលឃើញពីសក្ដានុពលរបស់សហគមន៍កងវ៉ា និងការខិតខំប្រឹងប្រែងរបស់សមាជិកសហគមន៍ ឯកឧត្តម កៅ ថាច បានធ្វើការលើកទឹកចិត្តអោយសហគមន៍បន្តពង្រឹង និងពង្រីកការដាំដុះបន្ថែមទៀត ដោយគិតគូរទៅលើគុណភាព និងស្នើរអោយរៀបចំផែនការអោយបានច្បាស់លាស់លើការដាំដុះ និងគិតគូរទៅដល់ការផ្គត់ផ្គង់ប្រកបដោយស្ថេរភាពលើទីផ្សារ។ ចំណោទទៅនឹងបញ្ហាទីផ្សារ ដែលបងប្អូនសហគមន៍តែងតែត្អូញត្អែរថាបន្លែផលិតបានរកអ្នកទិញមិនបានជាដើម ឆ្លើយតបចំនុចនេះ ឯកឧត្តម កៅ ថាច បានណែនាំអោយសហគមន៍ ចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដើម្បីធានាលើភាពច្បាស់លាស់ទីផ្សារ ព្រោះក្រុមហ៊ុននឹងធានាទិញបន្លែតាមតំលៃដែលមានចែងក្នុងកិច្ចព្រមព្រាង។ ក្នុងឱកាសនោះ ក៏មានវត្តមានក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ផងដែរហើយភាគីទាំងពីរក៏បានធ្វើការចរចារគ្នា និងសម្រេចបានលទ្ធផលល្អប្រសើរផងដែរ។ សហគមន៍កងវ៉ា…

  • ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាជាតិអេកូទេសរណ៍ លើកទី០២ នៅខេត្តសៀមរាប

    ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាជាតិអេកូទេសរណ៍ លើកទី០២ នៅខេត្តសៀមរាប

    សៀមរាប៖ ព្រឹកនេះក្រសួងទេសចរណ៍នឹងរៀបចំវេទិកាជាតិអេកូទេសរណ៍ លើកទី០២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្ដរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្រ្តៃយ៍ (ក.គ.អ.អ.) និង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន (ក.គ.អ.អ.) នៅខេត្តសៀមរាប៕

  • ស្ពានបុរាណដែលមានអាយុកាលជិត៩០០ឆ្នាំ!

    ស្ពានបុរាណដែលមានអាយុកាលជិត៩០០ឆ្នាំ!

    ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)

  • ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលកសិដ្ឋានចញ្ចឹមត្រី នៅខេត្តកំពង់ធំ

    ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលកសិដ្ឋានចញ្ចឹមត្រី នៅខេត្តកំពង់ធំ

    ម្ចាស់កសិដ្ឋានរបស់លោក អ៊ីវ វណ្ណា ស្ថិតនៅភូមិព្រែកក្រប៉ៅ សង្កាត់ព្រែកក្រប៉ៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអោយដឹងថា បច្ចុប្បន្នកសិដ្ឋានរបស់លោក មានស្រះធំៗទាំងអស់ចំនួន ៨ លើផ្ទៃដី១០ហិកតា ហើយ លោកបានដាក់កូនត្រីចំរុះសរុប ប្រមាណ ១៦ម៉ឺនកូន ។ លោក ក៏បានធ្វើការថ្លែងអំណរគុណ ដល់ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអេអឌីប៊ី ដែលបានយកចិត្តទុកដាក់ខ្ពស់ជួយដល់កសិករ ក៏ដូចជាជួយពង្រឹងដល់វិស័យកសិកម្ម។ ជាក់ស្តែង រូបលោកផ្ទាល់ ក្នុងតំណាក់កាលរីករាលដាលជំងឺឆ្លង កូវិដ ១៩ កសិដ្ឋានរបស់លោកបានជួបនឹងបញ្ហាវិបត្តហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយជិតក្ស័យធនផងដែរ ប៉ុន្តែតាមរយៈកញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួយជីវិតកសិដ្ឋានរបស់លោកអោយរស់ឡើងវិញ។ សូមបញ្ជាក់ដែរថា លោក អ៊ីវ វណ្ណា ជាអតិថិជនរបស់ អេអឌីប៊ី ដែលទទួលបានកម្ចីឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ ០,៤២%ក្នុង១ខែ ដើម្បីយកទៅពង្រីកវិស័យវារីវប្បកម្ម។ លោក កាន់ សាឡន អនុប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំដែលបានអមដំណើរជាមួយនឹងឯកឧត្តម កៅថាច ក្នុងការចុះទៅពិនិត្យមើលការចិញ្ចឹមរបស់កសិករនោះបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ធនាគារអភិវឌ្ឍជនបទនិងកសិកម្ម…

  • ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើកទឹកចិត្តប្រជាកសិករ សហការជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ ដើម្បីពង្រឹង និងពង្រីក ការដាំដុះបន្លែសុវត្ថិភាព ឆ្លើយតបតម្រូវការទីផ្សារ កាន់តែល្អប្រសើរ

    ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើកទឹកចិត្តប្រជាកសិករ សហការជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ ដើម្បីពង្រឹង និងពង្រីក ការដាំដុះបន្លែសុវត្ថិភាព ឆ្លើយតបតម្រូវការទីផ្សារ កាន់តែល្អប្រសើរ

    ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មលើកទឹកចិត្តប្រជាកសិករបានលើកទឹកចិត្តដល់ប្រជាកសិករធ្វើការពង្រឹង និងពង្រីកការដាំដុះបន្លែ សុវត្ថិភាព ក្នុងដំណាក់កាលកូវិដ ១៩ ដោយសហការជាមួយក្រុមហ៊ុនផ្សារបន្លែខ្មែរ ដើម្បីធានាដល់ការផ្គត់ផ្គង់គ្រប់គ្រាន់និងទៀងទាត់ ព្រមទាំងរក្សាតម្លៃបានល្អប្រសើរ។ ពិធីនេះ បានធ្វើឡើងនាថ្ងៃទី២៤ មករា ២០២១ នៅខេត្តកំពង់ធំ។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានលើកឡើងថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីធ្វើការណែនាំក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាពមួយដែលពិតប្រាកដ ដែលកើតចេញពីកិច្ចសហការរវាងធនាគារអេឌីប៊ី ដែលជាធនាគាររបស់រដ្ឋ និងតំណាងខាងឯកជន ដើម្បីធ្វើជាភ្នាក់ងារមួយទទួលទិញបន្លែសុវត្ថិភាពពីបងប្អូនក្នុងតំលៃទីផ្សារមួយពិតប្រាកដ និងតាមតំលៃដែលបានព្រមព្រាងគ្នាក្នុងកិច្ចសន្យា។  ឯកឧត្តមបញ្ជាក់ថា បញ្ហាធ្លាក់ថ្លៃកសិផល ដោយសារឈ្មួញកណ្តាល , ការនាំចូលបន្លែដែលគ្មានប្រភពច្បាស់លាស់ និងមានសាធាតុគីមី បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការផលិត ការដាំដុះបន្លែរបស់បងប្អូនក្នុងស្រុក ដូចនេះដើម្បីរកដំណោះស្រាយកុំអោយបញ្ហានេះកើតឡើងដដែលៗ ឯកឧត្តម កៅ ថាច បានស្នើឱ្យបងប្អូនកសិករ សូមគិតគូររៀបចំអោយមានផែនការដាំដុះ  (គិតគូរដល់តំលៃដើមដើម្បីផលិត មាន ជី ថ្នាំ ថ្លៃភ្ជូរ ពូជ …) ,ផែនការផលិត និងតម្រូវការលើទីផ្សារ ,និងផែនការលក់ ដែលមានលទ្ធភាពចំណេញបានខ្ពស់ និងផ្គត់ផ្គង់មានស្ថេរភាព ដោយជៀសវាង ការផលិត ការដាំដុះដែលជុញ…

  • ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏វិសេសវិសាល

    ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏វិសេសវិសាល

    (ខេត្តព្រះសីហនុ)៖ ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏វិសេសវិសាលប្រកបដោយធនធានសេដ្ឋកិច្ច និងធម្មជាតិពិតៗ ជាពិសេស កោះ ឆ្នេរ សមុទ្រ ធនធានបាទសមុទ្រ និងកំពង់ផែទេសចរណ៍ដែលជាគោលដៅទេសចរណ៍ធុរៈកិច្ច និងលំហែកាយវិសមកាល រួមទាំងជាគោលដៅទីក្រុងទេសចរណ៍ទំនើប ឆ្លៀតវៃថ្មីនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត៕

  • បទយកការណ៍៖ តម្បាញក្រណាត់ជូតជើង (Video)

    បទយកការណ៍៖ តម្បាញក្រណាត់ជូតជើង (Video)
  • ក្រសួង៣គ្រោងនឹងសហការគ្នារៀបចំវេទិកាជាតិអូកូទេសចរណ៍ជាតិលើកទី២នៅខេត្តសៀមរាប

    ក្រសួង៣គ្រោងនឹងសហការគ្នារៀបចំវេទិកាជាតិអូកូទេសចរណ៍ជាតិលើកទី២នៅខេត្តសៀមរាប

    យោងតាមសេចក្ដីជូនដំនឹងរបស់ក្រសួងទេសសចរណ៍ បានឲ្យដឹងថា ក្រក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន, ក្រសួងកសិកម្ម, ក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី២ ដែលនឹងធ្វើឡើងនាថ្ងៃទី២៧និង២៨ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ ពិធីនោះ គ្រោងនឹងធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ វេទិកានោះ នឹងប្រព្រឹត្តទៅដោយមានការរៀបចំជាកិច្ចពិភាក្សាបច្ចេកទេស ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ មកពីស្ថាប័នសាធារណៈ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដៃគូជាតិ និងអន្តរជាតិ ភាគីពាក់ពន្ធ័នានា ហើយលទ្ធផលនៃការពិភាក្សានោះ នឹងត្រូវបញ្ចូលជាខ្លឹមសារក្នុងសេចក្ដីថ្លែងការណ៍លើកទី២ ស្ដីពីការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ កិច្ចពិភាក្សាបបច្ចេកទេសត្រូវគេគ្រោងនឹងផ្ដោតលើប្រធានបទ៣សំខាន់គឺ ទី១ ការវិវត្តន៍ និងអនាគតនៃវិស័យអេកូទេសសចរណ៍ និងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩, ទី២ ភាពជាដៃគូបំពេញគ្នារវាងការអភិវឌ្ឍ និងការអភិរក្ស ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងទី៣ ការគាំទ្រក្របខណ្ឌគោលនយោបាយជាតិអន្តរវិស័យ…